​លោក សម រង្ស៊ី ជំរុញ​ឲ្យមាន​ការទទួ​ល​យក​អនុសាសន៍​កំណែទម្រង់​ការបោះឆ្នោតរ​បស់ ​UN សហភាព​អឺរ៉ុប និង ​អង្គការ​ជាតិ​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃពុធ ទី23 ខែតុលា ឆ្នាំ2013
http://vodhotnews.com

រូបភាពដោយ លោក តាំង វីដា

រូបភាពដោយ លោក តាំង វីដា

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ពុធ​នេះ ថ្លែងថា លោក​ស្វាគមន៍​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ដែល​ចង់ឲ្យ​មាន​ការកែទម្រ​ង់​ការបោះ​ឆ្នោត តែ​លោក​ស្នើ​ឲ្យមាន​ការទទួលយ​ក​អនុសាសន៍​ពី​អង្គការសហប្រជាជាតិ សហ​ភាព​​អឺរ៉ុប និង​អង្គការ​ជាតិ​នានា​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា​នេះ លោក សម រង្ស៊ី មានប្រសាសន៍ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់ឲ្យ​មាន​ការធានាការ​បោះឆ្នោតនៅ​ថ្ងៃមុខ ដោយ​មិនឲ្យ​ជួបប្រទះ​ភាពមិនប្រក្រតី ដូច​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​នេះ​។ លោក​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យមាន​ជជែក​គ្នា ដោយ​មាន​ភាគី​រដ្ឋាភិបាល អង្គការ​ជាតិ អន្តរជាតិ អង្គការសហប្រជាជាតិ ដើម្បី​បង្កើត​យន្តការ ដំណោះស្រាយ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​នៅពេលនេះ និង​ការបោះឆ្នោត​ទៅ​ថ្ងៃមុខ​។ លោក​ថា៖«​យើង​ចង់​ដោះស្រាយ​បញ្ហា​ទាំងអស់ ដោយ​ការ​ជជែក​​គ្នា ដោយ​សន្តិវិធី ដោយ​ចង់ឲ្យ​មាន​ការកែទម្រ​ង់​ការបោះ​ឆ្នោត​»​។​

​លោក​សម រង្ស៊ី ក៏​បាន​ប្រកាសថា មហា​បាតុកម្ម​លើក​ទី​បី​នេះ គឺ​ដើម្បី​ស្វែងរក​ការពិត ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត ដោយ​ថ្នាក់ដឹកនាំ​របស់​​គណបក្ស មិន​អាច​ធ្វើ​មិនដឹង មិន​ឮ​ទេ ទៅលើ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​។ ប្រធាន​គណបក្ស​ប្រឆាំង​មួយ​នេះ ទាមទារ​ឲ្យ​កំណែ​ទម្រង់​ការបោះឆ្នោត ដោយ​ឈរ​លើ​អនុសាសន៍​ផ្តល់​ដោយ​អង្គការសហប្រជាជាតិ សហគមន៍​អឺរ៉ុប តាមរយៈ​បេសកកម្ម​កាលពី​ការ​បោះ​ឆ្នោត​២០០៨ និង​អនុសាសន៍​របស់​អង្គការ​NDI ខុម​ហ្វ្រែល​។​

​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ស្នើ​ឲ្យមាន​ការលាលែង​ពី​តំណែង​របស់​ថ្នាក់ដឹកនាំ​គជប មុន​នឹង​ការជជែក​គ្នា​បន្ត​ទៀត​​។ លោក នៅតែ​សម្តែង​ការព្រួយបារម្ភ ដោយសារ​គណបក្ស​ប្រជាជន​កម្ពុជា និយាយ​ដដែល ដោយ​មិន​ទទួលយក​អនុសាសន៍​ពី​អន្តរ​ជាតិ​ទេ​។

