សកម្មជន​​បរិស្ថាន រក​ឃើញ​​ការ​កាប់​​ព្រៃ​ឈើ​​ខុស​​ច្បាប់ មុន​​និង​​ក្រោយ​ពេល​​បោះ​ឆ្នោត​​

ដោយ៖​ តាំង វីដា និង ស៊ុន ណារិន​
ថ្ងៃពុធ ទី21 ខែសីហា ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក
ឈើប្រណិតដែលគេប្រទះ​ឃើញ​កាប់​នៅ​ព្រៃឡង់នា​ពេល​កន្លង​មក

ឈើប្រណិតដែលគេប្រទះ​ឃើញ​កាប់​នៅ​ព្រៃឡង់នា​ពេល​កន្លង​មក

​ក្រុម​សកម្មជន​ការពារ​ព្រៃឈើ ព្រួយ​បារម្ភ​​ពី​​សកម្ម​ភាព​​ឈ្នួញ​​ទុច្ចរិត កាប់​បំផ្លាញ​​ព្រៃឈើ និង​​ដឹក​ជញ្ជូន​ឈើ​ប្រណិត យ៉ាង​អណាធិបតេយ្យ និង​បើក​ចំហរ អំឡុង​​មុន​ពេល និង​​ក្រោយពេល​បោះឆ្នោត ដោយ​មិន​មាន​ការទប់ស្កាត់​ពី​អាជ្ញាធរ​។​

សេចក្តីថ្លែងការណ៍​រួម​របស់​សម្ព័ន្ធ​សហគមន៍​​កសិករ​កម្ពុ​ជា និង​បណ្តាញ​យុវជន​​កម្ពុជា ចេញផ្សាយ​នៅ​ថ្ងៃទី​២១ ខែ​សីហា​នេះ ឲ្យដឹងថា ក្រុម​សកម្មជន​ការ​ពារ​​បរិស្ថាន បាន​រកឃើញ នូវ​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ជាច្រើន​ករណី ចេញ​តាម​ច្រក​អន្តរជាតិ​សំខាន់ៗ​មួយចំនួន ដោយ​មិន​មាន​ការទប់ស្កាត់ ព្រោះ​​សមត្ថកិច្ច​បាន​កំពុង​មមាញឹក​នឹង​ការងារ​នយោបាយ អំឡុង​ពេល​ឃោសនា និង​ក្រោយពេល​បោះឆ្នោត​។​ សេចក្តីថ្លែងការណ៍​ បន្ត​ថា ភាគី​ពាក់​ព័ន្ធ​​នៃ​​ការ​កាប់​បំផ្លាញ​​ព្រៃឈើ​​មាន​ ​ដូច​ជា ឧកញ៉ា ថៅ​កែ​​ក្រុម​ហ៊ុន មន្ត្រី​​ទាហាន មន្ត្រី​​ប៉េអឹម មន្ត្រី​រដ្ឋបាល​​ព្រៃឈើ ក្រុម​​ឈ្នួញ​​ឈើ​​ជន​ជាតិ​ខ្មែរ និង​វៀត​ណាម​​ជាដើម ហើយ​សកម្មភាព​ទាំងនេះ ភាគច្រើន​កើតមាន​នៅក្នុង​តំបន់​ព្រៃ​ឡ​ង់ តាម​ជួរ​ភ្នំក្រវាញ និង​ខេត្ត​មួយចំនួន​ដែល​សំបូរ​ព្រៃស្តុក ដូចជា ខេត្ត​ក្រចេះ កំពង់ធំ ស្ទឹងត្រែង និង​ព្រះវិហារ​។

