Tuesday, 24 September 2013
ឈឹម ស្រីនាង
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ឌីមានឈ្មោះពេញថា យ៉ាវ សុយ៉ាឌីអាយុ២៦ឆ្នាំមានកំណើតនៅភ្នំពេញ។ កាលពីនៅអាយុប្រមាណជា៧ឆ្នាំឌីចូលចិត្តគូររូបម៉ូដខោអាវមនុស្សស្រីនិងម៉ូដសក់មនុស្សស្រីហើយក្តីស្រមៃរបស់គេគឺចង់ក្លាយទៅជាអ្នករចនាម៉ូដសម្លៀកបំពាក់ប៉ុន្តែនៅពេលដែលធំដឹងក្តីឡើង ឌីមិនអាចបំពេញក្តីស្រមៃមួយនេះទេដោយសារតែប៉ាម៉ាក់គេបានជំរុញឲ្យទៅរៀនជំនាញផ្នែកផ្សេងទៀតដែលខ្លួនមិនសូវស្រឡាញ់។
ឌីរៀបរាប់ថា៖«កាលពីរៀនថ្នាក់ទី១០ខ្ញុំបានឆ្លៀតពេលទំនេរពីសាលាលួចទៅហាងសាឡនអ្នកស្គាល់គ្នាទៅរៀនផាត់មុខនៅទីនោះប៉ុន្តែអត់មានការបង់លុយកាក់អីទេដោយសារតែបងស្រីរបស់ខ្ញុំគាត់ស្គាល់គេនៅទីនោះតែគេក៏មិនបានយកចិត្តទុកដាក់លើយើងដូចសិស្សដែលគេបង់លុយរៀននោះទេយើងមិនបំភ្លេចគុណគេទេបើអត់មានគេក៏យើងអត់មានថ្ងៃនេះដែរតែនៅពេលខ្លះក៏មានការតូចចិត្តដែរ។ទាំងអស់ហ្នឹងហើយធ្វើឲ្យខ្ញុំចេះតែព្យាយាមលួចមើលគេនិងដើរតាមសម្អាងការរយៈពេលប្រហែលជាបួនឆ្នាំ»។
ទោះបីជាប្រឹងរៀនផ្នែកសម្អាង ក៏ ឌី ជាមនុស្សពូកែម្នាក់ដែរ។ ឌី និយាយថា៖«នៅឆ្នាំ២០០៦ខ្ញុំក៏បានប្រឡងជាប់អាហារូបករណ៍ទៅរៀនវៀតណាមខាងផ្នែកbusinessManagementបានប្រាក់ខែ៨០ដុល្លារក្នុងមួយខែ។ការសិក្សានៅទីនោះមានការលំបាកច្រើនគឺគេរៀនជាភាសាវៀតណាម។ខ្ញុំរៀនរស់នៅដោយខ្លួនឯងដាំបាយធ្វើម្ហូបបោកខោអាវបោសសម្អាតផ្ទះគឺធ្វើអ្វីៗទំាំងអស់ដោយខ្លួនឯង»។
លោកបន្តថា៖«អំឡុងពេលដែលខ្ញុំរៀននៅវៀតណាមគឺដោយសារតែគេឃើញមុខមាត់របស់ខ្ញុំអំណោយផលពីធម្មជាតិមិត្តភក្តិរបស់ខ្ញុំបានជំរុញឲ្យខ្ញុំធ្វើជាតារាបង្ហាញម៉ូដតែមុនដំបូងអត់ដែលមានទំនុកចិត្តលើខ្លួនឯងពីព្រោះគិតថាតាំងពីតូចមកអត់ដែលគិតថាខ្លួនឯងធ្វើជាអ្នកបង្ហាញម៉ូដឬក៏ធ្វើជាម៉ូដែលឲ្យគេថតរូបអីដែរក៏ប៉ុន្តែដោយសារមានការជំរុញក៏ធ្វើឲ្យខ្ញុំមានការចាប់អារម្មណ៍សាកល្បងថតផ្សព្វផ្សាយហាងលក់ខោអាវរបស់មិត្តភក្តិដាក់លើវេបសាយមួយរបស់វៀតណាមហើយបន្ទាប់មកមានលោកគ្រូគាត?បង្រៀនអ្នកបង្ហាញម៉ូដទាក់ទងខ្ញុំឲ្យចូលក្លិបដើរម៉ូដហើយធម្មតាសិស្សទូទៅរៀនជាមួយគាត់ចាប់ពីបីខែឡើងបានមានសិទ្ធិអាចចេញសម្តែងតែសម្រាប់ខ្ញុំប្លែកខុសពីគេចូលរៀនត្រឹមតែ២អាទិត្យទេក៏គាត់ចុចឈ្មោះខ្ញុំឲ្យខ្ញុំដើរឲ្យគាត់មើលហើយកំណត់ថ្ងៃឲ្យខ្ញុំដើរម៉ូដតែម្តង»។
