សមត្ថកិច្ច​យក​ទីលាន​ប្រជាធិបតេយ្យ​ធ្វើ​កន្លែង​ហ្វឹកហាត់​បង្ក្រាប​បាតុករ

អាជ្ញាធរ​មាន​សមត្ថកិច្ច​បណ្ដេញ​មិន​ឲ្យ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ជាង ២០​សហគមន៍ ធ្វើ​សមាជ​ប្រជាជន​នៅ​ទីលាន​ប្រជាធិបតេយ្យ។ តាម​គម្រោង​ក្រុម​ប្រជាពលរដ្ឋ​គ្រោង​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​ស្ដីពី​រដ្ឋធម្មនុញ្ញ និង​ចូល​រួម​បញ្ចេញ​មតិ រក​ដំណោះស្រាយ​ក្នុង​ពេល​ដែល​ស្ថានភាព​នយោបាយ​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា​នោះ។

ដោយ វណ្ណ វិចារ
2013-10-21
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ប៉ូលិស ទីលាន​ប្រជាធិបតេយ្យ ៦១០
សមត្ថកិច្ច​ដើរ​កាត់​កន្លែង​ហ្វឹកហាត់​ដើម្បី​បង្ក្រាប​ក្រុម​បាតុករ​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ តុលា ឆ្នាំ​២០១៣។ RFA/Van Vichar

ក្រុម​សមត្ថកិច្ច​រាប់​រយ​នាក់ ប្រដាប់​ដោយ​កាំភ្លើង​បាញ់​គ្រាប់​ខ្យល់ កាំភ្លើង​អាកា ដំបង​ឆក់ ខែល និង ឡាន​ទឹក បាន​ដណ្ដើម​យក​ទីលាន​សេរីភាព​ដែល​ជា​កន្លែង​សម្រាប់​ប្រជុំ​ធ្វើ​បាតុកម្ម​តវ៉ា និង​បញ្ចេញ​មតិ​រិះគន់​តែ​មួយ​គត់​ក្នុង​រាជធានី​ភ្នំពេញ យក​ធ្វើ​ជា​កន្លែង​ហ្វឹកហាត់​បង្ក្រាប​បាតុកម្ម។

ក្រុម​ពលរដ្ឋ​ប្រមាណ​ជាង ៥០០​នាក់​ដែល​គ្រោង​ជួប​ជុំ​គ្នា​សម្ដែង​មតិ ក៏​ត្រូវ​សមត្ថកិច្ច​ដេញ​ឲ្យ​ទៅ​ជួប​ជុំ​គ្នា​នៅ​ខាង​កើត​ស្ពាន​នាគ ដែល​មាន​ចម្ងាយ​ជាង ១០០​ម៉ែត្រ ពី​ទីលាន​ប្រជាធិបតេយ្យ។

សមាជិក​បណ្ដាញ​ពហុ​វិស័យ កញ្ញា ច្រឹក សុភា មាន​ប្រសាសន៍​ថា ក្រុម​ប្រជាពលរដ្ឋ​មាន​បំណង​តែ​មួយ​គត់ គឺ​ដើម្បី​រួម​គ្នា​បញ្ចេញ​មតិ ស្វែង​រក​ដំណោះស្រាយ​លើ​បញ្ហា​ផ្សេងៗ​ក្នុង​សង្គម រួម​មាន​បញ្ហា​ទំនាស់​ដីធ្លី សេរីភាព​បញ្ចេញ​មតិ និង​ពិសេស​ស្វែង​យល់​ពី​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ។

កញ្ញា​បន្ត​ថា ប្រមុខ​រាជរដ្ឋាភិបាល លោក ហ៊ុន សែន នៅ​ពេល​ប្រកាស​នយោបាយ​ដឹកនាំ​ប្រទេស បាន​បញ្ជា​មន្ត្រី​របស់​ខ្លួន​ឲ្យ​រៀបចំ​សមាជ​ប្រជាជន ប៉ុន្តែ​ពេល​ពលរដ្ឋ​ជួប​ជុំ​គ្នា​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ បែរ​ជា​ប្រើ​លេះ​ផ្សេងៗ​ដើម្បី​រារាំង​ទៅ​វិញ។

