ដោយ៖ ស៊ុន ណារិន
ថ្ងៃចន្ទ័ ទី23 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com
សហរដ្ឋអាមេរិក បញ្ជាក់នៅថ្ងៃចន្ទនេះថា ការចូលរួមសម័យប្រជុំសភា មិនមែនមានន័យថា សហរដ្ឋអាមេរិក ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះទេ ដោយសហរដ្ឋអាមេរិកបន្តស្នើឲ្យមានការត្រួតពិនិត្យឡើងវិញដោយតម្លាភាពនូវភាពមិនប្រក្រតីនានា ទាក់ទងនឹងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨កក្កដា។
នៅព្រឹកថ្ងៃចន្ទនេះ លោក William E. Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងពិធីបើកសម័យប្រជុំដំបូងរបស់រដ្ឋសភាជាតិនីតិកាលទី៥ ក្រោមព្រះរាជាធិបតី របស់ព្រះករុណាព្រះមហាក្សត្រ នរោត្តម សីហមុនី។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក ចេញផ្សាយនៅថ្ងៃតី២៣ខែកញ្ញានេះ ឲ្យដឹងថា ការចូលរួមរបស់លោកឯកអគ្គរដ្ឋទូតអាមេរិក មិនមែនជាការយល់ព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ឬគណបក្សនយោបាយណាមួយនោះទេ។ សេចក្តីថ្លែងការណ៍បន្តថា ស្ថានទូតអាមេរិក នៅតែបន្ត ស្នើឲ្យត្រួតពិនិត្យភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលនឹងជួយដល់កិច្ចប្រឹងប្រែងក្នុងការវាយតម្លៃ និងដោះស្រាយនូវរាល់កំហុសឆ្គងផ្សេងៗនៅក្នុងដំណើរការនៃការបោះឆ្នោត។ ការត្រួតពិនិត្យនេះ នឹងផ្តល់ ឲ្យប្រជាពលរដ្ឋកម្ពុជានូវទំនុកចិត្តកាន់តែច្រើនថែមទៀតទៅលើប្រព័ន្ធបោះឆ្នោត។
សហរដ្ឋអាមេរិក មានជំនឿថា សភាជាតិដែលមានដំណើរការត្រឹមត្រូវ ទាមទារឲ្យមានការចូលរួមនៃ គណបក្សនយោបាយសំខាន់ៗទាំងពីរ ដោយអំពាវនាវគណបក្សទាំងពីរអនុវត្តនូវសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី១៦ ខែកញ្ញា ដែលប្រឆាំងនឹងអំពើហឹង្សា គាំទ្រឲ្យមានការពិភាក្សា ស្តីពីកំណែទម្រង់ការបោះឆ្នោត និងយល់ព្រមដោះស្រាយបញ្ហាជាតិនានាតាមរយៈការពិភាក្សាគ្នា។
សេចក្តីថ្លែងការណ៍បន្តថា គណបក្សទាំងអស់ គួរចាប់យកឱកាសនេះ ដើម្បីលើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងអនុវត្តនូវកំណែទម្រង់ដ៏មានន័យ ដែលពង្រឹងនីតិរដ្ឋ និងបង្កើនការគោរពសិទ្ធិមនុស្ស។ សហរដ្ឋអាមេរិក ស្នើអោយថ្នាក់ដឹកនាំគណបក្សធ្វើការជាមួយគ្នា ដើម្បីសំរេចបាននូវលទ្ធផលមួយដែលធ្វើឲ្យប្រទេសមានឯកភាពគ្នា និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋកម្ពុជាជាធំ។
