អ្នកសារព័ត៌មាន​ខក​ចិត្ត​ចំពោះ​ការ​រឹត​ត្បិត​​សេរី​ភាព​​សារ​ព័ត៌​មាន​​រយៈ​ពេល​​ចុងក្រោយ​​នេះ​​

ដោយ៖​ ថុល ស្រីលក្ខណ៍ និង ដួង សុខា​
ថ្ងៃចន្ទ័ ទី23 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com

ក្រុម​អ្នក​សារ​ព័ត៌មាន ខក​ចិត្ត​​ចំពោះ​​ការ​រឹ​ត​ត្បិត​​សេរី​ភាព​​របស់​​ពួកគេ​មិន​​ឲ្យ​យក​ព័ត៌​មាន ពី​​ការបណ្តេញ​របស់​កងកម្លាំង​សមត្ថកិច្ច​ទៅ​លើ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ដែល​កំពុង​ធ្វើ​កូដកម្ម​អត់​អាហារ នៅ​រមណីយដ្ឋាន​វត្តភ្នំ រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​។

​កាលពី​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១៣ វេលា​ម៉ោង​ប្រហែលជា​១១​យប់ កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់រយ​នាក់   ប្រដាប់​ដោយ​ដំបងឆក់ ខែល និង​ក្រុម​ក្មេង​ទំនើង ដែល​មាន​ដំបង និង​ចំ​ពាម​កៅស៊ូ​គ្រាប់​ឃ្លី  បាន​ចុះ​ទៅ​​បណ្តេញ​អ្នក​​ភូមិ​​បឹង​កក់ និង​​បុរី​កីឡា មិន​ឲ្យ​បន្ត​ធ្វើ​កូដកម្ម​អត់​​អាហារ នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​។

​ក្នុង​​ការចុះ​ទៅ​បណ្តេញ​នេះ ពលរដ្ឋ ក្រុម​​សង្គម​ស៊ីវិល និង​អ្នក​សារព័ត៌មាន ជាង​១០​​នាក់ បាន​​រង​របួស​។ អ្នកសង្កេត​ការណ៍​សិទ្ធិ​មនុស្ស និង​អ្នក​សារ​ព័ត៌​មាន​ខ្លះ​​ ត្រូវបាន​ក្មេង​​ទំនើង​​វាយ បាញ់​​នឹង​​គ្រាប់​​ចំ​ពាម ដណ្តើម​​យក​ម៉ាស៊ីន​​ថត និង​បណ្តេញចេញ​ពី​ទីនោះ​។​

​អ្នកយក​ព័ត៌​មាន​របស់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍ (Phnom Penh Post) លោក គាំ ច័ន្ទ​រស្មី ដែល​​ត្រូវបាន​ក្មេង​​ទំនើង​​វាយ និង​ចាប់យក​ម៉ាស៊ីន​ថត ប្រាប់​VOD នៅ​​ថ្ងៃ​ចន្ទ​នេះ​​ថា នៅ​ម៉ោង​ប្រមាណ​ជាង​​១១​​យប់ គាត់​បាន​ចុះ​ទៅ​ថត​យក​សកម្មភាព​​ក្រុម​ក្មេងស្ទាវ​វាយ​បណ្តេញ​ប្រជាពលរដ្ឋ ប៉ុន្តែ​ត្រូវបាន​អ្នក​ដឹក​នាំ​ក្រុម ក្មេង​នោះ​ចាប់​យក​ម៉ាស៊ីន​​ថត​ពី​គាត់ និង​បោក​ទៅលើ​ដី រួច​​ទះ​គាត់​មួយ​កំផ្លៀង​ធ្វើឲ្យ​គាត់​ដួល​ទៅ​លើ​ដី​។ លោក​បន្តថា  លោក​សោកស្តាយ​ដែល​​សមត្ថកិច្ច​ឈរ​នៅ​ខាងក្រោយ​លោក​ពីរ​នាក់ មិន​បាន​អន្តរាគមន៍ ជួយ​លោក​ ៖

