កម្លាំង​សមត្ថកិច្ច​ហាត់​​សមការ​ពារ​សន្តិសុខ និង​ត្រៀម​បង្ក្រាប​បាតុកម្ម​​

ដោយ៖​ តាំង វីដា​
ថ្ងៃចន្ទ ទី21 ខែតុលា ឆ្នាំ2013​
http://vodhotnews.com

ការ​ហាត់សមរបស់សមត្ថកិច្ច​នៅទីលានប្រជាធិបតេយ្យ

​កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជាង ១០០០​នាក់ នៅ​​ព្រឹក​ថ្ងៃទី​២១​ខែ​តុលា​នេះ បាន​ហាត់​សម​​ការ​ពារ​សន្តិសុខ និង​ត្រៀម​បង្ក្រាប​បាតុករ ខណៈ​ដែល​គណបក្ស​​សង្គ្រោះ​ជាតិ គ្រោង​​ធ្វើ​មហា​បាតុកម្ម​លើក​ទី​បី នៅ​ថ្ងៃ​ទី​២៣​តុលា​ខាង​មុខ​។​

​ការហាត់​សមនេះ ធ្វើឡើង​នៅ​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នៅ​​ទីលាន​ប្រជាធិបតេយ្យ ក្រោម​ការដឹកនាំ​របស់​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ បរិវេណ​ហាត់​សម​​នេះ មាន​ការបិទផ្លូវ និង​យាមកាម​​តឹងរឹង ខណៈ​សមាជិក​បណ្តាញ​ពហុ​វិស័យ​ប្រមាណ​៥០០​នាក់ កំពុង​ប្រមូលផ្តុំ​នៅក្បែរ​នោះ​។​

កម្លាំង​សមត្ថកិច្ច​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឲ្យដឹងថា ការហាត់​​សម​របស់​កម្លាំង​សមត្ថកិច្ច​នេះ មាន​យុទ្ធវិធី​បង្ក្រាប​បាតុកម្ម ដែល​មាន​ខែល ដំបង និង​ឡាន​ពន្លត់​អគ្គិភ័យ​ប្រមាណ​២០​គ្រឿង ហាត់​ត្រៀម​សម្រាប់​បង្ក្រាប​បាតុករ ដែល​ចូលរួម​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុងករណី​មាន​​ផ្ទុះ​ហិង្សា​ណាមួយ​។  

ការហាត់​សមនេះ ធ្វើឡើង​មុនពេល​ពីរ​ថ្ងៃ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាតុកម្មអហិង្សា​រយៈ​ពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​២៥ ខែតុលា ឆ្នាំ​២០១៣ ដើម្បី​ទាមទារ​ឲ្យ​អ្នកដឹកនាំ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន គោរព និង​ប្រតិបត្តិ​ឲ្យបាន​ពេញលេញ​នូវ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១៕

សរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

16 Responses to "កម្លាំង​សមត្ថកិច្ច​ហាត់​​សមការ​ពារ​សន្តិសុខ និង​ត្រៀម​បង្ក្រាប​បាតុកម្ម​​"

  1. មាតុភូមិខ្ញុំ says:

    បង្ហាត់ឆ្កែអោយចេះខាំ​រាស្រ្តខ្មែរ!!!???

  2. Sen-Gaddafi says:

    វាជាវិធីគំរាមដដែលៗនៅពេលដែលប្រជាពលរដ្ឋលែងខ្លាចនិងប្តេជ្ញាចិត្តថានិងប្តូវជីវិតទៀតផង ព្រោះពួកគេបាននិយាយថាការរស់នៅក្រោមការដឹកនាំរបស់ហ៊ុនសែនដដែលៗមិនបានធ្វើឲ្យជី វភាពប្រជាជនមានសុីចុកគ្រប់គ្រាន់នោះទេគឺមានតែបំផ្លិចបំផ្លាញជាតិកាន់តែធ្ងន់ធ្ងរដែលជា បញ្ហាកង្វល់សម្រាប់កូនចៅរបស់គេដូច្នេះហើយទើបពួគេសុខចិត្តប្តូរជីវិតជំនួសកូនចៅរបស់គេ ដើម្បីផ្លាស់ប្តូររដ្ឋាភិបាលដដែលៗរាប់ទស្សន៍វត្សហើយនោះ។ ពួកគេថាបើរស់នៅដូចស្លាប់អញ្ចឹង គឺសុខចិត្តប្តូរហើយទោះបីជាស្លាប់រស់ក៍លែងខ្វល់ហើយ។

