សភាព​អឺរ៉ុប​ស្នើ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បន្ត​ចរចា​គ្នា

Monday, 23 September 2013
លាង ផាន់ណារ៉ា
ភ្នំពេញ ប៉ុស្តិ៍

_MG_9749

តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងបណ្តាអង្គទូតនានា ថត​រូប​រួម​គ្នា​ជាមួយ​ព្រះ​មហាក្សត្រ​កម្ពុជា។ រូប​ថត ម៉ៃ វីរៈ

ភ្នំពេញៈ សហភាព​អឺរ៉ុប បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​អំពាវនាវ​ដល់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បន្ត​កិច្ច​ពិភាក្សា​គ្នា ដើម្បី​ឲ្យ​សមាជិក​សភា ដែល​ត្រូវ​ប្រជាពលរដ្ឋ​កម្ពុជា​បោះឆ្នោត​ឲ្យ​នោះ អាច​បំពេញ​ការងារ​របស់​ខ្លួន​បាន​ពេញ​លេញ។​

សម័យ​ប្រជុំ​សភា​ដំបូង ត្រូវ​បាន​បើក​នៅ​ថ្ងៃ​នេះ​​ ក្រោម​អធិបតីភាព​ព្រះ​មហាក្សត្រ និង​មាន​តែ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ ក្នុង​នោះ​ក៏​មាន​បណ្តា​អង្គទូតនានា និង​សហភាព​អឺរ៉ុប​ចូល​រួម​ផង​ដែរ។

សហភាព​អឺរ៉ុប មាន​ជំនឿថា​ រដ្ឋសភា​ថ្មី ដែល​បាន​បើក​កិច្ចប្រជុំ នា​ព្រឹក​ថ្ងៃទី​២៣​ កញ្ញា មិន​អាច​ដំណើរការ​ទៅបាន ដោយ​គ្មាន​ការចូលរួម​ពី​គ្រប់​គណបក្ស​ជាប់​ឆ្នោត​នោះទេ​។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ សហភាព​អឺរ៉ុប ក៏​បាន​​សម្តែង​ក្តីបារម្ភ​លើ​ជម្លោះ ដែល​កើត​ចេញ​​ពី​​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​​ការ​​បោះឆ្នោត ហើយ​បន្ត​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំងអស់ ឲ្យធ្វើ​ការ​ជាមួយ​គ្នា​បន្ត​ទៀត ក្នុង​ការដោះស្រាយ​ភាពមិនប្រក្រតី​នៃ​ដំណើរ​ការ​​បោះឆ្នោត ដើម្បី​ឈាន​ទៅ​កែទម្រង់​ដំណើរការ​បោះឆ្នោត​លើក​ក្រោយ ដូចជា បញ្ជី​ឈ្មោះ​បោះឆ្នោត ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ គ.ជ.ប ជាដើម​។

សហភាព​អឺរ៉ុប ក៏​បាន​លើក​ទឹកចិត្ត​ដល់​គណបក្ស​នយោបាយ ឲ្យ​បន្ត​កិច្ច​ពិភាក្សា​គ្នា ដើម្បី​ឈាន​ទៅដល់​ការ​កែ​ទម្រង់​រចនា​សម្ព័ន្ធ ដែល​នឹង​ផ្តល់​អត្ត​ប្រយោជន៍​ដល់​និរន្ត​ភាព​នៃ​ការ​អភិវឌ្ឍន៍ រួម​ទាំង​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ការ​កែ​ទម្រង់​រដ្ឋ​សភា និង​កិច្ច​ប្រឹង​ប្រែង​ដទៃ​ទៀត សម្រាប់​បង្កើន​ល្បឿន​អភិបាល​កិច្ច​ល្អ និង​លទ្ធិ​ប្រជាធិប​តេយ្យ​។


What Next?

Recent Articles

3 Responses to "សភាព​អឺរ៉ុប​ស្នើ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បន្ត​ចរចា​គ្នា"

  1. Srey Khmer says:

    Long Live the Winners! Long Live Decho SEN! Long Live the CPP!!!