នៅព្រឹកថ្ងៃចន្ទនេះ គេក៏សង្កេតឃើញ មានតំណាងទូតមកពី ស្ថានទូតអាមេរិក សហភាពអឺរ៉ុប បារាំង អូស្ត្រាលី និងស្ថានទូតជាប្រទេសជាមិត្ត ជាពិសេសប្រទេសជាសមាជិកអាស៊ាន។
កាលពីថ្ងៃសុក្រ អង្គទូតនានានៃបណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជាបានបញ្ជាក់អំពី ការសម្រេចចិត្តរបស់ខ្លួន ក្នុងចូលរួមប្រជុំសភាដំបូងនាថ្ងៃទី២៣ខែកញ្ញា លើកលែងតែទូតសហរដ្ឋអាមេរិកមួយ បង្ហាញភាពស្ទាក់ស្ទើរ ។
ក្រោយការបោះឆ្នោត សហរដ្ឋអាមេរិក បានអំពាវនាវឲ្យមានការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ហើយបន្តអំពាវនាវឲ្យមានការចរចាបន្តរវាងថ្នាក់ដឹកនាំគណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
នៅព្រឹកថ្ងៃចន្ទនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនមានវត្តមាននៅក្នុងវិមានរដ្ឋសភាទេ គឺមានតែតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាទេ៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

ចាំស្តាប់សេចក្តីថ្លែងការណ៏របស់ប្រទេសអ្នកកាន់ប្រជាធិតេយ្យបន្ទាប់ពីថ្ងៃ ២៤ ស្អែកនេះទៅ ។
បក្សប្រជាជន និងស្តេចត្រងោលនោះ នឹងយកបាវ ឬ ការុងមកទទូរ ឬគ្របមុខហើយ ។
ហាស ហា ហាស ហា ហាស
កោតតែអត់ចេះខ្មាស់គេ ។ ហ៊ានអញ្ជើញទៀតវាប្រៀបបានហៅគេអោយទៅសើចចំអកអោយខ្លួនអែងតែប៉ុណ្ណោះ ។
មន្រ្តីទូតខ្លះនិយាយទាំងហួសចិត្ត នៅអ្វីដែលគេបានរៀបចំធ្វើឡើងនាព្រឹកមិញនេះ ក៏ប៉ុន្តែគេទៅក្នុងការគួរសមតែប៉ុណ្ណោះ ។
ហាស ហាស ហាស ហាស ហាស ហាស….នៅធ្វើមិនដឹងទៀតវ៉ី!
ហេស ហេស ហេស…អាឆៀតហើ្ហយ អាឆៀត…ចេះរត់ចេញពីមន្ទីពេទ្យឆ្គួត ហើយមកឈរលើ
ផ្លូវកាន់សៀវភៅអាន ហើយហៅខ្លួនឯងថាបណ្ឌិតទៅវិញ!?
សហរដ្ឋអាមេរិក បញ្ជាក់នៅថ្ងៃចន្ទនេះថា ការចូលរួមសម័យប្រជុំសភា មិនមែនមានន័យថា សហរដ្ឋអាមេរិក ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះទេ ដោយសហរដ្ឋអាមេរិកបន្តស្នើឲ្យមានការត្រួតពិនិត្យឡើងវិញដោយតម្លាភាពនូវភាពមិនប្រក្រតីនានា ទាក់ទងនឹងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨កក្កដា។
សមមុខហើយ!!ស្តាប់បានទេក្រុមតំណាងរាស្រ្តចោរ!!!ខ្មាស់គេណាស់!!??
ប្រាកក៏បង់ថង់ក៏បាត់ គួរអោយអាណឹតណាស់ជនទាំង៥៥នាក់!!!
