សុខ​ចិត្ត​ឲ្យ​នគរ​ភ្លេច​ខ្ញុំ​តែ​ខ្ញុំ​មិន​ភ្លេច​នគរ​ទេ

Wednesday, 21 August 2013
សូរ សមយុទ្ធ
ភ្នំពេញ ប៉ុស្តិ៍

130821_02

លោក ​កឹម សុខា និង​លោក​ សម រង្ស៊ី​ ក្នុង​​ពិធី​មួយ​ពី​ថ្ងៃ​អា​ទិត្យ​។ រូបថត ជីវ័ន

វា​ពិត​ជា​លំបាក​ណាស់ នៅ​ក្នុង​ការ​និយាយ​ពាក្យ​ពិត នៅ​ពេល​ដែល​មនុស្ស​គ្រប់​គ្នា ចង់​ស្តាប់ ពាក្យ​កុហក ហើយ​វា​រឹត​តែ​លំបាក​ទៅ​ទៀត នៅ​ពេល​ពាក្យ​ពិត​នេះ នឹង​ធ្វើ​ឲ្យ​រាស្រ្ត​ក្នុង​នគរ​ស្អប់​តែ​កូន​អ្នក​ស្រែ ក្មេង​វត្ត​ដែល​មាន​តែ​បេះដូង​ធម្មតា មិន​ត្រូវ​ការ​អ្វី​សោះ​ពី​អ្នក​នោះ សុខ​ចិត្ត​ឲ្យ​មនុស្ស​ក្នុង​លោក​ស្អប់ ក៏​នៅ​តែ​និយាយ​ពាក្យ​ពិត​ដែរ។

កាល​ពី​មុន អ្នក​មើល​ខ្ញុំ​ខុស​ថ្ងៃ​នេះ អ្នក​នៅ​តែ​មើល​ខ្ញុំ​ខុស​ដដែល តែ​ខ្ញុំ គឺ​នៅ​តែ​ជា​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​អ្នក​មើល​ខ្ញុំ​ខុស​ទេ តែ​ខ្ញុំ​ខ្លាច​ខ្ញុំ​មិន​បាន និយាយ​ពាក្យ​ដែល​គួរ​និយាយ​មុន​ពេល​ដែល​ភ្លើង​ចិត្ត​ធម៌​អ្នក​ទាំង​អស់​គ្នា ដែល​ដុត​ឲ្យ​ឆេះ​ដើម្បី​ការ​ផ្លាស់​ប្តូរ​ប្រសើរ​ឡើង ក្លាយ​ជា​ភ្លើង​គ្រោះ ដុត​កម្លោច​ថ្ម​អង្គរ​ទៅ​ជា​ផេះ ហើយ​ខ្ញុំ​បារម្ភ​ថា តម្លៃ​នៃ​ការ​ផ្លាស់​ប្តូរ​នេះ វា​លើស​ពី​តម្លៃ​ដើម រីឯ​ការ​លះបង់​ប្រែ​ជា​អត់​ន័យ។ ពេល​នេះ ខ្ញុំ​សុំ​លោក សម រង្ស៊ី ឈប់​និយាយ​ថា «គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ការ​បោះឆ្នោត ទៅ» បើ​ទោះ​ជា​ការ​ពិត​នៃ​កម្លាំង​គាំទ្រ​បក្ស​ប្រឆាំង​មាន​ច្រើន​ខ្លាំង​ក្លា​យ៉ាង​ណា​ក៏​ដោយ ក៏​ប៉ុន្តែ ការ​លុប​ឈ្មោះ​រាស្ត្រ ១ លាន​នាក់​ចេញ​ពី​បញ្ជី​បោះឆ្នោត​ឆ្នាំ ២០១៣ ដោយ គ.ជ.ប. និង​ការ​បំប៉ោង​ឈ្មោះ​អ្នក​បោះឆ្នោត ១ លាន​នាក់ មុន​ការ​បោះឆ្នោត​ថ្ងៃ​ទី ២៨ នោះ វា​បាន​កំណត់​ពី​ការ​ចាញ់​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ឈ្នះ​របស់​គណបក្ស​ប្រជាជន​រួច​ទៅ​ហើយ។

