ប្រជា​សហគមន៍​ដីធ្លី​ចំនួន​ពីរ ​បរាជ័យ​ជួប​អភិបាល​រាជធានី​ភ្នំពេញ​​

ដោយ៖​ ណាត សុភាព និង​ស៊ុន ណារិន​​
ថ្ងៃសុក្រ ទី13 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

​ប្រជា​សហគមន៍​បឹងកក និង​បុរី​កីឡា ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​រាំ​រ៉ៃ នៅ​ថ្ងៃ​សុក្រ​នេះ បរាជ័យ​ជួប​អភិបាល​រាជធានី​ភ្នំពេញ  លោក ប៉ា សុជាតិ​វង្ស ក្នុង​ការ​​ទាមទារ​រក​ដំណោះស្រាយ តាម​ការសន្យា​។​

​អតីត​អ្នក​បុរី​កីឡា និង​អ្នក​បឹងកក់ ជិត​១០០​នាក់ បាន​ចេញ​មុខ​ជា​ថ្មី​ តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​លើ​បញ្ហា​ដីធ្លី​កន្លងមក បន្ទាប់​ពី​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស សន្យា​ជាមួយ​សកម្មជន​ដីធ្លី​ទាំងនោះ​ថា នឹង​ដោះស្រាយ​ជួន​ពួកគេ បន្ទាប់​ពី​បោះ​ឆ្នោត​​រួចហើយ​។​

​សកម្មជន​ដីធ្លី​អ្នក​បឹងកក់ កញ្ញា សុង ស្រី​លាប ឲ្យដឹងថា សាលា​រាជធានី បាន​សន្យា​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពួក​គាត់​នៅ​តំបន់​បឹង​កក់ បន្ទាប់​ពី​បោះ​ឆ្នោត​រួច ប៉ុន្តែ​រហូត​មកដល់ពេលនេះ ការសន្យា​របស់​សាលា​រាជធានី មិន​មាន​ដំណោះស្រាយ​នៅឡើយ​ទេ​។ កញ្ញា សុង ស្រី​លាប សម្តែង​ការ​ខក​ចិត្ត​ចំពោះ​ការ​ដែល​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ មិន​មាន​ឆន្ទៈ​ដោះស្រាយ​ជូន​ពួកគាត់ ​៖

​អ្នក​តំណាង​សហគមន៍​បុរី​កីឡា អ្នកស្រី ហាស់ សុខ​ចាន់​ដា ពន្យល់ថា ពួកគាត់​មក​សាលា​រាជធានី​ភ្នំពេញ ក្នុង​គោលបំណង​ជួប លោក​ ប៉ា ​សុជាតិ​វង្ស ប៉ុន្តែ​មិន​បាន​ជួប​ដូច​ការគ្រោងទុក​ទេ​។ អ្នកស្រី​បន្ត​ថា មន្ត្រី​សាលា​រាជធានី លើកឡើងថា អាជ្ញាធរ​នឹង​ជួបប្រជុំ​រក​ដំណោះស្រាយ​នៅ​ក្រោយ​ថ្ងៃ​ប្រជុំ​សភា ដោយសារ​ស្ថានភាព​នយោបាយ​ឥឡូវនេះ មាន​ភាព​តានតឹង​នៅឡើយ​ ៖

​អ្នក​តវ៉ា​ម្នាក់​មក​ពី​សហគមន៍​បឹងកក់ អ្នកស្រី សែន ទូច អះអាងថា បើ​មន្ត្រី​សាលា​រាជធានី​មិន​រក​ដំណោះស្រាយ​ឲ្យ​ពួកគាត់​ទេ នោះ​ពួកគេ​នឹង​បន្ត​តវ៉ា​​រហូត​មាន​ដំណោះស្រាយ​។​

VOD មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ដើម្បី​អធិប្បាយ​លើ​ករណី​នេះ​នៅឡើយ​ទេ ដោយ​លោក​លើក​ទូរស័ព្ទ​ឆ្លើយថា ជាប់រវល់​ប្រជុំ​។ ចំណែក​ លោក ប៉ា សុជាតិ​វង្ស ក៏​មិន​អាច​សុំ​ការអត្ថាធិប្បាយ​បានដែរ​។

​អ្នកឃ្លាំមើល​ជាន់ខ្ពស់​អង្គការ​លីកាដូ លោក អំ សំអាត យល់ឃើញថា សាលា​រាជធានី​គួរតែ​ដោះស្រាយ​ឲ្យ​អ្នករងគ្រោះ ដោយសារ​ដីធ្លី​ឲ្យបាន​ឆាប់ ដើម្បី​កុំឲ្យ​មាន​ការតវ៉ា​បន្តទៀត ៖​

