ដោយ៖ ញ៉ែត ស្រីពៅ និង ស៊ុន ណារិន
ថ្ងៃចន្ទ ទី21 ខែតុលា ឆ្នាំ2013
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ ដែលប្រកបមុខរបរនៅតាមច្រកផ្លូវមួយចំនួន ក្នុងសង្កាត់ផ្សារកណ្តាល២ ចាប់ផ្តើមត្អូញត្អែរ និងព្រួយបារម្ភពីផលប៉ះពាល់ ដែលបណ្តាលមកពីការបិទច្រកផ្លូវមួយចំនួនរបស់អាជ្ញាធរ ពេលមានមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។
សមត្ថកិច្ចរាជធានីភ្នំពេញ នៅរសៀលថ្ងៃចន្ទនេះ ចាប់ផ្តើមដាក់ពង្រាយរបាំងការពារនៅលើដងវិធីមួយចំនួននៅរាជធានីភ្នំពេញ ខណៈថ្ងៃធ្វើមហាបាតុកម្មលើកទី៣របស់គណបក្សសង្គ្រោះជាតិ ខិតជិតមកដល់។ នៅច្រកផ្លូវមួយចំនួន កែងផ្លូវព្រះនរោត្តម គេសង្កេតឃើញមានការដាក់របាំងត្រៀម ដូចជានៅស្តុបខាងត្បូងវិមានឯករាជ្យ។ ចំណែកខាងក្រោយព្រះបរមរាជវាំងវិញ កម្លាំងសមត្ថកិច្ច បានដាក់របាំងបិទផ្លូវ កុំឲ្យមានចរាចរណ៍ ធ្វើដំណើរឆ្លងកាត់។
ពលរដ្ឋមួយចំនួន បានសម្តែងការមិនពេញចិត្ត នៅពេលដែលអាជ្ញាធរ បិទកំណាត់ផ្លូវ ដើម្បីរារាំងក្រុមបាតុករ ចូលួមធ្វើមហាបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ ដោយសារពួកគេអះអាងថា ការបិទផ្លូវនេះ មិនត្រឹមត្រូវ ព្រោះកន្លែងធ្វើមហាបាតុកម្មនៅឆ្ងាយពីទីនោះ។ សម្រាប់ពលរដ្ឋផ្សេងទៀត ក៏បានលើកឡើងពីផលវិបាក ធ្វើឲ្យពួកគាត់បាត់បង់ថវិការកស៊ីប្រចាំថ្ងៃ និងធ្វើដំណើរចេញចូលពីផ្ទះទៅកន្លែងធ្វើការ ឬទៅផ្សារ ៖ "អញ្ចឹងវាធ្វើឲ្យប្រជាជន គេខឹងសម្បើមណាស់ការធ្វើបាតុកម្ម។ វាធ្វើឲ្យពិបាកផ្លូវចរាចរណ៍យើងចេញចូល។ គេបិទជិត បិទតាំងពីរោងកុនលុច្សមក។ ប៉ះពាល់ខ្លាំងអ្នករកស៊ីតូចធំប្រចាំថ្ងៃ ដូចពួកខ្ញុំរកមួយថ្ងៃស៊ីមួយថ្ងៃ។ ខ្ញុំមិនចង់ឲ្យមានការបិទចឹងទេ ចង់ឲ្យបើកទូលាយទៅ ចង់ឲ្យប្រជាជនទៅណាមកណាទូលាយ បាតុកម្មយើងមានសិទ្ធសេរីភាពគ្រប់គ្នាទៅកុំឲ្យវាពាក់ព័ន្ធដល់សិទ្ធិសេរីភាពរបស់ប្រជាជន"។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ ជារឿងត្រឹមត្រូវ ប៉ុន្តែលោកបញ្ជាក់ថា ដើម្បីសុវត្ថិភាពសន្តិសុខ ត្រូវតែមានការបិទផ្លូវព្រោះនៅពេលមានមហាបាតុកម្មខ្លាចកម្លាំងសមត្ថគ្រប់គ្រងបាតុករមិនបាន ៖ "ខ្ញុំយល់ថា ការព្រួយបារម្ភរបស់ពលរដ្ឋហ្នឹង ខ្ញុំគាំទ្រ ខ្ញុំក៏មានការព្រួយបារម្ភអញ្ចឹងដែរ ព្រោះតែគាត់ធ្វើបាតុកម្មហ្នឹង បានមានការបិទផ្លូវ បើគាត់កុំធ្វើបាតុកម្មគ្មានអីដែរ ផ្ដើមចេញពីមូលហេតុហ្នឹង" ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន ពៅ ប្រាប់VOD ថារដ្ឋាភិបាលធ្វើនេះ គឺដើម្បីរារាំង និងបំភិតបំភ័យស្មារតីប្រជាពលរដ្ឋមិនឲ្យចូលរួមធ្វើបាតុកម្ម ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រកបអាជីកម្មរបស់ពួកគេ ៖ "ហើយអានេះ គឺជាចំណុចមួយដែលរដ្ឋាភិបាល គ្មានយន្តការដោះស្រាយដល់ជីវភាពរបស់ប្រជាពលរដ្ឋ ធ្វើឲ្យកាន់តែដុនដាបទៅៗ ហើយរឿងខ្លះបែរជារដ្ឋាភិបាលទម្លាក់កំហុសទៅលើអ្នកដែលចូលរួមធ្វើបាតុកម្ម អានេះហើយជាចំណុចមួយដែលខ្វះការទទួលខុសត្រូវរបស់អាជ្ញាធររដ្ឋរបស់ប្រទេសកម្ពុជាយើង" ។
គណបក្សសង្គ្រោះជាតិ បានធ្វើមហាបាតុកម្មអហិង្សាចំនួន២លើកមកហើយ ដើម្បីទាមទាររកដំណោះស្រាយពីភាពមិនប្រក្រតីជូនម្ចាស់ឆ្នោត។ អាជ្ញាធរ តែងតែរឹតបន្តឹងការធ្វើដំណើរគ្រប់ច្រកចេញចូល នៅពេលគណបក្សសង្គ្រោះជាតិ ចាប់ផ្តើមមហាបាតុកម្មនៅទីលានប្រជាធិតេយ្យ។ ប៉ុន្តែដោយសារតែដំណោះស្រាយនយោបាយនៅតែជាប់គាំង បក្សប្រឆាំងសម្រេចធ្វើបាតុកម្មអហិង្សាលើកទី៣ នៅថ្ងៃទី២៣-២៥ ខែតុលា ដើម្បីយកញត្តិដែលមានស្នាមមេដៃអ្នកគាំទ្រច្រើនលាននាក់ ដាក់ទៅអង្គការសហប្រជាជាតិ តាមរយៈឧត្តមស្នងការសហប្រជាជាតិប្រចាំកម្ពុជា និងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសមួយចំនួនទៀត ជួយរកយុត្តិធម៌ជូនម្ចាស់ឆ្នោត៕
សរសេរមកកាន់កញ្ញា ញ៉ែត ស្រីពៅ តាមរយៈ sreypov.nhet@gmail.com

ខ្លួនឯងអ្នកដុតភ្លើង ហើយថាខ្លាចភ្លើងឆេះផ្ទះ។ សួរថា ហេតុអ្វីបានជាអាជ្ញាធរត្រូវមានវិធានការការពារ? សូមឆ្លើយ!
អណត្តិទីប្រាំនឹងជាប់ជាប្រវត្តិសាស្ត្រអណត្តិដែលជន់ជោដោយបាតុកម្មតវ៉ា,ញ្ញត្តិ,ការតស៊ូមតិច្រើនបំ
ផុត។អណត្តិចត់បាយសំរាប់អ្នកកាន់អំណាច។អណត្តិក្រោយប្រហែលត្រូវទៅដេកចាយលុយចាស់វិ
ញហើយឬយ៉ាងណា??????