កញ្ញា​បញ្ជាក់​ថា ពលរដ្ឋ​ពិត​ជា​មាន​ការ​សោកស្ដាយ​ជា​ខ្លាំង បន្ទាប់​ពី​សមត្ថកិច្ច​ដណ្ដើម​ទីលាន​បញ្ចេញ​មតិ​ទៅ​ធ្វើ​ជា​ទីលាន​ហាត់​សម​យុទ្ធ​បង្ក្រាប​បាតុករ៖ «សំខាន់​យើង​ធ្វើ​សមាជ​នេះ ចង់​ប្រាប់​វិញ​ថា យើង​ធ្វើ​ហើយ តែ​យើង​ទទួល​បាន​នូវ​ការ​សោកស្ដាយ​ទៅ​វិញ។ ខ្ញុំ​វា​ហួស​ចិត្ត​នៅ​ពេល​ខ្ញុំ​មក​ដល់​សួន គេ​សម​យុទ្ធ វា​មិន​ដែល​ទីលាន​ប្រជាធិបតេយ្យ​រៀបចំ​សម​យុទ្ធ»

-សកម្មភាព​ក្រុម​សមត្ថកិច្ច​ហ្វឹកហាត់​នៅ​ទីលាន​ប្រជាធិបតេយ្យ។

-ក្មេងៗ​ឈរ​មើល​សមត្ថកិច្ច​ហ្វឹកហាត់​នៅ​ទីលាន​ប្រជាធិបតេយ្យ។

-ក្រុម​ប្រជាពលរដ្ឋ​និង​សង្គម​ស៊ីវិល​ធ្វើ​សមាជ​ប្រជាជន​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។

-ក្រុម​ប្រជាពលរដ្ឋ​និង​សង្គម​ស៊ីវិល​ធ្វើ​សមាជ​ប្រជាជន​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ។

-ពលរដ្ឋ​ឡើង​ថ្លែង​ក្នុង​សមាជ​ប្រជាជន​នៅ​ព្រឹក​ទី​២១ តុលា ឆ្នាំ​២០១៣។

 

ទោះ​ជា​បែប​ណា​ក្តី ក្រុម​ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​នានា នៅ​តែ​រៀបចំ​វេទិកា​សមាជ​ប្រជាជន​តាម​ការ​គ្រោង​ទុក។ ក្រុម​ពលរដ្ឋ​ចង​ឆ្នូត​ពណ៌​ក្រហម​នៅ​លើ​ក្បាល​ដែល​មាន​សរសេរ​អក្សរ​ថា សមាជ​ប្រជាជន អ្នក​ខ្លះ​ទៀត​លើក​បដា​សរសេរ​រៀប​រាប់​ពី​គោលបំណង​សមាជ។ ក្រុម​ពលរដ្ឋ​បាន​ឡើង​ថ្លែងការណ៍​ម្ដង​ម្នាក់ៗ​ស្ដីពី​ទុក្ខ​កង្វល់​របស់​សហគមន៍​នីមួយៗ ដូចជា​ការ​ធ្លាក់​ចុះ​នៃ​ផល​នេសាទ​បណ្ដាល​មក​ពី​បទ​ល្មើស​នេសាទ​ខុស​ច្បាប់ បញ្ហា​រំលោភ​បំពាន​ដីធ្លី ការ​បាត់​បង់​ព្រៃឈើ បញ្ហា​ប្រាក់​បៀវត្ស​មន្ត្រី​រាជការ បញ្ហា​ប្រព័ន្ធ​តុលាការ ពុករលួយ សាំង​ឡើង​ថ្លៃ និង​ការ​គំរាមកំហែង​ពី​ក្រុម​អ្នក​មាន​អំណាច​ជាដើម។

នៅ​ខាង​ក្រៅ​វេទិកា​កណ្ដាល​ថ្ងៃ​ក្ដៅ​នេះ​វិញ គេ​សង្កេត​ឃើញ​ក្រុម​សមត្ថកិច្ច​បង្ក្រាប​ប្រដាប់​ដោយ​ខែល និង​ដំបង​ឆក់ អង្គុយ​ចាំ​រួច​ជា​ស្រេច។ សមត្ថកិច្ច​ទាំង​នោះ​ប្រាប់​ថា ពួកគេ​រង់ចាំ​បញ្ជា​ពី​ថ្នាក់​លើ បើ​ថ្នាក់​លើ​ឲ្យ​វាយ​បណ្ដេញ​ពួក​អ្នក​ស្រុក គឺ​ពួក​គេ​ចាត់ការ​តែម្ដង។

