រាជរដ្ឋាភិបាល​កម្ពុជា ដឹងគុណ ​UN សម្រាប់​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ថ្ងៃ​២៣ តុលា​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃអង្គារ៍ ទី22 ខែតុលា ឆ្នាំ2013
http://vodhotnews.com

រូបថតដោយលោក ឡាយ សាមាន

រូបថតដោយលោក ឡាយ សាមាន

​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​អង្គារ​នេះ ប្រកាស​ដឹងគុណ​អង្គការសហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី​ដែល​បាន​នាំ​មក​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ២៣​ តុលា ដល់​កម្ពុជា​។​

​នៅលើ​របង​ទីស្តីការគណៈរដ្ឋមន្ត្រី គេ​សង្កេតឃើញ​មានការ​បំពាក់​នូវ​ក្រណាត់ ដោយ​បញ្ជាក់​ជា​សារ​ថា«​ដឹងគុណ​ជានិច្ច​អង្គការសហប្រជាជាតិ និង​បណ្តា​ប្រទេស​ហត្ថលេខី​លើ​កិច្ចព្រមព្រៀង​សន្តិភាព​នា​ទីក្រុង​ប៉ារីស ២៣​តុលា ១៩៩១» «២៣ តុលា ១៩៩១ គឺជា​ថ្ងៃ​ដែល​កម្ពុជា ទទួលបាន​នូវ​សន្តិភាព​ទូទាំងប្រទេស ធ្វើឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សុខក្សេមក្សាន្ត​» និង​«​ប្រទេស មាន​សន្តិភាព គឺ​ប្រទេស​មាន​ការអភិវឌ្ឍ​ជឿនលឿន និង​ធ្វើឲ្យ​ប្រទេស​ជាតិ រីកចម្រើន​ឥតឈប់ឈរ​»​។​

​កាលពី​ថ្ងៃ​ទី​២៥​ខែ​កញ្ញា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ចាត់ទុក​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ថា អស់​សុពលភាព សម្រាប់​ប្រទេស​កម្ពុជា នៅពេលនេះ ព្រោះ​កម្ពុជា មាន​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​ជាតិ​រួចទៅហើយ​។ លោកនាយក​រដ្ឋមន្ត្រី បញ្ជាក់ថា ស្មារតី​របស់​ថ្ងៃ​២៣ តុលា ឆ្នាំ​១៩៩១​នោះ បាន​រលាយ​ទៅហើយ គឺ​តាមរយៈ​ការដាក់​មាត្រា​មួយចំនួន បញ្ចូល​ទៅក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា បច្ចុប្បន្ននេះ​។​

​កាល​ពីឆ្នា​២០១២ រាជរដ្ឋាភិបាល បាន​ចេញ​អនុក្រឹត​មួយ ដោយ​បាន​សម្រេច​កំណត់​យក​ថ្ងៃ​ទី​២៣ ខែតុលា ដែល​ជា​ទិវា​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដាក់ចូល​ក្នុង​ប្រតិទិន ជា​ថ្ងៃ​ឈប់សម្រាក១ថ្ងៃ ពី​ការងារ​របស់​មន្ត្រី​រាជ​កា​រ និយោជិត កម្មករ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ឆ្នាំ​២០១៣ តទៅ​។​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ មុន​ឆ្នាំ​២០​១២ រាជ​រដ្ឋាភិបាល​កម្ពុជា បានសម្រេច​លុបចោល​នូវ​ថ្ងៃ​២៣​តុលា ចេញពី​ប្រតិទិន​បុណ្យជាតិ​។​

​កន្លងទៅ នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​បារាំង លោក ហ្ស​ង់ ម៉ាក អៃរ៉ូ​ល បាន​ផ្ញើលិខិត​អបអរ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ឈ្នះ​ការបោះឆ្នោត ដោយ​បាន​ភ្ជាប់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១ ថា ជា​មូលដ្ឋានគ្រឹៈ​នៃ​ការកសា​ង​លទ្ធិ​ប្រជាធិតេយ្យ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​។

​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ​១៩៩១ បាន​កើតឡើង​ដោយ​ព្រះរាជ​បូជនីយកិច្ច របស់​ព្រះករុណា សម្តេច​ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ និង​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួម​ទាំង​ភាគី​ខ្មែរ​ដទៃទៀត ក្រោម​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​បណ្តា​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា ពិសេស​បារាំង និង​ឥណ្ឌូនេស៊ី ដែល​ជា​សហប្រធាន នៃ​សន្និសីទ​រួម ឈាន​ដល់​ការរួបរួម​រវាង​ខ្មែរ និង​ខ្មែរ ដើម្បី​ចុះហត្ថលេខា​លើ​បទ​ឈប់​បាញ់​។​

​សារៈសំខាន់ និង​ប្រវត្ថិ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​សម្រាប់​កម្ពុ​ជា​?

