ដោយ៖ ស៊ុន ណារិន
ថ្ងៃពុធ ទី23 ខែតុលា ឆ្នាំ2013
http://vodhotnews.com
អង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ជំរុញឲ្យម្ចាស់ជំនួយកម្ពុជា និងប្រទេសនានា ដាក់គំនាបមកលើរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យមានការបង្កើតការស៊ើបអង្កេតឯករាជ្យមួយទៅលើការបោះឆ្នោត ដោយមានជំនួយពីអន្តរជាតិ។
អង្គការសិទ្ធិមនុស្សអន្តរជាតិ បានលើកឡើងបែបនេះនៅក្នុងលិខិត ដែលផ្ញើទៅកាន់ថ្នាក់ដឹកនាំប្រទេសបារាំង អូស្ត្រាលី និងជប៉ុន ដែលជាប្រទេសហត្ថលេខីនៃទីក្រុងប៉ារីស។
សេចក្តីប្រកាសព័ត៌មានរបស់HRW ចេញផ្សាយកាលពីថ្ងៃទី២១ខែតុលា ឲ្យដឹងថា បើទោះជាមានសេចក្តីរាយការណ៍ទុកចិត្តជាច្រើននៃប្រព័ន្ធបោះឆ្នោតមិនយុត្តិធម៌នៅកម្ពុជា ភាពមិនប្រក្រតីធ្ងន់ធ្ងន់ ដែលអាចប៉ះពាល់លទ្ធផលបោះឆ្នោត និងការមិនមានឆន្ទៈរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដោះស្រាយពាក្យបណ្តឹង នាយករដ្ឋមន្ត្រីបារាំង អូស្ត្រាលី និងជប៉ុន បានផ្ញើលិខិតអបអរលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បន្ទាប់ពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បើកកិច្ចសម័យប្រជុំសភា ដោយមិនមានវត្តមានរបស់គណបក្សប្រឆាំង។
នាយកប្រចាំតំបន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិលោក ប្រេដ អាដាម (Brad Adams) មានប្រសាសន៍ថា៖«លោក ហ៊ុន សែន គ្រប់គ្រងការបោះឆ្នោតមួយ ដែលមានកំហុសឆ្គង។ មេដឹកនាំក្នុងប្រទេសបែបប្រជាធិបតេយ្យ គួរតែបញ្ឈប់ការអបអរសាទរ និងជំនួសដោយការទទូចឲ្យមានការស៊ើបអង្កេតឯករាជ្យលើភាពមិនប្រក្រតីនៃការបោះឆ្នោត»។
អង្គការសិទ្ធិមនុស្សអន្តរជាតិ បានចង្អុលបង្ហាញបែបនេះ ទៅកាន់ប្រទេសបារាំង អូស្ត្រាលី និងជប៉ុន ដែលជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលបានប្តេជ្ញាសម្រាប់ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
VOD មិនទាន់អាចសុំការអត្ថាធិប្បាយពីមន្ត្រីរបស់រដ្ឋាភិបាលកម្ពុជាបាននៅឡើយទេ។ កាលពីថ្ងៃទី២៥ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងចាត់ទុកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ថា អស់សុពលភាព សម្រាប់ប្រទេសកម្ពុជា នៅពេលនេះ ព្រោះកម្ពុជា មានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិរួចទៅហើយ។ លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា ស្មារតីរបស់ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១នោះ បានរលាយទៅហើយ គឺតាមរយៈការដាក់មាត្រាមួយចំនួន បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា បច្ចុប្បន្ននេះ។
កន្លងទៅ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានទទួលជាលិខិតអបអរសាទរមួយចំនួនពីប្រទេសជាសមាជិកអាស៊ាន និងបណ្តាប្រទេសមួយចំនួនទៀត ក្នុងនោះ ក៏មានប្រទេសបារាំង និងអូស្ត្រាលីផងដែរ។ កាលពីកន្លងទៅ មន្ត្រីរដ្ឋាភិបាល ក៏បានរាយការណ៍ពីជំនួបរវាងលោក ហ៊ុន សែន និងអគ្គលេខាធិការអង្គការសហប្រជាជាតិថា លោក បាន គីមូន បានអបអរ និងសរសើរលោកនាយករដ្ឋមន្ត្រី ដែលឈ្នះការបោះឆ្នោត។
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសជាហត្ថលេខីផ្សេងៗទៀត មិនបានផ្ញើលិខិតអបអរសាទរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនទេ។
គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃពុធនេះ កំពុងចាប់ផ្តើមមហាបាតុកម្មរបស់ខ្លួននៅទីលានប្រជាធិបតេយ្យ ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ខែតុលា។ គណបក្សសង្គ្រោះជាតិ គ្រោងដង្ហែក្បួន ដើម្បីដាក់ញត្តិទៅអង្គការសហប្រជាជាតិ តាមរយៈការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សនៅកម្ពុជា និងស្ថានទូតនៃប្រទេសហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទោះអាជ្ញាធរមិនអនុញ្ញាតក៏ដោយ។
តាមកម្មវិធីរបស់គណបក្សសង្គ្រោះជាតិ នៅម៉ោង៣រសៀលថ្ងៃពុធនេះ គណបក្សសង្គ្រោះជាតិ នឹងចាប់ផ្តើមក្បួនបាតុកម្មចេញដំណើរដង្ហែញត្តិពីទីលានប្រជាធិបតេយ្យទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ដើម្បីប្រគល់ញត្តិ និងស្នាមមេដៃរបស់ពលរដ្ឋប្រមាណជា២លាននាក់។នៅថ្ងៃព្រហស្បតិ៍ គណបក្ស នឹងចេញដំណើរទៅស្ថានទូតបារាំង អង់គ្លេស និងអាមេរិក ដើម្បីប្រគល់ញត្តិផងដែរ។ ចំណែកនៅថ្ងៃសុក្រ ដែលជាថ្ងៃចុងក្រោយនៃបាតុកម្ម គណបក្សសង្គ្រោះជាតិ នឹងចេញដំណើរទៅស្ថានទូតអូស្ត្រាលី រូស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និងចិន៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
Agree with HRW for hard work and being fair for Cambodian people
Agree with Ping Pong, the great comment!!
I reduce my lunch and school supply money and save up some money by this time, now i can use it to join the rally at Freedom Park. Big pardon to my parents who work hard for this money, but i have to do what i got to do via my conscious. I hope they don’t kill me.
Ping Pong,
១. គួរដល់វេលាបណ្តេញបក្ខពួក គ្រួសារនិងហ៊ុន សែនហើយ!! កន្លងមកពួកហ៊ុន សែន មានចរិកប្រអឺតក្រទមមិនគោរពប្រជារាស្រ្ត បង្កើតរឿងទុរយសជាច្រើន ប្លន់ដីរាស្រ្តគ្រប់ទីកន្លែងតាមរយៈ អនុក្រឹតនិងសជណ បំផ្លាញធនធានធម្មជាតិ និងបង្កើតអយុត្តិធម៌ក្នុងសង្គម ជាពិសេសហ៊ុន សែនជាអាយ៉ងយួនដែលធ្វើអោយជាសាសន័ខ្មែរមានភាពអាម៉ាស ធ្វើអោយដូនតាខ្មែរអាប់អោនកិតិ្តយស។
២. សូមអំពាវនាវដល់និស្សិតគ្រប់មហាវិទ្យាល័យ សូមចូលរួមជាមួយប្រជារាស្រ្តដែលបានរងគ្រោះដោយសារបក្ខពួកហ៊ុន សែន ជាពិសេសបើបក្ខហ៊ុន សេននៅគ្រប់គ្រងអំណាច ពួកអ្នកជានិស្សិតគ្មានឪកាស គ្មានអនាគតទេ !! ពេលនេះបក្ខពួកហ៊ុន សែនដាក់កូនរបស់គេធ្វើធំអស់ ដល់ពេលអ្នកនិស្សិតចេញពីសាលា ពេលនោះដល់ពេលចៅរបស់បក្ខពួកហ៊ុនសែនម្តង ហើយអ្នកនៅតែបាត់បង់ឪកាសដូចឪពុកអ្នកដែរ!!
៣. សូមអំពាវនាវប្រជារាស្រ្តនៅទីក្រុងភ្នំពេញទាំងអស់ មេត្តាចេញមកក្រៅផ្ទះ អបអរសាទរដល់ក្បួនបាតុកម្ម អោយបានគ្រប់ៗ គ្នាដើម្បីបង្ហាញការគាំទ្រដល់បាតុកម្ម និងបង្ហាញពីភាពមិនសប្យាយចិត្តចំពោះបក្ខពួកនិងគ្រួសារហ៊ុន សែនដេលប្រមាថមើលងាយយើងកន្លងមកថា ជាសត្វឆ្កែឬ បិទទ្វារវៃឆ្កែ!!!
៤. សូមប្រជារាស្រ្តទាំងអស់មេត្តាផ្តល់លុយកាក ទឹក និងស្បៀងអាហារគ្រប់ប្រភេទជូនដល់បាតុកម្មប្រឆាំងគ្រួសារនិងបក្ខពួកហ៊ុនសែន ដែលបានសាងអំពើអយុត្តិធម៌ក្នុងសង្គមខ្មែរ។
Dear Brad Adams,
Your name should be change to NORUOK (hell) Adams is better then Brad Adams.
who’s independent ?.
