​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ គម្រោង​អ្នកចូលរួម​មហា​បាតុកម្មអហិង្សា​ចាប់ពី ២-៥​ម៉ឺន​នាក់​​

ដោយ៖​ ណាត សុភាព​
ថ្ងៃអាទិត្យ ទី20 ខែតុលា ឆ្នាំ2013
http://vodhotnews.com

​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ  លោក យឹម សុវណ្ណ ឲ្យដឹងថា មហា​បាតុកម្មអហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ថ្ងៃទី​២៣ ខែ​តុលា​ខាង​មុខ នឹង​មាន​អ្នកចូលរួម​ចាប់ពី ២-៥​ម៉ឺន​នាក់ តាម​ការគ្រោងទុក​។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​២០ ខែ​តុលា​នេះ​ថា គណបក្ស រំពឹងថា នៅ​ថ្ងៃ​ទី​២៣ ខែតុលា និង​មាន​អ្នកចូលរួម មហា​បាតុកម្មអហិង្សា​ចាប់ពី​២-៥​ម៉ឺន​នាក់ មកពី​បណ្តា​រាជធានី​-​ខេត្ត​។ លោក​ថា ការជួបជុំ​គ្នា​ក្នុង​មហា​បាតុកម្ម​នោះ​មាន សម្តែង​មតិ ប្រគំ​តន្ត្រី និង​ការដើ​រហែ​ក្បួន យក​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​អ្នកគាំទ្រ​ច្រើន​លាន​នាក់ ដាក់​ទៅ​អង្គការសហប្រជាជាតិ តាមរយៈ​ឧត្តមស្នងកា​រ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​ប្រទេស​ហត្ថលេខី​មួយចំនួនទៀត​។​

​កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ បាន​ជូនដំណឹង​ទៅ​សាលា​រាជធានី​ភ្នំពេញ ពី​គម្រោង​ធ្វើ​មហា​បាតុកម្ម​លើក​ទី​៣ របស់​ខ្លួន​នៅ​ទីលាន​ប្រជាធិបតេយ្យ ចំនួន​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​២៥ ខែតុលា​។ 

​ក្រោយពី​ជួប​ពិភាក្សា ជាមួយ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​សុក្រ​ទី​១៨ ខែតុលា សាលា​រាជធានី​ចាត់ទុកថា គម្រោង​ធ្វើ​បាតុកម្ម​នោះ ហួស​ពី​ដែន​សមត្ថកិច្ច​របស់​ខ្លួន ប៉ុន្តែ​ស្ថាប័ន​នេះ បាន​សុំ​គោលការណ៍ ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​សម្រេច​។​

​នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​តុលា​នេះ VOD មិនទាន់​សុំ​ការបំភ្លឺ​ពី​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌី​ម៉ង់ បាន​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​ចូល​តែ​មិន​មាន​អ្នកទទួល​។​

​គួររំលឹកថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​មហា​បាតុកម្មអហិង្សា​ចំនួន​២​លើក​មក​ហើយ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ពី​ភាពមិនប្រក្រតី​ជូន​ម្ចាស់ឆ្នោត​។ ប៉ុន្តែដោយសារ​តែ​ដំណោះស្រាយ​នយោបាយ​នៅតែ​ជាប់គាំង បក្សប្រឆាំង​សម្រេច​ធ្វើ​បាតុ​កម្ម​អហិង្សា​លើក​ទី​៣ នៅ​ថ្ងៃ​ទី​២៣-២៥ ខែតុលា ដើម្បី​យក​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​អ្នកគាំទ្រ​ច្រើន​លាន​នាក់ ដាក់​ទៅ​អង្គការសហប្រជាជាតិ តាមរយៈ​ឧត្តមស្នងកា​រ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា និង​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មួយចំនួនទៀត ជួយ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​៕

សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

12 Responses to "​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ គម្រោង​អ្នកចូលរួម​មហា​បាតុកម្មអហិង្សា​ចាប់ពី ២-៥​ម៉ឺន​នាក់​​"

  1. mission impossible says:

    enough is enough, stop wasting ur times, go back to ur real life., the election was over
    ——-
    CAMBODIAN PEOPLES ALREADY ELECTED pm

  2. pingpong says:

    ១. បាតុកម្មមុនៗ ហាក់មិនទទួលឥទ្ធិពល ដូច្នេះ គណៈបក្សសង្រ្គោះជាតិគួរដូរយុទ្ធសាស្រ្តនិងយុទ្ធវិធីហើយ!!!
    ២. គួរមើលយុទ្ធវិធីនៃបាតុកម្មរបស់ប្រជារាស្រ្តនៃប្រជាជាតិខាងក្រៅដែលអនុវត្តកន្លងមកទទួលបានជោគជ័យ។
    ៣. ត្រូវចាំថា៖ លោកហ៊ុន សែនធ្វើអ្វីគ្រប់យ៉ាងដើម្បីតែអំណាច ដូចយើងឃើញ លទ្ធផលកន្លងមកដូចជា ករណីលោកប៉ែនសុវណ្ណ ចាន់ ស៊ី និងទ្រង់រណនរិទ្ធ សន្ធិសញ្ញាព្រំដែនជាមួយយួន ក៥ បង្កើតតំបន់អបគមន៍១៩៩៣ រដ្ឋប្រហារ១៩៩៧ ជាដើម។ល។ គឺលោកហ៊ុន សែនធ្វើដើម្បីតែអំណាច ។ ដូច្នេះ បាតុកម្មណាមួយដែលគ្មានយុទ្ធសាស្រ្តស្រួចស្រាវទេ គឺកុំសង្ឃឹមឈ្នះហ៊ុន សែន។
    ៤. ដូចប្រជារាស្រ្តទូទាំងប្រទេស អ្នកណាក៍ដឹងថា បក្ខពួកនិងគ្រួសារហ៊ុនសែនប្លន់ដីរាស្រ្តនៅកណ្តាលក្រុងភ្នំពេញតាមរយៈអនុក្រឹតនិងសជណយ៉ាងក្រអឺតក្រទម នេះបញ្ជាក់ថា ហ៊ុនសែនមានចរិកសាហាវណាស់។ ដូច្នេះវិធីសាស្រ្តបាតុកម្មដូចធ្វើកន្លងមក ទោះមួយលានដងទៀងក៍ហ៊ុនសែនមិនឈឺក្បាលដែរ។
    ៥. ចូរចាំចុះបើប្រើយុទ្ធវិធីដដែល គឺគ្មានបានលទ្ធផលអ្វីទេ!!! គួរកុំធ្វើល្អជាង។។។

  3. ប្រជាពលរដ្ឋ says:

    យើងជា ប្រទេស កាន់ លទ្ទិប្រជាធិបតេយ្យ ដូច្នេះ សមត្ថកិច្ច គ្រប់ក្រសួង ត្រូវ ជួយ

    ការពារ សន្តិសុខ ទាំងអស់គ្នា ក្រែង មានជន ទី ៣ មក ក្រឡុក បង្កើត បញ្ហា !

    = សូមអរគុណ ដោយការ គោរព ខ្មែរ ទាំងអស់គ្នា ! ជ័យយោ ! ខ្មែរ សាមគ្គី គ្នា ខ្មែរ រុង រឿង ​ !

  4. Khmer Family says:

    ហើុយ ទើបតែបានសំរាកប៉ុន្មានថ្ងៃ ឥឡូវមានការងាររវល់ទៀតហើយ! យ៉ាប់អើុយយ៉ាប់ពួកអាដង្ខៅបាតុកម្ម រកតែអញទំនេរដេកអោបប្រពន្ធកូនអោយបានសប្បាយបន្តិចមិនបានទេ រំខានអីរំខានយ៉ាងនេះ! បានអាណាជួយស្រោចបន្លែអញ

  5. Khmer Family says:

    មានបាតុកម្ម មានអំពើហឹង្សារ មានអំពើហឹង្សារ មានស្លាប់ មានរបួស មានពិការ មានគុក មានច្រវាក់ មានចាប់ មានចង មានធ្លាក់ខ្លួនក្រ មានរត់ចោលស្រុក ឯមេៗដឹកនាំបាតុកម្មរត់ទៅសោយសុខដេកសីុជំនួយ និងទិញឡាន វីលឡា ទំនើបនៅឯបរទេស …..,.,.ឯបាតុករ គួរអោយអនិច្ចារ!!!!!!!! ភ្លើ អី ភ្លើយ៉ាងនេះ?????? ហេតុអីក៏អោយគេ ជីវិត វាសនា និងអនាគតខ្លួនឯង មកអោយគេធ្វើអាជីវកម្ម និងបំផ្លាញចោលយ៉ាងនេះ? ល្ងង់អីល្ងង់យ៉ាងនេះ????????!!!!!!!

