មហា​បាតុកម្ម​លើក​ទី​៣​របស់​បក្ស​សង្គ្រោះ​ជាតិ

នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាប់​តាំង​ពី​ព្រឹក​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា មាន​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់ ដែល​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​នានា ដើម្បី​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។

ដោយ ទេព​ សុរ៉ាវី
2013-10-22
វិទ្យុ អាស៊ីសេរី

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

បាតុកម្ម សង្គ្រោះ​ជាតិ ៦១០
បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​២០១៣។ RFA/Mom Sophon

ក្រុម​បាតុករ​មួយ​ចំនួន​ក៏​បាន​ចូល​រួម​ដង្ហែ​ក្បួន​យក​ញត្តិ​ទៅ​កាន់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា។ សមត្ថកិច្ច​មិន​បាន​រារាំង​ក្រុម​បាតុករ​ដែល​មក​ពី​តាម​បណ្ដា​ខេត្ត​នានា ដូច​កាល​ពី​ធ្វើ​មហា​បាតុកម្ម​លើក​មុន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ផ្ទុយ​ទៅ​វិញ បាន​សម្រួល​និង​អនុញ្ញាត​ឲ្យ​ពួកគាត់​ធ្វើ​ដំណើរ​ចូល​ក្រុង ហើយ​រក្សា​សុវត្ថិភាព​ក្នុង​ក្បួន​ដង្ហែ​នាំ​ញត្តិ​ថែម​ទៀត។

ក្រុម​បាតុករ​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដង្ហែ​ញត្តិ​ដោយ​មាន​ស្នាម​មេដៃ​ចំនួន​ជាង ២.៣​លាន​នៅ​ទូទាំង​ប្រទេស​ទៅ​ប្រគល់​ឲ្យ​មន្ត្រី​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​តុលា ក្នុង​ថ្ងៃ​បាតុកម្ម​ដំបូង​នៃ​មហា​បាតុកម្ម ៣​ថ្ងៃ​របស់​គណបក្ស​ប្រឆាំង។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​ថា ញត្តិ​ដែល​ទទួល​បាន​នៅ​នេះ មាន​ឧបសគ្គ​ច្រើន មាន​ទាំង​ការ​រារាំង ឃាត់ឃាំង​មិន​ឲ្យ​ពលរដ្ឋ​ផ្តិត​មេដៃ​មាន​ការ​គំរាមកំហែង​ពលរដ្ឋ និង​មាន​ការ​ដក​ហូត​ស្នាម​ផ្តិត​មេដៃ​របស់​ពលរដ្ឋ​ដែល​បាន​គំាទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ដែរ​ថា មាន​មនុស្ស​ច្រើន​នៅ​តែ​បន្ត​គាំទ្រ និង​ចូល​រួម​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង មិន​ដូច​ការ​ទាយ​ទុក​របស់​គណបក្ស​ប្រជាជន។ លោក​បន្ត​ថា ពិភពលោក​កំពុង​តែ​សម្លឹង​មើល​មក​ទីលាន​ប្រជាធិបតេយ្យ​នៅ​រាជធានី​ភ្នំពេញ ថា តើ​មាន​មនុស្ស​ចូល​រួម​ធ្វើ​បាតុកម្ម​ច្រើន​ឬ​ទេ?

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​បាន​និយាយ​ចំអក​ថា ប្រជាពលរដ្ឋ​ចង់​បាន​សន្តិភាព​ហើយ​មិន​ចូល​បាតុកម្ម​ទេ។ លោក​បាន​ហៅ​សន្តិភាព​បែប​នោះ គឺ​សន្តិភាព​ទទេ ហើយ​បាន​ប្រដូច​សន្តិភាព​ដែល​គណបក្ស​ប្រជាជន​និយាយ​នោះ ថា​ជា​សន្តិភាព​នៅ​ជិត​ផ្នូរ​ខ្មោច។

លោក សម រង្ស៊ី បាន​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​គណបក្ស​សង្គ្រោះ​ជាតិ ប្រមូល​ញត្តិ​បាន​ចំនួន​ជាង ២​លាន​ស្នាម​មេដៃ។ តាម​គម្រោង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​បន្ត​ស្វែង​រក​ស្នាម​មេដៃ​ឲ្យ​បាន​ជាង ១​លាន​បន្ថែម​ទៀត សរុប​គឺ​ឲ្យ​បាន​ជាង ៣​លាន​ស្នាម​មេដៃ ដើម្បី​បង្ហាញ​ឲ្យ​អន្តរជាតិ​មើល​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​ជា​អ្នក​ឈ្នះ​ឆ្នោត​ពិត​ប្រាកដ។

ក្រោយ​ពី​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​រួច ក្បួន​ដង្ហែ​នាំ​ញត្តិ​របស់​ក្រុម​បាតុករ​បាន​ដង្ហែ​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ​នៅ​វេលា​ម៉ោង​ជាង ៣​រសៀល ឆ្ពោះ​ទៅ​កាន់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​តាម​បណ្ដោយ​ផ្លូវ​ប៉ាស្ទ័រ។ លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ដើរ​នាំ​មុខ​រថយន្ត​ដាក់​ញត្តិ ហើយ​ក្រុម​បាតុករ​ច្រើន​ម៉ឺន​នាក់​បាន​ដើរ​ដោយ​ថ្មើរ​ជើង​ប្រវែង​ច្រើន​គីឡូម៉ែត្រ។

ក្បួន​ដង្ហែ​នេះ​ឃើញ​មាន​សមត្ថកិច្ច ២៤​នាក់ បាន​ដើរ​អម​សង​ខាង​ផ្លូវ​ក្បែរ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ តាំង​ទី​លាន​ប្រជាធិបតេយ្យ​ដើម្បី​ការពារ​សុវត្ថិភាព។

