អ្នក​បឹងកក់ បន្ត​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា​​

ដោយ៖​ ជន ស្រីណុច និង អ៊ឹង ប៊ុន​ថន​
ថ្ងៃអង្គារ៍ ទី22 ខែតុលា ឆ្នាំ2013
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

អ្នក​បឹងកក់ បន្ត​តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា​​ (រូបថតដោយ តាត ឧត្ដម)

​ប្រជា​សហគមន៍​បឹងកក់ និង​ថ្មគោល​ប្រមាណ​ជា​៧០​​នាក់ មាន​​ទាំង​​ក្មេងៗ​​ផង នៅ​​ព្រឹក​​ថ្ងៃ​អង្គារ​​នេះ ចេញ​មុខ​​តវ៉ា​​សារ​ជាថ្មី នៅ​ខាង​មុខ​តុលាការ​កំពូល ដើម្បី​​ជំរុញ​ឲ្យ​ស្ថាប័ន​យុត្តិធម៌​​កំពូល​មួយ​នេះ ដោះលែង​សកម្មជន​ដីធ្លី ដែល​កំពុង​ជាប់ពន្ធនាគារ អ្នកស្រី យ៉ោម បុប្ផា ។​

​អ្នក​តវ៉ា បាន​លើក​បដា កាន់​ផ្កាឈូក ផ្ទះ​តូចៗ និង​រូប​អ្នកស្រី យ៉ោម បុប្ផា ដោយ​បាន​ស្រែក​ថា​ ​«​ដោះលែង ​អ្នកស្រី​យ៉ោម បុប្ផា។ អ្នកស្រី យ៉ោម បុប្ផា គ្មាន​​កំហុស​​ទេ​»​។ ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ និង​ចេញមុខ​តវ៉ា​ជា​បន្តបន្ទាប់​នេះ បាន​ដើរ​ដង្ហែ​ពី​សាលា​ឧទ្ធរណ៍ មក​តុលាការ​ការ​កំពូល ដើម្បី​ទាម​ទារ​​រក​​​យុត្តិធម៌​ជូន​សកម្មជន​របស់​ពួកគេ​។ ក្នុង​ការតវ៉ា​នោះ ក៏​មាន​ការ​យាមកាម​ពី​កម្លាំង​សមត្ថកិច្ច​មួយចំនួន​ផងដែរ​។​

តំណាង​សកម្មជន​តវ៉ា​ដីធ្លី​នៅ​តំបន់​បឹងកក់ ​អ្នកស្រី​ ទេព វ​ន្នី មានប្រសាសន៍​ទាំង​ទឹកភ្នែក​ហូរ​នៅ​កន្លែង​តវ៉ា​ថា ចាប់តាំងពី​តុលាការ​ចាប់​អ្នកស្រី​យ៉ោម បុប្ផា ដាក់​​ពន្ធនាគារ​មក ក្រុមគ្រួសារ​របស់​គាត់​គ្មានក្តី​សុខ​ទេ ជា​ពិសេស​កូន​ប្រុស​តូច​របស់​គាត់​ការរៀនសូត្រ​ចុះខ្សោយ និង​មាន​បញ្ហា​សុខភាព ហើយ​តែង​​តែ​ស្រែកយំ​រក​ម្តាយ​​របស់​​គេ​។ អ្នកស្រី​ទាមទារ​ឲ្យ តុលា​ការ​​កំពូល​ដោះលែង​អ្នកស្រី​យ៉ោម បុប្ផា​ជាបន្ទាន់ ព្រោះ​គាត់​មិន​មាន​កំហុស​ទេ ៖ "កូនគាត់ការរៀនសូត្រក៏ធ្លាក់ចុះ ហើយ​សុខភាពក៏ធ្លាក់ចុះ ហើយជាក់ស្ដែង​មើលឃើញ​ស្រាប់​ទាំង​អស់​គ្នាហើយ ឥឡូវកូន​គាត់ស្គមមែនទែន ហើយវាសួររកតែម្ដាយរហូត​ សហគមន៍​ខ្ញុំពិបាកក្នុងខ្លួនណាស់ នឹកឃើញថា ដឹងថា​រកវិធីសាស្ដ្រអីទៀត​ដើម្បីជួយគាត់ ប៉ុន្ដែពួក​ខ្ញុំនឹងប្ដេជ្ញាចិត្ដថា នឹងតស៊ូ​ដល់ថ្ងៃទីបញ្ចប់បើសិនជាគ្មានយុត្ដិធម៌ជូនអ្នកស្រី យ៉ោម បុប្ផា ពួកខ្ញុំមិនបោះបង់គាត់ចោលទេ ព្រោះគាត់បានជួយពួកខ្ញុំ​ច្រើនណាស់ និងជួយ​ដល់សហ​គមន៍បឹងកក់ ជាពិសេស​បានតស៊ូមតិយ៉ាងសកម្ម​ នៅពេលដែលពួកខ្ញុំ​ទាំង១៥នាក់​ ជាប់នៅក្នុងពន្ធនាគារព្រៃសគឺគាត់បាន​ធ្វើគ្រប់សព្វទាំងអស់ដើម្បីឲ្យពួកខ្ញុំបាន​រួចខ្លួន ហើយ​គាត់ធ្វើដោយសន្ដិវិធី​" ។

