សម្តេច​សង្ឃ​ទាំង​ពីរ​គណៈ ព្រមាន​ដាក់​ទោសទណ្ឌ​ចំពោះ​បព្វជិត​ដែល​ចូលរួម​បាតុកម្ម​​

ដោយ៖​ ពេជ្រ សុធារី​
ថ្ងៃសុក្រ ទី13 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

គណៈសង្ឃ​គណៈមហានិកាយ និង​គណៈសង្ឃ​គណៈធម្មយុត្តិកនិកាយ ព្រមាន​ដាក់​ទោសទណ្ឌ​​ចំពោះ​បព្វជិត​​ទាំងឡាយណា ចូលរួម​គាំទ្រមហា​​បាតុកម្ម និង​​ផ្តល់​ទី​ស្ថាន​​សម្រាប់​ជួបប្រជុំ​ក្រៅ​ផ្លូវ​ព្រះពុទ្ធសាសនា និង​ច្បាប់​រដ្ឋ​។​

​នៅក្នុង​ព្រះរាជា​នុស្ស​វន​កម្មវាចា(​សេចក្តីណែនាំ​) របស់​គណៈសង្ឃ​គណៈមហានិកាយ និង​គណៈសង្ឃ​គណៈធម្មយុត្តិកនិកាយ ចេញផ្សាយ​នៅ​ថ្ងៃទី​១២ ខែ​​កញ្ញា ឆ្នាំ​២០១៣ មាន​ថេរ​ដីកា​ថា កន្លងមក មាន​ទី​វត្ត​អារាម​មួយចំនួន បាន​ប្រើ​ទី​ស្ថាន​ជួបប្រជុំ​ក្រៅ​ផ្លូវ​ព្រះពុទ្ធសាសនា និង​ផ្លូវរដ្ឋ ហើយ​មាន​ព្រះសង្ឃ​មួយ​ចំនួន​បាន​ប្រព្រឹត្តល្មើស ដោយ​ចូលរួម​គាំទ្រ​បាតុកម្មអហិង្សា ដែល​ជា​ទង្វើ​ផ្ទុយ​នឹង​ច្បាប់​ព្រះពុទ្ធសាសនា និង​ច្បាប់​រដ្ឋ​ជា​ធរមាន​។

​ក្នុងន័យនេះ គណៈសង្ឃ​ទាំង​ពីរ​គណៈ បាន​មាន​ព្រះ​រា​ជានុ​ស្សវនកម្ម (​សេចក្តីណែនាំ​បន្ថែម​)​ដល់​បព្ធជិត​ទាំងឡាយ គួរ​មាន​ស្មារតី​លើកកម្ពស់​ការ​គោរព​​​ប្រណិ​បត្តិ​​ឲ្យបាន​ខ្ជាប់ខ្ជួន​បន្ថែមទៀត​នូ​វ​ព្រះរាជ​សង្ឃប្រកាស​ ​ចុះ​ថ្ងៃទី​៥​កញ្ញា​ឆ្នាំ​២០១៣ និង​ច្បាប់​រដ្ឋ ដែលមាន​​​ចែង​ក្នុង​ច្បាប់​ស្តីពី​គណបក្ស​នយោ​បាយ ដែល​​​ចែង​ថា “​បព្ធជិត​…​អាច​ចូល​ជា​សមាជិក​នៃ​គណបក្សនយោបាយ​នានា​បាន តែ​មិន​ត្រូវ​ធ្វើ​សកម្មភាព​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​នយោបាយ​​​ណា​​មួយ​​ឡើយ​។ គណបក្ស​នយោបាយ​មិន​ត្រូវ​រៀបចំ​រចនាសម្ព័ន្ធ​ចាត់តាំង​ក្នុង​ស្ថាប័ន​សាសនា​…​ទេ​”​។​

​ព្រះ​រា​ជានុ​ស្សវនកម្ម (​សេចក្តីណែនាំ​បន្ថែម​) បាន​ព្រមាន​ដាក់​ទោសានុទោស​តាម​ច្បាប់​​ពុទ្ធសាសនា និង​ច្បាប់​រដ្ឋ ចំពោះ​បព្ធជិត​ទាំងឡាយណា​ដែល​ចូល​​រួម​​​មហាបាតុក​ម្ម និង​ប្រព្រឹត្ត ផ្ទុយ​​ពី​ព្រះរាជ​សង្ឃប្រកាស និង​ច្បាប់​រដ្ឋ​នេះ​។​

​គួរបញ្ជាក់​ថា ការព្រមាន​នេះ បាន​ធ្វើឡើង​ខណៈ​ដែល​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ធ្វើ​មហា​បាតុកម្មអហិង្សា​រយៈពេល​បី​ថ្ងៃ គឺ​ថ្ងៃ​ទី​១៥​ដល់​ថ្ងៃ​ទី​១៧​ខែ​កញ្ញា​ឆ្នាំ​២០១៣ ទាមទារ​បង្កើត​គណៈកម្មកា​រ​ពិសេស​ឯករាជ្យ​មួយ ដើម្បី​ស៊ើប​សង្កេត​រក​ការពិត​និង​យុត្តិធម៌​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៨​ខែកក្កដា​ឆ្នាំ​២០១៣​កន្លងមក​៕

សរសេរមកកាន់​កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com

 

What Next?

