តំណាង​ CNRP ប្រជុំ​​ជាមួយ​អាជ្ញាធរ​ជា​ថ្មី​នៅ​​ព្រឹក​នេះ ពី​គម្រោង​មហា​បាតុកម្ម​លើក​ទី​៣​

ដោយ៖​ ថុល ស្រីលក្ខណ៍​
ថ្ងៃចន្ទ ទី21 ខែតុលា ឆ្នាំ2013
http://vodhotnews.com

ការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ​នាពេលកន្លង​មក (រូបថត ថុល ស្រីលក្ខណ៍)

ការធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ​នាពេលកន្លង​មក (រូបថត ថុល ស្រីលក្ខណ៍)


តំណាង​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ៧​នាក់ នៅ​​ព្រឹក​ថ្ងៃ​ចន្ទ​​នេះ ជួបពិភាក្សា ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ជាថ្មីទៀត ទាក់ទង​នឹង​គម្រោង​មហា​​បាតុកម្ម​​របស់​គណបក្ស ​ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា​នេះ​។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ដែល​ចូលរួម​ប្រជុំ​ជាមួយ​សាលា​រាជធានី ប្រាប់​VOD ថា ប្រធានស្តីទី​គណបក្ស លោក កឹម សុខា មិន​​បាន​ចួលរួម​ប្រជុំ​​តាម​ការ​កោះ​របស់​សាលា​រាជធានីទេ ដោយសារ​លោក​ជាប់រវល់​ចុះ​ជួយ​ប្រជាជន​រង​គ្រោះ​​ទឹកជំនន់​នៅតាម​ខេត្ត​។ លោក បន្ត​ថា ទោះជា​យ៉ាងណា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ ធ្វើបាតុកម្ម​រយៈពេល​៣​ថ្ងៃ និង​ដង្ហែ​ញត្តិ​ទៅ​ដាក់​នៅ​ស្ថាប័ន​ពាក់ព័ន្ធ ទោះ​អាជ្ញាធរ​មិន​​អនុញ្ញាត​​ក៏ដោយ​។​

កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលជួប​ពិភាក្សា​ជាមួយ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​ម្តង​រួច​ហើយ​​ពី​ការធ្វើ​បាតុកម្ម​លើក​​ទី​៣ ប៉ុន្តែ​មិន​ទាន់​មាន​ការព្រមព្រៀង​គ្នា ដោយ​អភិបាល​រាជធានី​ភ្នំពេញ​​មិន​អនុញាត​​ឲ្យធ្វើ​បាតុកម្ម​នៅលើ​ទីលាន​ប្រជាធិបតេយ្យ និង​ដង្ហែ​ក្បួន​។
​គណបក្ស គ្រោង​ធ្វើ​មហា​បាតុកម្ម​ជា​ថ្មី​ទៀត​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥​​ ខែតុលា ដោយ​មាន​ការ​ដង្ហែ​ក្បួន​​​យក​ញត្តិ​ទៅជូន​អង្គការសហប្រជាជាតិ តាមរយៈ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស រួម​មាន​​ស្ថានទូត​បារាំង អាមេរិក អូ​ស្រា​លី ឥណ្ឌូនេស៊ី និង​ជប៉ុន​៕

សរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles

2 Responses to "តំណាង​ CNRP ប្រជុំ​​ជាមួយ​អាជ្ញាធរ​ជា​ថ្មី​នៅ​​ព្រឹក​នេះ ពី​គម្រោង​មហា​បាតុកម្ម​លើក​ទី​៣​"

  1. Anonymous says:

    អណត្តិទីប្រាំនឹងជាប់ជាប្រវត្តិសាស្ត្រអណត្តិដែលជន់ជោដោយបាតុកម្មតវ៉ា,ញ្ញត្តិ,ការតស៊ូមតិច្រើនបំ
    ផុត។អណត្តិចត់បាយសំរាប់អ្នកកាន់អំណាច។អណត្តិក្រោយប្រហែលត្រូវទៅដេកចាយលុយចាស់វិ
    ញហើយឬយ៉ាងណា??????

  2. Khmer Family says:

    មានបាតុកម្ម មានអំពើហឹង្សារ មានអំពើហឹង្សារ មានស្លាប់ មានរបួស មានពិការ មានគុក មានច្រវាក់ មានចាប់ មានចង មានធ្លាក់ខ្លួនក្រ មានរត់ចោលស្រុក ឯមេៗដឹកនាំបាតុកម្មរត់ទៅសោយសុខដេកសីុជំនួយ និងទិញឡាន វីលឡា ទំនើបនៅឯបរទេស …..,.,.ឯបាតុករ គួរអោយអនិច្ចារ!!!!!!!! ភ្លើ អី ភ្លើយ៉ាងនេះ?????? ហេតុអីក៏យកជីវិត វាសនា និងអនាគតខ្លួនឯង មកអោយគេធ្វើអាជីវកម្ម និងបំផ្លាញចោលយ៉ាងនេះ? ល្ងង់អីល្ងង់យ៉ាងនេះ????????!!!!!!!