ក្បួន​ដង្ហែ​ធំ​ដ៏​កម្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លើក​នេះ​ឃើញ​មាន​សមត្ថកិច្ច​ច្រើន​រយ​នាក់ បាន​ដាក់​កម្លាំង​ពង្រាយ​បិទ​ផ្លូវ​រាំង​នៅ​ចំណុច​ជិត​វត្ត​លង្កា ក្នុង​បំណង​មិន​ឲ្យ​ក្រុម​បាតុករ​ដើរ​ឆ្ពោះ​តម្រង់​ទៅ​ផ្លូវ​វិមាន​ឯករាជ្យ។ យ៉ាង​ណា​ក្បួន​ដង្ហែ​នោះ បាន​ធ្វើ​ដំណើរ​យ៉ាង​សន្សឹមៗ ទៅ​ដល់​គោលដៅ​ហើយ​មាន​តែ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ ១០​នាក់​ប៉ុណ្ណោះ ដឹក​ញត្តិ​ប្រគល់​ឲ្យ​មន្រ្តី​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស។

បាតុករ​ម្នាក់​ដែល​បាន​ដើរ​ក្នុង​ក្បួន​ដង្ហែ​នាំ​ញត្តិ​លោកស្រី ឡេង ណារី មាន​ប្រសាសន៍​ថា ការ​ចូល​រួម​របស់​លោកស្រី​នៅ​ពេល​នេះ គឺ​មាន​បំណង​តែ​មួយ​គត់​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ថ្នាក់​ដឹកនាំ​ថ្មី។

មិន​ខុស​គ្នា​ដែរ បាតុករ​ម្នាក់​ទៀត គឺ​លោក សំ រស់ មក​ពី​ខេត្ត​កណ្ដាល ជឿ​ថា គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាងរាស្ត្រ។ លោក​គិត​ថា ការ​បន្លំ​សន្លឹក​ឆ្នោត​ជា​មូលហេតុ​មួយ​ដែល​ក្រឡាស់​ឲ្យ​អ្នក​ឈ្នះ​ឲ្យ​ទៅ​ជា​ចាញ់ ដូច្នេះ​មាន​តែ​ការ​ទាមទារ​រក​យុត្តិធម៌​ពី​អង្គការ​អន្តរជាតិ​ទេ ទើប​អាច​ធានា​ថា ពលរដ្ឋ​បាន​យុត្តិធម៌​ពិត​ប្រាកដ។

ក្បួន​ដង្ហែ​យក​ញត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ចប់ ហើយ​ក្រុម​បាតុករ​និង​ថ្នាក់​ដឹកនាំ​សង្គ្រោះ​ជាតិ បាន​ដើរ​បក​ក្រោយ​តាម​ផ្លូវ​ប៉ាស្ទ័រ​ដដែល តម្រង់​មក​ទីលាន​ប្រជាធិបតេយ្យ​វិញ បន្ទាប់​មក​ក្រុម​បាតុករ​ក៏​បាន​រំសាយ​នៅ​ម៉ោង​ជាង ៦​យប់។ មាន​ក្រុម​បាតុករ​ប្រមាណ​ជាង ៥​ពាន់​នាក់​ប៉ុណ្ណោះ​នៅ​បន្ត​ស្នាក់នៅ​ទីលាន​ប្រជាធិបតេយ្យ ក្រោម​រោង​កៅស៊ូ​តង់ ដើម្បី​រង់ចាំ​ចូល​រួម​បាតុកម្ម និង​ហែ​យក​ញត្តិ​ទៅ​ស្ថាន​ទូត​នានា​ក្នុង​ទីក្រុង​ភ្នំពេញ បន្ត​ទៀត នៃ​បាតុកម្ម​ថ្ងៃ​ទី​២ របស់​គណបក្ស​ប្រឆាំង។

បាតុកម្ម​លើក​ទី​៣ ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​លើក​នេះ មិន​ឃើញ​មាន​ការ​បិទ​ផ្លូវ​រារាំង​ដំណើរ​ពលរដ្ឋ​ពី​តាម​បណ្ដា​ខេត្ត​នានា ចូល​មក​ក្រុង​ភ្នំពេញ​ខ្លាំងក្លា​នោះ​ទេ។ លើកលែង​តែ​ចំណុច​ភូមិ​ត្រសាំង ឃុំ​ជើងកើប ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល កម្លាំង​នគរបាល​បាន​ស្ទាក់​រថយន្ត​ដែល​ដឹក​បាតុករ​ចូល​មក​រាជធានី​ភ្នំពេញ។

ការ​ស្ទាក់​នៅ​ចំណុច​នោះ​ធ្វើ​ឲ្យ​កក​ស្ទះ​ចរាចរណ៍​ជិត ១​ម៉ោង។ ទី​បំផុត​ក្រុម​បាតុករ​ទាំង​នោះ បាន​នាំ​គ្នា​អង្គុយ​និង​ចង់​ខ្សែ​កាត់​ផ្លូវ ហើយ​អូស​បន្លា​ស្រាស់​កាត់​ផ្លូវ​បិទ ចរាចរណ៍​ទាំង​ស្រុង​តែម្ដង ជា​ការ​គំរាម​សមត្ថកិច្ច​រហូត​ធ្វើ​ឲ្យ​សមត្ថកិច្ច​បង្ខំ​បើក​ផ្លូវ​ឲ្យ​ពួក​គាត់​ធ្វើ​ដំណើរ​ចូល​ក្រុង​បាន។

រី​ឯ​នៅ​ចំណុច​ឃុំ​ឃ្លាំង​សម្បត្តិ ស្រុក​បាទី ខេត្ត​តាកែវ សមត្ថកិច្ច​បាន​យក​បារ៉ាស់​មក​បិទ​ផ្លូវ​មិន​ឲ្យ រថយន្ត​ក្រុម​បាតុករ​ធ្វើ​ដំណើរ​ចូល​ក្រុង​បាន។ ប៉ុន្តែ​ចុង​ក្រោយ​សមត្ថកិច្ច​បើក​ផ្លូវ​ឲ្យ​ចរាចរណ៍​វិញ ក្រោយ​មាន​ការ​កក​ស្ទះ​ផ្លូវ​ជា​ច្រើន​ម៉ោង។

ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក លោក នី ចរិយា យល់​ឃើញ​ថា ការ​ដង្ហែ​ក្បួន​នាំ​ញត្តិ​របស់​ពលរដ្ឋ​នៅ​ពេល​នេះ គឺ​បង្ហាញ​ពី​ឆន្ទៈ​ពិត​ប្រាកដ​របស់​ពលរដ្ឋ​ដែល​ចង់​ឲ្យ​អង្គការ​សហប្រជាជាតិ​ពិនិត្យ​ឡើង​វិញ​នូវ​ការ​អនុវត្ត​សិទ្ធ​សញ្ញា​ទីក្រុង​ប៉ារីស។ លោក​បន្ត​ថា មហា​បាតុកម្ម​ដែល​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូល​រួម​កុះករ​នេះ ក៏​បង្ហាញ​ពី​សីលធម៌​ខ្ពស់​ក្នុង​ការ​ធ្វើ​មហា​បាតុកម្ម​អហិង្សា។

មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ តាម​គម្រោង​ថ្ងៃ​ទី​២ នៃ​មហា​បាតុកម្ម​នៅ​ថ្ងៃ​ទី​២៤ នឹង​មាន​ការ​ដង្ហែ​ក្បួន​នាំ​ញត្តិ​ទៅ​ស្ថាន​ទូត​បារាំង ស្ថានទូត​អង់គ្លេស និង​ស្ថានទូត​សហរដ្ឋអាមេរិក ហើយ​នៅ​ពេល​យប់​មាន​បញ្ចាំង​ភាពយន្ត​ឯកសារ។ សម្រាប់​ថ្ងៃ​បាតុកម្ម​ចុង​ក្រោយ នឹង​មាន​ការ​ហែ​យក​ញត្តិ​ទៅ​ស្ថានទូត​អូស្ត្រាលី ស្ថានទូត​រុស្ស៊ី ស្ថានទូត​ជប៉ុន ស្ថានទូត​ឥណ្ឌូនេស៊ី និង​ស្ថានទូត​ចិន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

-សកម្មភាព​ពលរដ្ឋ​ចូល​រួម​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ។

-សកម្មភាព​ពលរដ្ឋ​ចូល​រួម​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ។

-សកម្មភាព​ពលរដ្ឋ​ចូល​រួម​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ។

-សកម្មភាព​ពលរដ្ឋ​ចូល​រួម​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ។

-សកម្មភាព​ពលរដ្ឋ​ចូល​រួម​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ។

-សកម្មភាព​ពលរដ្ឋ​ចូល​រួម​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ។

-សកម្មភាព​ពលរដ្ឋ​ចូល​រួម​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ។

-សកម្មភាព​ពលរដ្ឋ​ចូល​រួម​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ។

-សកម្មភាព​ពលរដ្ឋ​ចូល​រួម​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ។

១០-សកម្មភាព​ពលរដ្ឋ​ចូល​រួម​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ។

១១-សកម្មភាព​ពលរដ្ឋ​ចូល​រួម​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ។

១២-សកម្មភាព​ពលរដ្ឋ​ចូល​រួម​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ។

១៣-សកម្មភាព​ពលរដ្ឋ​ចូល​រួម​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ។

១៤-សកម្មភាព​ពលរដ្ឋ​ចូល​រួម​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ។

១៥-សកម្មភាព​ពលរដ្ឋ​ចូល​រួម​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ។

១៦-សកម្មភាព​ពលរដ្ឋ​ចូល​រួម​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ។

១៧-ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

១៨-អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពេល​មក​ដល់​ទីលាន​ប្រជាធិបតេយ្យ។

១៩-ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

២០-បាតុករ​ស្វាគមន៍​ប្រសាសន៍​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ។

២១-ក្បួន​ដង្ហែ​ញត្តិ​ឆ្ពោះ​ទៅ​កាន់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

២២-ក្រុម​សមត្ថកិច្ច​ឈរ​ចាំ​សម្រួល​ក្បួន​ដង្ហែ​របស់​បាតុករ។

២៣-ក្បួន​ដង្ហែ​ញត្តិ​ដែល​មាន​ក្រុម​សមត្ថកិច្ច​ជួយ​សម្រួល​ចរាចរណ៍។

 



អត្ថបទ​ដែល​ទាក់ទង


What Next?

Related Articles

35 Responses to "មហា​បាតុកម្ម​លើក​ទី​៣​របស់​បក្ស​សង្គ្រោះ​ជាតិ"

  1. Terminator III says:

    Look at these poor ordinary people, they are desperately demanding for real justice and their freedom of choices.

  2. Chourn says:

    Good luck and suceed from this demonstration. Spending little time at this time for a surval for a long time in the future. No matter how hard we do if we are a real Khmer in order to protect our country from corruption, from losing Island or territory to nearby countries, from return to communist regime, from destroying our natural resources, from illegal migrations of VN into Cambodia.

  3. Chourn says:

    Good luck and suceed from this demonstration. Spending little time at this time for a survival for a long time in the future. No matter how hard we do if we are a real Khmer in order to protect our country from corruption, from losing Island or territory to nearby countries, from return to communist regime, from destroying our natural resources, from illegal migrations of VN into Cambodia.