ចរន្តន៍នយោបាយក្រៅប្រទេសខ្មែរមានសារសំខាន់ណាស់សំរាប់នយោបាយក្នុងប្រទេស ចរន្តខាងក្រៅត្រូវមើលលើជំហអាគាំង ជប៉ុន បារាំង អូស្ត្រាលី សហគមន៍អឹរ៉ុប,…បើអាគាំងមិនព្រមហើយ ស្អីៗក៍វាតាមហ្នឹងដែរ,…កុំសង្ឍឹមលុយ WB, ADB, JiCA, មានតែលក់នាទ្បិការដៃ ខ្សែករ មកចាយទេ ដូចសម្តេចមានប្រសាសន៍អញ្ចឹង កុំឆោតយើងធ្លាប់ធ្វើសង្រ្គាមប្រឆាំងចក្រពត្តិអាគាំងកាលពីទស្សវត្ត៍ឆ្នាំ70 ទៅខ្លាចវាស្អី ជយោសម្តេចតេជោ
តាំងពីឆ្នាំ១៩៦៤មក អាមេរិកមានចរឹកដដែល ចូលចិត្តឲ្យគេធ្វើតាមខ្លួន មិនព្រមកែប្រែ កាលពីសង្គ្រាមនៅប្រទេសយួន លាវ រហូតរាលដាលចូលដល់ខ្មែរ អាមេរិកមិនដែលមើលខ្មែរជា សំខាន់ទេ យកយួន និងសៀមជាសំខាន់។ ពេលបច្ចុប្បន្ននេះក៏ដូចគ្នាទៀត បង្កសង្រ្គាមនៅអ៊ីរ៉ាក់ អាហ្គានិស្ថាន លីប៊ី ហើយឈានទៅរកធ្វើសង្រ្គាមនៅស៊ីរីទៀត ក៏ព្រោះតែចង់ឲ្យគេធ្វើតាមខ្លួន ពេលគេ ខ្លាំងដែរគាត់អត់ហ៊ានទេ។ ចរឹកមេដឹកនាំអាមេរិកមួយចំនួន អ្នកនយោបាយខ្មែរគួរពិចារណា ខ្លះទៅ កុំយកតាមពេក។ យើងចង់បានហើយសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ តែយើងត្រូវពិចារណាសិនទៅ ។ លោកអ្នកត្រូវចាំថា មនុស្សយើងស្លាប់ទៅយកអ្វីទៅមិនបានទេ ត្រូវចេះប្រើបទពិសោធន៍ចាស់ៗមកឆ្លុះបញ្ចាំងនិងសកម្មភាពពេលបច្ចុប្បន្ន និងយកទៅអនុវត្តពេលខាងមុខ។ លោកអ្នកឃើញស្រាប់ហើយថាប្រទេសយើងមានសង្រ្គាមកន្លង មកដោយសារអ្វី? មិនដោយសារតែមហាអំណាចឈ្លោះគ្នាទេឬ?
Words never work with this crueler Hun Sen. Only Guns grenades and or drone can end Hun Sen. Believe me US! It is typical for dictator type of gadafy saddam Hussein etc.
Dear US you have to UNDERSTAND that,Cambodian vote for Cambodia,American vote for US.It doesn’t mater US accept the result or not.Cambodia follow to the Cambodia constitutional and the election law. Cambodia have a SINGLE RIGHT on these.US is a friend among the friend.Cambodia needs your help and co-operation like the others.But US don’t do any mistake and go out of border(friend).Cambodia is the INDEPENDENT state.Cambodia have enough right to make a DECISION.
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិក ចេញផ្សាយនៅថ្ងៃតី២៣ខែកញ្ញានេះ ឲ្យដឹងថា ការចូលរួមរបស់លោកឯកអគ្គរដ្ឋទូតអាមេរិក មិនមែនជាការយល់ព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត ឬគណបក្សនយោបាយណាមួយនោះទេ។ សេចក្តីថ្លែងការណ៍បន្តថា ស្ថានទូតអាមេរិក នៅតែបន្ត ស្នើឲ្យត្រួតពិនិត្យភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលនឹងជួយដល់កិច្ចប្រឹងប្រែងក្នុងការវាយតម្លៃ និងដោះស្រាយនូវរាល់កំហុសឆ្គងផ្សេងៗនៅក្នុងដំណើរការនៃការបោះឆ្នោត។ ការត្រួតពិនិត្យនេះ នឹងផ្តល់ ឲ្យប្រជាពលរដ្ឋកម្ពុជានូវទំនុកចិត្តកាន់តែច្រើនថែមទៀតទៅលើប្រព័ន្ធបោះឆ្នោត។