​លោក គាំ ច័ន្ទ​រស្មី ឲ្យដឹង​ដែរ​ថា សហការី​ជា​ជនជាតិ​បរទេស​របស់​លោក​ម្នាក់ ត្រូវ​បាន​ក្រុម​ក្មេង​ទំនើង​យក​ដំបង​វាយ​ចំ​​ជើង​។ គាត់​បាន​ព្យាយាម​រត់ ប៉ុន្តែ​​ខណៈ​​នោះ សមត្ថកិច្ច​បាន​ចេញមក​ព័ទ្ធ​គាត់ ដោយ​​ចង់​ដក​យក​ម៉ាស៊ីន​ថត ប៉ុន្តែ​​មិន​បាន​សម្រេច​។ លោក​សន្និដ្ឋានថា សកម្មភាព​ក្មេង​ទាំងនោះ​ហាក់​​ជា​ការបញ្ជា របស់​កម្លាំង​សមត្ថកិច្ច​​ដែល​ចុះ​ទៅ​ ៖

​ចំណែក អ្នក​យក​ព័ត៌មាន​របស់ VOD លោក តាត ឧត្តម មាន​ប្រសាសន៍​ថា គាត់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច ស្លៀកពាក់​ស៊ីវិល ព្យាយាម​ឆក់​នឹង​ដំបងឆក់ ហើយ​​បាន​ចាប់​យក​ម៉ូតូ និង​បណ្តេញ​គាត់​ចេញ​ពី​ទីនោះ​។ លោក​យល់ថា នេះ​ជា​ការបំភិតបំភ័យ និង​ការបិទ​សិទ្ធិ​របស់​អ្នកសារព័ត៌មាន​មិនឲ្យ​បំពេញ​ភារកិច្ច ៖

​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​​​លើ​ផ្ទៃ​ប្រទេស លោក ខេង ទី​តូ អះអាងថា លោក​មិន​បានដឹង​ពី​បញ្ហា​នេះ​ទេ​។ លោក​ថា ករណី​នេះ​អាចមកពី​កំហុស​​អ​ចេតនា​​របស់​​កម្លាំង​សមត្ថ​កិច្ច ប៉ុន្តែ គោល​ការណ៍​របស់​កងរាជអាវុធហត្ថ មិន​ឲ្យ​ប៉ះពាល់​​ដល់​អ្នកសារព័ត៌មាន និង​សង្គម​ស៊ីវិល​ទេ​។​

​សមាជិក​ក្រុមប្រឹក្សា​ក្រមសីលធម៌​អ្នកកាសែត​កម្ពុជា លោក ពុយ គា មានប្រសាសន៍​ថា អ្នកសារព័ត៌មាន មាន​សិទ្ធិ​ទូលាយ​ក្នុង​ការចុះ​ទៅ​ថត ឬ​យក​ព័ត៌​មាន​នៅ​ក្នុង​ព្រឹត្តិការណ៍​​នានា ដោយ​អាជ្ញាធរ​មិន​ត្រូវ​ហាម​ឃាត់​នោះទេ​។ លោក​ស្នើ​រដ្ឋាភិបាល និង​ក្រសួង​​ពាក់ព័ន្ធ ចាត់វិធានការ​ជាបន្ទាន់​លើ​បញ្ហា​នេះ ៖

​គួរ​រលឹក​ថា កាលពី​ខែ​មករា ឆ្នាំ​២០១៣ អង្គការ​ឃ្លាំមើល​សេរីភាព​សារព័ត៌មាន​អន្តរជាតិ ឈ្មោះ “​អ្នកយក​ព័ត៌មាន​គ្មាន​ព្រំដែន​” បាន​ចេញផ្សាយ​របាយ​ការណ៍ ឆ្នាំ​២០១៣ ដោយ​បាន​ទម្លាក់​ពិន្ទុ សេរី ភាព​សារព័ត៌មាន​នៅ​កម្ពុជា ដល់​កម្រិត​ថ្នាក់​ទី ១៤៣ ក្នុងចំណោម​ប្រទេស​ទាំង​១៧៩​។ បើ​តាម​របាយ ការណ៍ ចំណាត់​​ថ្នាក់​នេះ​ទាប​ជាង​ពី​ឆ្នាំ​២០១២ ដែល​កម្ពុជា​ស្ថិត​ចំណាត់ថ្នាក់​លេខ​១១៧  ដោយ សារ​តែ​រដ្ឋាភិបាល​គាបសង្កត់​លើ​សេរីភាព​សារ​ព័ត៌​មាន និង​ជា​ពិសេស ព្រមាន​ចាប់ខ្លួន​អ្នកសារព័ត៌មាន និង​អ្នក​វិទ្យុ​ឯករាជ្យ​មួយចំនួន ដោយ​ប្រើ​ប្រព័ន្ធតុលាការ​៕