  4. Sokharoath says:

    ដាការពិតនិងជាសត្យានុម័ត(ទ៊ណាមានការជិះជាន់ទីនោះនឹងមានកំណើតបដិវត្តន៍). តែស្ថានប្រទេសកម្ពុជាបច្ចុប្បន្នមិនដូចសម័យមុនឡើយ
    ម៉្យាងមិនមានអាណានិគមអ្វីនោះទេ។. បើលោកប្រធានបក្សង្រោះជាតិិ និងលោកអនុប្រធានពិតជាចង់អភិវឌ្ឍស្ថានភាពគ្រប់គ្រងឬអភិបាលកិច្ចល្អមែន សម្េងដែលបក្សលោកទទួលបានលើកនេះសមល្មមបក្សលោកយកជាប្រយោជន៍ជាទុនសម្រាប់តម្រង់ពួកបក្សប្រជាជនកម្ពុជា សម្រាប់ កសាងមូលដ្ឋានគ្រឹះនៃការគ្រប់និងកសាងធនធានមនុស្សតាមបែបវិទ្យាសាស្រ្តសម្រាប់ជ័យជំនះអាណត្តិក្រោយ។ លើសពីនោះ ការតស៊ូមតិក្នុង ក្របខ័ណ្ឌច្បាប់ ក្នុងឋានះជាតំណាងរាស្រ្ត និងសច្ចះភាពបក្សលោកថាប្រកាន់ខ្ជាប់នោះ ថាមិនត្រូវលោកអាចទាញឬប្រមូលការជឿជាក់ពីបក្សប្រជាជនកាន់តែបានច្រើនថែមទៀត. ត្បិតអីអំណាចគ្រប់គ្រងរបស់បក្សប្រជាជននៅក្នុងប្រព័ន្ធសេវាសាធារណះបច្ចុប្បន្នកាន់តែដុនដាបៗ ទៅហើយ តាមរយះការតែងតាំងតាមក្រសួងមន្ទីរដែលមិនត្រឹមត្រូវដែលយកតែក្រុមកូនប្រពន្ធរបស់គាត់។ សូម្បីអ្នកចុះជួយមូលដ្ឋានសកម្ម និងប្តូរផ្តាច់ជាមួយសម្តេចមួយនេះក៏ដកចិត្តពីគាត់ច្រើនដែរ(កន្លែងគេខំទទួលជ័យជំនះមិនទទួលបានការលើកទឹកចិត្តទេ តែគាត់លើកបន្តុបអ្នក បរាជ័យ អ្នកគ្មានចំណេះដឹងឱ្យមកត្រួតក្បាលពួកគេទៀត ។ គាត់តែងតាំងតាមបែបអត្តនោម័តនិងបក្សពួក)។ កុំបន្តបាតុកម្មដែលនាំអាស្រូវ ឈ្មោះបន្ថែមធ្វើអ្វី ចូលតស៊ូក្នុងសភាវិញ. និងប្រើកំហុសរបស់គរួសារសែនប្តួលបក្សនេះទៅតាមរូបភាពច្រេះស៊ីដែកដែលគាត់ធ្លាប់អនុវត្ត ជាគ្រប់បក្សវិញល្អជាង។ ខំសន្សំលុយជំនួយសម្រាប់ប្រើ ប្រាំឆ្នាំមិនយូរទេ។

  5. LAKA says:

    i just want to description about the policy crisiss our country please do not destroy our time going long and long, If you still doing that it will be run down our Economice No tourism no invesment no job the people poor and poor our Cambodia will run to back histories, i love our CNRP & CPP that they pass the vote i hope they get well impliment and Corporat each other as soon as, We are khmer and khmer do not destroy our nation, please find good solution for our country and our people, we follow the buddha and our king, our life is not the same animal that thire want kill for eat, we have differenc country and language but we are the people too, i want to see the CNRP and CPP touch hand in hand and corperat together for our country and our people, our people need freedom and happy life need good driver. Thank

  6. ស្រណោះខ្មែរក្រីក្រ says:

    នេះគ្រាន់តែជាការចូលរួមបាតុកម្មអហឹង្សា មិនទាន់ដល់ការធ្វើបដិវត្តប្រជាជនងើបឡើងតទល់ជាមួយរដ្ចាភិបាលផ្តាច់ការនៅឡើយទេ!

  7. CPP says:

    Every CNRP’s member always wants a guy who promises them in all their needs, makes them smile by stupid jokes and treat them like a princess….Why??

  8. 18 Mars says:

    ខ្ញុំបានអានពាក្យប៉ុន្មានម៉ាត់របស់ ផៃ ស៊ីផាន តាមហ្វេសប៊ុកថ្ងៃនេះ។ សម្តីរបៀបនេះមិនសមជាអ្នកដឹកនាំ ទេ….ឆ្ងល់ដែរថាវាទៅរស់នៅបរទេសដែរតែដល់មកវិញថោកជាងក្មេងៗជំនាន់ក្រោយឆ្ងាយណាស់។ ខ្ញុំគិតថាគណៈបក្សប្រជាជនបើនៅតែប្រើប្រាស់មនុស្សធុនៗនេះពិតជានឹងផ្ងារពោះដូចគណៈបក្សហ្វ៊ុន ស៊ិនប៉ិចជាមិនខាន ពេលនោះទើបគេនាំគ្នាជឿថាគណៈបក្សប្រជាជននឹងត្រូវវិនាសដោយសារលោក ហ៊ុនសែន និងអាម៉ីអាថោករបស់គាត់………………..

  9. NoOne says:

    @Sokharoath : I love your comments in khmer language.

    SO TRUE, SMART MOVE.! LONG TERM AND SUSTAINABILITY APPROACH.

    That’s what I’m thinking about too…. Fingers cross and wish they could understand this ideas.

    Peace Y

  10. serey says:

    Dear ELITE,
    Could you please send to Raingsy & Sokha a special GIFT (bullet) on their HEAD soon as soon possible. This is respond to their hard working to BURN our house (Cambodia Nation) under the reason of their CRAZY POLICY which are drunk in Ambitions of POWER.
    They never care about our home. What they do just to be POWER in HAND only.
    Would you please hurry up send to them!.
    We are looking forward.