You, A,B,C, or D are independent ?.
We don’t be leave that !.
You eat food, you spend money, you need everything, you have the largest of AMBITIONS.
There are no SOMEONE is independent on the WORLD, including your own COUNTRY too .
You work for HRW.
American work for U.S.
UN staff work for UN.
EU staff work for EU too.
Thus, who is claim independent ?.
What you are saying just make CONFUSING and in order to be INTERESTED.
Please stop the RADICALISM theory, and INCITEMENT policy.
Your’re the one STUPID that we’ve met.
Wow, Mr. Well Educated or 7th Grade?
I do not understand about the governement of Australia, the government of Japan and the government of the France supported the current cambodia government!!!! to become a government means people think that those government are knowledgeable but for the governement of Japan, of Australia, and of France how they can become a government? even they don’t know anything about Cambodia and just supported the current cambodia government without thinking may cambodian people are being abused the human rights over its own people seriously like this. If those countries ignore to find justice for Cambodian and think only your business to exploy natural resources in Cambodia, we are Cambodian will remember you well and think that whether Cambodia who love democracy will continue to build up a good relationship with those 3 countries in the future or not.
I do not understand about the governement of Australia, the government of Japan and the government of the France supported the current cambodia government!!!! to become a government means people think that those government are knowledgeable but for the governement of Japan, of Australia, and of France how they can become a government? even they don’t know anything about Cambodia and just supported the current cambodia government without thinking many cambodian people are being abused the human rights over its own people seriously like this. If those countries ignore to find justice for Cambodian and think only your business to exploit natural resources in Cambodia, we are Cambodian will remember you well and think that whether Cambodia who love democracy will continue to build up a good relationship with those 3 countries in the future or not, we may boycott to buy Japan vehicles any more because Japan suppots the illegal Cambodian government.
ហ៊ុន សែន រមិល គុណ ដល់ត្រើយ សើយគូទ !
បុរស ចាញ់ឆ្នោត ឆ្នាំ ១៩៩៣ ឡាំប៉ា ដូចយួន
បង្កើត តំបន់ អបគមន៍ បំបែករដ្ឋ នៅត្រើយខាងកើតទន្លេមេគង្គ !
i just want to description about the policy crisiss our country please do not destroy our time going long and long, If you still doing that it will be run down our Economice No tourism no invesment no job the people poor and poor our Cambodia will run to back histories, i love our CNRP & CPP that they pass the vote i hope they get well impliment and Corporat each other as soon as, We are khmer and khmer do not destroy our nation, please find good solution for our country and our people, we follow the buddha and our king, our life is not the same animal that thire want kill for eat, we have differenc country and language but we are the people too, i want to see the CNRP and CPP touch hand in hand and corperat together for our country and our people, our people need freedom and happy life need good driver. Thank
មិនគួរមានការដង្ហែក្បួនបាតុកម្ម ដើម្បីប្រគល់ញត្តិ ទៅស្ថានទូត រុស្ស៊ី និងចិនឡើយ។ ពីព្រោះ
ស្ថានទូតទាំងពីរនេះ បានចាត់ទុកអ្នកនិយមលទ្ធិប្រជាធិបតេយ្យ ជាខ្មាំងសត្រូវ ដែលត្រូវតែ
សម្លាប់ស៊ីសាច់ ហុតឈាមប្រជារាស្ត្រខ្មែរ ចាប់តាំងពីឆ្នាំ១៩៧៥។ ឥឡូវនេះអំពើបាបកម្មរបស់
អតីតរដ្ឋកុម្មុយនិស្តនៃសហភាពសូវៀត ត្រូវវិនាស បែកបាក់ រលំរលាយអស់ហើយ។ គួរតែមាន
ការពិគ្រោះគ្នាលើកប្រធានបទមួយផ្សេងទៀត សម្រាប់ហែបាតុកម្មទៅដល់ស្ថានទូតកុម្មុយនិស្ត
ទាំងពីរនេះ។ រដ្ឋកុម្មុយនិស្តទាំងពីរនេះហើយ ជាអ្នកចង្អុលឱ្យតាមកំទេចបំផ្លាញអ្នកកាន់មរតក
លទ្ធិប្រជាធិបតេយ្យនៅក្នុងទឹកដីកម្ពុជា មិនបានសម្រេច រហូតបានធ្លាក់មកដល់ដៃអ្នកបន្តវេន
ជាលោក សម រង្ស៊ី ដូចមានបាតុកម្មនៅក្នុងថ្ងៃនេះ។