​អភិបាល​ខេត្ត​ក្រចេះ លោក ស ចំ​រុង បាន​បដិសេធ​ការលើកឡើង​នេះ ដោយ​​ថា ការដឹក​ជញ្ជូន​ជា​រៀង​រាល់​ថ្ងៃនេះ គឺ​ធ្វើឡើង​តាម​​ច្បាប់​ ​៖ “​វា​​អត់​​មាន​​ទេ ការ​ដឹក​ជញ្ជូន​​ហ្នឹង​​នោះ ឈើ​​គេ​​ដឹក​​រាល់​​តែ​​ថ្ងៃ​ធម្មតា គេ​មានច្បាប់ អ្នក​មាន​ច្បាប់​ក្នុង​ដី​សម្បទាន គេ​​ដឹង​​ទៅ អ្នក​ដឹក​រត់​ពន្ធ​​នោះ វា​មិន​មាន​ទេ មាន​បន្តិច​បន្តួច ចាប់​បាន​អស់ហើយ​”​។​

​ចំណែក​ប្រធាន​​ផ្នែក​​ការិយាល័យ​​ស្នង​ការ​ដ្ឋាន​​នគរ​បាល​​ខេត្ត​​កំពង់​ធំ លោក ស៊ូ គឹម​លន់ ឲ្យ​ដឹង​ថា អំឡុង​​ពេល​មុន និង​​ក្រោយ​​បោះ​ឆ្នោត គឺ​​កម្លាំង​សមត្ថ​កិច្ច បាន​ប្រចាំការ​ការ​ពារ ដោយ​​មិន​​បណ្តាល​ឲ្យ​​មាន​​ការកាប់​ឈើ​ខុសច្បាប់ ដូច​ការចោទប្រកាន់​នោះ​ទេ​ ៖ “​ទេ​! ដូចជា​មិន​មាន​ទេ ដូចជា​​ស្ងៀមស្ងាត់​ដែរ ហើយ​​ម្ត៉េ​ច​​អ្នក​ណា​​ថា​ដឹក​ឯណា ដឹក​​ម៉េច​​កើត​​បើ​​កម្លាំង គេ​មាន​​តាម​ស្រុក​ហើយ​​គេ​ប្រចាំការ​​រហូត អំឡុង​ពេល​បោះឆ្នោត​នេះ និង​ក្រោយ​​បោះឆ្នោត​នេះ ប្រហែលជា មិន​មាន​អញ្ចឹងទេ​”​។​

​អ្នក​សម្របម្រួល​លេខាធិការ​ដ្ឋា​ន​​សម្ព័ន្ធ​​សហគមន៍​​កសិករ​​កម្ពុ​ជា លោក ថេង សាវឿន ឲ្យដឹង​តាម​ការរកឃើញ​ថា សកម្មភាព​កាប់​ព្រៃឈើ និង​ដឹក​ជញ្ជូន​​ខុស​ច្បាប់ គឺ​កើន​ឡើង​ធ្ងន់​ធ្ងរ​​ខ្លាំង អំឡុង​ពេល​​យុទ្ធនាការ​​ឃោសនា និង​ក្រោយ​ការ​បោះ​ឆ្នោត ដោយសារ​សមត្ថកិច្ច មិន​បាន​រារាំង ហើយ​ថែម​ទាំង​​ចូល​ដៃ ដើម្បី​ទទួលបាន​ផលប្រយោជន៍​ថែមទៀត​ ​៖ “​គាត់​ដឹង​ទាំងអស់ ហើយ​​គាត់​ដឹងថា ឡាន​នោះ​ចេញ​ម៉ោង​ប៉ុន្មាន នៅពេលណា កន្លែង​ណា​ទៅទៀត ដោយសារតែ​ពួក​គាត់​​ជា​​សមត្ថ​កិច្ច​។ ប៉ុន្តែ​អ្វី​ដែល​ពួក​គាត់​នេះ គឺ​គាត់​មិន​ធ្វើ គាត់​បណ្តោយ​​ឲ្យ​​អញ្ចឹង ដោយសារតែ​គាត់​ទទួលបាន​​លាភ​សក្ការៈ ហើយ​វា​ជា​ឱកាស​ដែល​ពួកគាត់ រកស៊ី​ផងដែរ នៅ​អំឡុងពេល​នោះ ដើម្បី​​ឈ្មួញ​​ទាំងអស់នោះ បាន​ផ្តល់​ប្រាក់ ឬក៏​កម្រៃ​​អ្វី​ផ្សេងៗ លាភសក្ការៈ​​ផ្សេងៗ​នោះ ជូន​គាត់ អញ្ចឹង​ជា​ឱកាស​ដែល​ពួកគាត់​​ឆ្លៀត​​រក​ស៊ី​”​។​

កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ដក​តំណែង​​ លោក​ទី សុគន្ធ ពី​ប្រធាន​រដ្ឋបាល​ព្រៃឈើ ខណៈ​ដែល​បទល្មើស​កាប់​បំផ្លាញ និង​ដឹកជញ្ជូន​ឈើ​ប្រណីតៗ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​រុករក​ឃើញ និង​ចាប់​មេព្រៃ​ថ្នាក់ក្រោមៗ​ដាក់​ពន្ធនាគារ​អស់​ជាច្រើន​នាក់​៕

សរសេរ​មកកាន់​លោក តាំង វីដា តាមរយៈ vida@vodhotnews.com

 

What Next?

Recent Articles

5 Responses to "សកម្មជន​​បរិស្ថាន រក​ឃើញ​​ការ​កាប់​​ព្រៃ​ឈើ​​ខុស​​ច្បាប់ មុន​​និង​​ក្រោយ​ពេល​​បោះ​ឆ្នោត​​"

  1. killer says:

    ប្រឹងកាប់ទៅកនយើង ទាន់មិនទាន់មានរដ្ឋាភិបាលថ្មី ។ មិនអោយប្រឹងម៉េច បើអាឆ្កែហ៊ុន សែន ទូរស័ព្ទមកទារលុយម្នាក់ បី លានដុល្លារ បាត់ទៅហើយ ។ ប្រភពពីអ្នកកាប់ឈើខុសច្បាប់នៅខេត្តមណ្ឌលគីរី ដែលត្រូវអាហ៊ុន សែន ទូរស័ព្ទមកទារលុយដោយផ្ទាល់ ដោយមិនចាំបាច់ប្រើឆ្កែវាទារអោយទេ ប្រហែល ជាអាឆ្កែហ៊ុន សែន វាត្រូវការលុយខ្លាំងណាស់ហើយ ទៅតេទៅទារលុយដោយខ្លួនឯងបែបនេះ ។

  2. killer says:

    ប្រឹងកាប់ទៅកនយើង ទាន់មិនទាន់មានរដ្ឋាភិបាលថ្មី ។ មិនអោយប្រឹងម៉េច បើអាឆ្កែហ៊ុន សែន ទូរស័ព្ទមកទារលុយម្នាក់ បី លានដុល្លារ បាត់ទៅហើយ ។ ប្រភពពីអ្នកកាប់ឈើខុសច្បាប់នៅខេត្តមណ្ឌលគីរី ដែលត្រូវអាហ៊ុន សែន ទូរស័ព្ទមកទារលុយដោយផ្ទាល់ ដោយមិនចាំបាច់ប្រើឆ្កែវាទារអោយទេ ប្រហែល ជាអាឆ្កែហ៊ុន សែន វាត្រូវការលុយខ្លាំងណាស់ហើយ ទៅតេទៅទារលុយដោយខ្លួនឯងបែបនេះ ។​ អាក្បត់ជាតិ ហ៊ុន សែន នឹងដល់ថ្ងៃអន្សារមិនខាន ។

  3. បរកែវ- រតនៈគិរី says:

    សូមថាឲ្យអាមួយឈ្មោះសិស្សធនញ្ជ័យអាច់ឆ្កែម្នាក់!