​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១ គឺជា​ថ្ងៃ​ដែល​បាន​នាំមក​នូវ​ប្រជាធិបតេយ្យ សន្តិភាព ការ​ឯក​ភាព និង បង្រួបបង្រួម​ជាតិ ព្រម​ទាំង​សេដ្ឋកិច្ច​ទីផ្សារសេរី សម្រាប់​លើកតម្កើង​ជីវភាព ប្រជា​ពលរដ្ឋ​ខ្មែរ​។ លើស​ពីនេះ​ទៅ​ទៀត កិច្ចព្រមព្រៀង ទីក្រុង​ប៉ារីស ជា​ឯកសារ​ដ៏​មាន​សារសំខាន់​ជា​អន្តរជាតិ ក្នុងទិសដៅ​ការពារ​អធិបតេយ្យភាព ឯក​រាជ្យ​ភាព អព្យាក្រឹតភាព និង​បូរណភាព ទឹកដី​កម្ពុជា សម្រាប់​កូនចៅ​ខ្មែរ​ទាំង​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ​ទៀត​។​

​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវបាន​ចុះហត្ថលេខា ដោយ​មាន​ការចូលរួម​ពី​អគ្គលេខាធិការ​នៃ​អង្គការសហ​ប្រជា​ជាតិ ប្រមុខ​ការទូត​នៃ​ប្រទេស​ចំនួន ១៨ និង​ភាគី​ខ្មែរ​ទាំង ៤ ក្រុម រួមមាន​៖

១- ក្រុម​សីហនុ​និយម ឬ​ហ្វ៊ុនស៊ិនប៉ិច​
២- ក្រុម​អ្នក​ជាតិនិយម រណសិរ្ស​ជាតិ​រំដោះ​ប្រជា​ពលរដ្ឋ​ខ្មែរ របស់​លោកតា សឺ​ន សាន​
៣- ក្រុម​ខ្មែរ​ក្រហម​របស់ ប៉ុល ពត​
៤- របប​រដ្ឋ​កម្ពុជា របស់​សម្តេច​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន​

​ប្រទេស​ជា​ហត្ថលេខី រួមមាន​៖ អង្គការសហប្រជាជាតិ  អាមេរិក អង់គ្លេស បារាំង ចិន និង​រុស្ស៊ី ឥណ្ឌូណេស៊ី វៀតណាម ឡាវ ថៃ សិង្ហ​បុរី ម៉ាឡេស៊ី ហ្វីលីពីន និង​ប្រ៊ុយណេ កម្ពុជា យូ​ហ្គោ​ស្លា ឥណ្ឌា ជប៉ុន កាណាដា និង​អូស្ត្រាលី​។​

​កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ កាលពី​២២ ឆ្នាំមុន បាន​បិទ​បញ្ចប់​ជា​ផ្លូវការ​នូវ​សង្គ្រាម​ឥណ្ឌូចិន និង​បាន​បើក​ទំព័រ​ថ្មី​សម្រាប់​កម្ពុជា ទទួលយក​គ្រាប់ពូជ​សន្តិភាព និង​លទ្ធិប្រជាធិបតេយ្យ តាមរយៈ​ការរៀបចំ​ការបោះឆ្នោត​នៅ​កម្ពុជា ក្នុង​ឆ្នាំ​១៩៩៣​។​
​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មាន​គោលដៅ​សំខាន់ៗ បី​យ៉ាង​គឺ​៖

​ទី​១-រៀបចំ​ឲ្យមាន​សន្តិភាព​ឡើង​វិញ​នៅ​ប្រទេស​កម្ពុជា តាមរយៈ​ការអនុវត្ត​កិច្ច​ឈប់​បាញ់ និង ការរំសាយ​អាវុធ​នៅក្នុង​ជួរ​កងទ័ព នៃ ភាគី​ជម្លោះ​ខ្មែរ​ទាំងអស់ ការដក​កងទ័ព​បរទេស​ចេញពី​កម្ពុជា​។​

​ទី​២- ចាក់គ្រឹះ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ការរៀបចំ​បោះឆ្នោត​សភាធម្មនុញ្ញ​។​

​ទី​៣-ការពារ​ប្រទេស​កម្ពុជា ក្នុងនាម​ជា​ប្រទេស​ពេញ​សិទ្ធិ​មួយ តាមរយៈ​ការធានា អធិបតេយ្យ ឯករាជ្យ បូរណភាព និង​ភាព​ពុំ​អាច រំលោភ​បំពាន​បាន​ឡើយ​នូវ​ទឹកដី អព្យាក្រឹតភាព និង​ឯកភាព​ជាតិ​របស់​ប្រទេស​កម្ពុជា​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

14 Responses to "រាជរដ្ឋាភិបាល​កម្ពុជា ដឹងគុណ ​UN សម្រាប់​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​ថ្ងៃ​២៣ តុលា​"

  1. 23 October says:

    Bravo the Paris Peace Agreement is a long live forever

  2. បរិមី ព្រ:វិហារ says:

    23 October! The People and Royal Government of Cambodia highly appreciate this effort and agreement. PM Hun Sen was one of the founders of this agreement and who is committed to bring all successes to this agreement. He is honor to it and thus we should congratulate him for his tireless efforts and hardship commitment for good seek of this success.

  3. socheat says:

    Cambodian people so happy on 23 October if we didn’t have that day maybe we have no today .please congratulation 23 October 2013 ,I hope the government of Cambodia will be remember this day forever and ever to the future .