ពេល​នោះ ខ្ញុំ​បាន​ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ ប្រឹង​តវ៉ា ដើម្បី​បញ្ចូល​ឈ្មោះ ១ លាន​នាក់​ចូល ក្នុង​បញ្ជី​វិញ តែ​មិន​បាន​សម្រេច ព្រោះ​កម្លាំង​នយោបាយ​ខ្លួន​នៅ​ខ្សោយ សមាជិក​សភា​នៅ​តិច ដូច​នេះ គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ការ​ចូល​រួម​ការ​បោះឆ្នោត ដើម្បី​យក​សំឡេង​ដែល​នៅ​សល់​នោះ​ទេ។ ការ​តវ៉ា​ដោះស្រាយ​ភាព​មិន​ប្រក្រតី ក្នុង​ថ្ងៃ​បោះឆ្នោត​ជា​រឿង​មួយ ចំណែក​ការ​តវ៉ា​អំពី​ការ​លុប​ឈ្មោះ និង​បំប៉ោង​បញ្ជី​ឈ្មោះ គឺ​ជា​រឿង​ដោយ​ឡែក​មួយ​ផ្សេង​ទៀត ដែល​ចប់​នីតិវិធី​តវ៉ា​ប្តឹង​ប្ដល់​អស់​ទៅ​ហើយ តាំង​ពី​មុន​បោះឆ្នោត​។ ពេល​នេះ អង្ករ​បាន​ក្លាយ​ជា​បាយ​។ ពេល​នេះ ឈើ​បាន​ក្លាយ​ជា​ទូក​ទៅ​ហើយ។ តើ​ចង់​ធ្វើ​យ៉ាង​ម៉េច​? ចង់​ដាំ មួយ​ឆ្នាំង​ថ្មី? ឬ​ចង់​កាប់​ព្រៃ​យក​ឈើ​មក​ធ្វើ​ទូក​ថ្មី​មួយ​ទៀត?

ហេតុ​ដែល​ត្រូវ​ឈប់​និយាយ​គឺ​ដើម្បី​កុំ​ឲ្យ​ភ្លើង​ចិត្ត​រាស្ត្រ​ឆេះ​ខ្លាំង​ជាង​នេះ ទីមួយ ចំណែក​ទីពីរ គឺ អាច​ឲ្យ​រាស្ត្រ​ជួយ​សង្គ្រោះ​ជាតិ​បាន​។ មាន​ភ្លើង​ខ្លះ បើ​ដុត​ហើយ អាច​ពន្លត់​វិញ​បាន តែ​មាន​ភ្លើង​ខ្លះ បើ​ឆេះ​ហើយ សូម្បី​តែ​ទេវតា ក៏​ពន្លត់​មិន​បាន​ផង នោះ​គឺ​ភ្លើង​ចិត្ត​។ ចំណុច​ស្លាប់​រស់ តែ​មួយ​គត់​ដើម្បី​រំដោះ​គ្រោះ​ធំ ក្នុង​នគរ​បាន​ពេល​នេះ​គឺ​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​។ ការ​ចង់​ឲ្យ​អង្គការ​សហ​ប្រជាជាតិ ធ្វើ​អាជ្ញា​កណ្តាល ទៅ​មិន​រួច ការ​ចង់​ឲ្យ​អង្គការ​ឯករាជ្យ​ធ្វើ​អាជ្ញា​កណ្តាល ទៅ​មិន​រួច ដូច​នេះ​សង្គ្រោះ​ជាតិ ត្រូវ​ថយ​មួយ​ជំហាន​គឺ​យក​រូបមន្ត ២:២:១ មាន​ន័យ​ថា ប្រ.ជ. និង គ.ជ.ប. បូក ស.ជ. និង ខុម ហ្វ្រែល បូក អ.ស.ប.។ ទុក គ.ជ.ប. ជា​អាជ្ញា​កណ្តាល ព្រោះ​សិទ្ធិ អំណាច តួនាទី និង​នីតិវិធី​ដោះស្រាយ​ជម្លោះ​ត្រូវ​បាន​រដ្ឋ​ធម្មនុញ្ញ ព្រម​ជាមួយ នឹង​ច្បាប់​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ បាន​ផ្តល់​សមត្ថកិច្ច​ឲ្យ តែ​ខុម ហ្វ្រែល និង អ.ស.ប. មិន​មែន​គ្រាន់​តែ​ជា​អ្នក​សង្កេត​ការណ៍​ទេ តែ​មាន​សិទ្ធិ​អំណាច បោះឆ្នោត​សម្រេច​លើ​លទ្ធផល​ដែល​រក​ឃើញ ដូច​គណបក្ស​ទាំង​ពីរ និង គ.ជ.ប. ដែរ។ បើ​ធ្វើ​ដូច​នេះ គឺ​គណបក្ស​ប្រជាជន នៅ​តែ​មាន​មុខ​មាត់​ព្រោះ គ.ជ.ប. ដែល​ជា​អាជ្ញាធរ​ជាតិ​មួយ​នៃ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​ខ្លួន មិន​ត្រូវ​បាន​គេ​ទាត់​ចោល​ចំណែក សង្គ្រោះ​ជាតិ នឹង​បាន​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដើម្បី​ឲ្យ​រាស្ត្រ​ស្ងប់​ចិត្ត នឹង​បើក​ផ្លូវ​ឲ្យ​បក្ស​ទាំង​ពីរ​ចូល​តុ​ចរចា។

