ដោយ៖ ញឹមសុខន និង អ៊ឹង ប៊ុនថន
ថ្ងៃសុក្រ ទី18 ខែតុលា ឆ្នាំ2013
http://vodhotnews.com
សាលារាជធានីភ្នំពេញ នៅថ្ងៃសុក្រនេះ សម្រេចច្រានចោល សំណើរសុំធ្វើមហាបាតុកម្មលើកទី៣ របស់គណបក្សសង្គ្រោះជាតិ ទាមទាររកយុត្តិធម៌ លទ្ធផលបោះឆ្នោត ដោយអះអាងថា បារម្ភពីសន្តិសុខជាតិ។
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ បានជូនដំណឹងទៅសាលារាជធានីភ្នំពេញ ពីគម្រោងធ្វើមហាបាតុកម្មលើកទី៣ របស់ខ្លួន នៅទីលានប្រជាធិបតេយ្យ ចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃ២៥ ខែតុលា។ សេចក្តីជូនដំណឹងបញ្ជាក់ថា មហាបាតុកម្មនោះមាន សម្តែងមតិ ប្រគំតន្ត្រី និងការដើរហែក្បួន យកញត្តិដែលមានស្នាមមេដៃអ្នកគាំទ្រច្រើនលាននាក់ ដាក់ទៅ អង្គការសហប្រជាជាតិ តាមរយៈឧត្តមស្នងការសហប្រជាជាតិ ប្រចាំកម្ពុជា និងដាក់នៅស្ថានទូតបរទេសមួយចំនួនទៀត ដូចជា ស្ថានទូតអាមេរិក បារាំង ជប៉ុន និងស្ថានទូតចិន ជាដើម។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យVOD ដឹងថា ក្រោយជួបពិភាក្សា ជាមួយតំណាងគណបក្សសង្គ្រោះជាតិ នាថ្ងៃសុក្រទី១៨ ខែតុលានេះ សាលារាជធានី ចាត់ទុកថា គម្រោងធ្វើបាតុកម្មនោះ ហួសពីដែនសមត្ថកិច្ចរបស់ខ្លួន ប៉ុន្តែស្ថាប័ននេះ បានសុំគោលការណ៍ ទៅក្រសួងមហាផ្ទៃដើម្បីសម្រេច។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ អះអាងថា លោកកំពុងពិភាក្សាករណីនេះ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ យល់ថា ការធ្វើមហាបាតុកម្មនេះ ជាសិទ្ធិស្របច្បាប់របស់ពលរដ្ឋ ដែលប្រទេសប្រកាន់លិទ្ធិប្រជាធិបតេយ្យ ត្រូវតែគោរព។ លោកថា ការរារាំងធ្វើបាតុកម្មអហិង្សានេះ ជាចេតនា នយោបាយ ដែលចង់លាក់បាំងការលួចបន្លំសន្លឹកឆ្នោត ៖ "អត់មានធ្វើអ្វីខុសច្បាប់ អត់មានយកលេសសព្វគ្រប់បែបយ៉ាង របៀបនេះ នេះជាលេស ដែលមិនសមហេតុផល ជាលេសនយោបាយ ដែលមិនហ៊ាន ប្រឈមមុខនឹងការពិត ហើយមិនដោះស្រាយបញ្ហា"។
ការធ្វើមហាបាតុកម្មចំនួនពីរលើកកន្លងមក របស់គណបក្សសង្គ្រោះជាតិ ពុំមានការហែក្បួននោះទេ។ ប៉ុន្តែក្រុមអ្នកឃ្លាំមើល អះអាងថា ហិង្សាបានកើតដោយសារតែសមត្ថកិច្ចព្យាយាមបិទផ្លូវ មិនឲ្យអ្នកធ្វើឆ្លងកាត់តាមផ្លូវសំខាន់ៗ បណ្តាលឲ្យមានការបាញ់សម្លាប់ពលរដ្ឋម្នាក់នៅជិតស្ពានក្បាលថ្នល់ កាលពីខែកញ្ញា ឆ្នាំ២០១៣៕
សូមសរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

បើពឹតជាមាសសុទ្ធមែន គឺមិនខ្លាចភ្លើង យ៉ាងណាមិញបើបក្សប្រជាជនពឹតជាល្អគឺបើកចំហនឹងឲ្យស្របជាប្រទេសមានប្រជាធិបតេយ្យ…………..