  4. Anonymous says:

    ម្សិលមិញថាសន្ធិសញ្ញា២៣តុលាផុតរលត់យូរហើយថ្ងៃនេះសរសើរដឹងគុណថ្ងៃ២៣តុលា!!!!!!!!!!!!
    ពិតជាពិបាកព្យាករណ៏ជាងអាកាសធាតុទៅទៀត។ម្សិលមិញព្យុះស៊ូណាម៉ិថ្ងៃនេះមេឃស្រឡះក្តៅ
    ៤២អង្សារ….។ពិតជាដូចអនុសាសន៏មែនមានការកែទំរង់ខ្មោចងាប់កប់ជំរៅជ្រៅមែន!!!!

  5. 23 October says:

    Hopefully, the Royal Government of Cambodia will continuous to take the advantages from this agreement for Cambodia sustainable development.

  6. 18 Mars says:

    អាខ្លះប្រឹងស្រែកថាអស់សុពលភាព ដល់តែគេរិះគន់ខ្លាំងៗឥឡូវទៅជាដូរគំនិត។ ពេលនេះមន្រ្តីឡូឡា របស់គណៈបក្សប្រជាជនវង្វេងវង្វាន់អស់ហើយ………..

  7. ប្រជាពលរដ្ឋ says:

    ជ័យយោ ! សន្ធិសញ្ញា ទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ១៩៩១ ប្រជាពលរដ្ឋ

    កម្ពុជា មាន សន្តិភាព ! ត្រូវ ដឹង គុណ ជា រៀង រ ហូត !

    ជ័យយោ ! លទ្ធិប្រជាធិបតេយ្យ នៅ កម្ពុជា !

  8. Cpp says:

    Why does dictator change his mind to respect 23 October?

  9. ម៉ែនសូក says:

    បែបត្រូវការកាកទានពី UN បន្តជីវិតព្រោះជិតដាច់ខ្យល់ដកដង្ហើមសម្រាប់អាណត្តិទី៥ហើយ
    អាចិននិងអាយួនដែលគាំទ្រនោះវាគាំទ្រយកចំណេញកោរក្បាលអត់ដាក់ទឹកទេ ។

  10. ម៉ែនសូក says:

    ការពិត ចិននិងយួន វាខំចាក់ក្ដិតឱ្យ ហ៊ុន សែននិងបរិវ៉ា ព្រុសដាក់អាគាំងនិងប្រទេសលោកខាងលិចឱ្យខ្លាំង
    ពេលអាគាំងនិងលោកខាងលិចស្អប់ពួកវា ពួកវានិងដាច់ជើង ពេលនោះចិននិងយួន ឱ្យពួកវាលិតអាចម៍
    ក៍វាលិតដូចពួកអាតា ប៉ុល ពត ចឹង ព្រោះវាដាច់ជើងអស់ផ្លូរត់រកច្រក ដូចប្រទេស កូរ៉េខាងជើងនិង ប៉ុល ពត ជាដើម ។ល។

  11. BaBaBoo says:

    វិលចុះវិលឡើង ងាកជាន់អាចម៑ឯង ។ វាហាក់ដូចក្មេងបៀមដៃដែលនិយាយម្តងត្រូវម្តងខុស ឡប់ឡែថា ២៣ តុលា បានងាប់ហើយ អស់សុពលភាពនិងនិយាយហើយ ។ សម្តេចតេជោ ហ៊ុន សែន និងរដ្ឋាភិបាល ខុសច្បាប់ពេលនេះ ហាក់កាន់តែយ៉ាប់មែនទែនហើយ ។

  12. ម៉ែនសូក says:

    ឆ្កួតមែនពួកអាឆ្កួត ! ការពិតអា ចិន និងអា យួន មុជឱនឱបជើងអាគាំងយកសេដ្ឋកិច្ចចូលស្រុកវាគគ្រឹកគគ្រេង
    កុំស្មានថាចិន និង យួន គ្រាន់បើជាងអាគាំងឱ្យសោះដ៍រាបណាក្រដាសលុយចិន លុងយួន នៅថោកជាងលុយដុល្លាអាគាំង !!!

  13. Terminator III says:

    What is going on, and what is wrong with the CPP unconstitutional government ? I thought The Paris peace agreement was long deceased and invalid as claimed by Hun Sen’s government. So, why do they have to celebrate the aniversary without resprecting of the compliance under endorsments from the peace accord ?

  14. រាជនី says:

    យាប់ណាស់ធ្វើជាអ្នកដឹកនាំប្រទេសជាតិដ៏ល្បីល្បាញមួយនិងគេដែរ​ ប៉ុន្តែគ្មានគោលដៅ ច្បាស់លាស់ ចំាតែពួគអាយួន​​ ពួកអាចិន បពា្ជ​ ពួកអាគិតតែផលប្រយាជន៏ផ្ទាល់ខ្លួន យកចំណេញបាន គួតែប្តូរជំហរយូរហើយ ដេម្បី ផលប្រយោជន៏ជាតិ និងប្រជាជន