  11. ខ្មែរពីកំណើត says:

    ខ្មែរពិត ជាពូជ អង្គរ ពូជអង្គរដែលលូតលាស់ទាន់សម័យ ស្គាល់កាលៈទេសៈ ដែលត្រូវអោនត្រូវងើប
    សូមសម្ដែងនូវការកោតសរសើរដលពលរដ្ឋខ្មែរទាំងចាស់ទាំងក្មេង ដែលចុះសម្រុងគ្នា លះបង់ប្រយោជផ្ទាល់ខ្លួន
    ធ្វើប្រយោជជាតិ។ ទោះជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិឬមិនគាំទ្រក៏ដោយ ដើម្បីប្រជាធិប្បតេយ ការផ្លាស់ប្ដូរត្រូវតែមាន
    ដើម្បីសេរីភាព នឹងយុត្តិធម៌ មិនត្រូវរសនៅក្រោមអណាចផ្ដាច់ការ​ បក្សពួកនិយមទាំងនោះទេ។

  12. pingpong says:

    ១. បក្ខពួកហ៊ុន សែនបាននាំទាហានជាច្រើនឡានចូលក្រុងភ្នំពេញហើយ!
    ២. សូមនិស្សិត សិស្ស និងកម្មករ មេត្តាត្រៀមកំលាំង ដើម្បីទប់ស្កាត់ និងឡោមព័ទ្ធបក្ខពួកហ៊ុន សែន ករណីពួកវាបង្រ្កាបបាតុករដែលជាប្រជារាស្រ្តស្លូតត្រង់របស់យើង!!
    ៣. យើងជាជនរួមជាតិខ្មែរមិនបណ្តោយអោយហ៊ុន សែនអនុវត្តនូវយុទ្ធសាស្រ្តបិទទ្វារវៃឆ្កែជាដាច់ខាត!!!!

  13. បរិមី ព្រ:វិហារ says:

    ដូចជាគ្មានអ្វីចំឡែកឡើយ ការអត់ធ្មត់ខ្ពស់នឹងបានទទួលលទ្ធផលអហឹង្សាត្រឡប់វិញ ការអំពាវនាវនិងរត់រកហឹង្សាមិនពិបាកទេនឹងទទួលភ្លាម ចង់ដឹងយកដុំថ្មគប់លើសមត្ថកិច្ចសាកមើល នឹងមានហឹង្សាតបវិញមិនខាន ។ កុំគិតថាគេឯងគ្រប់គ្នាពេញចិត្តនឹងការដឹកនាំបាតុកម្មគ្មានគោលដៅច្បាស់លាស់ទាំងនេះឱយសោះ ។ ខ្ញុំអាណិតអាសូរបាតុករខ្លះ នឹងជួបវិបតិ្តការរស់នៅក្នុងគ្រួសារនិងសង្គមរបស់ខ្លួនបណ្តាលមកពីការចាញ់បោកមនុស្សមួយក្រុមដែលនាំពួកគាត់ គិតខុស ” មឆ្ឆាធិតិ” ការនាំគេគិតខុសជាអំពើបាបកម្មមួយដែរ!

  14. សំ says:

    បើមិនមានខុសរកត្រូវមិនឃើញទេត្រូវតែមានការលះបង់ខ្លះទើបទទួលបានលទ្ធផលមកវិញ

  15. vv says:

    Desrest Demonstratores,
    From the bottom of my heart, i salute you, i am thank you and i am deeply apreciate you for your courage and your sacrify for our people and country. You are making a new page for Cambodia history.

  16. eclipse says:

    មិនគួរមានការដង្ហែក្បួនបាតុកម្ម ដើម្បីប្រគល់ញត្តិ ទៅស្ថានទូត រុស្ស៊ី និងចិនឡើយ។ ពីព្រោះ
    ស្ថានទូតទាំងពីរនេះ បានចាត់ទុកអ្នកនិយមលទ្ធិប្រជាធិបតេយ្យ ជាខ្មាំងសត្រូវ ដែលត្រូវតែ
    សម្លាប់ស៊ីសាច់ ហុតឈាមប្រជារាស្ត្រខ្មែរ ចាប់តាំងពីឆ្នាំ១៩៧៥។ ឥឡូវនេះអំពើបាបកម្មរបស់
    អតីតរដ្ឋកុម្មុយនិស្តនៃសហភាពសូវៀត ត្រូវវិនាស បែកបាក់ រលំរលាយអស់ហើយ។ គួរតែមាន
    ការពិគ្រោះគ្នាលើកប្រធានបទមួយផ្សេងទៀត សម្រាប់ហែបាតុកម្មទៅដល់ស្ថានទូតកុម្មុយនិស្ត
    ទាំងពីរនេះ។ រដ្ឋកុម្មុយនិស្តទាំងពីរនេះហើយ ជាអ្នកចង្អុលឱ្យតាមកំទេចបំផ្លាញអ្នកកាន់មរតក
    លទ្ធិប្រជាធិបតេយ្យនៅក្នុងទឹកដីកម្ពុជា មិនបានសម្រេច រហូតបានធ្លាក់មកដល់ដៃអ្នកបន្តវេន
    ជាលោក សម រង្ស៊ី ដូចមានបាតុកម្មនៅក្នុងថ្ងៃនេះ។

  17. Former Hia lola says:

    Anybody can answer these questions?
    – Who has built the country from nothing untill now we hav everything?
    – Who create problem in society from the beginning until now?
    – What is good about the opposition party has done for Cambodia beside asking the world to stop aids to starve Khmer people????

  18. ngor heaw says:

    Former Hia lola

    October 23, 2013 at 10:10 pm

    ​បងប្អូនកុំបារម្ភ ​មហា​បាតុកម្ម ​នឹងជួយ​បងប្អូនពីការ​ស្លាប់​​ដោយសារតែ​ទឹកជំនន់បាន។

    lolo

    October 23, 2013 at 11:02 pm

    ជាវីរបុរសសមរង្ស៊ី កំពុងប្រមូលមនុស្សរាប់ម៉ឺននាក់មកជួយ​បងប្អូនហើយ​នៅក្នុង​ទឹកជំនន់​នេះ ​បងប្អូនកុំបារម្ភ​អ្វី !

    colab

    October 23, 2013 at 11:59 pm

    ប្រសិនបើបាន រាប់ម៉ឺននាក់ ​ដែល​លោកសមរង្ស៊ី​បានប្រមូល​មក​ ដើម្បីជួយដល់​ជនរងគ្រោះនោះ ​ប្រហែលជា​ គ្មាន​នាក់ស្លាប់​ទេ។
    ​bravo ជាវីរបុរស​សមរង្ស៊ី​!