Recent Articles

17 Responses to "សម្តេច​សង្ឃ​ទាំង​ពីរ​គណៈ ព្រមាន​ដាក់​ទោសទណ្ឌ​ចំពោះ​បព្វជិត​ដែល​ចូលរួម​បាតុកម្ម​​"

  1. អាឡេវ says:

    ហ្នឹងក៏ចោលម្សៀតដែរ ដោះស្បង់ពាក់អាវផាយវិញទើបសម។

  2. Anonymous says:

    លោកសង្ខស៊ិខាយយួន

  3. Anonymous says:

    សង្ឃ ែខ្ម បំ រើ យួន

  4. Poor People says:

    សម្តេចសង្ឃអើយ ណឹងម៉ោពីគេឃើញភាពអយុត្តិធម៌ក្នុងសង្គមខ្មែរណឹងវាច្រើនលើសលុបពេក តើសម្តេចសង្ឃអែង មិនដែលឃើញទែឫ ? ចោលម្សៀតមែន!!

  5. ក្មេងកើតអត់ទាន់៧មករា says:

    ដាក់ទោសក៏ទៅដែរ គេក៏មានសិទ្ធិ ដូចអាសំដាច់សង្ឃឯងដែរ​ អាសំដាច់សង្ឃទៅណាយកអង្ករក្សទៅ​

    អោយច្រើនប្រយ័ត្នប្រជាជនចាប់ស្រាតស្បង់ចេញវើយ អាសំដាច់សង្ឃ៧មករា ហាហា

    (ខ្ញុំចេះតែថាតាមគេទេ ព្រោះអីកើតអត់ទាន់៧មករាផង )

  6. Anonymous says:

    Stupid , why all of you respected a man one eye?

  7. Impare says:

    ម្តេចមិនដាក់ទោសបុព្វជិតណាដែលបាននិមន្តទៅបោះឆ្នោតផងទៅ ព្រោះពេលសង្ឃសំរេចចិត្តបោះឆ្នោតនោះគឺ មានន័យថាគាំទ្រឬបដិសេធគណបក្សណាមួយហើយ ហើយហានិភ័យនឹងកើតមានឡើងនៅពេលគណបក្សណាមួយចាញ់ឬយ៉ាងណា ក្រុមណាមួយមិនពេញចិត្ត និងកេណ្ឌមនុស្សមកចូលរួមតវា៉ ? តើមនុស្សប្រភេទណាខ្លះនឹងមកចូលរួម ? ។

  8. bob says:

    ដាក់ទោសស្តេចសង្ឃហ្នឹងបានត្រូវព្រោះពួកវាជាមេគេ
    ហើយអោយសភាចេញច្បាប់កុំឱ្យសង្ឃទូទាំងប្រទេសបោះឆ្នោត
    អ្នកឯងរៀនខ្លាំងពេកទៅជាបណ្ឌិតភ្លីភ្លើ រកលេខដាក់គ្មាន
    ពេលទៅជួបព្រះពុធនៅឋាននរក ដឹងតែអាយះក្បាលផស់ព្រះពុធហើយហ្អែង

  9. SASA says:

    លោកទេព វង្ស សូមលោកលាលែងពីប្រធានបក្សសង្ឃគណៈបក្សប្រជាជនកម្ពុជាជាមុនសិន ចាំមកប្រដៅគេ និងសង្ឃដទៃកុំអោយធ្វើនយោបាយ ។

  10. Sob Len says:

    Dear beloved chief monks,

    Please allow our monks to engage with our citizens to demand for an end to social injustice, human right abuses, endemic corruptions, etc.

    Respectfully yours.

  11. Impare says:

    ពេលភ្ជុំបិណ្ឌខាងមុខមានចង្ហាន់ឆាន់ឬអត់ លោកគង់នៅតាមវត្ត តើប្រជាពលរដ្ឋគិតយ៉ាងណា ចំពោះព្រះសង្ឃ ប្រសិនលោកនិមន្តចូលរួមឬមិនចូលរួមមហាបាតុកម្ម ? តើមានម្ហូបអាហារឆាន់ឬអត់បើសិនប្រជាពលរដ្ឋមិនចូលចិត្តព្រះសង្ឃ ? នៅពេលនោះនឹងមានអី្វកើតឡើង ។ សូមចូលរួមជួយគិតទាំងអស់គ្នា ៕

  12. sokrith says:

    I. សុំសួរសម្តេចសង្ឃទាំងពីរអង្គនេះ ចុះនរណាគេផ្ញើរលិខិតអបអរសារទរជ័យជំនះរបស់លេខ៤ សកម្មភាពបែបនេះគេហៅថាយ៉ាងម៉េចដែរ សូមលោកសង្ឃទាំង២អង្គបកស្រាយមើល?
    II. សកម្មភាពនេះមានចែងក្នុងគម្ពីរណាដែរ?ត្រូវតែពន្យល់!​ ហើយត្រូវមានទោសចាប់សម្តេចទាំង២អង្គនេះសឹកអត់?

  13. Anonymous says:

    Chief of the monk , himself already involves in the POLITIC as he respects the law of Cambodian party so he is hypocrite, big fart liar ……. and it is AGAINST THE buddhist teaching theories.

  14. buddhis says:

    Chief of the monk himself is already accept the law of cambodian people party

  15. Neak ta says:

    គម្ពីរ​ព្រះពុទ្ធសាសនា: ​យើងគួរ​ផ្តល់ឱ្យពរជ័យ​ ប៉ុន្តែ​យើងមិនគួរ​បន្ទោសប្រឆាំង​អ្វីនោះទេ។ គម្ពីរព្រះពុទ្ធសាសនា គ្មានប្រឆាំងនឹងទេ។

  16. buddhist follower says:

    Chief of monk himself accept only Cambodin people party and he is also involve in politic himself and he threat and abuse the right of the other monks to do the same as him.

    chief of monk is big fart liar and it is against the buddhist teaching.