ចំណែក​គណបក្ស​ប្រជាជន បាន​ដឹង​ខ្លួន​ឯង​ច្បាស់​ណាស់​ថា កន្លង​ទៅ​ខ្លួន​បាន​ធ្វើ​អ្វី​ខ្លះ ពេល​នេះ​រាស្ត្រ​ទុក​ផ្លូវ​រស់​មួយ​ដល់​ខ្លួន ហេតុ​អ្វី​ក៏​ត្រូវ​បង្ខំ​ខ្លួន​ឯង​ឲ្យ​ដើរ​ដល់​ផ្លូវ​ទាល់​ច្រក​? រីឯ គណបក្ស​សង្គ្រោះ​ជាតិ ដាច់​ខាត​មិន​អាច​អូស​បន្លាយ​ពេល​វេលា​ច្បាំង តាម​គណបក្ស​ប្រជាជន​បន្ត​ទៀត​ទេ តែ​ត្រូវ​កំណត់​កម្មវត្ថុ​នយោបាយ ចុង​ក្រោយ ហើយ​វាយ​យក​ក្នុង​ល្បឿន​លឿន ព្រោះ​ចម្បាំង​យូរ មិន​ឈ្នះ​គណបក្ស​ប្រជាជន​ទេ អូស​ពេល​កាន់​តែ​យូរ ប្រ.ជ. កាន់​តែ​ចំណេញ ហើយ​សង្គ្រោះ​ជាតិ កាន់​តែ​ខាត ព្រោះ​កូន​អុក​របស់​សង្គ្រោះ​ជាតិ កំពុង​ត្រូវ​បាន​មេទ័ព​នៃ​គណបក្ស​ប្រជាជន ហ៊ុមព័ទ្ធ រង់ចាំ​ឱកាស​ដើម្បី​កម្ទេច​ចោល។