តំណាង​ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​នេសាទ​សមុទ្រ ត្រពាំងរពៅ ខេត្ត​កំពត លោក ជា ប៊ុនធឿន មាន​ប្រសាសន៍​ថា ប្រជា​សហគមន៍​នេសាទ​កំពុង​ប្រឈម​នឹង​ការ​ដាច់​បាយ ដោយសារ​តែ​ផល​នេសាទ​ធ្លាក់​ចុះ។ លោក​បន្ត​ថា ទូក​នេសាទ​បរទេស​ដែល​ប្រើ​ឧបករណ៍​ខុស​ច្បាប់ បាន​ចូល​លុកលុយ​ដែន​នេសាទ​របស់​អ្នក​ស្រុក ដោយ​មាន​មន្ត្រី​ជំនាញ​នៅ​ពី​ក្រោយ​ខ្នង។

លោក​បញ្ជាក់​ថា លោក​មក​ទីលាន​ប្រជាធិបតេយ្យ​ថ្ងៃ​នេះ ដើម្បី​យក​កង្វល់​នេះ​ឲ្យ​រាជរដ្ឋាភិបាល​ដោះស្រាយ ប៉ុន្តែ​បែរ​ជា​អស់​សង្ឃឹម៖ «ផ្ទះ​នោះ​ប្រក់​មេឃ​ហើយ ព្រោះ​ផល​នេសាទ​សមុទ្រ​វា​ច្រើន​ពេក រត់​ពី​ត្រពាំងរពៅ ទៅ​ដល់​កន្លែង​នេសាទ​ចំណាយ​ប្រេង ១០​លីត្រ​ហើយ។ អាណត្តិ​ទី​១ ថា​ដោះ (ដោះស្រាយ) ទី​២ ថា​ដោះ ទី​៣ ទី​៤ ថា​ដោះស្រាយ ចុះ​អាណត្តិ​ទី​៥ បាន​រៀបចំ​ហើយ​នៅ?»

ទាក់ទង​នឹង​ការ​យក​ទីលាន​ប្រជាធិបតេយ្យ​យក​ទៅ​ហាត់​សម​នេះ មន្ត្រី​ដឹកនាំ​កម្លាំង​ហ្វឹកហាត់​ប្រាប់​ថា ក្រុម​នគរបាល​សណ្ដាប់ធ្នាប់​ធ្វើ​តាម​បញ្ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្នុង​បំណង​ត្រៀម​ខ្លួន​រក្សា​សណ្ដាប់ធ្នាប់​ជូន​សង្គម មិន​មែន​ត្រៀម​ប្រើ​ហិង្សា​ទេ ហើយ​ក៏​មិន​មាន​បំណង​បង្ក្រាប​ពលរដ្ឋ​សម្ដែង​មតិ​ដែរ បើ​សិន​ជា​ការ​សម្ដែង​មតិ​នោះ​សម​ស្រប​តាម​ច្បាប់។ ប៉ុន្តែ​មន្ត្រី​រូប​នេះ​បដិសេធ​មិន​ឆ្លើយ​ថា រូប​គាត់​មិន​ដឹង​ថា​មូលហេតុ​អ្វី​ទើប​យក​ទីលាន​​ប្រជាធិបតេយ្យ​មក​ហ្វឹកហាត់​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ពន្យល់​បន្ថែម​ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ បាន​ទេ នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៣។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក យ៉េង វីរៈ ដែល​ឃ្លាំមើល​ដំណើរការ​សមាជ​ប្រជាជន​ពេញ​មួយ​ព្រឹក​នោះ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ត្រូវ​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ឲ្យ​ចូល​រួម​គ្រប់​សកម្មភាព​សង្គម នយោបាយ និង​វេទិកា​សម្ដែង​មតិ​នានា ដើម្បី​អភិវឌ្ឍ​សង្គម។ លោក​បន្ត​ថា តាម​ច្បាប់ ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ប្រមូល​ផ្តុំ ជួបជុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​មាន​អាជ្ញាធរ​ជា​អ្នក​ការពារ​សណ្ដាប់ធ្នាប់។

លោក​បញ្ជាក់​ថា វា​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​នៅ​ពេល​ដែល​សមត្ថកិច្ច​យក​ទីលាន​ប្រជាធិបតេយ្យ​ធ្វើ​ជា​ទីតាំង​ហ្វឹកហ្វឺន​នោះ៖ «បាតុកម្ម​ដោយ​សន្តិវិធី​អី​នេះ​ត្រូវ​តែ​ទទួល​បាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន តែ​ថ្ងៃ​នេះ​ជា​ឧទាហរណ៍​មួយ​ទៀត​បង្ហាញ​ថា សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​ហ្នឹង អត់​ត្រូវ​បាន​គោរព​ទេ»

