ស្ថានទូត​អាមេរិក ប្រកាស​ឲ្យ​ពលរដ្ឋ​អាមេរិក ប្រយ័ត្ន​នៅ​តំបន់ ដែល​ប្រទះឃើញ​គ្រាប់បែក​​

ដោយ៖​ ស៊ុន ណារិន​​
ថ្ងៃសុក្រ ទី13 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​សុក្រ​នេះ ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​ខ្លួន ដែល​ស្នាក់នៅ និង​ធ្វើ​ដំណើរ​ក្នុងប្រទេស​កម្ពុជា ប្រុងប្រយ័ត្ន​នឹង​បញ្ហា​សន្តិ​សុខ ខណៈ​អាជ្ញាធរ​កម្ពុជា បាន​ប្រទះឃើញ​គ្រាប់បែក​នៅ​ក្បែរ​វត្ត​ភ្នំ និង​ក្បែរ​វិមាន​រដ្ឋ​សភា​។​

​សារ​សន្តិសុខ​របស់​ស្ថានទូត ចេញផ្សាយ​នៅ​ថ្ងៃនេះ ឲ្យដឹងថា ស្ថានទូត​អាមេរិក ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិក ជៀសវាង​ការធ្វើដំណើរ​នៅក្បែរ​វត្តភ្នំ និង​ក្បែរ​វិមាន​រដ្ឋ​សភា និង​មាន​ការប្រុងប្រយ័ត្ន​គ្រប់ពេល​។​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ កម្លាំង​សមត្ថកិច្ច បាន​រក​ឃើញ​គ្រាប់ M79 ចំនួន​បី​គ្រាប់ នៅលើ​សួន​ខាងកើត​ស្ពាន​នាគ​ក្បែរ​វត្ត​ភ្នំ និង​ម្ស៉ៅ ដែល​សង្ស័យ​ថា​មាន​ជាតិ​ផ្ទុះ​មួយ​ប៊ូ​ដុង នៅ​មុខ​រដ្ឋសភា​។​

​សេចក្តីរាយការណ៍​ពី​កម្លាំង​សមត្ថកិច្ច បានឲ្យដឹងថា គ្រាប់ M79 ដែល​គេ​បាន​រកឃើញ​នៅលើ​សួន​ខាងកើត​ស្ពាន​នាគ​នោះ ត្រូវបាន​ជន​មិន​ស្គាល់​មុខ​ដាក់​នៅក្នុង​ថង់​ខ្មៅ​មួយ ក្បែរ​គុម្ព​ផ្កា ហើយ​ខណៈ​នេះ សមត្ថកិច្ច​ចម្រុះ​ប្រមាណ ៥០​នាក់ កំពុង​ត្រួតពិនិត្យ និង​ឡោមព័ទ្ធ ដើម្បី​រក្សា​សន្តិសុខ​។ តែ​ទោះជា​យ៉ាងណា នៅ​ម៉ោង ១១:៣០​នាទី ក្រុម​ស៊ីម៉ាក់ បាន​យក​គ្រាប់​នោះ​ចេញពី​កន្លែងកើតហេតុ ដើម្បី​រក្សា​ទុក​។​

​នៅ​ព្រឹក​នេះដែរ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ចំការមន ក៏​បាន​រកឃើញ​រកឃើញ​ម្ស៉ៅ​ដែល​មាន​ជាតិ​ផ្ទុះ​មួយ​ប៊ីដុង ដែល​គេ​ប្លុង​ចោល​នៅ​មុខ​មន្ទីរ​រដ្ឋសភា​ផងដែរ​។ នៅ​ម៉ោង ១០​នឹង​៤៥​នាទី​ព្រឹក ក្រុម​ជំនាញ​ស៊ីម៉ាក់ បាន​រៀបចំ​បាវ​ខ្សាច់ និង​ឧបករណ៍​មួយចំនួន ដើម្បី​បំផ្ទុះ​បំផ្លាញ​ម្សៅ​រំ​សេវ TNT រួចរាល់​ហើយ​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃព្រសហ្បតិ៍​ម្សិលមិញ ជន​មិន​ស្គាល់​មុខ បាន​ផ្លុង​គ្រាប់បែក​មួយ​គ្រាប់ នៅ​ជិត​កន្លែង​ជួបជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខណៈ​ដែល​មេដឹកនាំ​គណបក្សជំទាស់​ចុះ​ស្ទង់​មតិ​ប្រជាពលរដ្ឋ​ដែល​នឹងចូលរួម មហា​បាតុកម្ម​លើក​ទី​២ នៅ​ចុង​សប្តាហ៍​នេះ​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

 

What Next?