កម្មវត្ថុ​នយោបាយ កំណត់​ការ​ចាញ់​ឈ្នះ របស់​សង្គ្រោះ​ជាតិ​នៅ ៥ ឆ្នាំ​ក្រោយ​គឺ ទី១.យក​អំណាច​សភា ប្រធាន​សភា អនុ​ប្រធាន​សភា​ទី ១ និង​ទី ២ និង​គណៈកម្មការ​សភា​ចំនួន ៤ រួម​មាន​៖ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​កិច្ចការ​បរទេស ព័ត៌មាន ហើយ​និង អប់រំ យុវជន​ព្រម​ទាំង​នីតិកម្ម យុត្តិធម៌ ទី២. ដាច់​ខាត​មិន​ចូល​ក្នុង​រដ្ឋាភិបាល តែ​ដាក់​បញ្ចូល​គោល​នយោបាយ ៧ ចំណុច​ក្នង​គោល​នយោបាយ​ជាតិ​អាណត្តិ​ទី ៥ ធ្វើ​បាន​ឬ​មិន​បាន ទុក​រាស្ត្រ​អ្នក​សម្រេច។ កម្មវត្ថុ​នយោបាយ​កំណត់​ការ​រក្សា​អំណាច​របស់​បក្ស​ប្រជាជន​គឺ ទី១. គ្រប់​គ្រង​គណៈកម្មការ​សភា​ចំនួន ៥ ហើយ​បី​ក្នុង​ចំណោម ៥ គឺ មហាផ្ទៃ ការពារ​ជាតិ និង​ផែនការ វិនិយោគ អភិវឌ្ឍន៍​ជនបទ ហើយ​និង​ទូរគមនាគមន៍ ថាមពល ពាណិជ្ជកម្ម ព្រោះ​ខ្លួន​បាន​កាន់​រដ្ឋាភិបាល​ទាំង​មូល។

គណបក្ស​ប្រជាជន​មិន​ចង់​ចែក ក៏​ត្រូវ​តែ​ចែក ព្រោះ​កត្តា​ពីរ​យ៉ាង​ធំ ទី១. បើ​យក​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​មាត្រា ៧៦ មាត្រា ៨២ ថ្មី មាត្រា ១១៩ ថ្មី ធម្មនុញ្ញ​បន្ថែម​មាត្រា ៣ និង ៦ ហើយ​និង​ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​មាត្រា ១១៨ ថ្មី រួម​ជាមួយ​នឹង​មាត្រា ២៣ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង ប៉ារីស ២៣ តុលា ១៩៩១ គឺ​គ្មាន​លទ្ធភាព​ផ្លូវ​ច្បាប់​ណា​មួយ អាច​ឲ្យ​គណបក្ស​ប្រជាជន បង្កើត​រដ្ឋសភា​នីតិកាល​ទី ៥ និង​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី ៥ ដោយ​គ្មាន​វត្តមាន​សមាជិក​សភា​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​គ្រប់ ១២០ នាក់ តាម​មាត្រា ៧៦ នោះ​បាន​ឡើយ​។ ទី២. ដើម្បី​រក្សា​ការ​គាំទ្រ​ពី​រាស្រ្ត​ម្ចាស់​ឆ្នោត​សម្រាប់​អាណត្តិ ២០១៨ គឺ​ការ បម្រើ​រាស្ត្រ ការពារ​រាស្ត្រ ក្នុង​នាម​រាជ​រដ្ឋាភិបាល ដែល​គណបក្ស​ប្រជាជន​នៅ​តែ​កាន់​អំណាច មិន​មែន​រដ្ឋសភា​ទេ។

ចំណែក​អំណាច​តុលាការ​វិញ គឺ​ត្រូវ​រៀបចំ​ឡើង​ដោយ​ឯករាជ្យ​ផ្តាច់​ចេញ​ពី​អំណាច​រដ្ឋាភិបាល​។ ដូចនេះ ដើម្បី​ដើរ​មក​ដល់​ចំណុច​នេះ​បាន គឺ​ចាំ​បាច់​ត្រូវ​ទម្លុះ​ភាព​ជាប់​គាំង​នៃ​ការ​បង្កើត​គណៈកម្ម​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ដែល​គណបក្ស ទាំង​ពីរ​ព្រម​ចូល​រួម និង​ព្រម​ទទួល​យក​។ អ្នក​ណា​ដែល​មាន​គំនិត​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត គឺ​ជា​ជន​ក្បត់​ជាតិ ព្រោះ​មាន​បំណង​ទុច្ចរិត​ចង់​អូស​នគរ​ទម្លាក់​ចូល​ក្នុង​ភ្លើង មាន​ទោស​ក្បត់​រាស្ត្រ កុហក​ស្តេច ព្រោះ​តែ​មហិច្ឆតា​នយោបាយ​ចង្អៀត​ចង្អល់​របស់​ខ្លួន។ ក្នុង​នាម​ជា​អ្នក​គាំទ្រ​នៃ​គណបក្ស​នយោបាយ​មួយ ពលរដ្ឋ​គ្រប់​គ្នា​ត្រូវ​តែ​ហ៊ាន​និយាយ ទូន្មាន ដល់​មេ​ដឹក​នាំ​នៃ​គណបក្ស​របស់​ខ្លួន បើ​ឃើញ​ថា​កំពុង​ដើរ​ទៅ​រក​ផ្លូវ​ស្លាប់​ជាតិ ហើយ​ការ​ចូល​រួម ត្រូវ​តែ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​។ គណបក្ស​នយោបាយ​ណា​ដែល​មាន​ក្រុម​ហៃ​អើ អា​ជ័យ ធ្លាក់​ទឹក ច្រើន​ជាង​គេ គឺជា​គណបក្ស​បរាជ័យ​នៅ​ឆ្នាំ ២០១៨៕