​អតីត​អ្នក​បុរី​កីឡា អះអាងថា ពួកគេ​៤៥​គ្រួសារ​ក្នុង​ចំណោម ១០៧​គ្រួសារ មិនទាន់​បាន​ទទួល​សំណង​ពី​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ហើយ​កំពុង​រស់នៅ​កន្លែងចាស់ ដែល​ពួកគាត់​ធ្លាប់​រស់នៅ​មុន​ពេល​ក្រុមហ៊ុន​ បាន​បណ្ដេញចេញ​កាលពីដើម​ឆ្នាំ​២០១២​។​

​ចំណែក​ការអូសបន្លាយ​ទំនាស់​ដីធ្លី​របស់ ប្រជា​សហគមន៍​បឹងកក់ តាំងពី​ឆ្នាំ​២០០៧ រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ ដោយសារ​មាន​ប្រជាពលរដ្ឋ ជាង​៦០​គ្រួសារ​ទៀត មិនទាន់​ទទួលបាន​សំណង ឬ​ដំណោះស្រាយ​សមរម្យ ពី​ក្រុម​ស៊ូ​កា​គូ​អ៊ី​ន ដែល​ទទួលបាន​សិទ្ធិ​អភិវឌ្ឍ​​តំបន់ ហើយ​ពលរដ្ឋ​នៅតែ​បន្ត​តវ៉ា​៕

សូមសរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

 

What Next?

Recent Articles

4 Responses to "ប្រជា​សហគមន៍​ដីធ្លី​ចំនួន​ពីរ ​បរាជ័យ​ជួប​អភិបាល​រាជធានី​ភ្នំពេញ​​"

  1. sunrise says:

    នែ៎ ! លោក ប៉ា សុជាតិ​វង្សុ។ បើលោកឯង គ្មានថវិកា ដើម្បីដោះស្រាយការទាមទារ ពី

    ប្រជា​សហគមន៍​ដីធ្លី​ចំនួន​ពីរ ដដែលៗ នេះទេ សូមកុំចេញវាចា សន្យា ច្រំដែលៗ ចាំពេល

    នេះ ចាំពេលនោះ តទៅទៀត។ បើមេរបស់លោកឯង ឈ្មោះ ហ៊ុន សែន គ្មានលុយជួយ

    ដោះស្រាយការទាមទារ របស់ប្រជា​សហគមន៍​ដីធ្លី​ចំនួន​ពីរ ពិតប្រាកដមែន លោកឯងហ្នឹង

    គួរតែចូលទៅក្រាបសំពះ និងទូលក្បាលលោកឯងក្រោមបាតជើងលោកស្រី ជូឡុង សូមួរ៉ា

    ទៅ ! អ្នកកាន់អំណាចនេះ អីក៏ក្ររហមរហាម ថោកទាបខ្លាំងម្លេះ !។

  2. killer says:

    ថាមែនមែន ពួកអា CPP គ្មានសុឆន្ទះដោះស្រាយទេ ពួកវាគ្រាន់តែបោកយកសន្លឹកឆ្នោតអ្នកបឹងកក់ ខ្លះ ដែលល្ងង់សុខចិត្តធ្វើសេចក្តីថ្លែងការ និងប៉ាតុកម្មអ្នកស្រី ទេព វន្នី ហើយភ្លើយកលិខិតទៅដាក់ នៅស្ថានទូតអាមេរិក កុំអោយគាំទ្រ ប៉ាតុកម្មទាមទារដីធី្លរបស់អ្នកស្រី ទេព វន្នី ។ ពេលនេះភ្ញាក់ខ្លួន ហើយនៅ ? កូនចៅអាខ្វាក់ហ៊ុន សែន គឺអញ្ចឹង ។

  3. killer says:

    ប៉ា សុជាតិវង្ស មិនចូលចិត្តប្រើអំពើរហឹង្សារដូចកែប ជក់ម៉ា ទេ ប៉ុន្តែល្បិចសាហាវពូកែជាង​ កែប ជក់ម៉ា រាប់សិបដង អោយដឹងខ្លះទៅ (ប្រភពពីអ្នកជិតដិត និងធ្លាប់ធ្វើការជាមួយ លោកសុជាតិវង្ស)។

  4. ANATHA says:

    មុនបោះឆ្នោតពួកគេសន្យាដោះស្រាយបញ្ហាដីធ្លីរបស់ពលរដ្ឋតែក្រោយបោះឆ្នោត
    សូម្បីពលរដ្ឋរងគ្រោះសុំជួបក៏មិនបាន នេះគេហៅថាសន្យាខ្យល់-ជាល្បែងនយោបាយពិតៗ!!!