​វិភាគ​៖​ តើ​ភាគី​ហត្ថលេខី​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស​អាចជួយ ដោះស្រាយ​វិបត្តិនយោបាយ​នៅ​កម្ពុជា​ បាន​ដោយ​របៀប​ណា​?​

ដោយ៖​ ពៅ មេត្តា​
ថ្ងៃពុធ ទី23 ខែតុលា ឆ្នាំ2013
http://vodhotnews.com

រូបភាពឯកសារ កិច្ចព្រមព្រៀងក្រុងបារីស ២៣ តុលា​ ១៩៩១

រូបភាពឯកសារ កិច្ចព្រមព្រៀងក្រុងបារីស ២៣ តុលា​ ១៩៩១

​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ជា​ចំណុច​ចាប់ផ្តើម​នៃ​ការនាំយក​សន្តិភាព​ជូន ប្រជាជនខ្មែរ​នៅ​ឆ្នាំ​១៩៩១​។ បើ​និយាយ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស គេ​នឹង​នឹកឃើញ​ពី​ការចរចា បង្រួបបង្រួម​ខ្មែរ​បួន​ភាគី​គឺ ក្រុម​សីហនុ​និយម ឬ​ហ្វ៊ុនស៊ិនប៉ិច ក្រុម​អ្នក​ជាតិនិយម​រណសិរ្ស ជាតិ​រំដោះ​ប្រជា​ពលរដ្ឋ​ខ្មែរ របស់លោក សឺ​ន សាន ក្រុម​ខ្មែរ​ក្រហម​របស់​លោក ប៉ុល ពត និងរបប​រដ្ឋ​កម្ពុជា របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។​

​កិច្ចព្រមព្រៀង​ទីក្រុង​ទី​ប៉ារីស​ ២៣​តុលា​ឆ្នាំ​១៩៩១ មាន​ប្រទេស​ចំនួន​១៨ ជា​ភាគី​ហត្ថលេខី​ក្នុងនោះ​រួមមាន អាមេរិក បារាំង អង់គ្លេស ចិន សូ​វៀត ថៃ វៀតណាម ឡាវ និង​សិង្ហ​បុរី ជាដើម​។​

​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស មាន​គោលដៅ​សំខាន់​បី​គឺ​ ធានា​ការរៀបចំឲ្យ​កម្ពុជា​មាន សន្តិភាព ចាក់គ្រឹះ​លទ្ធិប្រជាធិបតេយ្យ និងការពារ​កម្ពុជា​ក្នុងនាម​ជា​រដ្ឋ​ឯករាជ្យ​ពេញលេញ​។​

​ស្ថានភាព​នយោបាយ​ក្រោយ​ថ្ងៃ​បោះឆ្នោត​២៨​ខែកក្កដា គណបក្សប្រឆាំង អង្គការសង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ​ ចោទ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ថា កំពុង​ដើរ​ផ្ទុយ​ពី​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ក៏ដូចជា​ផ្ទុយ​ពី​ខ្លឹមសារ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដោយសារ​ការបង្កើត​សភា និងរដ្ឋាភិបាល​ដោយ​ឯក​បក្ស​។   

គណបក្ស​ទាំងពីរ​ដែល​ទទួលបាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​បង្ហាញ​ចំណុច​វិជ្ជមាន​ណាមួយ ដែល​អាច​ដើរ​ចេញពី​ភាពទាល់ច្រក​ផ្នែក​នយោបាយ​នៅ​ឡើយ​ រហូត​ដល់​ថ្ងៃ​ទី​២៣ ​ខែ​តុលា​នេះ គឺ​ក្រោយ​ការបោះឆ្នោត ជិត​៣​ខែ​មក​ហើយ ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​គិតតែ​ពី​ធ្វើ​មហា​បាតុកម្ម ចំណែក គណបក្ស​ប្រជាជន ហាក់មិន​ចាប់​អារម្មណ៍​ និង​សកម្មភាព​របស់​បក្ស​ប្រឆាំង​ទេ​។​

តើ​កាលៈទេសៈ​នេះ  ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​អាច ជួយ​អ្វីខ្លះ​បានដល់​កម្ពុជា​?

​អ្នកវិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ភាគី​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស មាន​កាតព្វកិច្ច​ចាត់វិធានការ​ប្រសិនបើ​មាន​ភស្តុតាង បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា អនុវត្តន៍​ផ្ទុយ ពី​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នោះ​ដូចជា ការដឹកនាំ​ប្រទេស​ដើរ​ទៅ​រក​របប​កុម្មុយនីស្ត ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និងបណ្តោយ​ឲ្យ​ប្រទេស​ជិតខា​ង​រំលោភ​ដែនដី​នោះ ៖

