ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​ដោយ​ដាក់​លក្ខខណ្ឌ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង សម្រេច​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បាតុកម្ម​អហិង្សា​រយៈពេល ៣​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា តាម​សំណើ​សុំ។ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បោះ​ជំរំ​ស្នាក់​នៅ​ពេល​យប់ នា​ទីលាន​ប្រជាធិបតេយ្យ ឬ​ទីកន្លែង​សាធារណៈ​ដទៃ​ផ្សេង​ទៀត​ឡើយ។

ដោយ ទេព សុរ៉ាវី
2013-10-22
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

បាតុកម្ម សង្គ្រោះ​ជាតិ ៦១០
ទិដ្ឋភាព​អ្នក​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ​២០១៣។ RFA

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ដាក់​លក្ខខណ្ឌ ៤​ចំណុច តម្រូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ គោរព​តាម​ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​គណបក្ស​នេះ​ធ្វើ​មហា​បាតុកម្ម ៣​ថ្ងៃ នៅ​ទីលាន​ប្រជាធិបតេយ្យ។

លក្ខខណ្ឌ​ទាំង​នោះ​រួម​មាន ទី​១ អនុញ្ញាត​ឲ្យ​ធ្វើ​មហា​បាតុកម្ម​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា ចាប់​ពី​ម៉ោង ៦​ព្រឹក ដល់​ម៉ោង ៦​ល្ងាច។ ប៉ុន្តែ​មិន​អនុញ្ញាត​ឲ្យ​បោះ​ជំរំ​ស្នាក់​នៅ​ពេល​យប់​នៅ​ទីលាន​ប្រជាធិបតេយ្យ ឬ​ទី​កន្លែង​សាធារណៈ​ដទៃ​ផ្សេង​ទៀត។ ទី​២ អនុញ្ញាត​ឲ្យ​មាន​ក្រុម​បាតុករ​ចូល​រួម​មិន​លើស​ពី ១​ម៉ឺន​នាក់។ ទី​៣ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​គ្រប់គ្រង​បាតុករ​ឲ្យ​បាន​ល្អ ដើម្បី​ធានា​ដល់​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី គ្មាន​អំពើ​ហិង្សា ប៉ះពាល់​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធារណៈ អាយុ​ជីវិត​មនុស្ស ទ្រព្យ​សម្បត្តិ​សាធារណៈ​និង​ឯកជន។ ទី​៤ ក្នុង​ករណី​មាន​ការ​យក​ញត្តិ​ទៅ​ស្ថានទូត ឬ​ស្ថាន​តំណាង​នានា គណបក្ស​សង្គ្រោះ​ជាតិ អាច​យក​ញត្តិ​ទាំង​នោះ​ទៅ​បាន​តាម​ការ​កំណត់​រយៈពេល និង​ចម្ងាយ​ផ្លូវ​ដែល​រៀបចំ​ឡើង​ដោយ​សាលា​រាជធានី​ភ្នំពេញ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ថា សេចក្តី​សម្រេច​របស់​ក្រសួង​នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​ស្រប​តាម​ច្បាប់។ លោក​បញ្ជាក់​ថា ការ​នាំ​ញត្តិ​ទៅ​ស្ថានទូត ខាង​សាលា​រាជធានី​ភ្នំពេញ ជា​អ្នក​កំណត់​ផ្លូវ និង​ចំនួន​មនុស្ស​ដែល​ហែ​ក្បួន​នោះ​ជា​ដាច់​ខាត។

ជុំវិញ​ការ​កំណត់​ចំនួន​មនុស្ស​ឲ្យ​ហែ​យក​ញត្តិ​ទៅ​ស្ថានទូត អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​តុលា ដោយ​បញ្ជាក់​ថា អ្នក​ហែ​ក្បួន​នាំ​ញត្តិ​ទៅ​ស្ថានទូត ឬ​ស្ថាន​តំណាង គឺ​មិន​ត្រូវ​លើស​ពី ១​ពាន់​នាក់​ឡើយ។ ចំពោះ​ការ​ប្រគល់​ញត្តិ​ទៅ​មន្រ្តី​ទូត ក្រុម​អ្នក​នាំ​ញត្តិ​ត្រូវ​ចាត់​ប្រតិភូ​ចំនួន​មិន​លើស​ពី ១០​នាក់។ ចំពោះ​ចម្ងាយ​ផ្លូវ​ក្នុង​ការ​នាំ​ញត្តិ​ត្រូវ​មាន​ការ​ឯកភាព​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ជា​មុន​សិន។