Please go to read the demonstration law!
សមត្ថកិច្ច មិនត្រូវបិទផ្លូវ ទេ បើសមត្ថកិច្ច ល្អ ត្រូវ ឈរ អមសងខាងផ្លូវ ជួយ ពិនិត្យ
រក្សា ការពារ សន្តិសុខ ប្រជាពលរដ្ឋ ស្លូតត្រង់ ដើម្បី អោយគាត់ ទៅបញ្ចេញមតិ អំពីទុក្ខ
លំបាក របស់គាត់ !
«« ប្រទេស កម្ពុជា យើងជា ប្រទេស កាន់របប លទ្ធិប្រជាធិបតេយ្យ មិនមែនរបប
កុំមុយនិស្ត ផ្តាច់ការ ទេ ! សូមអរគុណ ! កម្ពុជា សាមគ្គី កម្ពុជា រុង រឿង »»
ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ !ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ មានពូជអំបូរ ជាជនក្បត់ជាតិ ធ្លាប់មាន ម៉ែ ឪ ជាជនក្បត់ជាតិ ហេតុនេះ កូនចៅ ជំនាន់ក្រោយៗ ក៏ត្រូវតែក្បត់ជាតិដែរ ពីព្រោះនេះជាគំនុំគ្រួសារត្រូវតែសងសឹក ទោះរាប់រយឆ្នាំ ក៏នៅតែសងសឹក ឨ្យតែមានឱកាស ជំរើសមានតែមួយគត់ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស !!!!!!!!!!!!
ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ !ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស អាពួកត្រកូលហ៊ុន ។ ផ្តើមពីកាត់ក្បាលអាខ្វាក់មុនគេ អាហ៊ុន តូ បន្ទាប់ និងបន្តបន្ទាប់ទៀត ត្រូវចាត់ការ ពួកត្រកូលហ៊ុន ទាំងអស់ និងឆ្កែទាំងប៉ុន្មានក្បាលរបស់វា ។
កូនខ្ញុំវាទូរស័ព្ទប្រាប់ថាប៉ាមានគេអាញេអាញ៉ៃជាប់ផ្លូវទៅសាលាខ្ញុំពិបាកជិះម៉ូតូវាងណាស់។ខ្ញុំក៍បានប្រាប់វាថាសូមកូនអត់ធ្មត់បន្តិចទៅកូនធ្វើមេចហ្វូងបិសាចវាមិនទាន់ត្រជាក់ចិត្តកូនមើលទៅឃើញឬទេ?ម្នាក់ៗសុទ្ធតែមានដុំភ្លើងមួយដុំយ៉ាងតិចខ្លះពីរដុំខ្លះទៀតបីដុំកពុងឆេះរោលរាលពេញខ្លួនប្រាណរបស់វា។វាកំពុងក្តៅក្រហល់ក្រហាយស្លឈាមរកកលនឹងស្លាប់ហើយ។ បិសាចអើយសូមអ្នកកុំសណ្ឋិតនៅក្នុងខ្លួនអ្នកស្លូតត្រង់យូរពេកបិសាចឯងបង្វក់មនុស្សអោយធ្វើនូវអំពើមិនគប្បីល្មើសច្បាប់បាតុកម្មបំពាន,កុប្បកម្ម,បះបោរ……ដល់ពេលមានគ្រោះថ្នាក់ គឺមនុស្សលោកទេតើ??បិសាចឯងហោះហើរឡើងយន្តហោះបាត់។ដាក់មេប្រោចវូលើមេឃ!!!!!!កូនខ្ញុំវាសើចហើយសួរខ្ញុំថាប៉ាមានឃើញដុំភ្លើងណា!!!។គឺភ្លើងលោភៈ,ទោសៈ,មោហៈណាកូន!!!!!