លោកបន្តថា៖«ក្រោយដើរបាន៣ខែ ខាងAgencyគេបានហៅចូលជាសមាជិកដើរម៉ូដEliteModelVietnamដើរម៉ូដជាមួយនឹងបរទេសនានាជាច្រើននៅក្នុងកម្មវិធីធំៗដូចជានៅក្នុងកម្មវិធីFashionVietnamfair ជាដើម។ ក្រៅពីបង្ហាញម៉ូដខ្ញុំក៏មានឱកាសផាត់មុខនិងធ្វើសក់ឲ្យម៉ូដែលម្តងម្កាលដែរ។សម្រាប់ការដើរម៉ូដម្តងៗខ្ញុំទទួលបានចាប់ពី១៥០ដុល្លារឡើងក៏ប៉ុន្តែសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ខ្ញុំក៏មិនទាន់ធូរធារណាស់ដែរ»។
លុះដល់ឆ្នាំទី៤ជាពេលដែលប្រឡងបញ្ចប់បរិញ្ញាបត្រផ្នែកBusinessManagementចៃដន្យអាក្រក់ឌី បានជួបគ្រោះថ្នាក់ចរាចរណ៍ដាច់សរសៃកែងជើងដើរអត់បានជិតកន្លះឆ្នាំ។ឌីបាននិយាយថា៖«គ្រោះថ្នាក់នោះ គឺវាពិតជាលំបាកណាស់សម្រាប់ខ្ញុំគឺបាត់បង់ចំណូលទាំងអស់ហើយម្យ៉ាងទៀតខ្ញុំលាក់អ្នកផ្ទះរបស់ខ្ញុំមិនឲ្យដឹងរឿងនេះទេពីព្រោះមិនចង់ឲ្យគាត់បារម្ភ»។
ឌីបានប្រឹងប្រែងរៀនសូត្ររហូតដល់បញ្ចប់បរិញ្ញាបត្រហើយត្រឡប់មកប្រទេសកម្ពុជាវិញក៏ប៉ុន្តែសម្រាប់បរិញ្ញាបត្រនេះគឺគាត់មិនបានយកទៅប្រើប្រាស់ធ្វើការងារអ្វីទេផ្ទុយទៅវិញគាត់បានយកជំនាញដុងពីធម្មជាតិគឺការផាត់មុខធ្វើសក់ដើរតាមម្ចាស់សម្អាងការនានាបានប្រមាណជាកន្លះឆ្នាំក៏សម្រេចចិត្តបើកហាងសាឡនដោយខ្លួនឯងដោយហ៊ុនគ្នាជាមួយមិត្តភក្តិ។
ក្រោយមកសម្អាងការសុខណា ក៏ឲ្យរូបគេថតជាមួយនឹងអ្នកនាងចនច័ន្ទលក្ខិណាក្នុងឈុតអាពាហ៍ពិពាហ៏ហើយបន្ទាប់មកទៀតខាងហង្សមាសបានហៅគេឲ្យថតខារ៉ាអូខេក្នុងបទ«គ្រាន់តែស្រឡាញ់បងតើអូនខុសត្រង់ណា»របស់ សុគន្ធកញ្ញាប៉ុន្តែដោយសារតែពេលវេលាឌី មិនសូវមានពេលថតខារ៉ាអូខេប៉ុន្មានទេ។
ឌីបានបន្តថាការផាត់មុខធ្វើសក់ម្តងៗមានតម្លៃចាប់ពី១៥ទៅ២៥ដុល្លារហើយសម្រាប់ការលាបពណ៌សក់សម្រាប់នារីចាប់ពី៣០ទៅ១០០ដុល្លារហើយបុរសវិញការកាត់សក់៣ដុល្លារចំណែកនារីវិញគឺ៤ដុល្លារ។
អ្នកនាងយ៉ាវសុយ៉ាណាជាបងស្រីឌីថា៖«ខ្ញុំគាំទ្រសកម្មភាពរបស់ប្អូនសប្បាយចិត្តហើយជួយជំរុញគេពីព្រោះសង្គមយើងឥឡូវខាងផ្នែកហ្នឹងគឺវាដើរទៅមុខនិងមានការគាំទ្រច្រើនហើយសម្រាប់ម៉ាក់វិញគឺគាត់គាំទ្រច្រើនក៏ប៉ុន្តែប៉ាវិញគឺគាត់គាំទ្រ៥០ភាគរយដោយសារតែប៉ាគាត់មានជំនួញខ្លះចង់ឲ្យប្អូនមើលថែព្រោះក្នុងគ្រួសារគឺនៅសល់កូនប្រុសតែម្នាក់គត់»៕

He is successful man . he likes this skill ,he can do. although he get high education frome VN but he can use his knowledge for Managed his Bussiness.