ចំរើនរដ្ឋគិតថា កុំឲ្យលោកទូតអាមេរិកភ័យពេក ចំពោះរបៀបរកដោះខ្លួនចេញពីការទទួលខុសត្រូវនេះ។ ទោះលោកទូតថា ទទួលស្គាល់ ឬមិនទទួលស្គាល់ គឺជាសិទ្ធិនៃការនិយាយរបស់លោកទូត ឬរបស់រដ្ឋាភិបាលអាមេរិក។ តែលោកមិនអាចមានសិទ្ធិមកត្រួតត្រាអធិបតេយ្យភាព របស់ព្រះរាជាណាចក្រកម្ពុជា បានទេ។ហើយចំពោះរឿងអង្កេតការបោះឆ្នោតនោះ ល្មមឈប់និយាយ ទៅ ព្រោះគេដឹងថា វាជាល្បែងរបស់អាមេរិក និងក្រុមបរិវា ហើយ។ ចាំឆ្នាំ ២០១៨ សឹមនិយាយ ទៀត។
ចំរើនរដ្ឋសូមគាំទ្រ ៖
Larrlaar
September 23, 2013 at 3:08 pm
តាំងពីឆ្នាំ១៩៦៤មក អាមេរិកមានចរឹកដដែល ចូលចិត្តឲ្យគេធ្វើតាមខ្លួន មិនព្រមកែប្រែ កាលពីសង្គ្រាមនៅប្រទេសយួន លាវ រហូតរាលដាលចូលដល់ខ្មែរ អាមេរិកមិនដែលមើលខ្មែរជា សំខាន់ទេ យកយួន និងសៀមជាសំខាន់។ ពេលបច្ចុប្បន្ននេះក៏ដូចគ្នាទៀត បង្កសង្រ្គាមនៅអ៊ីរ៉ាក់ អាហ្គានិស្ថាន លីប៊ី ហើយឈានទៅរកធ្វើសង្រ្គាមនៅស៊ីរីទៀត ក៏ព្រោះតែចង់ឲ្យគេធ្វើតាមខ្លួន ពេលគេ ខ្លាំងដែរគាត់អត់ហ៊ានទេ។ ចរឹកមេដឹកនាំអាមេរិកមួយចំនួន អ្នកនយោបាយខ្មែរគួរពិចារណា ខ្លះទៅ កុំយកតាមពេក។ យើងចង់បានហើយសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ តែយើងត្រូវពិចារណាសិនទៅ ។ លោកអ្នកត្រូវចាំថា មនុស្សយើងស្លាប់ទៅយកអ្វីទៅមិនបានទេ ត្រូវចេះប្រើបទពិសោធន៍ចាស់ៗមកឆ្លុះបញ្ចាំងនិងសកម្មភាពពេលបច្ចុប្បន្ន និងយកទៅអនុវត្តពេលខាងមុខ។ លោកអ្នកឃើញស្រាប់ហើយថាប្រទេសយើងមានសង្រ្គាមកន្លង មកដោយសារអ្វី? មិនដោយសារតែមហាអំណាចឈ្លោះគ្នាទេឬ?
serey
September 23, 2013 at 3:41 pm
Dear US you have to UNDERSTAND that,Cambodian vote for Cambodia,American vote for US.It doesn’t mater US accept the result or not.Cambodia follow to the Cambodia constitutional and the election law. Cambodia have a SINGLE RIGHT on these.US is a friend among the friend.Cambodia needs your help and co-operation like the others.But US don’t do any mistake and go out of border(friend).Cambodia is the INDEPENDENT state.Cambodia have enough right to make a DECISION.
សរុមមក ! មិនត្រឹមតែរដ្ឋាភិបាល និងតំណាងបក្សCPPទេ ! ដែលមិនគ្រប់ទឹកហើយ
ប្រសៃប្រសាទនោះ សូម្បីពួកអាគាំទ្រCPP ផ្កាប់មុខ នៅក្នុងcamnews & Facebook
ក៏មិនគ្រប់ទឹក ហើយឡប់ៗដូចគ្នាដែរ ។
មិនចាំបាច់ប្រដៅគេច្រើនពេកទេ អា chamreun roath អារឿងប្រវត្តសាស្រ្តជូចត់អស់ហ្នឹង
គេដឹងហើយ យល់ល្អហ្អែងគួរតែ ទៅប្រដៅអាសំអាចម៍សែនជោរហ្អែង កុំអោយវាផ្តាច់ការ
ធ្វើជាអាយ៉ងយួនទៅ វាល្អជាង !
