លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​មហា​បាតុកម្ម​ជា​លើក​ទី​បី​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃអង្គារ៍ ទី22 ខែតុលា ឆ្នាំ2013
http://vodhotnews.com

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ (រូបថត តាំង វីដា)

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ (រូបថត តាំង វីដា)

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​អង្គារ​នេះ ​អំពាវនាវ​ឲ្យ​ប្រជា​ជន​ចូលរួម​មហា​បាតុកម្ម​ជា​លើក​ទី​៣ ដើម្បី​​​ទាម​ទារ​​រក​​យុត្តិធម៌​​ជូន​ម្ចាស់​ឆ្នោត ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ នៅទីលានប្រជាធិបតេយ្យ ​។​

​លោក សម រង្ស៊ី បានប្រកាស​បែបនេះ​នៅ​លើ​ហ្វេ​សប៊ុក​របស់លោក នៅ​ថ្ងៃអង្គារនេះ បន្ទាប់ពី​លោក ត្រឡប់​មក​កម្ពុជា ក្រោយពី​បញ្ចប់​កិច្ចការ​ការទូត​នៅ​​ក្រៅ​ប្រទេស​។​

​លោក សម រង្ស៊ី សរសេរថា ​៖«​សូម​ចូលរួម​មហា​បាតុកម្ម ស្អែក ថ្ងៃ ២៣ តុលា​នេះ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ​»​។​

​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ចាប់ផ្តើម​ធ្វើ​មហា​បាតុកម្ម​លើក​ទី​៣ រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា​។ មហា​បាតុកម្ម​លើក​ទី​៣​នេះ គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹង​ដង្ហែ​ក្បួន​ដើម្បី​យក​ញត្តិ​ភ្ជាប់​ស្នាម​មេដៃ ដាក់ជូន អង្គ​ការ​សហ​ប្រជាជាតិ និង​ដាក់​ស្ថានទូត ប្រទេស​ភាគី​ហត្ថលេខី នៃ​កិច្ច​ព្រម​ទីក្រុង​ប៉ារីស​។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍​នៅ​លើ​ហ្វេ​សប៊ុក​របស់​លោកថា ចំនួន​មនុស្ស​ចូលរួម​មហា​បាតុកម្ម ប្រហែល​ជា​តិច​​ជាង​មុន ដោយសារ​ហេតុផល​បីយ៉ាង គឺ បញ្ហា​ទឹក​ជំនន់ ការធុញទ្រាន់​របស់​អ្នកគាំទ្រ និង​អ្នកគាំទ្រ​មួយចំនួន​គិតថា ការតវ៉ា​នេះ ជា​ឧបករណ៍​មួយ​សម្រាប់​ការចរចា​នយោបាយ​។

​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​មហា​បាតុកម្ម តែ​កំណត់​ចំនួន​បាតុករ​ចូលរួម មិន​លើស​ពី​១​ម៉ឺន​នាក់ ដែល​សមាមាត្រ​ទៅនឹង​ក្រឡា​ផ្ទៃ​នៃ​ទីលាន​ប្រជាធិបតេយ្យ​។​ក្រសួងមហាផ្ទៃ ក៏បាន​លើកឡើង​ថា ឆ្លងកាត់​ឧបទ្ទវហេតុ​ដែល​កើតឡើង​ក្នុង​បាតុកម្ម​កាលពី​ថ្ងៃ​ទី​១៥​ខែ​កញ្ញា ឆ្នាំ​២០១៣ សម្រាប់​ការរៀបចំ​ធ្វើ​បាតុក្មអហិង្សា​នៅពេល​ខាងមុខ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ទទួលខុសត្រូវ​គ្រប់គ្រង​បាតុករ​ឲ្យបាន​ប្រសើរ ដើម្បី​​ធានា​ដល់​ការធ្វើ​បាតុកម្ម ប្រកប​ដោយ​សន្តិវិធី គ្មាន​អំពើហិង្សា ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធារណៈ អាយុជីវិត​មនុស្ស ទ្រព្យ សម្បតិ្ត​​​សាធារណៈ និង​ឯកជន​។​

​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​មហា​បាតុកម្មអហិង្សា​ចំនួន​២​លើក​មក​ហើយ ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​ពី​ភាព​មិន​ប្រក្រតី​​ជូន​ម្ចាស់ឆ្នោត​។ អាជ្ញាធរ តែងតែ​រឹតបន្តឹង​ការធ្វើដំណើរ​គ្រប់​ច្រកចេញចូល នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្តើម​​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិតេយ្យ​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​ sun_narin@vodhotnews.com

What Next?

Recent Articles

3 Responses to "លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​មហា​បាតុកម្ម​ជា​លើក​ទី​បី​​"

  1. អ្នកធ្វើស្រែ says:

    សូមបងប្អូននាំគ្នាចូលរួមហិតផោមព្រោះខ្ញុំទើបតែចុះពីយន្តហោះនៅសល់ផោមគឹបទុកច្រើនណាស់ ហិតអោយបានសន្លប់ច្រើនគ្នាកាន់តែល្អ!!សូមចូលរួមហិតផោម!!ហិតផោម!ហិតអោយឆ្អែត!!!

  2. Khmer Family says:

    ប្រទេសកម្ពុជា នឹងពុំមានសេចក្តីសុខទេ ដរាបណានៅតែមានជនក្បត់ជាតិ ជនក្បត់ជាតិ មានឈាមជរ័ ជាជនក្បត់ជាតិ មានពូជអំបូរ ជាជនក្បត់ជាតិ ធ្លាប់មាន ម៉ែ ឪ ជាជនក្បត់ជាតិ ហេតុនេះ កូនចៅ ជំនាន់ក្រោយៗ ក៏ត្រូវតែក្បត់ជាតិដែរ ពីព្រោះនេះជាគំនុំគ្រួសារត្រូវតែសងសឹក ទោះរាប់រយឆ្នាំ ក៏នៅតែសងសឹក ឨ្យតែមានឱកាស ជំរើសមានតែមួយគត់ ដើម្បីកុំអោយមានអ្នកក្បត់ជាតិគីត្រូវតែបំបាត់ចោលជនក្បត់ ជាតិបានន័យថា ត្រូវតែកំចាត់ចោលអោយអស់ជនក្បត់ជាតិ ចេញពីទឹកដីកម្ពុជាដ៏បវររបស់យើង ជីកស្មៅ ត្រូវជីកទាំងឫស !!!!!!!!!!!!

  3. country student says:

    No, hero Sam Reinsy please let all of us join walking on the streets in delivering finger prints to all destinations. Do all together and return to Freedom Park together, that way will show our people power mighty and shake the hell of dictators scaring to death and surrender to people the real boss and owner of country. NO ONE IS BIGER THAN MAJORITY OF CAMBODIAN PEOPE, AND WE ARE THE MAJORITY THUS NO ONE CAN STOP US FROM DOING THIS!!!!!!!!!