អង្គ​សមាជ​ប្រជាជន ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង ១១ និង ១៥​នាទី​ព្រឹក ដោយ​ក្រុម​ពលរដ្ឋ​សម្រេច​លុប​ចោល​កម្មវិធី​សំខាន់ៗ មួយ​ចំនួន ដូចជា​អ្នក​ជំនាញ​ឡើង​ពន្យល់​ពី​ខ្លឹមសារ​រដ្ឋ​ធម្មនុញ្ញ និង​វេទិកា​ជួប​ជាមួយ​តំណាងរាស្ត្រ​ជាប់​ឆ្នោត​នៃ​បក្ស​ទាំង​ពីរ។ ពលរដ្ឋ​បាន​ត្រឹមតែ​ច្រៀង​ចម្រៀង ចែក​សៀវភៅ​ស្ដីពី​រដ្ឋធម្មនុញ្ញ និង​ពន្យល់​គ្នា​ទៅ​វិញ​ទៅ​មក​លើ​តួនាទី​របស់​រដ្ឋាភិបាល រដ្ឋ​សភា តុលាការ តួនាទី​ព្រះមហាក្សត្រ តួនាទី​ក្រុមប្រឹក្សា​ធម្មនុញ្ញ ព្រម​ទាំង​ជំរុញ​បញ្ហា​ស្ត្រី​និង​នយោបាយ។

នៅ​កម្ពុជា​មាន​សាលា​ហ្វឹកហ្វឺន​កង​កម្លាំង ទាំង​សាលា​ខ្នាត​មធ្យម​និង​ខ្នាត​តូច​គ្រប់​ភូមិ​ភាគ​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​អាជ្ញាធរ​មិន​ជ្រើសរើស​ជា​ទីតាំង​ហ្វឹកហាត់​ទេ។ ម្យ៉ាង​ទៀត ដីធ្លី​ជា​កម្មសិទ្ធិ​របស់​រដ្ឋ ដូច​ជា​ដី​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក ដី​ស្តាត​ចាស់ និង​ដី​តាម​ក្រសួង​មន្ទីរ​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​ប៉ាន់ ក៏​ត្រូវ​អាជ្ញាធរ​ពុះ​ច្រៀក​​លក់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដោយ​គ្មាន​តម្លាភាព និង​គួរ​ឲ្យ​សង្ស័យ។

ក្រុម​សង្គម​ស៊ីវិល​រិះគន់​ថា ការ​ហ្វឹកហាត់​របស់​សមត្ថកិច្ច​នៅ​ទីលាន​ប្រជាធិបតេយ្យ ជា​ការ​គំរាម​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្ដែង​មតិ។ តើ​រាជរដ្ឋាភិបាល​អត់​កន្លែង​ហ្វឹកហាត់​កង​កម្លាំង ឬ​ចង់​ហ្វឹកហាត់​កង​កម្លាំង​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ស្វាគមន៍​ខួប ៤​ឆ្នាំ នៃ​ការ​អនុម័ត​របស់​សភា​បង្កើត​ច្បាប់​ស្ដីពី​បាតុកម្ម?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

9 Responses to "សមត្ថកិច្ច​យក​ទីលាន​ប្រជាធិបតេយ្យ​ធ្វើ​កន្លែង​ហ្វឹកហាត់​បង្ក្រាប​បាតុករ"

  1. កូនឪ says:

    អាថោកទាប ហ្អែងដឹងទេថា ការចាញ់ឆ្នោតយ៉ាងអាម៉ាស នៅកំពង់ចាមដោយសារអ្វីទេ ?
    -ដោយសារអាចារ្យបាំងឈើ យកទ្រព្យសម្បត្តិរដ្ឋធ្វើជាកម្មសិទ្ធិខ្លួនអស់ លក់អស់ សូមបីតែច្រាំងទន្លេក៏លក់អស់ដែរ ថោកទាបយ៉ាងណ្នឹង ។
    -ដោុយសារអំពើអយុត្តិធម៌​ របស់បង ហ៊ុន សែន ឈ្មោះ ហ៊ុន ណេង ដែលប្រើទង្វើថោកទាប បិទទីតាំងសាធារណៈទាំងអស់ក្នុងខេត្តកំពង់ចាម មិនឲ្យគណបក្សសង្គ្រោះជាតិធ្វើយុទ្ធនាការ​បោះឆ្នោតថ្ងៃចុងក្រោយ ដែលធ្វើឲ្យអ្នកក្រុងកំពង់ចាមទាំងមួលស្អប់ខ្ពើម ដាក់បណ្តាសា
    -ឥឡូវនយោបាយបែបនេះ យកទៅអនុវត្តនៅភ្នំពេញ ប្រយត្ន័គេចូលមិនរួចបិទផ្លូវគ្រប់កន្លែង
    តិចថាស្កន់ជាន់ ពេលនោះមិនមែននៅភ្នំពេញទេ គឺនៅទូទាំងប្រទេសហើយ អាជោរ សមត្ថកិច្ច
    ប៉ុណ្ណឹងស្មានថាបង្ក្រាបមនុស្សទូទាំងប្រទេសបានរឺ ?
    ម្តេចមិនគិតមើល និងដោះស្រាយទៅ ?