  19. mission impossible says:

    Bravo Mr. Sam Raingsy and Boooooo Hun Sen who is a thief leader of Cambodian election.

  20. ភ្នែកទោល says:

    សូំកោតសរសើរនូវទឹកចិត្តដ៍ក្លាហាននិងស្នេហាជាតិរបស់បងប្អូន ហេតុតែចង់បានការផ្លាស់ប្ដូរនិងយុត្តិធម៌ក្នុងសង្គម ទោះជាគ្មានលុយក៍បងប្អូនខំតស៊ូខ្ចីលុយគេ,លក់
    មាន់ទាបន្លែបន្លុកផ្សេងៗដើម្បីធ្វើជាសោហ៊ុយធ្វើដំណើរមកចូលរួម បងប្អូនក្រតែធនធានទេតែមិនក្រមនសិការជាតិទេ វាផ្ទុយពីមនុស្សមួយចំនួនអ្នកខ្លះបានរៀនសូត្រចេះដឹងទៅទៀត តែគ្មានមនសិការជាតិក្នុងខួរសូម្បីបន្តិច លក់ឧត្តមគតិខ្លួនដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនបំរើផលប្រយោជន៍បរទេសយួនឈ្លានពាន បំរើជនក្បត់ជាតិ,ជនលក់ជាតិនិងបំផ្លាញជាតិ ពួកទាំងនេះទោះមានងារជាអ្វីក៍នៅតែថោកទាបដែរ។

  21. មឺន​ងួន says:

    សូមជំរាបថាជំនួយទឹកនន​​បានតែគ្នាវាទេបេីតាមដែលប្រជាពលរដ្ដជាអ្នកទទួលប្រាប់មឹនងួន
    កំុចេះតែឡាគេធូតាមCAMNEWS

  22. ជា ស៊ីម says:

    ល្អណាស់ Pingpong តាសូមគាំទ្រគំនិតលោកចៅហើយ! ដែលបង្ហាញពីទឹកចិត្តនិងឆន្ទៈ

    ស្នេហាជាតិពិតៗ៕
    ………….

    សូមផ្តាំទៅអ្នកដឹកនាំគណៈបក្សប្រជាជនថា មិនចាំបាច់ខំឃោសនាបំប៉ោងការពិតទេ

    ប្រជាជននៅទូទាំងប្រទេសគេស្គាល់រស់ជាតិនៃការបំផ្លាញជាតិនិងប្រទេសជាតិរបស់កលល្បិច

    ពួកគណៈបក្សថោកទាបនេះគ្មានសល់ចន្លោះទេ។ សូម្បីតែខ្លួនឯងជាអ្នកធ្វើឲ្យប្រជាជនក្រលំបាក

    និងហិនហោចអស់ធនធានធម្មជាតិក៏ដឹងដែរ។ សួរថាហេតុអ្វីមិនព្រមចុះចេញពីអំណាចផ្តាច់ការ

    នេះ? មនុស្សយើងអ្នកធ្វើល្អ និងអ្នកអភិវឌ្ឍគេមើលឃើញណាស់ មិនបាច់ខំបូរបាច់តាមគ្រប់

    ប្រពន័ពត៌មានទេ។ អាឆ្កែថោកប៉ុន្មានក្បាលជាបណ្ឌិតអាច់ឆ្កែ និងអាអ្នកផ្សាយពត៌មាឲ្យឆ្កែនិង

    ឆ្មាស្តាប់បង្ហិនតែថវិការញើសឈាមប្រជាជន ព្រមទាំងអាតំណាងរាស្ត្រអាច់ជ្រូកក្បាលយួន

    ខ្លួនខ្មែរ ក្នុងរដ្ឋសភា អញសុំប្រាប់ពួកអាថោកឯងថាកុំចេះអីតែឯងឲ្យក្រែងចេះគេផង។

    ពួកអាឆ្កែបណ្ឌិតថោកទាបឯងចាញ់តែកូនក្មេងអានាថាដើររើសសំរាមផងដែលមានឆន្ទៈស្នេហា

    ជាតិ មិនដូចពួកអាឆ្កែថោកបង្ហិនបង្ហោចជាតិឡើយ។

    ចូរពួកអាថោកគណៈបក្សប្រជាជនអាច់ឆ្កែមើលចុះ អញមិនកាន់ជើងខាងណាទេ ហើយអញក៏

    មិនចូលគណៈបក្សណាទាំងអស់ អាគណៈបក្សណាធ្វើត្រូវអញថាត្រូវ អាគណៈបក្សណាធ្វើខុស

    អញថាខុស​ …. ថាតើកំហឹងប្រជាជនប្រប៉ិនណា???? នេះកុំតែពួកអាថោកឯងគំរាមបំភិត

    បំភ័យប្រជាជនប្រើល្បិចថោកចល័តកងទព័ ប្រើឆ្កែអង្គរក្ស ប្រើឆ្កែបង្ក្រាបក្រុមប៉ាតុករ លួចធ្វើ

    ឃាតុសកម្មជនស្នេហាជាតិ បង្អាក់ដំណើរក្រុមប៉ាតុករនៅគ្រប់ផ្លូវ ដាក់រនាំង ដាក់បន្លាលួស

    ។ល។ ម្លេះប្រជាជនងើបឡើងគ្រប់ខេត្តនិងទូទាំងប្រទេសទៅចូលរួមធ្វើប៉ាតុកម្មនេះតាម

    លក្ខណៈប្រជាធិបតេយ្យ។ គ្មានទេប្រជាធិបតេយ្យនៅក្នុងស្រុកខ្មែរតាំងពីក្រោយថ្ងៃ២៣តុលា

    ក្រុងប៉ារិសមក។ មានតែលើបបូរមាត់ពួកអាគណៈបក្សកាន់អំណាចប៉ុណ្ណោះ។ ធាតុពិតគឺគំរាម

    លួចធ្វើឃាតុបំបិតមាត់ និងចាប់ដាក់គុកចោតថាប្រឆាំងនិងរដ្ឋម៉ែឪវា។ ពួកវាមិនដែលគិតអំពី

    ការក្រីក្ររបស់ប្រជាជន ការរងទុក្ខរបស់ប្រជាជន ការហិនហោចធនធានធម្មជាតិរបស់ប្រទេស

    ជាតិដែលប្រជាជនរស់នៅនិងអាស្រយ័ផលដោយសារធនធាននេះទេ។ គឺពួកវាកាត់ផ្តាច់ឆ្នាំង

    បាយប្រជាជនតែម្តងតាមរបៀបរបបខ្មែរក្រហមសុទ្ធសាត។

  23. កូនខ្មែរ says:

    មហាបាតុកម្ម មហាប្រឆាំង មហាស៊ីលុយ មហាបោកប្រាស ។ គណៈបក្សសង្គ្រោះជាតិ គ្រប់គ្នា និយាយ គោលការណ៏ការងារ និង ធ្វើនយោបាយ ដូចប៉ុលពត ព្រោះ ប៉ុលពត និយាយ ថា មហាលោតផ្លោះ មហាអស់ចា មួយហិតតា ៣តោន គេធ្វើអ្វី គឺ មហាអស់ចា ម្យ៉ាងវិញទៀត ពេលបច្ចុប្បន្ន សមាជិក គណៈបក្សសង្គ្រោះជាតិ គេថា របបប៉ុលពត មានការអភិវត្តិន៏ រើកចំរើន ខ្លាំង ថ្វីផ្បឹត គ្មានគ្រឿងចក្រ ប៉ុន្តែ គេអាចកែនប្រជាជន ជីកប្រលាយ ធ្វើស្រែ រាប់ លានហិតា គ្មានអំពើពុករលួយ គ្មាន បក្ស គ្មាន អ្នកមានអ្នកក្រ ដូច្នេះ របបប៉ុលពត គឺ ល្អ ។ ប្រការដូចនេះ ហើយ បានជា បេដឹកនាំ គណៈបក្សសង្គ្រោះជាតិ ធ្វើតាម ប៉ុលពត ។
    ការធ្វើបាតុកម្មនេះ មិន បំរើអោយ ជាតិទេ គឺ បំរើអោយ លោក សម រស្ស៊ី និង លោក កឹម សុខា ព្រមទាំង អ្នកមួយចំនួន ក្នុង បក្សសង្គ្រោះជាតិ ព្រោះ បើបំរើជាតិ គឺ មិនដូច្នេះទេ លោក សម រស្ស៊ី លោក កឹម សុខា និង បក្សពួកមួយចំនួន បាន ជួបចរចា ខ្លួន ទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោត ទទួលស្គាល់ លោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ទទួលស្គាល់អ្វីៗ ទាំង អស់ តែ សុំ ធ្វើជា ប្រធានសភា និង សុំធ្វើប្រធានគណៈកម្មការ ក្នុង សភាមួយចំនួន ដល់ពេល គេអត់ព្រម បែជា ឡាំប៉ា បំផុស ធ្វើបាតុកម្ម នេះ សបញ្ជាក់ អោយឃើញថា គណៈបក្ស សង្គ្រោះជាតិ គឺ និយាយ មិនពិត បោកប្រាសគេ ដើម្បី ប្រយោជខ្លួន ។ រឺឫលោក សម រស្ស៊ី បោក លុយ ពី ក្រៅ យក មកបំរើផលប្រយោជផ្ទាល់ខ្លួន ហើយដើរស្រែក បន្លំភ្នែក អោយគេ អស់ ចិត្ត ។

  24. CPP says:

    ជនអស្មិមានៈ សម រង្ស៊ី & កឹម សុខាមេបក្សប្រឆាំងហាក់ដូចជាមិនខ្វល់សូម្បីតែបន្តិចសោះឡើយ អំពីកង្វល់ជាក់ស្តែង របស់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃគឺគិតតែពីការញុះញុងឱ្យប្រជាពលរដ្ឋ ចូលរួមធ្វើមហាបាតុកម្មម្តងហើយ ម្តងទៀតដើម្បីតែបំរើមហិច្ឆិតារបស់ក្រុមខ្លួន។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងធ្វើសកម្មភាពរំខាន ដើរគោះទ្វារប្រទេសដ៏ទៃឱ្យជ្រៀតជ្រែកចូល កិច្ចការផ្ទៃក្នុង រំលោភលើអធិបតេយ្យរបស់កម្ពុជាថែមទៀតផង។

  25. Great 7 says:

    Demonstration will definitely bring justice, true democracy, peaceful and prosperity for all Cambodian. Long live Cambodians and democracy hero

  26. ភ្នែកទោល says:

    អញខ្ពើមហ្អែងណាស់អាមួយឈ្មោះ អាកូនយួនខាងលើ និងអាCPP ពួកហ្អែងគឺពួកអាចោរយួនហ្មង។

  27. CPP says:

    Why do CPP and CNRP don’t understand to each other?
    I give a good brains to CPP and a good hearts to CNRP but CPP use hearts and CNRP use brains.

  28. anonymous says:

    democracy is good to everyone in the country even you are ahigh ranking man or simple people has to be equal, you get the big job small job because people vote for you if you do somesthing wrong you hasto be punish that why people need justicmay GOD bless allcambodian long live democracy

  29. បរិមី ព្រ:វិហារ says:

    We should collectively work together to support flooding communities rather than spending resources and energies for this matter in this stage. As the matter of facts, red shirt and yellow shirt in Thailand, they do against each others by carrying out mass demonstrations against each others, but when their country hit by flood, yellow shirt group announced to hand down all Demontrations and took hand in hand with their government to support flood communities. What about us? Why SR and KSK do not place this matter as important for our nation and people? They can arrange this kind of demontration at later stage which may not harm the nation and people. I also understand that SR and KSK may consider that this is a golden opportunity to creat more trouble for CPP for both handling flood issue and mass demontration, plus they (CPP) are facing international community pressures through their calling to cut aids, prohibition of business investments come to Cambodia, so on so for … So that CPP may loss ground and then CNRP will have a chance to get bigger power or awhole power. But I believe that if these non sense announcements and propagandas fell, SR and KSK will come into bottleneck situation, less power to negotiate and less interests for people to follow with them and then hard ground will be returned to them.