និស្សិត​ក្មេង​វត្ត កូន​អ្នក​ស្រែ សូរ សមយុទ្ធ sosamyuth@gmail.com កំពង់ឆ្នាំង

 

What Next?

Recent Articles

24 Responses to "សុខ​ចិត្ត​ឲ្យ​នគរ​ភ្លេច​ខ្ញុំ​តែ​ខ្ញុំ​មិន​ភ្លេច​នគរ​ទេ"

  1. i says:

    votre texte est tres qualite education
    les problemes du cambodge sont hun sen, enlever hun sen le cambodge se retrouver la paix et la prosperite,les institutions du pays sont mort,un pays dirige par un seul home hun sen ce n’est jamais bon,

  2. Debate lover says:

    I fully support your idea So Samyuth!

  3. Anonymous says:

    You are always encouraging people,
    Can I contact you through email to learn more from you?

  4. Sokharoath says:

    Appreciate your word. But when we rethink on what your team is trying to fight to get the power as prim minister for Rinsy , we acknowledge that your team is not the real nationalist. If Cambodia has the leader like you is the deep sin of ours country.

  5. says:

    ទ្រឹស្ដីឡប់ៗ

  6. Anonymous says:

    ការដណ្តើមជ័យជំនះនេះ​មិន​មែន​ដើម្បីបក្សទេ គឺជាជោគជ័យរបស់ជាតិទាំងមូល ។ ការជោគជ័យរវាងខ្មែរ និងបរទេស ។ ហើយនេះជាឪកាសដែល ល្អបំផុត​សំរាប់ជនជាតិខ្មែរ

  7. lolo says:

    “សុខ​ចិត្ត​ឲ្យ​នគរ​ភ្លេច​ខ្ញុំ​តែ​ខ្ញុំ​មិន​ភ្លេច​នគរ​ទេ”
    ​គណបក្សប្រឆាំង (​លោកសមរង្ស៊ី​) មកពី​សាលា”ថា” មិនមែនមកពីសាលា”ធ្វើ”នោះទេ
    ​គាត់ថា “មិន​ភ្លេច​នគរ​ទេ” ​ប៉ុន្ដែ​នៅពេលដែល​ប្រទេស ​មានបញ្ហា​ដ៏ធ្ងន់ធ្ងរ​នៅក្នុង​របបខ្មែរក្រហម​ គាត់បាន​រត់​ទៅ​សង្រ្គោះ​ខ្លួនគាត់​នៅប្រទេសបារាំង។ មាន​​តែហ៊ុន​សែន​ ដែលបាន​សង្រ្គោះ​ប្រទេស​ជាតិ។ ឥឡូវនេះ​គាត់​និយាយថា​ គាត់បាន​ស្រឡាញ់​ប្រទេស​ជាតិ។

  8. Former Hia lola says:

    ​លោកសមរង្ស៊ី​ពិតជា​ស្រឡាញ់ប្រទេស​ជាតិ​ ប៉ុន្តែគាត់​​ខ្លាច​ស្លាប់​។ គាត់មិន​ចង់ស្លាប់​ដើម្បីប្រទេស​ជាតិ​នោះទេ

  9. colab says:

    លោកសមរង្ស៊ី​ពិតជា​ស្រឡាញ់​ប្រទេស​ជាតិ​ ប៉ុន្តែ​គាត់​រង់ចាំ​ឱ្យ​គេ​ ដោះស្រាយ​បញ្ហា​មុន ​ទើបគាត់​ត្រឡប់មកវិញ ធ្វើជាស្រឡាញ់​ជាតិតាម​ក្រោយ។

  10. kominikoyama says:

    sam rainsy he ‘s good leader for our khmer peoples and we are so Lucky that we had a good leader like sam rainsy to rescue our khmer nation from danger .. we need a leader like him and he is a honest leader as we seeing so far ..sam raisny he went to FRANCE in 1965 as i still remembered that date … our khmer nation would be in peace and progress in the future ..if all of khmer politicians stop smear each other and turn their conscience to serve the khmer peoples interest ..and if all the khmer intelligence and wisdom still continue to sell their brain and their conscience for materialist or money… our khmer peoples would become a TRIBE , minority on our khmer homeland …it would be the same CHAMPA and laos country nowsday …

  11. ចង់ទៀតឬឣី? says:

    នេះគឺឣាម្សៀ សម រង្សី វាដើរតាមពាក្យចាស់ធ្លាប់តំណាលថា៖ ពេលស្រុកសង្រ្គាម ត្រូវការឣ្នក
    ក្លាហាន ពេលស្រុកសាន្តត្រាណត្រូវការឣ្នកចេះដឹងនុះឣី! តែត្រង់ចំណុចនេះវាមិនមែនឣ្នកចេះ
    ដឹងទេ! វាជាឣាឆ្ឣឹងទទឹងកសោះ មកបង្កបញ្ហា មកបំផ្លាញសន្តិសុខជាតិ មិនខុសពីឣាក្បត់ឪវា
    ប៉ុន្មានទេ!

  12. Pisal says:

    The ball is in Sam Raingsy foot, if he shows his intend to play soccer, he would pass the ball to other soccer players. Now he is keeping the ball in his foot and leave other soccer players as his hostage.

  13. វីធាន says:

    បើពួកលោកស្រឡាញ់ជាតិ ម្តេចមិនធ្វើឲ្យប្រទេសកម្ពុជា ងើបចាកផុតពីការត្រួតត្រារបស់យួនកុមុយនីស្ត ហើយម្តេចមិនទប់ស្កាត់ការបំផ្លាញជាតិពីសំណាក់ប្រទេសចិន និង យួនទៅ។

    លោកសម រង្ស៊ីគ្មានកំហុសអ្វីទាំងអស់ ជាអ្នកស្នេហាជាតិស្អាតសស្អំ មិនរណបចង់សុខ មិន បណ្តោយឲ្យជាតិលិចលង់នោះដាច់ខាត សូមអណ្តាតរបស់ពួកលោក កុំចេះតែក្រលាស់ ប្រយ័ត្នទទួលបាបកម្ម

    ពួកលោកមិនមានវីរភាពដូចលោកសម​ រង្ស៊ីនោះទេ

    ពួកលោកត្រូវតែដេកគិត ហើយយកដៃគងថ្ងាស ថាតើ អញ និង សម រង្ស៊ីអ្នកណាមានប្រយោជន៍សម្រាប់សង្គមជាតិជាង!

  14. Khmer Family says:

    អើុយ អាល្ងង់ វិធាន ! ភ្លើ អី ភ្លើ យ៉ាងនេះ!!!!!!!

  15. Khmer Family says:

    រូបថតខាងលើ លោក សម រង្សុី ខ្សឹបប្រាប់លោក កឹម សុខាថា នែល្បិច ខាឯងយកត្រីទូចស្ទូចសុីត្រីធំនោះទៅមិនរួចទេ!អញដឹងអស់ហើយ! ហើយអារឿងចរចារជាមួយគណបក្សប្រជាជន គឹទុកអោយអញ!លោកឯងកុំចេះ! អញជាប្រធានបក្ស!