យ៉ាង​ណា​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​មិន​អនុវត្ត​តាម​ការ​កំណត់​របស់​ក្រសួង​មហាផ្ទៃ និង​សាលា​រាជធានី​ភ្នំពេញ ឡើយ ដោយ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​តុលា ថា អ្នក​ចូល​ក្នុង​បាតុកម្ម​នឹង​មាន​គ្នា​ចំនួន ៤​ម៉ឺន​នាក់ មក​ពី​បណ្តា​រាជធានី ខេត្ត​ទាំង ២៤ ហើយ​ធ្វើ​រហូត​ដល់​យប់។ បើ​តាម​គម្រោង​នេះ​មែន ចំនួន​នេះ​គឺ​លើស​ពី​ការ​កំណត់​របស់​ក្រសួង​មហាផ្ទៃ ដែល​កំណត់​ឲ្យ​មាន​ត្រឹម​តែ ១​ម៉ឺន​នាក់។

ជុំវិញ​បញ្ហា​នេះ លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ជា​ទូទៅ​គណបក្ស​សង្គ្រោះ​ជាតិ តែង​ធ្វើ​លើស​ចំនួន​នៃ​ការ​កំណត់​អ្នក​ចូល​រួម​របស់​ក្រសួង​មហាផ្ទៃ។ លោក​មិន​បាន​ប្រាប់​ថា តើ​សមត្ថកិច្ច​នឹង​ធ្វើ​បែប​ណា​ខ្លះ​ក្នុង​ករណី​ដែល​មាន​ការ​ហែ​ក្បួន និង​មាន​អ្នក​ចូល​ច្រើន​លើស​ពី​ការ​កំណត់​ទេ។ តែ​លោក​បាន​ធានា​ថា សមត្ថកិច្ច​ដែល​ចូល​រួម​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​ថ្ងៃ​បាតុកម្ម​នោះ នឹង​គ្មាន​អាវុធ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នោះ​ឡើយ។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ដោយ​ប្រកាន់​គោលជំហរ​ថា មហា​បាតុកម្ម​នេះ​ធ្វើ​ដោយ​អហិង្សា និង​មិន​ធានា​ទទួល​ខុស​ត្រូវ​ចំពោះ​ជន​ណា​ដែល​បង្ក​អំពើ​ហិង្សា​ឡើយ។

មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ តាម​គម្រោង​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ក្បួន​បាតុកម្ម​នឹង​ចេញ​ដំណើរ​ដង្ហែ​ញត្តិ​ពី​ទីលាន​ប្រជាធិបតេយ្យ​ទៅ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា នៅ​វេលា​ម៉ោង ៣​រសៀល។ ក្បួន​ដង្ហែ​នោះ​នឹង​វិល​ត្រឡប់​មក​ទីលាន​វិញ ហើយ​មាន​បញ្ចាំង​ភាពយន្ត​ឯកសារ​នៅ​យប់។ គម្រោង​នៅ​ថ្ងៃ​ទី​២៤ នឹង​មាន​ការ​ដង្ហែ​ក្បួន​នាំ​ញត្តិ​ទៅ​ស្ថានទូត​បារាំង ស្ថានទូត​អង់គ្លេស និង​ស្ថានទូត​សហរដ្ឋអាមេរិក ហើយ​នៅ​ពេល​យប់​មាន​បញ្ចាំង​ភាពយន្ត​ឯកសារ។ សម្រាប់​ថ្ងៃ​បាតុកម្ម​ចុង​ក្រោយ នឹង​មាន​ការ​ហែ​យក​ញត្តិ​ទៅ​ស្ថានទូត​អូស្រ្តាលី ស្ថាន​ទូតរុស្ស៊ី ស្ថានទូត​ជប៉ុន ស្ថានទូត​ឥណ្ឌូនេស៊ី និង​ស្ថានទូត​ចិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