    អាសិស្សធនញ្ជ័យអាច់ឆ្កែនេះ ល្ងង់ទេកុំនិយាយ អញស្គាល់ចារឹកថោកពួកឯងហើយ។ សម្តីសជាតិ

    មាយាទសពូជ។ ពូជអញពូជលីដែកប្រហោងការពារជាតិ ការពារប្រជាជន រកសុខសន្តិភាពជូនជាតិ

    សម្តីពួកឯងនិយាយចេញមកគឺគ្មានស្គាល់ពីជីវិតប្រជាជនតាមជនបទ និងបានត្រូវពួកអាក្បត់ឯង

    ជិះជាន់និងបិទសិទ្ធិសេរីភាពដែលធ្វើឲ្យការតស៊ូររបស់យើងមានការខកចិត្តជាខ្លាំង។ ប្រទេសជាតិ

    ហិនហោចគ្រប់វិស័យ ហើយនៅអ៊ួតខ្លួនថារីកចំរើនម៉ែវាស្អី??? ព្រៃក៏អស់ ដីក៏អស់ ប្រជាជនស្ទើរក

    កន្លែងរស់គ្មាន។ ខ្មែរម្ចាស់ស្រុករត់ទៅរស់នៅតាមដងអូរ និងព្រៃរហោស្ថាន ឯវៀតណាមនៅទីក្រុង

    និងឬថាស្នេហាជាតិ ស្រឡាញ់ប្រជាជន​ ការពារទឹកដីមិនឲ្យបាត់មួយមីលីម៉ែត ពិតហើយវាតិច​

    ណាស់បើបាត់រាប់គីឡូម៉ែត្របានត្រូវ បាត់ទាំងកណ្ដាលទីក្រុងបណ្តើៗហើយនៅមិនទាន់ដឹងខ្លួន

    ទៀត។ ជំពាក់បំណុលគេក៏ជំពាក់ ខ្ទិចខ្ទីក៏ខ្ទិចខ្ទីអស់សម្បត្តធម្មជាតិ ក្នុងសង្គមមានតែវប្បធម៌

    ពាល និងពាលា ពង្វក់ស្មារតីប្រជាជនឲ្យឈ្លក់និងថ្នាំញៀន​រូចហើយធ្វើជាឬកទៅចាប់ ចាប់ម៉ែវា

    ស្អីចាប់មិនចេះអស់អីចឹង។ កលល្បិចបក្សបំផ្លាញជាតិស្មោះ! កោតតែប្លន់លទ្ធផលការបោះឆ្នោត

    របស់ប្រជាជនទៅរួច ហើយអាងចល័តទព័មកគំរាមគេ យីអីក៏ថោកទាបខ្លាំងម្លេះ????

    បើចិត្តសឿងពិតជាអ្នកស្នេហាជាតិ ស្មោះត្រង់ សូមធ្វើការរាប់សន្លឹកឆ្នោតតាមការិយាល័យមួយៗ

    ឡើងវិញម្តងទៀតឲ្យបានច្បាស់មក​ កុំបន្លំ។ ប្រជាជនភ្នែកម្នាស់ណា! កុំថាប្រជាជនភ្លើដូចពួក

    អាថោកស្មោគគ្រោកឯងនេះ គេលែងស្តាប់ហើយពត៌មានរបស់ពួកអាបោកប្រាស់ឯងនេះ។

    ល្បិចនេះគេដឹងតំាពីអាណត្តមុនៗ

    មកម្លេះអាគំរក់អើយ! ពួកឯងពិតជាត្រូវបណ្តាសារប្រជាជនរាល់ថ្ងៃពុំខានទេ។

  4. Anonymous says:

    Mr. Hun Sen, did you know it or you were the person who ordered to do this? I think so.

  5. siwatha says:

    Regular people don’t have a gut to chop down tree like this…except a green light from ek o’dum ass tell them to do…Our forest destroyed now people have to cross to Thailand and Lao chop their tree, no wonder people got shot and killed like animals…because of corrupted officials buying them with $$$ upfront!?