​មាន​​អាយុ​៩​ឆ្នាំ កុមារា លួស លី​ហួរ ជា​កូន​សកម្មជន​ដីធ្លី យ៉ោម បុប្ផា ទទូច​ឲ្យ​តុលាការ​កំពូល​ដោះលែង​ម្តាយ​របស់​គេ ដោយ​អះអាង​ថា​ម្តាយ​របស់​គេ​មិន​​មាន​កំហុស​ទេ ៖ "ខ្ញុំចង់ឲ្យតុលាការកំពូល រកភាពយុត្ដិធម៌ដោះលែងម្ដាយខ្ញុំនៅថ្ងៃខាងមុខនេះ​ ពីព្រោះគាត់អត់មានខុសអីផង មុនគាត់អត់ដែល​ធ្វើអីគេ គាត់ដើរតែជួយគេ អត់ដែលវាយគេ​ដូចគេចោទអីទេ គាត់ជួយ​គេរហូត គាត់អត់ដែល​ធ្វើអីខុសទេ សូមឲ្យតុលាការកំពូលដោះលែង​ម្ដាយខ្ញុំមកវិញមក​។ ខ្ញុំនឹកម៉ាក់ខ្លាំង លំបាកពេលអត់មាន​ពីណាគេ​ដាំបាយឲ្យខ្ញុំ ខ្ញុំដើរញ៉ាំនៅ​សហគមន៍ រួច​ខ្ញុំអត់មានភាពកក់ក្ដៅពេលអត់ម្ដាយ​" ។

​មន្ត្រី​គ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៅ​អង្គការ​លី​ការដូ លោក អំ សំអាត មាន​ប្រសាសន៍ថា តុលាការ​គួ​តែ​ពន្លឿន​ដោះលែង​អ្នក​ស្រី យ៉ោម បុប្ផា ឲ្យបាន​ឆាប់ ព្រោះ​គាត់​មិន​មាន​កំហុស​ទេ ហើយ​តុលាការ​​ត្រូវ​តែ​ចាប់​ជនដៃដល់​ដាក់​យក​មក​ដាក់ទោស​តាមច្បាប់ មិនមែន​ចេះតែ​ដើរ​ចាប់​​អ្នក​មិន​មាន​កំហុស​ដាក់ទោស​បែ​ប​នេះ​ទេ​ ៖ "មិនអាចទៅយកអ្នកផ្សេង​មកឲ្យទទួលទោស​ ជំនួយ​ជនដៃដល់ដែលប្រព្រឹត្ដទេ​ ចឹងផ្លូវច្បាប់រឿងព្រហ្មទណ្ឌ ក្បាល់អ្នកណាសក់អ្នកហ្នឹង​ បទល្មើសមានជនរងគ្រោះមាន ត្រូវតែរកជនដៃដល់មកផ្ដន្ទាទោស ហើយនិងទាមទារសំណងជំងឺចិត្ដ​ សំណងព្យាបាលសម្រាប់ជនរងគ្រោះ មិនមែនទៅចាប់អ្នកផ្សេងមកឲ្យទទួលទោសជំនួស អាហ្នឹងបានន័យថា វាជានិទណ្ឌភាពមួយហើយ ហើយវា​បង្កឲ្យមានជនរងគ្រោះបន្ថែមក្នុងករណីហ្នឹង​មួយ​ពីលើហ្នឹង​ទៀត ចឹងគឺវាមិនមានភាពយុត្ដិធម៌​ទេ សម្រាប់ទាំងជនរងគ្រោះ ទាំងអ្នកដែលត្រូវគេចាប់​ អត់ទទួលបានភាពយុត្ដិធម៌ដូចគ្នា​" ។

