ដោយ៖ ញឹម សុខន
ថ្ងៃចន្ទ ទី23 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com
ព្រះសង្ឃ និងប្រជាពលរដ្ឋមានជម្លោះដីធ្លី អ្នកបឹងកក់ និងបុរីកីឡា ប្រមាណជា១០០នាក់ ល្ងាចម៉ោងប្រមាណជា៤និង៣០នាទីនេះ ដង្ហែជាក្បួនទៅព្រះបរមរាជវាំង ដើម្បីសុំយុត្តិធម៌ជូនម្ចាស់ឆ្នោត និងសន្តិភាព។
ការដង្ហែក្បួននេះ ធ្វើឡើងស្របពេលដែលតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ទាំង៦៨រូប កំពុងតែសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំង។
ការដង្ហែនោះ គឺចាប់ផ្តើមពីវត្តភ្នំ ដោយមានព្រះសង្ឃប្រមាណជា៥០អង្គ និងអ្នកមានជម្លោះដីធ្លី ប្រមាណជា៥០នាក់។ ព្រះសង្ឃលើកឡើងថា ការចូលរួមដង្ហែនោះ គឺដើម្បីសុំសន្តិភាព និងធម៌អហិង្សា។

កម្លាំងសមត្ថកិច្ចរារាំង ក្បួនដង្ហែរបស់ព្រះសង្ឃ នៅផ្លូវកែងព្រះស៊ីសុវត្ថិ និងផ្លូវលេខ១៧៨ (រូបថត ញឹម សុខន)
សន្តិសុខនៅម្តុំ និងក្បែរព្រះបរមរាជវាំង ត្រូវបានរឹតបន្តឹង និងយាមកាមដោយកម្លាំងសមត្ថកិច្ចជាច្រើននាក់។
កាលពីថ្ងៃអាទិត្យម្សិលមិញ ព្រះសង្ឃមួយចំនួនបានយកញត្តិទៅថ្វាយព្រះមហាក្សត្រ ដើម្បីសុំពន្យារពេលប្រជុំសភា តែការទូលថ្វាយជាញត្តិនោះ ត្រូវបានបរាជ័យ ដោយការប្រជុំសភា គឺប្រព្រឹត្តទៅជាធម្មតា តាមការគ្រោងទុកនៅថ្ងៃចន្ទនេះ៕
សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

ដឹកនាំតាមចិន ឬ យួន (២អាណត្តិ=១០ឆ្នាំ).
ដឹកនាំតាម គុយបា ; ស៊ីរី គឹ តពូជ មិនព្រមចុះចេញទេ……
នេះបានចំជាមនុស្សគំរក់ផ្តាច់ការ….