  16. ចង់ទៀតឬឣី? says:

    វាគ្រាន់តែជាវីរភាព សំរាប់មនុស្សប្រភេទស៊ីជោរជ្រុល ឬក្រុមភ្នែកកើតរោគស្បែកបាំង!
    ចំពោះមនុស្សខ្មែររាប់លាន គេគិតផ្សេង វាមិនឣាចមកខំកាឡៃរឿងពិតបានស្រួលៗនោះទេ។
    មនុស្សខ្លះ ទោះជាគេបង្ហាញឣ្វីជាក់ស្តែង បែរជាមើលមិនឃើញ តែឣាចមើលឃើញឣ្វីដែល
    រាងព្រិលៗ ដែលមិនច្បាស់លាស់ទៅវិញ ហើយចូលចិត្តការស្រមើស្រមៃប្លែកៗ រួចខំយកមកឣួត
    ប្រាប់គេឯងថា ជារឿងពិត ពិតជាយ៉ាប់ណាស់ឣាធុននេះ មុខជាយ៉ាបទៀតហើយខ្មែរ!។

  17. ABC says:

    ប្រជាជនខ្មែកាន់សាសនាព្រះពុទ្ធ តែចុលចិត្តសាងអំពើរបាបគ្រ ប់សម័​យ​

    ការមានបានក៏ដោយសារតែការសាងអំពើ​បាប ​តើពេល​ណាទើប​បង​ បង​ទាំងអស់គ្នា​

    ឈប់ប្រព្រឹត្តិអំពើបាប មូល​ហេតុអ្វីបាននាំគ្នាចូលចិត្តតែចោទគេជាមនុស្សអាក្រក់ តើបងវិញ​​

    យ៉ាងដូចម្តេចដែរ​ ?​ កុំធ្វើការនៅក្រសួងណា យកក្រសួងនោះធ្វើជាយីហោ​

    ហើយបន្លំធ្វើចោរនៅទីកន្លៀត ​មនុស្សបែបនេះសំគិះណាស់​

    ទោះមានបា្រក់វាល់លានក៏មិនថ្កើនថ្កាន ថោកទាបដល់​ញាត្តិព្រានសណ្តាន​

    ដែលគ្នាខំកើតនៅក្នូងវង្សត្រកូលនោះ​ រស់ព្រោះសំណូកុ៕

  18. ក្មេង៩៣ says:

    ព្រោះសម រង្សី រត់ចោលស្រុកនិងឯងបានជាលទ្ធផលបានដូចពេលនេះបើមិនប្រហែលបិតទ្វារវ៉ៃឆ្កែ
    បាត់ទៅហើយកុំយកពាក្យរត់ចោលស្រុក-ថាអត់ធើស្អីៗណឹងមកនិយាយទុកបង្រៀនប្រ/ជដែលគ្នា
    មិនមានព័ត៌មានគ្រប់គ្រាន់ក្នុងការវិភាគស្តាប់ទៅក្រែងអាណត្តិក្រោយបាន១០-២០កៅអីខ្លះ

  19. ក្មេងវត្តត្រឡែងកែង (លង្វែក) says:

    លោកសូរ សមយុទ្ធ វិភាគពិតជាត្រឹមត្រូវចំពោះខ្មែរនិងខ្មែរ !

    តែលោក ដូចភ្លេចគិតអំពី ចៅហ្វាយហុ៑នសែន យួនហាណូយហើយ

    ដូចជា ការបង្កាប់អោយលោកសមរង្សុីឈប់ប្រកាសពីជ័យ ជំនះ

    ពិតរបស់ខ្លួនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត រួចអោយបក្សសង្រ្គោះជាតិ ដាល់លក្ខណ័