  6. Khmer Family says:

    មានបាតុកម្ម មានអំពើហឹង្សារ មានអំពើហឹង្សារ មានស្លាប់ មានរបួស មានពិការ មានគុក មានច្រវាក់ មានចាប់ មានចង មានធ្លាក់ខ្លួនក្រ មានរត់ចោលស្រុក ឯមេៗដឹកនាំបាតុកម្មរត់ទៅសោយសុខដេកសីុជំនួយ និងទិញឡាន វីលឡា ទំនើបនៅឯបរទេស …..,.,.ឯបាតុករ គួរអោយអនិច្ចារ!!!!!!!! ភ្លើ អី ភ្លើយ៉ាងនេះ?????? ហេតុអីក៏យកជីវិត វាសនា និងអនាគតខ្លួនឯង មកអោយគេធ្វើអាជីវកម្ម និងបំផ្លាញចោលយ៉ាងនេះ? ល្ងង់អីល្ងង់យ៉ាងនេះ????????!!!!!!!

  7. អ្នកធ្វើស្រែ says:

    និយាយត្រង់ៗអញ្ចឹងពេកតិចលោប្រជារាស្ត្រលោកយល់ដឹងអំពីការបោកប្រាសហើយមិនទៅចូលរួម​ មេបោកខ្នាតអន្តរជាតិគ្នាខកចិត្តខាតលាភមិនបានអំណាចឈឺចិត្តចងកស្លាប់ទៅពិបាកចូលកុសល បុណ្យទៀតយ៉ាប់ហ្នង។ទុកផ្លូវអោយគ្នារកស៊ីខ្លះផងណា!!!!ផាយទៅបង!!បងផាយទៅ!!!!!

  8. តាមគំនិតអា4ក្បាល ខាងលើ វាមើលងាយប្រជាជនសុទ្ធថា ស្រួល
    គេបោក។ខុសហើយពួកសត្វអើយ ។ពិចារណាទៅគ្មាននរណាបោក
    បានទៀតទេ។

  9. Khmer family គួរប្តូរ ជាAnimal family វិញ
    ព្រោះចរិកគាត់ របៀបសត្វ ។

  10. ខួរពួកគាត់4ក្បាលខាងលើ ពិការមនសិការ។គាត់មិនយល់សង្គម
    ប្រជាធិបតេយ្យនោះទេ។

  11. I SEE says:

    ស្រៈអ,ស្រៈអា,ស្រៈអិ,ស្រៈអី,ប្រជាធិបតេយ្យបបូរមាត់អញអាណាខុសចិត្តអញខឹងអញខ្នាញ់!!!!​បបួរមាត់អញគឺយុត្តិធម៌រឿងច្បាប់ទម្លាប់និងអាជ្ញាធរថយទៅអោយឆ្ងាយពួកអញបន្ទរមានយុត្តិធម៌​លុះត្រាតែបានកាន់អំណាច។ម្យ៉ាងដែរអ្នកចេះសម័យកុំព្យូទ័រឬមួយក៍កាកសំណល់មនុស្ស អស្មិមានះ???នរណាទៅដឹងហ្ន!!!ខន្តីញោម!!លេងកុំខឹងបើខឹងកុំលេង!!!!!!

  12. chamreun roath says:

    ធ្វើអីត្រឹម ៥០០០០ នាក់នេះ?? ធ្វើឲ្យបាន ច្រើនទៅ!! មិនបាច់ឲ្យបងប្អូនប្រជាជនរកស៊ី ទេឬយ៉ាងម៉!! ម៉េច ទឹកស្រកវិញ ហើយ នេះ នាំគ្នាបោកប្រជាជនឲ្យមកលេងភ្នំពេញឬអី?
    សម រង្ស៊ី បានការអីខ្លះ ហើយ ដែលដើរលេងកន្លះខែហើយនេះ??
    ទៅប្រឹងទៅ។ យើងខ្ជឹលនិយាយណាស់!