អង្គការ​ជាង​១០ ថ្កោលទោស​ការបង្ខំ​ឲ្យ​ផ្តិតមេដៃ​គាំទ្រ​ការបោះឆ្នោត​​

ដោយ៖​ លោក ស៊ុន ណារិន​​
ថ្ងៃអង្គារ៍ ទី20 ខែសីហា ឆ្នាំ2013
http://vodhotnews.com

​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល​ជាង​១០ សម្តែង​ការ​ខក ចិត្ត​ជា​ខ្លាំង និង​សូម​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ដែន​ដី​នៅក្នុង​រាជធានី​ភ្នំពេញ និង នៅតាម​បណ្តា​ខេត្ត មួយចំនួន ដែល​បង្ខំ​ម្ចាស់ឆ្នោត​អោយ​ផ្តិតមេដៃ​លើ​ញត្តិ​គាំទ្រ​លទ្ធផល​បោះឆ្នោត​បណ្តោះអាសន្ន ដែល​នៅ​មាន​វិវាទ​នៅឡើយ​។

​អង្គការ​ទាំងនោះ មាន​ដូចជា​គណៈកម្មាធិកា​រនា​យក​ខុមហ្វ្រែល អង្គការ​ខុមហ្វ្រែល អង្គការ​និកហ្វិក អង្គការ​តម្លាភាព​កម្ពុ​ជា វេទិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​លីកាដូ និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​។​

​សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការ ចេញផ្សាយ​នៅ​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៣​ឲ្យដឹងថា​មានកា​ររាយការណ៍​ពី​សំណាក់​ម្ចាស់ឆ្នោត​ថា បច្ចុប្បន្ន​មាន​ការគំរាមកំហែង នៅក្នុង​តំបន់​មួយចំនួន​ដូចជា សង្កាត់​អូរ​ឬ​ស្សី សង្កាត់​ស្រះចក សង្កាត់​ពងទឹក សង្កាត់​បឹង​ប៉ា​យ៉ាប សង្កាត់​ទួល​ស្វាយព្រៃ​១ សង្កាត់​បឹង​កេង កង​២ និង​សង្កាត់​ចាក់អង្រែលើ និង​នៅតាម​ខេត្ត​មួយចំនួន​។

​អង្គការ​ទាំងនោះ ចាត់ទុក​ទង្វើ​នេះ គឺជា​ការបំភិតបំភ័យ​ធ្ងន់ធ្ងរ​ថ្មី​មួយទៀត ក្រោយ​ថ្ងៃ​បោះឆ្នោត​ជា​ការរំលោភច្បាប់ និង​ជា​ការរំលោភ យ៉ាងធ្ងន់ធ្ងរ ទៅលើ​សេរីភាព​បញ្ចេញមតិ​របស់​ម្ចាស់​ឆ្នោត​នៅ​កម្ពុជា​។ សេចក្តីថ្លែងការណ៍​បន្ត​ថា ទង្វើ​នេះ​បាន​គំរាម កំហែង​ដល់​សិទ្ធិ​រក្សា​ការសម្ងាត់​របស់​ម្ចាស់​ឆ្នោត និង​បង្កើន​នូវ​ភាព​តានតឹង និង​ការភ័យខ្លាច​ដែល​កំពុង​កើតមាន និង​វា​កាន់តែ​ធ្វើអោយ​ខូច​ដល់​សុច្ចរិត​ភាព នៃ​កិច្ចដំណើរការ​បោះឆ្នោត​។

​បន្ទប់​ស្ថានការណ៍​នៃ​អង្គការ​សមាគម​មិនមែន​រដ្ឋាភិបាល សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន ចាត់​វិធាន ការណ៍ ដើម្បី​បញ្ឈប់​ទង្វើ​ទាំងអស់​នេះ​និង​ភាពមិនប្រក្រតី​ផ្សេងទៀត​ដែល​ប្រព្រឹត្ត​ដោយ​អាជ្ញាធរ​មូលដ្ឋាន​។

​កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន ពលរដ្ឋ​នៅ​សង្កាត់​ស្នោរ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ប្រាប់​VOD​ថា មេ​ភូមិ​របស់​ខ្លួន ដែល​ដើរ​បង្ខំ​ឲ្យ​ផ្តិតមេដៃ​ទាំងយប់ ហាម​ចូលរួម​បាតុកម្ម ហើយ​ត្រូវ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ថា​ត្រឹមត្រូវ និង​យុត្តិធម៌​។​

​មិនទាន់​​មាន​ការ​ឆ្លើយ​​តប​ជា​ផ្លូវការ​យ៉ាងណា ពី​រដ្ឋាភិបាល​ទេ តែ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ប្រាប់សារ​ព័ត៌​មាន​ក្នុ​ងស្រុកថា បញ្ហា​នេះ មិន​ពាក់ព័ន្ធ​នឹង​ថ្នាក់លើ​ទេ​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

 

What Next?

Recent Articles

3 Responses to "អង្គការ​ជាង​១០ ថ្កោលទោស​ការបង្ខំ​ឲ្យ​ផ្តិតមេដៃ​គាំទ្រ​ការបោះឆ្នោត​​"

  1. Spirit of Khmer Empire says:

    ហ្នឹងហើយឬ?ប្រជាធិបតេយ្យអាស្រ័យការបាញ់កាប់ចាក់របស់ព្រះរាជាណាចក្រចម្លែក(king of wonder).
    ដែលដឹកនាំដោយមនុស្សកាកសង្គមដែលធ្លាប់មេចោរលួចមាន់(អាណាល់)និងមេចោរលួចគោ(អាវឹក)។

  2. Sokharoath says:

    តែខ្ញុំ បងប្អូនខ្ញុំ៩នាក់ និងមិត្តក្នុងភូមិមិនមានអ្នកណាបង្ខំសោះ។ គេគ្រាន់តែសួរ បើគាំទ្រយើងផ្តិតទៅមិនគាំទ្រយើងដើរចេញទៅ។ ពួកខ្ញុំផ្តិត ហើយព្រោះលទ្ធផលនោះក៏យើងយល់ថាមានសម្លេងពួកយើង។

  3. Anonymous says:

    You know, at private universities in Phnom Penh, most lecturers and directors (CCP members) forced students to do thumprint in order to support this election. This is the true information because I am a student at there. How bad they are.