  3. mission impossible says:

    it is good to be prepared, just in case of emergency

  4. Vithean says:

    ពួកអាថោកទមិឡ

  5. ប្រជាពលរដ្ឋ says:

    កម្លាំងសមត្ថកិច្ច ​ត្រូវការពារ សន្តិសុខ ប្រជាពលរដ្ឋខ្មែរ កម្មករ មន្ទ្រីរាជការ កសិករ ដែលធ្វើ

    បាតុកម្ម បញ្ចេញ មតិ ដោយ អ ហឹង្សា ! សមត្ថកិច្ច ត្រូវ ឈរ អម សងខាងផ្លូវ តាមដាន

    ការពារ ក្រែង មានជន ទី ៣ មកធ្វើ ផ្តេសផ្តាស ! សូមអរគុណ ! ខ្មែរ សាមគ្គី ខ្មែរ រុងរឿង !

    «« ប្រទេស ខ្មែរ យើង កាន់ របប លទ្ធិប្រជាធិបតេយ្យ មិនមែន របប កុំមុយនីស្ត ទេ !»»

  6. Khmer Family says:

    មានបាតុកម្ម មានអំពើហឹង្សារ មានអំពើហឹង្សារ មានស្លាប់ មានរបួស មានពិការ មានគុក មានច្រវាក់ មានចាប់ មានចង មានធ្លាក់ខ្លួនក្រ មានរត់ចោលស្រុក ឯមេៗដឹកនាំបាតុកម្មរត់ទៅសោយសុខដេកសីុជំនួយ និងទិញឡាន វីលឡា ទំនើបនៅឯបរទេស …..,.,.ឯបាតុករ គួរអោយអនិច្ចារ!!!!!!!! ភ្លើ អី ភ្លើយ៉ាងនេះ?????? ហេតុអីក៏យកជីវិត វាសនា និងអនាគតខ្លួនឯង មកអោយគេធ្វើអាជីវកម្ម និងបំផ្លាញចោលយ៉ាងនេះ? ល្ងង់អីល្ងង់យ៉ាងនេះ????????!!!!!!!

  7. Sen-Gaddafi says:

    បន្ទាប់ពីធ្វើបាតុកម្មនោះមិនទៀងទេថាតើមាននណាខ្លះនិងវេទនានិងរត់ចោលស្រុកនោះ។​ តែវាច្បាស់ណាស់ថា ត្រកូលហ៊ុនសែននិងមានអ្នកស្លាប់និងរត់ចោលស្រុកមុនគេ បន្ទាប់មក កូនចៅហ៊ុនសែននិងដែលជាអ្នករស់ដូចសត្វប៉ារ៉ាសុីតដែលរស់ដោយសារតែហ៊ុនសែនបោះ ឆ្អឹងឲ្យសុីនោះ និងមានបន្តរបន្ទាប់ទៀត។ ដូច្នេះអ្នកស្លាប់និងអ្នករបួស រត់ចោលស្រុកគឺមិន មែនពួកបាតុករនោះទេ គឺត្រកូនហ៊ុនសែនទៅវិញទេ។

  8. chamreun roath says:

    ហាត់ទៅ ត្រៀមទៅ មិនខុសទេ។ ពួកប្រឆាំងថា ខ្លួនមានសិទ្ធិនាំប្រជាជនធ្វើបាតុកម្ម។
    អាជ្ញាធរក៏ដូចគ្នាដែរ ពុំមែនមានត្រឹមតែសិទ្ធិទេ តែត្រូវមានទាំងកាតព្វកិច្ចធានាសន្តិសុខ សណ្តាប់ធ្នាប់ និងភាពសុខសាន្តជូនប្រទេសជាតិ និងប្រជាជន ១៤លាននាក់ទៀត មិនមែនត្រឹមតែ ប្រាំម៉ឺននាក់នេះទេ ។ ហើយបើ ឃើញថា សកម្មភាពល្មើសនោះ វាកាន់តែធ្ងន់ទៅ ធ្ងន់ទៅហើយ សូមចាប់វ៉ៃខ្នោះមេក្លោងឲ្យបានដូចសភាអាមេរិក កាលពីកន្លះខែមុនហ្នឹងទៅ។ ហើយបើពួកនេះ មិនសុខចិត្តទេ ឲ្យទៅសួរសភា ដែលប៉ូលីសវ៉ៃខ្នោះនោះទៅ៕

  9. ooohhh says:

    នៅសកលវិទ្យាល័យខ្ញុំមាននិស្សិតអាហារូបករណ៏សម្តេចតេជោច្រើនណាស់ត្រៀមចូលរួមធ្វើមហាបា
    តុកម្មជាមួយបក្សសង្គ្រោះជាតិ….ព្រោះតែឆ្នាំនេះសម្តេចឈប់ផ្តល់អាហារូបករណ៏អោយសិស្សក្រីក្រ
    ទៀត

  10. chamreun roath says:

    oohhh
    October 21, 2013 at 1:23 pm

    នៅសកលវិទ្យាល័យខ្ញុំមាននិស្សិតអាហារូបករណ៏សម្តេចតេជោច្រើនណាស់ត្រៀមចូលរួមធ្វើមហាបា
    តុកម្មជាមួយបក្សសង្គ្រោះជាតិ….ព្រោះតែឆ្នាំនេះសម្តេចឈប់ផ្តល់អាហារូបករណ៏អោយសិស្សក្រីក្រ
    ទៀត
    _________________________________

    នេះហើយ ដែលគេហៅថា វាលំបាកណាស់ មនុស្សយើងនេះ។ កាលណារស់នៅ បានគេចិញ្ចឹម បានគេឲ្យបៅដោះ បានគេជួយទៅ ទោះបីជាគេជាអ្វី ក៏ល្អដែរ គឺស្បថស្មោះអស់មួយជីវិត។ តែដល់ថ្ងៃណា គេមិនបានជួយ ស្រាប់តែបែរក្បាលមកខាំគេ វិញ។ មនុស្សបែបនេះ គឺប្រភេទមនុស្សគ្មានដឹងគុណគេ « បានស៊ី ល្អ , គ្មានស៊ី អាក្រក់ » ។ មនុស្សរបៀបនេះ គេមិនត្រូវការទេ តែគេខ្ចីប្រើ បាន។ មនុស្សនេះនឹងក្លាយជា ក្រូចឆ្មារ។ ស្គាល់ទេ ក្រូចឆ្មារ??