សរសេរមកកាន់អ្នកនាង ថុល ស្រី​លក្ខណ៍​ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles

11 Responses to "អ្នកសារព័ត៌មាន​ខក​ចិត្ត​ចំពោះ​ការ​រឹត​ត្បិត​​សេរី​ភាព​​សារ​ព័ត៌​មាន​​រយៈ​ពេល​​ចុងក្រោយ​​នេះ​​"

  1. Reak says:

    ពេលវេលាដល់ហើយ ភាពរន្ធត់នានា នឹងកើតមានដោយសារមហិច្ផតាមនុស្ស។ ឪកម្ពុជាអើយ! ព្រះរាជាណាចក្រនៃចម្ងល់ (Kingdom of questions) តើចម្ងល់នេះនិងអាចបញ្ចប់បានដោយរបៀបណាទៅ ???

  2. serey says:

    It’s very easy,we obtain the LAW together.You and me together are SAFE.there is no CRACKDOWN,no PUNISHMENT,no SENTENCE,no be in JAIL,…………etc.

  3. យ៉ាប់ says:

    នៅមានរឿងដែលយ៉ុងខ្នងច្រើនជាងនេះតទៅទៀត ប្រសិនបើហ៊ុន សែន​ និងបក្សពួកនៅកាន់អំនាច ក្នុងស្រុកខ្មែរ…

  4. អាចម៍អាត្តម្ភ says:

    នេះពិតជាផ្តាច់ការហើយ…។

  5. កូនខ្មែរ says:

    របបផ្តាច់ការចាប់ផ្តើមហើយ

  6. ក្មេងវត្តត្រឡែងកែង (លង្វែក) says:

    ជយោ ! រដ្ឋាពីបាក មិនគ្រប់ទឹក នៃព្រះរាជាណាចក្រដែកជោរ !

  7. chamreun roath says:

    គួរ​រលឹក​ថា កាលពី​ខែ​មករា ឆ្នាំ​២០១៣ អង្គការ​ឃ្លាំមើល​សេរីភាព​សារព័ត៌មាន​អន្តរជាតិ ឈ្មោះ “​អ្នកយក​ព័ត៌មាន​គ្មាន​ព្រំដែន​” បាន​ចេញផ្សាយ​របាយ​ការណ៍ ឆ្នាំ​២០១៣ ដោយ​បាន​ទម្លាក់​ពិន្ទុ សេរី ភាព​សារព័ត៌មាន​នៅ​កម្ពុជា ដល់​កម្រិត​ថ្នាក់​ទី ១៤៣ ក្នុងចំណោម​ប្រទេស​ទាំង​១៧៩​។ បើ​តាម​របាយ ការណ៍ ចំណាត់​​ថ្នាក់​នេះ​ទាប​ជាង​ពី​ឆ្នាំ​២០១២ ដែល​កម្ពុជា​ស្ថិត​ចំណាត់ថ្នាក់​លេខ​១១៧ ដោយ សារ​តែ​រដ្ឋាភិបាល​គាបសង្កត់​លើ​សេរីភាព​សារ​ព័ត៌​មាន និង​ជា​ពិសេស ព្រមាន​ចាប់ខ្លួន​អ្នកសារព័ត៌មាន និង​អ្នក​វិទ្យុ​ឯករាជ្យ​មួយចំនួន ដោយ​ប្រើ​ប្រព័ន្ធតុលាការ​៕