​សេចក្តីប្រកាស​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល ចេញផ្សាយ​នៅ​ថ្ងៃទី​២២​ខែ​តុលា​នេះ ឲ្យដឹងថា រាជរដ្ឋាភិបាល ប្រគល់​ភារកិច្ច​ឲ្យ​ក្រសួង​មហា​ផ្ទៃ ជា​អ្នកសម្របសម្រួល​សិក្ខាសាលា​នេះ ដើម្បី​ប្រមែប្រមូល​អនុសា​សាន៍​ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ សំដៅ​កសាង​ក្របខ័ណ្ឌ​ទម្រង់​​ការ​បោះឆ្នោត ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និង​នីតិរដ្ឋ​។​សេចក្តីប្រកាស​ព័ត៌មាន​បន្តថា កំណែទម្រង់​នេះ គឺ​ផ្អែក​តាម​សេក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា ចុះ​ថ្ងៃ​ទី​១៤​ខែតុលា ឆ្នាំ​២០១៣ អំពី​កំណែទម្រង់​ការបោះឆ្នោត​ខាងមុខ និង​​​យោង​តាម​ស្មារតី​សេចក្តីប្រកាស​រួម​នៃ​ជំនួប​កំពូល​របស់​គណបក្ស ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៦​ខែ​កញ្ញា​។​

​សិក្ខាសាលា​ថ្នាក់ជាតិ​នេះ គ្រោង​នឹង​រៀបចំ​នៅ​មុន​ដំណាច់ឆ្នាំ​២០១៣ ដោយ​មាន​ការចូលរួម​ពី​តំណាង​ស្ថាប័ន​នីតិបញ្ញត្តិ នីតិប្រតិបត្តិ តំណាង​​គណបក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត តំណាង​សង្គម​ស៊ីវិល អង្គការ​អន្តរ​ជាតិ ដៃគូ​អភិវឌ្ឍន៍​នានា ស្ថាប័ន​អន្តរជាតិ និង​អ្នកពាក់ព័ន្ធ​ដទៃទៀត​។​រាជរដ្ឋាភិបាល ក៏​បាន​អំពាវនាវ​ឲ្យ​ជនរួមជាតិ សហគមន៍​អន្តរ​ជាតិ គាំទ្រ​​ដំណើរការ​កំណែ​ទម្រង់កា​រ​បោះ ឆ្នោត ដើម្បី​បុព្វហេតុ​សន្តិភាព ស្ថិរភាព លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​កាន់តែ​រឹង​មាំ និង រីកចម្រើន​ជា​លំដាប់​។​

​សេចក្តីថ្លែងការណ៍ របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃ​ទី​១៤​ខែតុលា​ឆ្នាំ​២០១៣ បានឲ្យដឹងថា ការប្រកាស​នូវ​ជំហរ និង​ប្តេជ្ញា​កែ​ទម្រង់​ការ​​បោះឆ្នោត​នេះ គឺ​ផ្អែក​លើ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជា​ធរមាន​នានា និង​ស្ថានការណ៍​ជាក់ស្តែង​ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ ដោយ​គណបក្ស គ្រោង​កែ​ទម្រង់​ការ​បោះឆ្នោត​ចំនួន​៥​ចំណុច រួមមាន​៖

១.​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់ ស្តីពី​ការបោះឆ្នោត ច្បាប់​ស្តីពី​គណបក្សនយោបាយ បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត​

២.ស្នើ​ឲ្យមាន​ក្របខ័ន្ឌគតិយុត្តិ​មួយចំនួន​ថែមទៀត ដើម្បី​បន្ត​លើកកម្ពស់​សុចរិត​ភាព​និង​តម្លាភាព​នៃ​ការបោះឆ្នោត ដូចជា​ស្នើ​សេចក្តី​ព្រាង​​ច្បាប់​ស្តីពី​ថវិកា​គណបក្សនយោបាយ គណបក្ស​ច្បាប់​នានា និង​លិខិត​បទដ្ឋាន​មួយចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​

៣.​គណបក្ស ប្រជាជន​កម្ពុជា ប្រកាន់​គោលការណ៍​បើកចំហ និង​ទទួលយក​មក​សិក្សា​នូវ​អនុសាសន៍​នានា​ទាំង​ជាតិ និង​អន្តរជាតិ ទាក់ទង​នឹង​ការបោះឆ្នោត​

៤.​បង្កើតយន្តការ​សមស្រប​មួយ ដើម្បី​សិក្សា​ស្រាវជ្រាវ​បង្កើតបាន​ក្របខ័ណ្ឌ​កំណែទម្រង់​ការបោះឆ្នោត  ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និង​យុត្តិធម៌​

៥.​ក្របខ័ណ្ឌ​កំណែទម្រង់​ដ៏​មាន​សារៈសំខាន់ ត្រូវធ្វើ​តាមរយៈ​អង្គការនីតិប្រតិបត្តិ និង​នីតិ​បញ្ញតិ្ត​

សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

4 Responses to "​លោក សម រង្ស៊ី ជំរុញ​ឲ្យមាន​ការទទួ​ល​យក​អនុសាសន៍​កំណែទម្រង់​ការបោះឆ្នោតរ​បស់ ​UN សហភាព​អឺរ៉ុប និង ​អង្គការ​ជាតិ​​"

  1. ម៉មសូណង់ដូរ​ ផ្ញើរសារជូនពលរដ្នម្ចាស់ឆ្នោតឈប់ចាញ់បោកសមរង្ស៊ី&កឹមសុខាទៀតតាមរយះ
    គេហទំព័រថ្មីៗ។
    ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​លោក ម៉ម សូណង់ដូ បាន​សម្តែង​ការ​អស់ជំនឿ​ចិត្ត​ចំពោះ​មេដឹកនាំ​បក្សប្រឆាំង ដែលមាន​គោលការណ៍​មិន​ច្បាស់លាស់​ក្នុងការ​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត។ អតីត​អ្នកចូលរួម​សកម្មភាព​ជាមួយ​គណបក្ស​ប្រឆាំង​រូបនេះ បាន​អះអាងថា ទង្វើ​របស់ លោក សម រង្ស៊ី និង​កឹម សុខា បច្ចុប្បន្ន ពិតជា​មិនអាច​រក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​បានឡើយ។

    ខាងក្រោម​នេះ ជា​បទសម្ភាសន៍​រវាង ឬ​ទ្ធី អ្នកយកព័ត៌មាន​ឲ្យ​គេហទំព័រថ្មីៗ ជាមួយ​លោក ម៉ម សូណង់ដូ ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ។

    ថ្មីៗ៖ តើ​លោក​យល់​យ៉ាងណា​ដែល​ចំពោះ​សកម្មភាព ឬក៏​ជំហ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​ការបោះឆ្នោត​បានបញ្ចប់ ក្នុងនាម​លោក​ជា​អ្នកគាំទ្រ​គណបក្ស​នេះ​ផងដែរ​នោះ?

    ម៉ម សូណង់ដូ៖ ខ្ញុំ​យល់ថា ខ្ញុំ​មានការ​សោកស្តាយ​និង​អស់ជំនឿ​ចិត្ត​ខ្លាំងណាស់ ទៅលើ​ជំហរ​របស់​មេដឹកនាំ​បក្សប្រឆាំង​នាពេល​បច្ចុប្បន្ន ពីព្រោះថា ខ្ញុំ​មើលទៅ​ជំហរ​មេដឹកនាំ​ទាំ​ពីរ​នេះ មិនមាន​ភាពច្បាស់លាស់​ទាល់តែសោះ ម្តង​និយាយ​បែបនេះ ម្តង​និយាយ​បែប​នោះ គ្មាន​ពិតប្រាកដ​ឡើយ។ មូលហេតុ​អី្វ បានជា​ខ្ញុំ​និយាយ​បែប​ហ្នឹង? ដោយសារ​ថា ពីមុនមក​និយាយ​ជាមួយ​ម្ចាស់ឆ្នោត​ថា ត្រូវតែ​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ឲ្យ​បានជា​មុន ឲ្យ​បានជា​ដាច់ខាត តែ​ឥឡូវ​ទៅ​និយាយ​ជាមួយ​លោក ហ៊ុន សែន ចង់បាន​ដំណែង​ប្រធានរដ្ឋសភា ថែមទាំង​និយាយថា គ្មាន​នរណា​ឈ្នះ អ្នកណា​ចាញ់​ទៀត។ ខ្ញុំ​ថា ពេលនេះ​បោកប្រាស​ប្រជាពលរដ្ឋ យក​ពលរដ្ឋ​ជា​ឈ្នាន់​ដើម្បី​តែ​អំណាច​របស់លោកធំៗអស់នោះ​តែប៉ុណ្ណោះ។ ដូច្នេះ​ថា មើលទៅ​ដំបូង​ឡើយ​ចង់​ប្តូរ​គេ ឥឡូវ​បែរជា​ប្តូរ​ខ្លួនឯង​វិញ ពិបាក​យល់​តែម្តង។

    ថ្មី៖យ៉ាងណាក៏ដោយ​ពីមុនមក លោក​ក៏​ជា​អ្នកគាំទ្រ​គណបក្ស​នេះ​ផងដែរ ហើយ​ថែមទាំង​លោក បាន​ចូលរួម​សកម្ម​ភាពជា​មួយទៀត?