    និងទទួលស្គាល់CPPជាអ្នកឈ្នះឆ្នោតទៅវិញ។

    តែលោកមិនដឹងរឺក៏លោកធ្វើមិនលឺ អំពីប្រតិកម្មដ៏ខ្លាំងរបស់ប្រជាពលរដ្ឋចំពោះការប្រកាស

    លិទ្ធិផលរបស់ គ ជ ប ចំពោះបក្សសង្រ្គោះជាតិ ? មានប្រជាជនជាច្រើនដែលមិនសុខចិត្ត

    បាន ទៅជួមជុំគ្នានៅទីស្នាក់ការបក្សសង្រ្គោះជាតិដើម្បីតវ៉ាលិទ្ធផលនេះ ? តើនណា១

    ដែលមិនដឹងថាCPPជាអ្នកចាញ់ ? នេះឪកាសល្អនិងចុងក្រោយបង្អស់របស់ខ្មែរដែលត្រូវ

    រើបំរាស់ចេញពីយួន ចុះ បើលោកសុខចិត្តអោយគេ ចាញ់វិញនោះតើ៥ឆ្នាំទៀតយួន

    វារៀបក្រលាបំផ្លាញដូចម្តេចខ្លះ? តើរាស្រ្តខ្មែរត្រូវរស់ពិបាលវេទនា៥ឆ្នាំទៀតរឺ ? តើ

    អាណត្តិក្រោយខ្មែរអាចមានសំណាងដូចពេលនេះទេ ? រឺលោកគ្រាន់តែជាអ្នកវិភាគ

    អោយCPP ទេ ? គំនិតលោកខ្មុំមិនគាំទ្រទេ ! ព្រោះជាការវិភាគមិនគ្រប់ជ្រុងជ្រោយ

    រឺ វិភាគបែបមុជមិនជ្រៅទៅមិនឆ្ងាយពីក្រោមកន្ទុយក្បិនយួននិងចិន ! រឺនិយាយ

    អោយខ្លីកំនិតលោកកឺ សុខចិត្តធ្វើអាយ៉ងយួនអោយបក្សពួកខ្លួនបានសុខ ខ្មែរដ៏ទៃវេទនា
    គឺមិនខ្វល់។

  20. ក្មេងវត្តត្រឡែងកែង (លង្វែក) says:

    សូរ សមយុទ្ធ = អាសាច់ជុនខ្លាទើបនៅស្រុខបាន រួចពេលខ្លាឃ្លានវានិងមកសុំសាច់លោក

    សូរ សមយុទ្ធសល់តេឆ្អឹង ព្រោះយួននិងហុ៑នសែននិងរុកកួនបក្សសង្រ្គោះជាតិនៅពាក់

    កណ្តាលអាណត្តិ មិនថានៅស្ថាបណ័ចំរុះCPP រឺ ផ្តាច់មុខទេ ហើយវាសនាចុងក្រោយ

    និងដូចបក្សស្តេចអត់បានការ១នោះជាមិនខាន ។

  21. Neak ta says:

    ​ប្រសិនបើ​ប្តូរ​លោកហ៊ុនសែន​ចេញ​ យើងគួរតែ​ស្វែងរក​បេក្ខជន​ ផ្សេង​ផ្សេងទៀត​ ដាច់ខាត​មិនមែនលោកសមរង្ស៊ី​នោះទេ។ ​បើ​លោកសមរង្ស៊ី​កាន់​អំណាច ប្រទេសកម្ពុជា​នឹងត្រូវ​រលាយ

  22. Former Hia lola says:

    តើលោកសមរង្ស៊ីបានធ្វើអត្ថប្រយោជន៍អ្វីដល់កម្ពុជាខ្លះ? ​ឬ​គាត់បាន​​តែរត់​ចោល​ស្រុក ទុក​ឱ្យប្រជាជន​ចូល​គុក​ដោយសារតែ​គាត់?

  23. Khmer Family says:

    អើុយ អាក្មេងវត្តត្រឡែងកែង! ហ្អែងមិនចេះខ្មាស់គេទេហ្អី! ហ្អែងខំព្រុស និងខំបោកប្រាស់គេដល់ណាទៀត ហ្អែងមិនឃើញ ស្ថាបន័ជាតិ អន្តរជាតិ គេធ្វើលិខិតជូនពរជាបន្តបន្ទាប់ទេហ្អី! ឆ្កួតតែឯងបានហើយ គ្មាននរណគេទៅឆ្កួតជាមួយទេអាឡប់

  24. Anonymous says:

    KF to much crazy, uneducated man.