សម រង្ស៊ី និង ស ខេង ឯកភាព​គ្នា​ថា មិន​មាន​ហិង្សា​ក្នុងពេល​បាតុកម្ម​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃពុធ ទី23 ខែតុលា ឆ្នាំ2013
http://vodhotnews.com

បាតុករនៅទីលានប្រជាធិបតេយ្យ

បាតុករនៅទីលានប្រជាធិបតេយ្យ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ពុធ​នេះ ថ្លែងថា  លោក និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ឯក​ភាពគ្នា ដើម្បី​បញ្ច្រៀស​អំពើ​ហិង្សា ដែល​អាច​កើតឡើង ក្នុង​ពេល​ធ្វើ​មហា​បាតុកម្ម​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៣​ដល់​ថ្ងៃ​ទី​២៥​ខែតុលា​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​២៣​ខែ​តុលា​នេះ លោក សម រង្ស៊ី មានប្រសាសន៍ថា នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក និង​លោក ស ខេង បាន​​ជជែក ដោយ​ឯកភាព​រក្សា«​គោលជំហរ​ហិង្សា» សម្រាប់​មហា​បាតុកម្ម​លើក​ទី​បី​នេះ​។ លោក​បញ្ជាក់ថា អ្នកចូលរួម​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​គោរព​តាម​ក្រម​សីលធម៌ ដែលមាន​។

​ចរាចរណ៍​នៅតាម​មហាវិថី​សំខាន់ និង​ច្រក​តូចៗ​មួយចំនួន នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ មិនសូវ​ត្រូវ​បាន​រឹតបន្តឹង​ខ្លាំង ដូច​មហា​បាតុកម្ម​លើក​ទី​២​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ បើ​ទោះ​បី​ថ្ងៃនេះ គណបក្ស​មួយ​នេះ ចាប់ផ្តើម​មហា​បាតុកម្ម​លើក​ទី​៣​របស់​ខ្លួន​ក៏​ដោយ​។

​កាលពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៣ ប្រជាពលរដ្ឋ និង​កម្លាំងប្រដាប់អាវុធ រួមមាន កងរាជអាវុធហត្ថ និង​នគរបាល បាន​ប៉ះទង្គិច​គ្នា និង​មាន​​​ការ​ផ្ទុះអាវុធ ដោយ​បាន​បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​មួយ​រូប​ឈ្មោះ ម៉ៅ សុខ​ចាន់ បាន​ស្លាប់ រួម​នឹង​ប្រជាពលរដ្ឋ និង កងកម្លាំងប្រដាប់អាវុធ​មួយចំនួន​បាន​រងរបួស ហើយ​សមត្ថកិច្ច​បាន​ចាប់​មនុស្ស ៦​នាក់​ឃុំខ្លួន​។ ការប៉ះទង្គិច​នេះ បាន​កើតឡើង​ចំ​ថ្ងៃ​ទី​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​មហា​បាតុកម្ម​លើក​ទី​ពីរ​។​

​តាម​កម្មវិធី​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ នៅ​ម៉ោង​៣​រសៀល​ថ្ងៃ​ពុធ​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចាប់ផ្តើម​ក្បួន​បាតុកម្ម​ចេញដំណើរ​ដង្ហែ​ញត្តិ​ពី​ទីលាន​ប្រជាធិបតេយ្យ​ទៅ​ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ប្រគល់​ញត្តិ និង​ស្នាម​មេដៃ​របស់​ពលរដ្ឋ​ប្រមាណ​ជា​២​លាន​នាក់​។​នៅ​ថ្ងៃ​ព្រហស្បតិ៍ គណបក្ស នឹង​ចេញ​ដំណើរ​ទៅ​ស្ថានទូត​បារាំង អង់​គ្លេស និង​អាមេរិក ដើម្បី​ប្រគល់​ញត្តិ​ផងដែរ​។ ចំណែក​នៅ​ថ្ងៃ​សុក្រ ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​បាតុកម្ម គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចេញ​ដំណើរ​​ទៅ​ស្ថានទូត​អូស្ត្រាលី រូស្ស៊ី ជប៉ុន ឥណ្ឌូនេស៊ី និង​ចិន​៕

​សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

What Next?