  11. Aimer says:

    មានព្រានព្រៃទុរគតម្នាក់បានវង្វេងកណ្ដាលព្រៃស្រែកយំក្ដែងៗរកអ្នកជួយ។ស្តេចដំរីសឃើញហើយ​អាណិតពន់ពេកណាស់ក៍បញ្ជិះព្រាននោះនៅលើខ្នងនាំចេញពីព្រៃបានរស់រានមានជីវិតជួបជុំ ប្រពន្ធកូនជាធម្មតាវីញ។ពេលជិះលើខ្នងដំរីព្រានព្រៃនោះបានចំណាំផ្លូវចេញចូលតូចធំដឹងអស់។​ដោយសារការលោភលន់ព្រានព្រៃនោះភ្លេចអ្វីៗទាំងអស់ហើយប្រាថ្នាចង់បានភ្លុកខៀវរបស់ស្តេច ដំរីសយកមកលក់ជាកំរៃចិញ្ចឹមជីវិត។ស្ដេចដំរីក៍ព្រមអោយ។ចំណេរកាលក្រោយមកការលោភលន់ ហួសប្រមាណរបស់ព្រានទុរគតនោះត្រឹមតែអារយកជាកំណាត់ៗមិនអស់ចិត្តរហូតដល់ទៅឆ្កៀល​យកភ្លុកដល់ក្នុងកន្ទីងក្បាលដល់នូវមរណាទៅហោង។ព្រះឥន្ទ្រាធិរាជឃើញនូវការលោភលន់ហួស ហេតុ នេះក៍បញ្ជាទៅព្រះធរណីអោយស្រូបយកព្រានព្រៃទុរគតនេះដល់នូវមរណាដែរហោង។​អកត្តញ្ញុស្សបោសស្សនិច្ចំវិវរទស្សិនោសព្វញ្ចេបឋវឹទជ្ជានេវនំអភិរាធយេ។សត្វអកត្តញ្ញូអាក្រក់ក្រៃ ស្វែងរកទោសពៃរ៍ជាធម្មតាទោះបីគេអោយភូមិថ្លៃថ្លានៅក្នងទ្វីបាគ្រប់ទាំងអស់យ៉ាងនោះក៍ដោយ គង់មិនអាចធ្វើចិត្តកំណាចអសប្បុរសអោយត្រេកត្រអាលសប្បាយស្រស់ចំពោះរបស់នោះ បានឡើយ។រីជនសោសិលង់ក្នុងអគតិណាមួយមិនដឹងលុះកម្មអោយផលទើបធ្វើភ្នែកស្លឹងគន់គិត រំពឹងដឹងខ្លួនថាខុស។សកម្មភាពល្មើសនៅដដែលៗវីធីទប់ស្កាត់ក៍នៅតែដដែលៗដូចគ្នា។​ចូរចំរើន!ចូរចំរើន!ចូរចំរើន!!!

  12. ooohhh says:

    រដ្ខាភិបាលមានតួនាទី បង្កើតការងារ រកទីផ្សារ​ អោយប្រជាជន

    ជាពិសេសផ្តល់អាហារូបករណ៏អោយសិស្សក្រីក្រ បើរដ្ឋាភិបាលមិនជួយរាស្រ្តខ្លួន

    តើទៅជួយអ្នកណាវិញ?? ជួយបរទេស?? ចឹងតាំងសួរថា រាស្រ្តត្រូវជួយរដ្ឋាភិបាលវិញមែនទេ ??

    រាស្រ្តជួយហើយតើស ជួយបង់ពន្ឋជូនរដ្ឋ រាល់ថ្ងៃ ជួយអោយអស់លោកទាំងអស់មានកប់ក្តោង

    ហើយហ្នឹង……កាន់អំនាចឡើងក្លាយជាមហាសេដ្ឋីប៉ុណ្នឹងហើយ ចង់បានប៉ុណ្ណាទៀត????

    និយាយរឿងអាហារូបករណ៏វិញ ឈ្នោះសុទ្ឋតែសិស្សអាហារូបករណ៏ក្រីក្រ

    តែមករៀនជិះសុទ្ឋតែឡាន ទំនើប…ឯនិសិត្សខ្លះទៀតចំនាយលុយពី ៦០០$-១០០០$ ទើបបាន

    អាហារូបករណ៏ក្រីក្រសម្តេច ដោយសារអ្នកធ្វើការនៅកណះកម្មការអាហារូនករណ៏

    យកអាហារូបករណ៏

    ទៅលក់ មិនមែនយកទៅអោយដល់ដៃសិស្សក្រីទាំងអស់នោះទេ……ឆ្នាំនេះប្រហែលជាសម្តេច

    ខឹងនិងនិស្សិតអាហារូបករណ៏របស់គាត់ដែលមិនបោះឆ្នោតគាំទ្រទង្វើអាក្រក់របស់គាត់

    ទើបបានជាសម្តេចឈប់ផ្តល់អោយអាហារូបករណ៏អោយទៀត…..និស្សិតទាំងអស់គេមិនមែន

    ជាមនុស្សល្ងង់ ចាំតែហី អើ ហី អើ …ឃើញសម្តេចធ្វើខុស ថាត្រូវ ដូចពួកវ៉ៃអែប ស៊ីអប ឯណា…..

