ក្រសួងមហាផ្ទៃ ក្រើនរំលឹក​គណបក្ស​សង្គ្រោះ​ជាតិ ទទួលខុសត្រូវ​ឲ្យបាន​ប្រសើរ​ជាង​មុន ចំពោះ​មហា​បាតុកម្ម​លើក​ទី​៣​

ដោយ៖​ ស៊ុន ណារិន​\
ថ្ងៃអង្គារ៍ ទី22 ខែតុលា ឆ្នាំ2013
>http://vodhotnews.com

ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ចន្ទ បាន​ក្រើនរំលឹក​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យទទួល​ខុសត្រូវខ្ពស់​ចំពោះ​មហា​បាតុកម្ម នៅ​ថ្ងៃ​ពុធ​ទី​២៣ ខែតុលា ដើម្បី​កុំឲ្យ​មាន​ឧបទ្ទវហេតុ​កើតឡើង ដូច​មហា​បាតុកម្ម​លើក​ទី​២ កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​។​

​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ចាប់ផ្តើម​ធ្វើ​មហា​បាតុកម្ម​លើក​ទី​៣ រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា​។ មហា​បាតុកម្ម​លើក​ទី​៣​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹង​ដង្ហែ​ក្បួន​ដើម្បី​យក​ញត្តិ​ភ្ជាប់​ស្នាម​មេដៃ ដាក់ជូន អង្គ​ការ​សហ​ប្រជាជាតិ និង​ដាក់​ស្ថានទូត ប្រទេស​ភាគី​ហត្ថលេខី នៃ​កិច្ច​ព្រម​ទីក្រុង​ប៉ារីស​។​

​សេចក្តីជូនដំណឹង​របស់​ក្រសួង​មហាផ្ទៃ ជម្រាប​មក​សាលា​រាជធានី​ភ្នំពេញ ឲ្យដឹងថា ក្រសួងមហាផ្ទៃ អនុញ្ញាត​ឲ្យ​គណ​បក្សស​ង្គ្រោះ​ជាតិ ធ្វើបាតុកម្ម​អហិង្សា​ដោយ​ដំណើរការ​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​២៣ ទី​២៤ ទី​២៥ ខែតុលា ឆ្នាំ​២០១៣ ចាប់ពី​វេលា​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​៦​ល្ងាច ដោយ​មិន​អនុញ្ញាត​ឲ្យ​បោះ​ជំរុំ​ស្នាក់​នៅ​ពេលយប់​នៅ​ទីលាន ឬកន្លែង​​សាធារណៈ​ដទៃ​ទៀត​។ ក្រសួងមហាផ្ទៃ ក៏បានកំណត់ចំនួន​បាតុករ​ចូល​រួម មិន​លើស​ពី​១​ម៉ឺន​នាក់ ដែល​សមាមាត្រ​ទៅនឹង​ក្រឡា​ផ្ទៃ​នៃ​ទីលាន​ប្រជាធិបតេយ្យ​។​

​ក្រសួងមហាផ្ទៃ ក៏បាន​លើកឡើង​ថា ឆ្លងកាត់​ឧបទ្ទវហេតុ​ដែល​កើតឡើង​ក្នុង​បាតុកម្ម​កាលពី​ថ្ងៃ​ទី​១៥​ខែ​កញ្ញា ឆ្នាំ​២០១៣ សម្រាប់​​ការរៀបចំ​ធ្វើ​បាតុក្មអហិង្សា​នៅពេល​ខាងមុខ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ទទួលខុសត្រូវ​គ្រប់គ្រង​បាតុករ​ឲ្យ​បាន​​ប្រសើរ ដើម្បី​ធានា​ដល់​ការធ្វើ​បាតុកម្ម ប្រកប​ដោយ​សន្តិវិធី គ្មាន​អំពើហិង្សា ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធា​រណៈ អាយុជីវិត​មនុស្ស ទ្រព្យសម្បតិ្ត​សាធារណៈ និង​ឯកជន​។

​សេចក្តីជូនដំណឹង ឲ្យដឹងទៀតថា ក្នុងករណី​មាន​ការ​យក​ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត ឬ​ស្ថាន​តំណាង​នានា គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ទាក់ទង​ផ្ទាល់​ជាមុន​ជាមួយ​ស្ថានទូត ស្ថាន​តំណាង​និមួយៗ ហើយ​ត្រូវ​ចាត់តាំង​តំណាង ដើម្បី​យក​ញត្តិ​ទៅ​ដាក់​។ ក្រសួងមហាផ្ទៃ ក៏​បាន​រំលឹក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ធានា​ទទួលខុសត្រូវ​នាំ​ញត្តិ​ត្រឡប់​មក​ទីលាន​ប្រជា​ធិបតេយ្យ​វិញ ប្រកប​ដោយ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​។

​កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ដែល​ជា​ថ្ងៃ​ចាប់ផ្តើម​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រជាពលរដ្ឋ និង​កម្លាំង​ប្រដាប់​អាវុធ រួមមាន​កងរាជអាវុធហត្ថ និង​នគរបាល បាន​ប៉ះទង្គិច​គ្នា​នៅ​ក្បែរ​ស្ពាន​ក្បាលថ្នល់ ដោយ​បណ្តាលឲ្យ​មាន​ការផ្ទុះ​​អាវុ​ធ​ទៀត​ផង​។ ក្នុង​ការប៉ះទង្គិច​នោះ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ ម៉ៅ សុខ​ចាន់ បាន​ស្លាប់ រួមទាំង​ប្រជាពលរដ្ឋ និង​កង​កម្លាំងប្រដាប់អាវុធ​មួយចំនួន បាន​រងរបួស ហើយ​សមត្ថកិច្ច​បាន​ចាប់​មនុស្ស ៦​នាក់​ឃុំខ្លួន​។​

​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​មហា​បាតុកម្មអហិង្សា​ចំនួន​២​លើក​មក​ហើយ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ពី​ភាពមិន​ប្រក្រតី​​ជូន​ម្ចាស់ឆ្នោត​។ អាជ្ញាធរ តែងតែ​រឹតបន្តឹង​ការធ្វើដំណើរ​គ្រប់​ច្រកចេញចូល នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្តើម​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិតេយ្យ​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

2 Responses to "ក្រសួងមហាផ្ទៃ ក្រើនរំលឹក​គណបក្ស​សង្គ្រោះ​ជាតិ ទទួលខុសត្រូវ​ឲ្យបាន​ប្រសើរ​ជាង​មុន ចំពោះ​មហា​បាតុកម្ម​លើក​ទី​៣​"

  1. Khmer Family says:

    ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ !ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ មានពូជអំបូរ ជាជនក្បត់ជាតិ ធ្លាប់មាន ម៉ែ ឪ ជាជនក្បត់ជាតិ ហេតុនេះ កូនចៅ ជំនាន់ក្រោយៗ ក៏ត្រូវតែក្បត់ជាតិដែរ ពីព្រោះនេះជាគំនុំគ្រួសារត្រូវតែសងសឹក ទោះរាប់រយឆ្នាំ ក៏នៅតែសងសឹក ឨ្យតែមានឱកាស ជំរើសមានតែមួយគត់ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស !!!!!!!!!!!!

  2. យុវជន យុវនារី says:

    សូម អាជ្ញាធរ កុំ បិទផ្លូវ ហើយ អែប ទៅសងខាងផ្លូវ ជួយការពារ សន្តិសុខ ជូន

    ប្រជាពលរដ្ឋ បញ្ចេញ មតិ និង ដាក់ញត្តិ ជូន អង្គការសហប្រជាជាតិ ! ! ! !

    សូមអរគុណ !