Recent Articles

6 Responses to "សម រង្ស៊ី និង ស ខេង ឯកភាព​គ្នា​ថា មិន​មាន​ហិង្សា​ក្នុងពេល​បាតុកម្ម​​"

  1. យុវជន យុវនារី says:

    សូមជូនពរ លោក ស ខេង លោក សម រង្ស៊ី លោក គឹម សុខា សាមគ្គីគ្នា ក៏សាង

    ប្រទេស កម្ពុជាយើង អោយរីក ចំរើន ទូទាំងប្រទេស ទាំងអស់គ្នា គឺ = ប្រជាពលរដ្ឋ មន្ទ្រីរាជការ

    កម្មករ កសិករ អាជីវករ ក្រុមហ៊ុនត្រឹមត្រូវ ទាំង ១៤ លានអ្នកជាង !

    ជ័យយោ ! លទ្ធិប្រជាធិបតេយ្យ នៅ កម្ពុជា !

  2. តេជោយ៉ត says:

    អាញ្ញាធរឆោតណាស់!!!!ចាំបាច់ទៅបិទចរាចរណ៍ធ្វើអី អោយគេដើរហែរបាតុកម្មទៅ តាមសំរួលទៅកុំបាច់ឃាត់ឃាំងអី អាញ្ញាធរដាក់កំលាំងតាមអែបជាមួយទៅដើម្បីការពារសុវត្តិភាព ពិតជាមិនយល់មែន ទឹកហូរក្នុងទុយូពេយយើងយកដៃផ្ទប់មិនប្រេស្យុងទឹងខ្ពុលទ្បើងអី

  3. eclipse says:

    ទំនប់ទឹក សម្រាប់ រក្សាបំរុងទឹក ទុកប្រើប្រាស់។ នៅក្នុងគ្រា ដល់រដូវទឹកជំនន់កើនឡើង បើយើង

    រឹតត្បិត មិនបន្ធូរមុខទឹក បើកផ្លូវឱ្យវាហូរចេញ ទំនប់ទឹក វានឹងបាក់ធ្លាយ ហូរទឹកយ៉ាងគំហុក ធ្វើឱ្យ

    កើតគ្រោះមហន្តរាយ ខូចខាតកាន់តែធ្ងន់ធ្ងរ។ ដូចជាបាតុកម្មនេះផងដែរ បើសិនជាមានការធ្វើឱ្យ

    ខូចខាត មហន្តរាយដល់ជីវិតមនុស្ស  អន្តរជាតិនៅលើពិភពលោកនឹងលូកដៃចូលមកដល់ខាង

    ក្នុងទឹកដីកម្ពុជាយើង ភ្លាមៗ ជាមិនខាន។ លោក ស ខេង ជាមេដឹកនាំ គិតត្រូវ។

  4. Chourn says:

    If the police do not start to attack first, nothing violence happened for sure. But I am not sure if the police of the gov. plays a double standard game to destroy the event.

  5. LAKA says:

    i just want to description about the policy crisiss our country please do not destroy our time going long and long, If you still doing that it will be run down our Economice No tourism no invesment no job the people poor and poor our Cambodia will run to back histories, i love our CNRP & CPP that they pass the vote i hope they get well impliment and Corporat each other as soon as, We are khmer and khmer do not destroy our nation, please find good solution for our country and our people, we follow the buddha and our king, our life is not the same animal that thire want kill for eat, we have differenc country and language but we are the people too, i want to see the CNRP and CPP touch hand in hand and corperat together for our country and our people, our people need freedom and happy life need good driver. Thank

  6. អ្នកធ្វើស្រែ says:

    សូមកុំយកពាក្យទន់ភ្លន់ប៉ុន្តែម៉ឺងម៉ាត់របស់អ្នកអនុវត្តិច្បាប់ទៅធ្វើអាជីវកម្មនយោបាយណា។​មិនប្រើហឹសាមិនមែនបានន័យថាបណ្តែតបណ្តោយអោយអ្វើអ្វីស្រេចតែនឹងក្បាលចិត្តពាលទេ។​សកម្មភាពដែលប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈឬអ្នកដទៃត្រូវបង្រ្កាបភ្លាម!ភ្លាម!​ដូចជាឆ្លៀតឲកាសឆក់់ប្លន់,ធ្វើអោយរាំងស្ទះចរាចរណ៍,ខូចបិរិដ្ឋានទីក្រុង,អូសបន្លាយពេលវេលា​គ្មានកំណត់,ចង់បាននូវអ្វីៗដែលគ្មានឬពុំអាចធ្វើបាន,ចង់បានអំណាចផ្ទាល់ខ្លួនខុសបែបបទ , យល់ច្រឡំសិទ្ធិបញ្ចេញមតិថាខ្លួនមានអំណាចចេញបទបញ្ជា។ល។និង។ល។​សូមប្រយ័ត្ន​ប្រយែងសកម្មភាពក្រុមរបស់ខ្លួនណាមេបាតុកម្ម!!!!!