Friday, 13 September 2013
សែន ដាវិត
ភ្នំពេញ ប៉ុស្តិ៍
កំពតៈ បុរសអាយុ ៣០ ឆ្នាំម្នាក់ជាបុគ្គលិកបម្រើការនៅក្លិបខារ៉ាអូខេ រមណីយដ្ឋានភ្នំបូកគោ ស្ថិតក្នុងខេត្ត កំពត ត្រូវបានមេការម្នាក់បញ្ជាឲ្យសន្តិសុខធ្វើទារុណកម្មដាក់ខ្នោះ មួយយប់កាលពីថ្ងៃទី ២៧ខែ សីហា ដោយសារខ្លួនបានលុបកម្មវិធីកុំព្យូទ័របញ្ជាភ្លើងពណ៌ និងបទចម្រៀងក្រោយពីបណ្តេញចេញពីការងារ។
លោក គង់ ប៊ុនថា អាយុ ៣០ ឆ្នាំ ដែលកំពុងសម្រាកព្យាបាលរបួសនៅភ្នំពេញ បាននិយាយថាខ្លួនដាក់ពាក្យបណ្តឹងទៅតុលាការខេត្ត កំពត និងអង្គការសិទ្ធមនុស្ស អាដហុក ឲ្យជួយអន្តរាគមន៍កាលពីម្សិលមិញ បន្ទាប់ពីលោកបានមកសម្រាកព្យាបាលមុខរបួសនៅមន្ទីរពេទ្យភ្នំពេញ ដែលជាស្រុកកំណើតរបស់ខ្លួន។ លោកបានឲ្យដឹងទៀតថា៖ «ខ្ញុំទៅធ្វើការជា DJ ក្នុងក្លិបខារ៉ាអូខេក្នុងឧទ្យានជាតិ បូកគោ ខេត្ត កំពត ត្រូវបានគេធ្វើទារុណកម្មធ្វើបាបដោយសាររឿងលុបកម្មវិធីកុំព្យូទ័របញ្ជាភ្លើងពណ៌និងបទចម្រៀងកាលពីថ្ងៃ២៧ ខែ សីហា ដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការក្លិប»។
លោកបានរៀបរាប់ថា លោកបានធ្វើការជា DJ នៅក្លិបខារ៉ាអូខេ បូកគោ ចាប់ពីខែ កុម្ភៈ ឆ្នាំ២០១៣ ក្រោយមកនៅថ្ងៃទី ២៧ ខែ សីហា មេការបានបណ្តេញរូបលោកចេញពីការងារ។ នៅថ្ងៃនោះលោកបានប្រមូលឯកសាររបស់ខ្លួន ហើយក៏ជ្រុលដៃលុបកម្មវិធីក្នុងកុំព្យូទ័រដែលខ្លួនបង្កើតអំឡុង ពេលធ្វើការងារសម្រាប់បញ្ជាភ្លើងពណ៌និងបទចម្រៀង។ លោកឲ្យដឹងថា៖ «នៅពេលនោះមេការខឹងក៏បញ្ជសន្តិសុខបីបួននាក់ ដេញចាប់ខ្ញុំវាយធ្វើបាបខ្ញុំ ហើយយកខ្ញុំទៅឃុំក្នុងបន្ទប់ដោយដាក់ខ្នោះគ្មានអាហារទឹកនោះទេ ក្រោយពីវាយតប់ខ្ញុំរួច។ បន្ទាប់មកខ្ញុំត្រូវបានមិត្តភក្តិស្រីជួយដាក់ពាក្យបណ្តឹង ទៅប៉ូលិសនិងអង្គការទើបបានមេការនោះដោះលែងខ្ញុំ»។
លោកស្រី វ៉ៃ សុផា អាយុ ៥៥ ឆ្នាំ ត្រូវជាម្តាយនិយាយថា បើទោះបីកូនអ្នកស្រីធ្វើខុស មេការមិនគួរបញ្ជាសន្តិសុខវាយតប់នោះដែរត្រូវប្តឹងតាមផ្លូវច្បាប់ ហើយក្រុមហ៊ុនបែរជាមកប្តឹងកូនអ្នកស្រីទាមទារ ៣៨០០ ដុល្លាររឿងបំផ្លាញកម្មវិធីក្រុមហ៊ុន។
លោកស្រីថា៖ «ខ្ញុំអាណិតកូនខ្ញុំណាស់។ ទោះកូនខ្ញុំខុសក៏មិនត្រូវធ្វើបាបគ្នាដូចសត្វវាយគ្នាដាក់ឃុំអ៊ីចឹងដែរ»។
លោក ប្រាក់ សារ៉ាន់ មន្រ្តីសម្របសម្រួលសមាគម អាដហុក ប្រចាំខេត្ត កំពត បានថ្លែងឲ្យដឹងថា អាដហុក កំពុងធ្វើការស៊ើបអង្កេតករណីនេះដែលជាករណី រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកថា៖ «យើងជួយរៀបចំពាក្យបណ្តឹងដើម្បីរកយុត្តិធម៌ព្រោះនេះជា ករណីរំលោភសិទ្ធមនុស្ស បើទោះជាធ្វើខុសយ៉ាងណាក៏មេការមិនត្រូវឃុំខ្លួនធ្វើទារុណកម្ម នោះទេ»។
លោក ជាវ សាមិត្ត ស្នងការរងខេត្ត កំពត បានថ្លែងថាប៉ូលិសនឹងធ្វើការអន្តរាគមន៍នៅពេលឃើញពាក្យបណ្តឹងជនរងគ្រោះ។
មិនអាចសុំការទាក់ទងដើម្បីបំភ្លឺពីភាគីក្លិប KTV នៅភ្នំ បូកគោ បាននោះទេ តែស្រ្តីម្នាក់លើកទូរស័ព្ទមិនប្រាប់ឈ្មោះអះអាងថា ក្លិប KTV មិនបានឃុំខ្លួនបុរសឈ្មោះ គង់ ប៊ុនថា នោះទេ តែក្លិប ខារ៉ាអូខេ ពិតជាបានបណ្តេញបុរសរូបនេះពីការងារមែន៕
ឧញ្ញាសុខគង់ដែលមានសិទ្ធវិនិយោគភ្នំបូកគោនោះត្រូវតែកែរប្រពន្ធ័គ្រប់គ្រងព្រោះឮមានបញ្ហាររហូត ដូចជាអនុញ្ញាតឲ្យជនជាតិវៀតណាមទៅបង្កើតទីសការះរបស់គេនៅលើភ្នំបូកគោរនោះហើយឥឡូវ មានរឿងចាប់មនុស្សឃុំធ្វើទារុណកម្មទៀត តើទៅថ្ងៃក្រោយនិងមានបញ្ហាអ្វីនៅទីនោះ…………..
This is a life in Cambodia. There’s no justice. Justice is depended on $$$$ or Power.
If this happended on your family member, how would feel Mr. Ang Vongvathana, the Minister of Justice? You should at least have some feeling as human being Mr. Minister of Justice!
Lawless country, the rich can do whatever they want, they are always the winner at the justice.
The poor people are always suffer and lost in justify in the court in the era of dejoo Sen.
the company has the rights to file law suite but there is no rights to beat up the employee
it is against the law has to be poisoned and fine. who ever do like this , it is the criminal
and against the human rights.
a foolished man namming Strey Khmer with yoyo, hahahahahaha……is fucked by ah Real Khmerologist!!!
Absolutely Right, Siren & Strey Khmer.
តិចទៀតដឹងប្រឹងជាងហ្នឹងទៀត!!!!