  2. Anonymous says:

    Really crazy government! HS what are you doing?

  3. LAKA says:

    i just want to description about the policy crisiss our country please do not destroy our time going long and long, If you still doing that it will be run down our Economice No tourism no invesment no job the people poor and poor our Cambodia will run to back histories, i love our CNRP & CPP that they pass the vote i hope they get well impliment and Corporat each other as soon as, We are khmer and khmer do not destroy our nation, please find good solution for our country and our people, we follow the buddha and our king, our life is not the same animal that thire want kill for eat, we have differenc country and language but we are the people too, i want to see the CNRP and CPP touch hand in hand and corperat together for our country and our people, our people need freedom and happy life need good driver. Thank

  4. Khmer Family says:

    មានបាតុកម្ម មានអំពើហឹង្សារ មានអំពើហឹង្សារ មានស្លាប់ មានរបួស មានពិការ មានគុក មានច្រវាក់ មានចាប់ មានចង មានធ្លាក់ខ្លួនក្រ មានរត់ចោលស្រុក ឯមេៗដឹកនាំបាតុកម្មរត់ទៅសោយសុខដេកសីុជំនួយ និងទិញឡាន វីលឡា ទំនើបនៅឯបរទេស …..,.,.ឯបាតុករ គួរអោយអនិច្ចារ!!!!!!!! ភ្លើ អី ភ្លើយ៉ាងនេះ?????? ហេតុអីក៏យកជីវិត វាសនា និងអនាគតខ្លួនឯង មកអោយគេធ្វើអាជីវកម្ម និងបំផ្លាញចោលយ៉ាងនេះ? ល្ងង់អីល្ងង់យ៉ាងនេះ????????!!!!!!!

  5. Khmer Family says:

    ចំណែកអញ ជាកងពិឃាតពិសេស កំពុងហាត ហ្វឹកហ្វឹន បាញ់សីុប និងបោកគ្រាប់បែកនៅឯកំបូលឯណេះអាឡប់!

  6. one khmer says:

    គណបក្សប្រជាជនគាត់ច្រណែននឹងបក្សសង្រ្គោះជាតិតែងតែយកទីលានប្រជាធិបតេយ្យ
    ឲ្យប្រជាជនធ្វើបាតុកម្មរហូតចំណែកខាងបក្សប្រជាជនមិនដែលបានប្រើកន្លែងហ្នឹងសោះ
    ព្រោះរកប្រជាជនមកធ្វើបាតុកម្មនឹងគេមិនបានឥឡូវគាត់យកប៉ូលីសទាហានមកហ្វឹកហាត់
    នៅទីនេះឲ្យបានស្គាល់ជាតិទីលាននេះម្ដង។ណ្ហើយចែកគ្នាប្រើម្ដងម្នាក់ទៅ។

  7. next generation says:

    ចេះតែម្នាក់អែងទៅ ព្រោះនៅលើលោកនេះមានមនុស្សល្ងង់ច្រើនណាស់។

  8. ប្រជាពលរដ្ឋ says:

    មនុស្សយើងបើធ្វើ ខុស ត្រូវកែ ខ្លួន អាចមាន កេរ្ត៍ ឈ្មោះ ឡើងវិញ !

    បើមិនកែខ្លួន ទេ ប្រយ័ត្ន មានវាសនា ដូច ខ្មោច ប៉ុល ពត !

  9. ប្រជាពលរដ្ឋ says:

    អ្នកបញ្ជា អោយ យកទីលានប្រជាធិបតេយ្យ ទៅធ្វើសមយុទ្ធ ហ្វឹកហាត់ ទ័ព

    គាត់នឹង គឺ ជាបក្ស ពួក របស់ ខ្មោច ប៉ុល ពត ! គាត់នឹងមិនចង់អោយមាន

    លទ្ធិប្រជាធិតេយ្យ ពិតប្រាកដ នៅកម្ពុជាឡើយ !