Recent Articles

16 Responses to "ស្ថានទូត​អាមេរិក ប្រកាស​ឲ្យ​ពលរដ្ឋ​អាមេរិក ប្រយ័ត្ន​នៅ​តំបន់ ដែល​ប្រទះឃើញ​គ្រាប់បែក​​"

  1. មិត្តយើង says:

    ករណីនេះប្រសិនបើសមត្ថកិច្ចស្រាវជ្រាវរកជនដែលដាក់គ្រាប់និងម្សៅTNT នោះមិនឃើញទេ មិតិជាតិ អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរអាចចោទថា សមត្ថកិច្ចជាអ្នកដាក់ដោយខ្លួនឯង !
    ក្រែងលោជាលេសគំរាមកំហែងអ្នកបួងសួងសុំសន្តិភាព និងបាតុករណ៍ទេដឹង ?…………………

  2. Sralanh Khmer says:

    ប៉ូលីសខ្មែរត្រូវតែវែកមុខអោយឃើញ ជនដែលផ្លុងគ្រឿងផ្ទុះទាំងនេះ កុំចេះតែចោទគេរួចយកលេស​ចាប់​ គេខុស!!!???សង្ស័យល្បិចស្វាស៊ីបាយលាបមាត់ពពែទេ???ទាន

  3. .... says:

    Shit politic , shit police

  4. ------- says:

    ល្បិចយួនលេងទៀតហើយសូមកុំយកមកធ្វើសង្រ្គាមនៅស្រុកខ្មែរ​សូមតាមរកមុខជនប្រព្រឹត្តអោយ​មានតម្លាភាព​។សូមបញ្ឈប់វប្បធម៌លាបពណ៌ដ៏ខ្មៅក្រខ្វក់នេះអោយអស់ទៅ។

  5. Chourn says:

    វាជារឿងដដែលៗនៅក្នុងសង្គមខ្មែរនៅពេលស្ថានការណ៍នយោបាយមានភាពតានតឹង។ វប្បធម៌នៃ ការបំភិតបំភៃជីវិតមនុស្សត្រូវតែប្តូរ ហើយបែរមកនិយាយគ្នាឈរលើភាពយុត្តិធម៌និងច្បាប់ជាមូល ដ្ឋាន។ ខ្ញុំមិនជឿទាល់តែសោះថា សម័យនេះមនុស្សមិនអាយកឈ្នះគ្នាដោយប្រើវិធីហឹង្សានិងកាប់ សម្លាប់គ្នាដូចប៉ុន្មានទស្សន៍វត្សមុននោះទេ។ ដូច្នេះចូរប្តូរនៅទង្វើរទាំងនោះចោលវានាំឲ្យខាតពេល នោះទេ ការហ៊ានប្រឈមមុខគ្នានៅចំពោះមុខយុត្តិធម៌និងប្រសិទ្ធភាពការអនុវត្តិច្បាប់ទាំងអស់គ្នា និងនាំឲ្យប្រទេសជាតិមានការអភិវឌ្ឃន៍លឿននិងនិរន្តរភាពសន្តិភាពយូរអង្វែង។

  6. Ratha says:

    តើអស់លោកអស់លោកមានយោបល់យ៉ាងម៉េចទៅអំពីការនាំយកគ្រាប់បែកនិងជាតិផ្ទុះមកដាក់
    នៅកន្លែងនានាក្នុងរាជធានីភ្នំពេញនាពេលនេះ ក្រៅពីជាការគំរាមគំហែងគណបក្សសង្គ្រោះជាតិ
    នឹងបណ្ដាអ្នកគាំទ្រ ពាក្យថា ខ្មែរស្រឡាញ់ខ្មែរ ខ្មែរត្រូវជួយខ្មែរ ឬខ្មែរត្រូវលើកតម្កើងខ្មែរ តែសព្វថ្ងៃ
    នេះហេតុអីបានជាខ្មែរនៅតែចង់សម្លាប់ខ្មែរគ្នាឯងចឹង ឬមកពីមានមនយស្សមួយចំនួនចង់បាន
    អំណាចខ្លាំងពេក។

  7. Me Man says:

    អសន្ដិសុខណាស់វើយ ស្រុកខ្មែរឥឡូវ។ កន្លែងដែលមានមនុស្សដើរម៉ាគគោគ អត់ដឹងអ្នកដាក់។។។។

  8. Anonymous says:

    Intimidation skill belongs to CPP. The culture of intimidation will continue to exist if the country is under the current leadership.

  9. Peara says:

    Hun Sen must stop immediately of these oldest bad threats actions. Dose Vietnamese told you to do that?

  10. A1 says:

    If you don’t know for sure who did this, save your finger and shut your mouth off.

  11. khmer deum says:

    Samrangsi play the died game.He don’t like khmer people.He does every thing for his power only.We don’t believe on him,don’t sacrify your live for this traitor

  12. ខ្មែរពីកំណើត says:

    កម្ពុជាមិនអាចនាំមកអំពើភេរវកម្មបានទេ ត្រូវតែវែកមុខអំពើភេរវកម្មនេះឲ្យឃើញ មិនអាចបណ្ដោយឲ្យកម្ពុជាក្លាយជា
    ប្រទេសអ៊ីរ៉ាក់ទីពីរបានទេ វាជាគ្រោះថ្នាក់ដ៏ធំចំពោះពលរដ្ឋខ្មែរ

  13. Siren says:

    A Remorseless Ruler!

  14. Anonymous says:

    CPP have to responsible all of matter. It is clear.

  15. Anonymous says:

    HS has not killer people for some year, now he like more.

  16. ប្រយោជន៏ជាតិ says:

    បើគេព្រមានប្រាប់មុនថាមានគ្រាប់បែកហើយគួរតែយើងប្រុងប្រយត្ន័ទៅចៀសវាងគ្រោះថ្នាក់
    តិចថាគេមិនបានប្រាប់ចុះ។