    ចំរើនរដ្ឋគិតថា មកដល់ពេលនេះ គេស្គាល់ពីចរិត និងរបៀបនិយាយរបស់សារពត៌មាននិមួយៗអស់ហើយ ។ គេដឹងថា អ្នកណាមាននិន្នាកាទៅណា អ្នកណាចូលចិត្តនិយាយអី និយាយរបៀបម៉េច គឺគេដឹងទាំងអស់។ ត្រង់នេះ គេមិនទាន់សិក្សាពីចំណេះដឹងនិងបុគ្គលិកលក្ខណៈរបស់តួអ្នកយកពត៌មានម្នាក់ៗ នោះផង។ ដូចជា ជួនកាលពត៌មានខ្លះដែលចេញពីអ្នកឆ្លើយពត៌មាន VOA, RFA ជាដើម គឺពិបាកស្តាប់ណាស់។ ដូច្នេះការវាយតម្លៃរបស់ក្រុមអ្នកពត៌មានទាំងអស់ មិនមែនថា យើងមិនឲ្យតម្លៃនោះទេ , តែបើគិតរវល់តែពីរឿងដែលគាត់និយាយនោះ ប្រទេសកម្ពុជាមិនអាចដំណើរការទៅមុខ បានទេ។ ហេតុនេះហើយ គឺ ស្តាប់ទាំងអស់ទៅ, តែមិនមែនថា ត្រូវតែយកមកគិតទាំងអស់ទេ គឺគិតខ្លះ និងមិនគិតខ្លះ ។ បើចេះតែតាមគាត់នោះ ជាពិសេស តាមពួក HRW ដែលមានតែមនុស្សប៉ុន្មាននាក់នោះ រដ្ឋាភិបាល ធ្វើអ្វីមិនចេញទេ។

  8. ជា ស៊ីម says:

    អាចំរើនរដ្ឋក្បាលអាច់ម៍chamreun roath! បើដាក់ថាអាបំផ្លាញរដ្ឋបំផ្លាញប្រទេសជាតិវិញល្អជាង!

    អាឡប់! ម៉ែវាអាងវាដេកនៅក្នុងម៉ាស៊ីនត្រជាក់ជិះជាន់បិទសិទ្ធិគេគ្រប់គ្នាបានតាមចិត្ត! អាឆ្កែថោក!

    ប្រទេសនិតិរដ្ឋម៉ែវាស្អីចឹង! ប្រើសុទតែជនពាលៗទាំងលើពាលទាំងក្រោម!

    សុទតែពួកអាបាតផ្សារ!

    មិនចេះខ្មាស់ពិភពលោកសោះ! ហិះកោតថាស្នេហាជាតិកើត????? រកសុខឲ្យជាតិកើត? អានេះគឺ

    រកអំណាចឲ្យវាតើ! អានេះសូមឲ្យរន្ទះបាញ់វាឆាប់ៗដោយសារកំហឹងជនរងគ្រោះយ៉ាងអយុត្តិធម៌

    ជាទីបំផុត! អារុក្ខអារក្សអ្នកតានៅវត្តភ្នុំដ៏ពូកែរសក្ខ័សិទ្ធិជួយបាញរន្ទះចំក្បាលពួកអាបំផ្លាញជាតិ

    នេះឲ្យងាប់តៃហោងអស់កុំខាន!

    ពួកឯងធ្វើបាបធ្វើទុក្ខគេប៉ិនណា ពួកឯននឹងទទួលទៅវិញប៉ិននិងរហូតដល់កូនចៅឯងទាំងអស់

    ទៀត!

  9. KaKa says:

    ដល់ពេលប្រើដំបងវាយឆ្កែហើយ ពួកបញ្ញើក្អែកក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះដូចជាប្រើសេរីភាព
    ជ្រុលហួសពេក ឥឡូវល្មមជូនតាមសំនូមពរហើយ ពួកបញ្ញើក្អែកអស់នេះអោយចូលមកនៅជាមួយ
    មិនដឹងគុណជញ្ជក់ជីវជាតិហើយ នឹងសម្លាប់យើងថ្ងៃណាមួយមិនខាន ដូច្នេះត្រូវជូនពួកគាត់ឲ្យទៅ
    នៅភពដើមវិញ ។ហាហាៗ ប្រទេសបែបគុមមុយនីសរស់នៅបានសុខស្រួលជាងមិនដែលភ័យព្រួយ។

  10. Anonymous says:

    Crazy kingdom, and crazy government. Ho my kingdom?

  11. Anonymous says:

    ដឹកនាំតាមចិន ឬ យួន (២អាណត្តិ=១០ឆ្នាំ).
    ដឹកនាំតាម គុយបា ; ស៊ីរី គឹ តពូជ មិនព្រមចុះចេញទេ……
    នេះបានចំជាមនុស្សគំរក់ផ្តាច់ការ….