​មិនមាន​អ្វី​ប្លែក​ជាង​លើក​មុន​ឡើយ ក្រោយ​ពី​អនុញ្ញាតិឲ្យ​តំណាង​សហគមន៍​បឹងកក់​ចូលជួប មន្ត្រី​តុលាការ​កំពូល​អះអាងថា តុលាការ​នឹង​ផ្តល់ដំណឹង​នៅ​ចុង​ខែ​តុលា​នេះ​។​

​អ្នកស្រី​យ៉ោម បុប្ផា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន កាល​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ ហើយ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប​៦០​លាន​រៀល ចោទ​ពី​បទ​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​លើ​អ្នករត់​ម៉ូតូឌុប​ពីរ​នាក់​។ ក្រោយមក​ត្រូវបាន​សាលា​ឧទ្ទណ៍​​ប្តូរ​បទ​ចោទ ទៅ​ជា​ផ្តួចផ្តើម​ឲ្យមាន​ហិង្សាវិញ ក្រោយ​ពី​រក​មិនឃើញ​កំហុស និង​សម្រេច​ឲ្យ​ជនជាប់ចោទ ទទួលទោស​២​ឆ្នាំ និង​ព្យួរទោស​មួយ​ឆ្នាំ ។ គិត​ត្រឹម​ថ្ងៃ​អង្គារ ទី​២២ ខែ​តុលា​នេះ សកម្មជន​ដីធ្លី​រូបនោះ បាន​ជាប់​ពន្ធនាគារ​ចំនួន​៤១៤​ថ្ងៃ​ហើយ​៕

(រូបថតដោយ តាត ឧត្ដម)

​សរសេរ​មកកាន់ កញ្ញា ជន ស្រី​ណុ​ច តាមរយៈ ​chornsreynoch@vodhotnews.com

What Next?

Related Articles

5 Responses to "អ្នក​បឹងកក់ បន្ត​ទាមទារ​ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា​​"

  1. Khmer Family says:

    ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ !ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ មានពូជអំបូរ ជាជនក្បត់ជាតិ ធ្លាប់មាន ម៉ែ ឪ ជាជនក្បត់ជាតិ ហេតុនេះ កូនចៅ ជំនាន់ក្រោយៗ ក៏ត្រូវតែក្បត់ជាតិដែរ ពីព្រោះនេះជាគំនុំគ្រួសារត្រូវតែសងសឹក ទោះរាប់រយឆ្នាំ ក៏នៅតែសងសឹក ឨ្យតែមានឱកាស ជំរើសមានតែមួយគត់ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស !!!!!!!!!!!!

  2. killer says:

    ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ !ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស អាពួកត្រកូលហ៊ុន ។ ផ្តើមពីកាត់ក្បាលអាខ្វាក់មុនគេ អាហ៊ុន តូ បន្ទាប់ និងបន្តបន្ទាប់ទៀត ត្រូវចាត់ការ ពួកត្រកូលហ៊ុន ទាំងអស់ ។

  3. បរិមី ព្រ:វិហារ says:

    តុលាការគ្រប់ជាន់ថ្នាក់ គួរជំរុញករណីបែបនេះឱយបានឆាប់រហស័តាមតែអាចធ្វើទៅបាន ដាក់បង្ហាញសខ្មៅឱយច្បាស់លាស់និងធ្វើការសំរេចចិត្តប្រកបដោយវិជ្ជាជីវះ ដើម្បីបង្កើនទំនុកចិត្តជូនប្រជាពលរដ្ឋរបស់យើង លើប្រពន្ធ័យុតិ្តធម៌ដ៌ក្មេងខ្ចីរបស់យើង។ សុំប្រជាពលរដ្ឋកុំឱយអ្នកនយោបាយឆ្លៀតឱកាសយកបញ្ហាការតស៊ូរបស់បងប្អូន ធ្វើជាពាណិជ្ជកម្មនយោបាយឱយសោះ ។ ខ្ញុំសង្ឃឹមថា អ្នកទទួលខុសត្រូវផ្ទាល់នឹងលើកករណីនេះមកពិចារណា និងសំរេចតាមនិតិវិធីឱយបានឆាប់បំផុត ។

  4. Link : http://khmer-news.org/topic.php?read=39462

    compare the case .,,

    Where is the justice in this kingdom of wonder ?

  5. mission impossible says:

    put bopha more in jail terms, this lady was bad, tricky,, more , more