គណបក្ស​សង្គ្រោះ​ជាតិ ​កំពុង​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ឲ្យបាន​បី​លាន ដាក់ជូន អង្គការសហប្រជាជាតិ និងប្រទេស​ភាគី​ហត្ថលេខី​ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដើម្បី សុំ​កិច្ច​អន្តរាគមន៍ឲ្យ​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។ គណបក្ស​សង្គ្រោះ​ជាតិ ចោទថា ការបោះឆ្នោត​នៅ​ថ្ងៃទី​២៨​ ខែកក្កដា​កន្លងទៅ មាន​ការលួចបន្លំ ដែល​នាំឲ្យ​ប៉ះពាល់ ដល់​ឆន្ទៈ​ពិតប្រាកដ​ របស់​ប្រជាពលរដ្ឋ​ក្នុង​ការជ្រើ​ស​រើស​ថ្នាក់ដឹកនាំ​។

​ចំណាត់ការ​របស់​សហ​គម​ន៍​អន្តរជាតិ ក៏ដូចជា​អង្គការសហប្រជាជាតិ​ចំពោះ​ប្រទេស ណាមួយ​ដែល​មិន​គោ​រព​សន្និសញ្ញា ឬកិច្ចព្រមព្រៀង​រួម​នោះ ដំបូង​គេ​អាចធ្វើសេចក្តីថ្លែង ការណ៍​ផ្តល់អនុសាសន៍  បន្ទាប់​មក​កោះ​ប្រជុំ​រវាងភាគី​ពាក់ព័​ន្ធ​ដើម្បី ស្វែងរកដំណោះស្រាយ ហើយ​បើ​នៅតែ​មិនមាន​ប្រសិទ្ធិភាព​ទៀត អាច​ឈាន​ដល់ការ​ទណ្ឌកម្មសេដ្ឋកិច្ច និង​ទណ្ឌ​យោធា​ជា​ជម្រើស​ចុងក្រោយ​។​

សម្រាប់​អ្នក​ស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម​លោក កែម ឡី សិក្សា​ឃើញថា ស្ថានភាពនយោបាយ​នៅកម្ពុជា​បច្ចុប្បន្ន មិនទាន់​អាច​ឈាន​ដល់ ការចាត់វិធានកា​រណ៍ ឬការដាក់ ទណ្ឌកម្ម​ណាមួយ ពី​អន្តរជាតិ​ទេ ព្រោះ​បច្ចុប្បន្ន​គណបក្ស​ប្រជាជន​កម្ពុជា​ហាក់ដូចជា នៅ​រងចាំ​ការចរចា​ជា មួយ​គណបក្សសង្គ្រោះ​ជាតិ​នៅឡើយ​ ៖

​តែ​លោក កែម ឡី បញ្ជាក់ថា ចំណាត់ការ​ពី​សហគមន៍​អន្តរជាតិ  អាច​នឹង​កើត​មាន​ប្រសិន​បើ​កម្ពុជា​នៅតែ​ដើរ​ផ្ទុយ ឬមិន​អនុវត្ត​តាម​អនុសាសន៍​ទាំងនោះ៕

សូមសរសេរមមកកាន់លោក ពៅ​ មេត្តា​ តាមរយៈ minpov@vodhotnews.com

What Next?

Recent Articles

3 Responses to "​វិភាគ​៖​ តើ​ភាគី​ហត្ថលេខី​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស​អាចជួយ ដោះស្រាយ​វិបត្តិនយោបាយ​នៅ​កម្ពុជា​ បាន​ដោយ​របៀប​ណា​?​"

  1. LAKA says:

    i just want to description about the policy crisiss our country please do not destroy our time going long and long, If you still doing that it will be run down our Economice No tourism no invesment no job the people poor and poor our Cambodia will run to back histories, i love our CNRP & CPP that they pass the vote i hope they get well impliment and Corporat each other as soon as, We are khmer and khmer do not destroy our nation, please find good solution for our country and our people, we follow the buddha and our king, our life is not the same animal that thire want kill for eat, we have differenc country and language but we are the people too, i want to see the CNRP and CPP touch hand in hand and corperat together for our country and our people, our people need freedom and happy life need good driver. Thank

  2. pingpong says:

    ១. បក្ខពួកហ៊ុន សែនបាននាំទាហានជាច្រើនឡានចូលក្រុងភ្នំពេញហើយ!
    ២. សូមនិស្សិត សិស្ស និងកម្មករ មេត្តាត្រៀមកំលាំង ដើម្បីទប់ស្កាត់ និងឡោមព័ទ្ធបក្ខពួកហ៊ុន សែន ករណីពួកវាបង្រ្កាបបាតុករដែលជាប្រជារាស្រ្តស្លូតត្រង់របស់យើង!!
    ៣. យើងជាជនរួមជាតិខ្មែរមិនបណ្តោយអោយហ៊ុន សែនអនុវត្តនូវយុទ្ធសាស្រ្តបិទទ្វារវៃឆ្កែជាដាច់ខាត!!!!

  3. ភ្នែកទោល says:

    ពួក CPP ដូចឆ្កួតឡប់សតិអញ្ចឹងមួយៗ ម្ដងថាថ្ងៃ២៣តុលាអស់សុពលភាពទៅហើយ ម្ដងសូមកោត
    សរសើរនិងអគុណថ្ងៃ២៣តុលា កាន់តែយ៉ាប់ហើយពួកនេះ។