8 Responses to "ក្រសួង​មហាផ្ទៃ​អនុញ្ញាត​ឲ្យ​បក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម​ដោយ​ដាក់​លក្ខខណ្ឌ"

  1. Khmer Family says:

    ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ !ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ មានពូជអំបូរ ជាជនក្បត់ជាតិ ធ្លាប់មាន ម៉ែ ឪ ជាជនក្បត់ជាតិ ហេតុនេះ កូនចៅ ជំនាន់ក្រោយៗ ក៏ត្រូវតែក្បត់ជាតិដែរ ពីព្រោះនេះជាគំនុំគ្រួសារត្រូវតែសងសឹក ទោះរាប់រយឆ្នាំ ក៏នៅតែសងសឹក ឨ្យតែមានឱកាស ជំរើសមានតែមួយគត់ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស !!!!!!!!!!!!

  2. killer says:

    ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ !ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស អាពួកត្រកូលហ៊ុន ។ ផ្តើមពីកាត់ក្បាលអាខ្វាក់មុនគេ អាហ៊ុន តូ បន្ទាប់ និងបន្តបន្ទាប់ទៀត ត្រូវចាត់ការ ពួកត្រកូលហ៊ុន ទាំងអស់ ។

  3. socheat says:

    please congratulation on 23 October 2013 the demonstration of CNRP will be get success because the UN is looking the demonstrator ,I hope the UN will help them soon .

  4. ព្រោះតែលាបព័ណដាក់គ្នាប្រជាជនកម្ពុជាស្លាប់អស់ជាង១.៧លាននាក់ក្នុងរបបប៉ុលពតរកអ្នកនៅពីក្រោយខ្នងមិនឃើញ

  5. ប្រជាពលរដ្ឋ says:

    លោកតា ស ខេង សូម ជួយអោយ ប្រជាពលរដ្ឋ បានស្នាក់នៅទីលាន ប្រជាធិបតេយ្យ ផង !

    ពី ព្រោះប្រជាពលរដ្ឋ គាត់គ្មាន លុយ ទៅ ដេកនៅផ្ទះសំណាក់ ទេ !

    សូមអរគុណ !

  6. country student says:

    ARCH,

    ah khmer family ker chea hun family

  7. អ្នកធ្វើស្រែ says:

    (ប្រុស)នារីសម័យនែ!ស្លៀកពាក់ខោអាវយេយេតែងខ្លួនខុសគេសំពត់ខើចហើយខ្លីៗ បញ្ចេញគល់ភ្លៅគល់ភ្លៅនែ!សាច់ឡើងសខ្ចីខំសម្លឹងស្រីភ័យអស់ភ័យអស់ព្រលឹង។​ (ស្រី)កុំថាតែគេយេយេតែខ្លួនឯងហ្នឹង!ទុកសក់វែងម្លឹងជើងខោរឹបដូចកំប៉ុង ឫកជិះហុងដាទៅណាពាក់វ៉ែនតាធំៗសូមអ្នកប្រុសកុំចំអកឡកឡឺយអោយគេ។​ (cnrp)បក្សខ្ញុំឯណោះវាខុសពីបក្សដទៃ!!។(CPP)ដៀលគេធ្វើអ្វីយើស!ចង់បានអំណាចឥតខ្មាស។​(cnrp)ព្រោះរឿងហ្នឹងហើយបានជាយើងធ្វើផ្តេសផ្តាស។(CPP)ចង់បានឥតខ្មាសផ្តេសផ្តាសធ្វើ​បំពានច្បាប់។

  8. country student says:

    No, hero Sam Reinsy please let all of us join walking on the streets in delivering finger prints to all destinations. Do all together and return to Freedom Park together, that way will show our people power mighty and shake the hell of dictators scaring to death and surrender to people the real boss and owner of country. NO ONE IS BIGER THAN MAJORITY OF CAMBODIAN PEOPE, AND WE ARE THE MAJORITY THUS NO ONE CAN STOP US FROM DOING THIS!!!!!!!!!