  30. ចំនួនការប្រាក់ ដែលអ្នកធ្វើនយោបាយ ជាមនុស្សកើតជំនាន់មុន បានខំផ្សងព្រេង ធ្វើនយោបាយ

    ដណ្តើមឈ្នះ ពីមហាអំណាចខាងលោកសេរី និងបានខំការពារ រក្សាទុក ចេះតែកើនឡើងក្នុងរយៈ

    កាលជិតកន្លះសតវត្សន៏កន្លងមកហើយ តើអ្នកដឹកនាំ នៃគណបក្សសង្គ្រោះជាតិចាយវាយអស់

    ចំនួនប៉ុន្មានភាគរយ ទៅហើយ ? បង្ហើបបន្តិចមើស៎។ ត្រូវទុកដាក់ការចាត់របៀបចំណាយឱ្យបាន

    ល្អត្រឹមត្រូវ មុខតែនឹងមានការត្រួតពិនិត្យ។ ប្រយ័ត្នមានរឿង … ។

  31. Aimer says:

    សកម្មភាពទូទៅរយៈពេលពីរថ្ងៃនេះបង្ហាញច្បាស់ក្រឡែតនូវបរាជ័័យរបស់លោកសំរង្ស៊ីនិងកឹមសុខា ព្រោះបងប្អូនមួយចំនួនធំបានយល់ច្បាស់ពីសិទ្ធបញ្ចេញមតិដែលមានកំណត់ក្នុងច្បាប់។​ គោលបំណងរបស់មេបក្សបោកប្រាសដែលប្រាថ្នាយកប្រជាពលរដ្ឋធ្វើជាឈ្នាន់បំរើសកម្មភាពធ្វើ​ កុប្បកម្មនិងការបះបោរឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលត្រូវបរាជ័យ។មេបក្សបោកអស់ស្នៀតហើយ រង់ចាំតែពេលគំរប់កិច្ចអោយតែគ្រប់បានចំនួនបីថ្ងៃនឹងអាលរាប់លុយសល់ចែកគ្នាជាមួយមេបោក រួចហើយអ្នកខ្លះឡើងយន្តហោះទៅសំរាកចាយនៅបរទេសខ្លះទៀតបានលុយបោកគេដែលនៅសល់ នេះសំរាប់ទិញសាប៊ូក្រអូបងូតទឹកអោយស្អាតបំបាត់ក្លិនអសោចិ៍ប្រហែលដូចជាត្រៀមខ្លួនសុំចូលវាំង​ មិនដឹងជាពិតឬមួយមិនពិតទេយើងរង់ចាំមើលសិន។ចំណែកបាតុករដែលនៅសេសសល់ពីខ្យល់គរ ឬអ្នកខ្លះពុលផោមសន្លប់នោះពេលដឹងខ្លួនត្រឡប់ទៅផ្ទះវិញរៀបចំទុកដាក់ឆ្នាំងចានចុះកុំនៅយូរពេក​ ប្រយ័ត្នស្ងួតឆ្នាំង!!!!ខ្ញុំសូមជូនពរសុខសប្បាយតាមផ្លូវ!!!!

  32. People says:

    ពាក្យចាស់ពោលថា”ស្តុកមនុស្សល្អប្រសើរជាងស្តុកស្មៅ បើស្តុកមនុស្សខ្លៅ
    ស្តុកស្មៅប្រសើរជាង”។ ពាក្យចាស់ចង់បព្ជាាក់ថា ពួកមនុស្ស
    ខ្លៅ អន់ជាងស្មៅទៅទៀត។
    តើនរណាជាជនខ្លៅ. ? គឺពួកជនដែលយល់ថា ប្រជាជនសុទ្ធតែគេអាចបោក
    ប្រាស់បាន។

  33. People says:

    ខួរពួកពួកជនខ្លៅកំទិច កំទី ខ្វះសតិម្យ៉ាង ដែលពលរដ្ឋរាប់លាននាក់មាន។

  34. next generation says:

    មកពីស្ងួតនឹងហើយទើបតវ៉ាចង់បានសើមឆ្នាំងនឹងគេ បើឆ្នាំងសើមខ្លាញ់ដួចលោកបង ដេកអេះពោះក្នុងម៉ាសិនត្រជាក់អោបស្រីក្មេងបាត់ទៅហើយ នរណាស្លាប់ៗទៅឲ្យតែអញរស់ នេះជាគំនិតបុគ្គលអាត្មានិយម។

  35. ភ្នែកទោល says:

    ពួកមនុស្សមួយចំនួនដែលអះអាងថាខ្លួនជាអ្នកចេះអ្នកដឹងជាមន្ត្រីៗឫឧកញ៉ាៗដែលស្ដាប់ទៅគួរឲ្យអស្ចារ្យណាស់ តាមពិតពួកនេះគំរក់ចោលម្សៀតជាងពលរដ្ឋសាមញ្ញដែលមិនបានរៀនសូត្រទៅទៀត
    អ្នកដែលមិនបានរៀនសូត្របើគិតខុសឫធ្វើអ្វីខុសគឺជាការធម្មតាគ្មានអ្នកណាសូវចាប់អារម្មណ៍ទេ ផ្ទុយទៅវិញអ្នកតាំងខ្លួនជាអ្នកចេះដឹងសុទ្ធតែបណ្ឌិតស្អីគេនោះ តែនិយាយចេញមកកាងការពារ
    គាំទ្រអាអ្នកដឹកនាំអគតិ១០គត់បំផ្លិចបំផ្លាញជាតិនិងលក់ជាតិ,ក្បត់ជាតិធ្វើជាខ្ញុំកញ្ជះយួន អាអ្នកហ្នឹងទេដែលធ្វើឲ្យគេចាប់អារម្មណ៍កាន់តែខ្លាំង គួរខ្មាស់គេខ្លះផង។