សម័យអង្គរ ខ្មែរយើងធ្លាប់ជាប្រទេសអាណាចក្រ មួយដ៏ខ្លាំងមុនអាមេរិកកកើតទៀតផង
ខ្មែរមានផាសារផ្ទាល់ខ្លួន មានវប្បធម៌ខ្ពង់ខ្ពស់ ត្រូវស្គាល់ខ្លួនអោយបានច្បាស់ មុននឹងទៅ
ស្គាល់អ្នកដទៃ ស្គាល់ទុកចិត្តខ្លួនឯង ខ្មែរត្រូវមានជំនឿលើខ្មែរគ្នាឯង ។អាមេរិក ជាប្រទេសគោរពច្បាប់
ជាងគេ ប៉ុន្តែអាមេរិក ក៏ធ្លាប់សាងកំហុសលើដីខ្មែរ ធ្លាប់សាងកំហុសលើប្រទេសនានា ឯខ្មែរវិញ
មិនដែលទៅជិះជាន់ប្រទែសណាទេ? មានតែរកវិធីជួយប្រទេសដ៏ទៃ ដូច្នេះខ្មែរមិនល្ងង់ ហើយមិនឃោឃៅ រំលោភបំពានជាតិដទៃទេ ។
បើខ្មែរចេះរួមរស់ជាមួយគ្នាដោយសន្តិភាព គ្មានប្រទេសណាមើលងាយបានឡើយ
តែបើខ្មែរឈ្លោះ គ្នា បាញ់សម្លាប់គ្នាអាមេរិកក៏មិនដឹងជួយយ៉ាងម៉េចដែរ ខ្លាំងណាស់ជួយអាវុធបន្ថែម
ហើយមានតែជំនួយធ្វើសង្រ្គាមបន្តរប៉ុណ្ណោះ ។សំខាន់ជាតិយើងឆ្លាតត្រូវនាំគ្នាគោរពច្បាប់
អន្តរជាតិ គោរពសិទ្ធិមនុស្ស ប្រឹងកសាងសេដ្ឋកិច្ចគ្រប់វិស័យទើបអាចេះាសផុតពីពាក្យរិះគន់បាន
ជាបណ្តើរៗៗ៕
តាក់ទីងណយៗ ចំជាស់យមែន CNRP!!!
Dear US please make cut aid on hun sen government only.
please do support on CNRP , NGO and khmer people who vote for CNRP . we do not want our country like Myanmar
១. អាមេរិកនិងសហគមន័អឺរ៉ុប មិនទទួលស្គាល់សភា រាយបន្លាលួសទេ!
២. តើអាចមានន័យថា មិនទទួលស្គាល់ នាយករដ្ឋមន្រ្តីរាយបន្លាលួសឬទេ? សូមអោយអាមេរិកនិងសហគមន័អឺរ៉ុបជួយបំភ្លឺផង!!!
៣. បើសហគមន័អឺរ៉ុបនិងសហរដ្ឋអាមេរិកមិនទទួលស្គាល់សភារាយបន្លាលួសនិងនាយករដ្ឋមន្រ្តីរាយបន្លាលួសទេ ដូច្នេះរដ្ឋាភិបាលរាយបន្លាលួសក័មិនស្របច្បាប់ដែរ តើមែនឬទេ ?
៤. បើរដ្ឋាភិបាលរាយបន្លាលួសមិនស្របច្បាប់ ដូច្នេះសូមស្នើរដ្ឋាភិបាលអឹរ៉ុបនិងអាមេរិក មេត្តាដាក់ទណ្ឌកម្មពាណិជ្ជកម្មនិងសេដ្ឋកិច្ចជាបន្ទាន់។