ដោយ៖ ស៊ុន ណារិន
ថ្ងៃអង្គារ៍ ទី24 ខែកញ្ញា ឆ្នាំ2013
http://vodhotnews.com
យ៉ាងតិចរដ្ឋមន្ត្រីចំនួន៦រូប ដែលធ្លាប់កាន់តំណែងកាលពីនីតិកាលទី៤ ត្រូវបានដាក់ជំនួសដោយអ្នកថ្មី សម្រាប់នីតិកាលទី៥នេះ ដោយដាក់បញ្ចូលអ្នកចាស់មួយចំនួនទៅជាតំណាងរាស្ត្រ ដើម្បីជាការផ្លាស់ប្តូរការដឹកនាំក្នុងរយៈពេល៥ឆ្នាំខាងមុខចាប់ពី២០១៣ដល់២០១៨។នេះបើយោងតាមបញ្ជីសមាសភាពរបស់រាជរដ្ឋាភិបាល ដែលដាក់ទៅរដ្ឋសភា។
បញ្ជីសមាសភាព បង្ហាញថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោក ប្រាក់ សុខុន ទទួលតំណែងជា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំនួសលោក សូ ឃុន។ លោក សាយ សំអាល់ កូនប្រុសលោក សាយ ឈុំ ទទួលតំណែងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំនួសលោក ម៉ុក ម៉ារ៉េត។រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក ហង់ ជួនណារ៉ុន ទទួលតំណែងជារដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ជំនួស លោក អ៊ឹម សិទ្ធី។ ទេសរដ្ឋមន្ត្រី និងសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា លោកស៊ុន ចាន់ថុល ទទួលតំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំនួសលោក ចម ប្រសិទ្ធ ដែលនឹងទទួលតំណែងជារដ្ឋមន្ត្រី ក្រសួងឧស្សាហកម្មរ៉ែ និងថាមពលវិញ ជំនួសលោក ស៊ុយ សែម។
ចំណែករដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អ៊ុក រ៉ាប៊ុន ទទួលតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ទទួលតំណែងជារដ្ឋមន្ត្រីក្រសួងមួយនេះវិញ ជំនួសលោក គាត ឈន់។
លោក អ៊ឹម សិទ្ធី លោក ម៉ុក ម៉ារ៉េត លោក សូ ឃុន និងលោក ស៊ុយ សែម ជាប់ជាតំណាងរាស្ត្រសម្រាប់នីតិកាលទី៥នេះ។ តាមបញ្ជីឈ្មោះតំណាងរាស្ត្រជាប់ឆ្នោត រដ្ឋមន្ត្រីចំនួន១០រូប ត្រូវបានផ្លាស់ប្តូរពីការជាប់ឆ្នោតជាតំណាងរាស្ត្រ បើទោះរដ្ឋមន្ត្រីទាំងនោះ បានឈរឈ្មោះជាបេក្ខជនពេញសិទ្ធិក៏ដោយ។ក្នុងខេត្តកណ្តាល មានការផ្លាស់ប្តូរលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ មានការផ្លាស់ប្តូរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ខេត្តកែប មានការផ្លាស់ប្តូរ លោកចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រាជធានីភ្នំពេញ មានការផ្លាស់ប្តូរ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ចំណែកខេត្តក្រចេះ មានការផ្លាស់ប្តូរ លោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងដែនដី នគរោបនីយកម្ម និងសំណង់ ខេត្តកំពង់ស្ពឺ ដូរ លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការពីតំណាងរាស្ត្រ។ ខេត្តកំពង់ចាម មានការផ្លាស់ប្តូរ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ លោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ពីតំណាងរាស្ត្រ។ចំណែកខេត្តកំពង់ឆ្នាំង លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន មិនជាប់ឆ្នោតជាតំណាងរាស្ត្រទេ ខេត្តតាកែវ លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មិនជាប់ជាក៏មិនជាប់ជាតំណាងរាស្ត្រដែរ៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
So sad that top top Khmer leaders do not know how to do Multiple Choice Test. No A B C D E to choose. Only one answer. Poor brain because read so much communist books that’s why.
It is a very excellent move!!!
I think no improvement will be made to the nation even though CPP tries to reform its members.
Wos, wos, wos, like you! Who cares!!!!!!!!!!!!!!!!!!!!!
Congratulation all New Minister ,New goverment.
Some,very young! I don’t care this is democratic!