ថ្ងៃ អង្គារ 20 សីហា 2013
ដោយ រិទ្ធិ ម៉ូនីកា
RFI
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កំពុងព្រួយបារម្ភពីបញ្ហាដែលអាជ្ញាធរមូលដ្ឋាន បានបង្ខិតបង្ខំប្រជាជន អោយចុះហត្ថលេខាគាំទ្រលទ្ធផលបោះឆ្នោតបណ្តោះអាសន្នដែលបានប្រកាសដោយគ.ជ.ប កាលពីថ្ងៃទី១២ សីហា។ យ៉ាងណាក៏ដោយ មន្ត្រីរដ្ឋាភិបាល លោក ផៃ ស៊ីផាន ហាក់មិនជឿថា ប្រជាជនកម្ពុជាសមយ័នេះមានការខ្លាចរអារនឹងអាជ្ញាធរតំបន់នោះទេ។
ប្រជាជនតម្រង់ជួរដើម្បីបោះឆ្នោតក្នុងទីក្រុងភ្នំពេញ(រូបភាពឯកសារ) REUTERS/Samrang Pring
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានអោយដឹងតាមរយៈសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៩ សីហាថា ខ្លួនបានទទួលរបាយការណ៍ដ៏គួរអោយព្រួយបារម្ភពីប្រជាពលរដ្ឋ នៅសង្កាត់ទឹកល្អក់១ ក្នុងរាជធានីភ្នំពេញ ដែលទទួលគំនាបពីអាជ្ញាធរក្នុងការចុះហត្ថលេខាលើញត្តិគាំទ្រលទ្ធផលបោះឆ្នោត ។
សេចក្តីថ្លែងការនោះ បានអោយដឹងថា នៅសង្កាត់ទឹកល្អក់ទី១ អាជ្ញាធរបានធ្វើញត្តិដែល មានន័យគាំទ្រលទ្ធផលបោះឆ្នោតដែលប្រកាសដោយ គ.ជ.ប កាលពីថ្ងៃទី១២ សីហា។ ញត្តិនោះក៏មានន័យប្រឆាំងនឹងអ្នកនយោបាយ ដែលអំពាវនាវអោយមានមហាបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោតផងដែរ។
ដោយការបង្ខំរបស់អាជ្ញាធរ ប្រជាជនមួយចំនួនក្នុងសង្កាត់ទឹកល្អក់ បានបង្ខំចិត្តចុះហត្ថលេខាលើញត្តិនោះ ដោយខ្លាចថា ប្រសិនបើពួកគាត់មិនព្រមចុះហត្ថលេខាគាំទ្រញត្តិនោះទេ គ្រួសាររបស់ពួកគាត់អាចនឹងប្រឈមនឹងគ្រោះថ្នាក់។ ទង្វើបែបនេះធ្វើអោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានថ្កោលទោសថា វាពុំស្របតាមគោលការណ៍បោះឆ្នោតដោយសេរី និង យុត្តិធម៌ និងសេរីភាពនៃការបញ្ចេញមតិនោះទេ។
ក្រៅពីសង្កាត់ទឹកល្អក់ សកម្មភាពបែបនេះក៏កើតមាននៅសង្កាត់ផ្សេងៗទៀតដែរ នេះបើតាមការអោយដឹងពីលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ លោក អ៊ូ វីរៈ បានបន្តទៀតថា លោកបានផ្សព្វផ្សាយពីបញ្ហានេះជាសាធារណៈ ដើម្បីអោយរដ្ឋាភិបាល និង គ.ជ.ប មានចំណាត់ការទប់ស្កាត់។
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន រដ្ឋលេខាធិកា និងអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ហាក់មិនជឿជាក់លើរបាយការណ៍ដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សទទួលបាននោះទេ។ លោក បានប្រាប់វិទ្យុបារាំងថា រឿងព្រម ឬមិនព្រម គឺជាសិទ្ធិរបស់ប្រជាជន គ្មានអ្នកណាអាចបង្ខំពួកគាត់នោះទេ ហើយលោកមិនជឿដាច់ខាតថា អាជ្ញាធរហ៊ានបង្គាប់ប្រជាជនឲ្យធ្វើបែបនេះ៕



នេះជាចរិកថោក ១ក្នុងចំនោម ចរិកថោករាប់រយទៀត របស់បក្សក្បត់ជាតិ អាយ៉ងយួន CPP !
ចេញគ្រប់រូបភាពតែម្តង ហេតុតែចង់ឈ្នះ CPP ធ្វើអីក៏ធ្វើបានដែរ ពិតជាគំរក់មែន!!!
I don’t give a shit and I don’t fucking care ! I didn’t vote for CPP, so why should I give my finger prints to support a flawed election result ?
Ah Kwang, your judgement day is getting closer, asshole ! . Step down from the power or our people will hack your dummy head into pieces …
ពួកអាឆ្កែហ៊ុន សែន បើហ្អែងចង់បានមេដៃ មករកអញម៉ោ ចាំអញថែម មេជើង អោយទៀតអោយ គ្រប់តាមតំរូវការហ្អែង អាក្បត់ជាតិ ហ៊ុន សែន ។ សារជាតិក្បត់ជាតិនៅតែក្បត់ជាតិ មិនទាន់បានស្អី ផងហៅទាហ៊ានយួនចូលពេញទួលក្រសាំង ចាំការពារ ។ អាថោក ។
ផៃ ស៊ីផាន រដ្ឋលេខាធិកាអាច់ឆ្កែ អើយអាល្ងង់! អានេះនៅកន្លែងនេះដោយសារបក្សពួកវាទេ
តាមពិតវាគ្មានចេះនខ្វាក់ស្អីវាទេ។ អាញ់ប្រាប់ឯងទៅថា មានប្រឡាយបានទឹកវាហូរ
មានសម្រាមបានឆ្កែវាជុះ ។ យីគ្រាន់តែប៉ិន្នឹងក៏ល្ងង់មិនចេះដែរ! ពួកអាថោក បោកប្រាស់ឆន្ទៈ
ប្រជាជន ស្មោកគ្រោក ។ ទេវតាមានភ្នែកពួកឯងគង់តែបរាជ័យឆាប់ៗមិនខាន!