    ម៉ម សូណង់ដូ៖ ខ្ញុំ​គាំទ្រ និង​ចូលរួម​មែន​ពេលនោះ តែ​លោក​ត្រូវ​យល់​កាលណោះ ខ្ញុំ​គាំទ្រ​ខ្ញុំ​មិន​គាំទ្រ​ទាំ​ងងឹត​ងងុល​នោះទេ គឺ​ខ្ញុំ​គាំទ្រ​ដោយសារ​ក្នុង​ចិត្ត​របស់ខ្ញុំ​ចង់​ផ្លាស់ប្តូរ​សង្គម ចង់​ផ្លាស់ប្តូរ​មេដឹកនាំ​បច្ចុប្បន្ន ដើម្បី​ឲ្យ​ប្រទេស​ខ្ញុំ​មាន​មេដឹកនាំ​ថ្មី​ដែលមាន​សមត្ថភាព និង​គិតពី​ផលប្រយោជន៍​ជាតិ​ជាធំ​តែប៉ុណ្ណោះ។

    ថ្មីៗ៖ អំបាញ់មិញ​លោក និយាយថា មេដឹកនាំ​បក្សប្រឆាំង​ចង់បាន​ដំណែង​ជា​ប្រធានរដ្ឋសភា ដើម្បី​ឲ្យ​មាន​តុល្យភាព​អំណាច មូលហេតុ​អ្វី​បានជា​លោក​មិន​គាំទ្រ​ជំហរ​នេះ?

    ម៉ម សូណង់ដូ៖ លោក​គិត​មើល ក្រែង​ដំបូង​ចង់រក​យុត្តិធម៌​ជូន​ពលរដ្ឋ ចុះ​ហេតុអ្វី​មក​ចង់បាន​ដំណែង​ជា​ប្រធានរដ្ឋសភា ហើយ​បោះបង់ចោល​ឆន្ទៈ​របស់​ពលរដ្ឋ ដែល​ខំ​បោះឆ្នោត​ឲ្យ និង​ខំតស៊ូរ​ជាមួយ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ជាមួយ​គណបក្ស​ខ្លួន ហើយ​សួរថា តើ​ពាក្យសន្យា​របស់ខ្លួន ដែល​ធ្លាប់​សន្យា​ជាមួយ​ពលរដ្ឋ​កាលពី​ពេលមុន​អាចធ្វើ​បានទេ? ខ្ញុំ​ហ៊ាន​ធានាថា ពិតជា​មិនអាច​ធ្វើ​បានឡើយ។

    ថ្មីៗ៖ តែ​យ៉ាងណាក៏ដោយ នៅពេលនេះ យើង​នៅ​មិនទាន់​ដឹងថា តើ​គណបក្សប្រឆាំង​ចង់បាន​តែ​តុល្យភាព​អំណាច​ហើយ​ឈប់​ទាមទារ​យុត្តិធម៌​ជូនព​ត៌​រដ្ឋ​ឬ​យ៉ាងណាទេ តែ​បើសិនជា​បែបនេះ​មែន តើ​លោក​មាន​យោបល់​បែបណា​ដែរ?

    ម៉ម សូណង់ដូ៖ បើ​ដូច្នេះ​មែន ខ្ញុំ​គ្មាន​យោបល់​អ្វី​ទេ​បាទ ហួស​នឹង​និយាយ​ជាមួយ​ពួក​លោកធំ​អស់ហ្នឹង​ហើយ។

    ថ្មីៗ៖ លោក​មើលទៅ ដំណើរ​ឬ​កាយវិកា​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បច្ចុប្បន្ននេះ អាច​នឹង​រក​យុត្តិធម៌​ជូន​ពល់រដ្ឋ​បានទេ?