បើមិនអនុញ្ញាតក្នុងការស្នើរសុំរបស់បក្សសង្គ្រោះជាតិទេ បានន័យថា…”ជាបក្សមេចោរកុម្មុយនីស្ដចំចំតែម្តង”
ENOUGH IS ENOUGH, THE ELECTION WAS OVER.,
stop thinking about protests,,
——————
our flooded peoples needed help very much,,
are suffering every days life,,
បក្សសង្គ្រោះជាតិមិនត្រូវចាំបាច់សុំច្បាប់ទៅរដ្ឋាភិបាលទេដើម្បីធ្វើមហាបាតុកម្មនេះ ព្រោះអីស្រុកខ្មែររាល់ថ្ងៃគ្មានរដ្ឋាភិបាលឯណា! អ្វីដែលពួកគេអះអាងថារដ្ឋាភិបាលនោះ ពលរដ្ឋខ្មែរ
និងអន្តរជាតិមិនទទួលស្គាល់ឡើយ គេដឹងឮពេញពិភពលោកហើយថារដ្ឋាភិបាលសព្វថ្ងៃគឺជារដ្ឋាភិបាលចោរ,តំណាងរាស្ដ្រចោរ,នាយករដ្ឋមន្ត្រីចោរ,បើពលរដ្ឋខ្មែរទទួលស្គាល់ម្លេះគ្មានបាតុកម្មទេ អ្វីដែលពួកគេបានធ្វើគឺផ្ទុយពីច្បាប់និងរដ្ឋធម្មនុញ្ញទាំងអស់រួមទាំងស្ដេចផងដែលបានចូលរួម។
សូមបងប្អូនអញ្ជើញចូលរួមក្នុងមហាបាតុកម្មនេះឲ្យបានច្រើនកុះករដើម្បីដេញពួកចោរនិងពួកជន
ក្បត់ជាតិខ្ញុំកញ្ជះយួនទាំងនេះឲ្យធ្លាក់ពីអំណាចដែលពួកនេះបានប្លន់ពីប្រជាពលរដ្ឋខ្មែរដើម្បីផ្ដល់ជូនម្ចាស់ឆ្នោតវិញឲ្យខាងតែបាន។
បដិសេធចោលជាការល្អណាស់ព្រោះសកម្មភាពនេះប្រៀបបាននឹងការនាំគ្នាបន្ទោរបង់លាមកបង្ករអោយមានក្លិនស្អុយពាសវាលពាសកាលតែប៉ុណ្ណោះវាគ្មានន័យអ្វីបន្តិចសោះឡើយ។
I concern that the WORD ENOUGH mention above may NOT EXIST in the dictionary of the people whom suffering so much in this unjust society. You can force people to stop exress their anger & suffering YESTERDAY, But NOT TODAY AND TOMORROW.
gfd
October 19, 2013 at 6:59 am
បើប្រជាជនយកគ្រាប់បែកចោលទៅលើអាពួកប៉ូលិសប្រហែលជាល្អ
មើលជាងព្រោះអាពួកនិងវាធ្វើបាបតែប្រជាជន
______________________________________________
គិតថា បើគាត់ចង់ណាស់ គួរតែឲ្យគាត់ធ្វើទៅ ។ យើងក៏ឃើញមានគ្នាគ្នាគាត់ខ្លះបានលើកទឹកចិត្តក្រុមបាតុករ ឲ្យយកគ្រាប់បែកមកគប់លើប៉ូលីស ផង។ ឃើញទេ ? តើគាត់មានចិត្ត មានចរិត ឃោរឃៅប៉ុណ្ណា។
តើការសម្រេចរបស់សាលារាជធានី ថា មិនយល់ព្រមនេះ ត្រឹមត្រូវ ឬទេ?? បើគាត់មានគំនិតសុទ្ធ ចង់ឲ្យប្រជាជនបាតុករនាំយកគ្រាប់បែកមកគប់លើប៉ូលីសយ៉ាងនេះ ??? សូមពិចារណា !!
ជួនកាលគាត់អាចខំរកគ្រាប់បែកយកមកមែន តាមគំនិត gfd មែនក៏មិនដឹង!!
គ្រោះថ្នាក់ណាស់!!
គេចង់អោយមានភាពវិកវរទៀតហើយ
តេីល្ខេានលេិកនេេះនណាជាអ្នករេឿបចំឆាក??????ហេីយនណាជាអ្នកសំដែង??????
តេីអ្នកសំដែងដឹងខ្លួនទេ????សូមជួយប្រាបផង????????