    និយាយរឿង ក៏សាងប្រទេស ជួយប្រជាជន ជាភារកិច្ចរបស់រដ្ឋាភិបាល….មិនថារដ្ឋាភិបាលសព្វថ្ងៃ

    ឬ រដ្ឋាភិបាលណាទេ………

  13. បរិមី ព្រ:វិហារ says:

    ដូចខ្ញុំបានលើកឡើងហើយ ការអត់ធ្មត់របស់អ្នកណាក៏សុទ្ធតែមានកំរិតកំណត់ ឥឡូវក្រុមCNRP ថាខ្លួនត្រូវតែតវ៉ាដោយមូលហេតុ មេៗបង្កើតឡើងថា បព្ហាានេះអញ្ចេះបញ្ហានោះអញ្ចោះនោះ ឯCPP ដែលអត់ទ្រាំនឹងការចោទប្រកាន់គ្រប់យ៉ាងច្រើនណាស់ហើយនោះ ប្រហែលដល់កំរិតប្រកាសអាសន្នក្រោកឡើងការពារភាពត្រឹមត្រូវរបស់ខ្លួនដែរ ធម្មតាទេកំហឹងដល់កំហឹងនឹងមានអ្នករងរបួសនឹងស្លាប់មិនខាន ។ អ្នកដែលរងគ្រោះមុនគេគឺជាតិ និងប្រជាជន ។ ហើយអ្នកដែលយល់ថា CPP រត់ចោលសមភូមិ ហើយខ្លួននឹងឈ្នះការតសូ៊អំណាចតាមផ្លូវបែបនេះ អាចជាការយល់សុបិន្តល្អ គ្រាន់តែកំដរអារម្មណ៌ប៉ុណ្ណោះ អ្នកណាជាអ្នកបោះបង់សមភូមិនោះ នឹងមើលឃើញឆាប់ៗ ប្រសិនជាមិនព្រមទទួលយកការពិតនិងមិនព្រមបញ្ឈប់នូវចិត្តមានះចង់បានអំណាចក្រៅប្រពន្ធ័បោះឆ្នោតនោះ លទ្ធផលពិតជាអាចហួសពីការស្មានមិនខានឡើយ ។ អាចអនុវត្តតាមសុភាសិត ចាស់អាងស្លាប់ ក្មេងអាងយំ ។ ខ្ញុំសូមបន់ស្រន់កុំឱយការដោះស្រាយឈានដល់កំរិតកំដៅខ្ពស់ដល់ហឹង្សាបែបនេះកើតឡើង ។

    តែបាតុកម្ម ចេញកុដកម្ម = ហឹង្សា ហើយបើកុដកម្ម ចេញភេរវកម្ម = ហឹង្សាប្រដាប់អាវុធ! អ្នកដែលចំណេញពិតប្រាកដ គឺអ្នកជិតខាងទាំងពីរ!

  14. Anonymous says:

    CPP crazy all around the country

  15. សត្វឆ្កែតិរឆ្ឆានយកខុសជាត្រូវ យកសជាខ្មៅ។
    កើតមកក្នុងត្រកូលសត្វទៅហើយ ធ្វើម្តេចអាច
    យល់អ្វី លើសពីភាពជាសត្វ របស់ខ្លួន ។
    ជូន chamreun roath នឹង អា khmer family។

  16. LAKA says:

    i just want to description about the policy crisiss our country please do not destroy our time going long and long, If you still doing that it will be run down our Economice No tourism no invesment no job the people poor and poor our Cambodia will run to back histories, i love our CNRP & CPP that they pass the vote i hope they get well impliment and Corporat each other as soon as, We are khmer and khmer do not destroy our nation, please find good solution for our country and our people, we follow the buddha and our king, our life is not the same animal that thire want kill for eat, we have differenc country and language but we are the people too, i want to see the CNRP and CPP touch hand in hand and corperat together for our country and our people, our people need freedom and happy life need good driver. Thank