    ម៉ម សូណង់ដូ៖ ខ្ញុំ​ថា អត់​បាន​ទាល់តែសោះ​នូវ​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត ឥឡូវនេះ​គាត់​គ្រាន់តែ​បោកប្រាស់​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ ពីព្រោះ​អី​គោលដៅ​របស់​ពួកគាត់​មិន​ច្បាស់លាស់ ម្តង​បែបនេះ ម្តង​បែប​នោះ មើលទៅ​ខ្ញុំ​ថា ពួកគាត់​នឹង​ចង់​បានតែ​អំណាច​តែប៉ុណ្ណោះ គ្មាន​ចង់បាន​យុត្តិធម៌​ជូន​ពលរដ្ឋ​អ្វី​ទេ​បាទ។

    ថ្មីៗ៖ ជា​សំណួរ​ចង់​ក្រោយ ដោយសារតែ​លោក​ធ្លាប់​ចូលរួម​សកម្មភាព​ជាមួយ​គណបក្ស​ប្រឆាំង នៅសល់តែ​មួយថ្ងៃ​ទៀត​ប៉ុណ្ណោះ គណបក្ស​នេះ​នឹងធ្វើ​មហា​បាតុកម្ម​លើក​ទី ៣ តើ​លោក​គាំទ្រ​ឬ​ចូលរួម​ធ្វើ​មហា​បាតុកម្ម​នេះ ឬ​អត់?

    ម៉ម សូណង់ដូ៖ ខ្ញុំ​គាំទ្រ​បើ​បាតុកម្ម​នោះ​ធ្វើឡើង​ពិត​ជាមាន​គោលដៅ​ពិតប្រាកដ​រក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​មែន។ តែ​ឥឡូវនេះ​ឲ្យ​ខ្ញុំ​ចូលរួម​ក្នុង​បាតុកម្ម​នេះ ខ្ញុំ​មិន​យក​ខ្លួន​ខ្ញុំ​ទៅ​ប្រឡាក់​ជាមួយលោកធំៗអស់ហ្នឹង​ទៀត​ទេ គឺ​ខ្ញុំ​មិន​ចូលរួម​ជាមួយ​ឡើយ​បាទ។ តែ​ទោះបីជា​ខ្ញុំ​មិន​ចូលរួម​មែន ខ្ញុំ​មិន​ហាមឃាត់​សមាជិក​អ្នកប្រជាធិបតេយ្យ មិន​ឲ្យ​គេ​ចោល​រួម​ដូច​ខ្ញុំ​នោះទេ បើ​គេ​មាន​ឆន្ទៈ​ចង់​ចូលរួម​ក៏​ធ្វើទៅ ខ្ញុំ​បើក​សិទ្ធិ​ឲ្យ៕

  2. LAKA says:

    i just want to description about the policy crisiss our country please do not destroy our time going long and long, If you still doing that it will be run down our Economice No tourism no invesment no job the people poor and poor our Cambodia will run to back histories, i love our CNRP & CPP that they pass the vote i hope they get well impliment and Corporat each other as soon as, We are khmer and khmer do not destroy our nation, please find good solution for our country and our people, we follow the buddha and our king, our life is not the same animal that thire want kill for eat, we have differenc country and language but we are the people too, i want to see the CNRP and CPP touch hand in hand and corperat together for our country and our people, our people need freedom and happy life need good driver. Thank

  3. អ្នកធ្វើស្រែ says:

    ជំរាបសួរលោកបងទាំងពីរ។លោកបងខាឯងជិតដល់ថ្ងៃដោះខោអាវស្អុយហ្នឹងចេញហើយណា។​មានត្រៀមសាប៊ូសំរាប់ងូតទឹកដុសក្អែលហើយឬនៅ????ចំណែកលោកបងស៊ីទុកគាត់អោយនៅ​ស្រែកខាងក្រៅចុះប៉ុន្តែផលចំណេញប្រយ័ត្នចែកគ្នាមិនត្រូវណាកុំឡូឡានាំតែខ្មាសគេទេ។​លោកបងខាក្រោយពីបានខោអាវថ្មីពាក់ហើយកុំភ្លេចជួយរៃអង្គាសជូនបងស៊ីខ្លះៗផងចែកគ្នារស់ទៅ​លោកបងអើយ!!!ពេលវេលាប៉ុណ្ណឹងល្មមបងឯងទាំងពីរដោះកន្ទុយរួចពីសន្យាបុណ្យសក្តិខ្យល់​ដល់អ្នកស្រែចំការដែលគ្នាឆោតៗនោះបានហើយ។ល្មមហើយណាស្រី!!!!!!!!

  4. eclipse says:

    អ្នកមើលស្រាលលោក សម រង្ស៊ី ជាជនអត់ស្គាល់ខ្យល់ ដឹងតែរហើយ។ ដេករង់ចាំការដួល

    រលំឆ្នាំងបាយ របស់លោក សម រង្ស៊ី ដល់ជាតិក្រោយទៅចុះ ណ៎ា ! ក្មេងបៀមដៃ កសិករ។