  2. ជា ស៊ីម says:

    មុខពួកអាក្បត់ជាតិសូមបងប្អូនជួយមើល! កោតណាស់មិនចេះខ្មាស់ប្រជាពលរដ្ឋសោះដែលនាំគ្នា

    ទៅពួនលាក់មុខបង្កើតរដ្ឋាភិបាលស្ងាត់តែក្រុមក្បត់មួយក្ដាប់តូច! តើបងប្អូនមានយោលបលគិត

    យ៉ាងណាដែរហ្ន? បើសិនជាមិនមែនជាក្រុមមេចោរហារយទេម្លេះមិនចាំបាច់ទៅបិទបាំងដាក់របង

    បន្លាលួសនិងមានកម្លាំងប៉ូលិសយាមកាមយ៉ាងតឹងរឹងទេបងប្អូន?

    នេះគឺសុទ្ធតែពួកអាចោរក្បត់ជាតិ។ បើសិនជាមិនមែនចោរជាពលរដ្ឋល្អ

    ជាគតិបណ្ឌិតចេះស្រឡាញ់ជាតិនិងសាសនាម្លេះមិនចាំបាច់នាំគ្នាទៅលួចលាក់ធ្វើបែបនេះទេ

    បងប្អូន! គឺត្រូវតែបានមានប្រជាពលរដ្ឋចូលរួមអបអរសាទរនិងជួយត្រេកអរគាំទ្រមិនខាន!

    ប៉ុន្តែនេះវិញ ហៅមហាសែនថោកជាទីបំផុត! មិនតែប៉ុណ្ណោះពួកអាថោកនេះវាបានចាប់

    បង្ខំស្តេចខ្មែរឲ្យចូលរួមថោកជាមួយវាដែរ! អស្ចារណាស់!

    ស្តេចតុងទីពីរមិនគួរដើរតួជាអាយ៉ងរបស់ជនក្បត់ជាតិនេះសោះ! ព្រះអង្គរូបនេះលែងជាស្តេច

    នៃប្រទេសកម្ពុជាទៀតហើយ!

  3. Chourn says:

    ខ្ញុំសូមនិយាយតាមមើលឃើញទៅចុះ ការប្រជុំសភាថ្ងៃម្សិលមិុញនេះគឺបក្សប្រជាជនមានការខកចិត្ត​ យ៉ាងខ្លាំងព្រោះមិននិកស្មានថាមានព្រះមហាក្សត្រចូលរួមហើយនៅតែបក្សប្រឆាំងមិនចូលរួមទៀត។ តាមពិតបក្សប្រជាជនគិតថាបក្សប្រឆាំងនិងមិនហានប្រកែកនិងព្រះមហាក្សត្រនោះទេ។ តែទីបំផុត បក្សសង្គ្រោះជាតិបបួលគ្នាទៅហែទានវស្សាយ៉ាងសប្បាយក្អាកក្អាយឯណោះឆ្កុយទៅវិញ។ ដូច្នេះការ ប្រជុំសភាម្សិុលមិុញគឺធ្វើទាំងសោះកក្រោះគ្មានន័យមើលទៅទឹកមុខអ្នកទាំងអស់គ្នាទៅដឹងហើយ ថាពិតជាសោះកក្រោះមែនទែន។ យ៉ាងណាក៍ដោយបក្សប្រជាជនកំពុងតែជ្រុលក្បាលកំពើរចេះតែ ដើរទៅមុខទាំងអស់សង្ឃឹមតាមយះថាកម្មព្រោះថាផែនការនេះស្មានថាបក្សប្រឆាំងគេខ្លាចព្រះម ហាក្សត្រហើយគេនិងចូលរួម!!! មិននឹកស្មានថារាត្រីទឹកឃ្មុំក្លាយជារាត្រីទឹកខ្មេះដូចច្នេះទេគួរឲ្យឈឺ ចិត្តណាស់!!!!!!ព្រោះកូនក្រមុំរត់ចោលរោងការ…………………..