កម្ពុជា​នឹង​ដាក់​របាយការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​ទៅ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ទី​២៨

រដ្ឋាភិបាល​បាន​សន្យា​ថា​នឹង​ដាក់​របាយការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​ទៅ​អង្គការ​សហប្រជាជាតិ នៅ​ដើម​សប្ដាហ៍​ខាង​មុខ​នេះ។ ទន្ទឹម​នឹង​នេះ បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ត្រូវ​រង​ការ​ស្ដី​បន្ទោស​ពី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ថា រដ្ឋាភិបាល​បាន​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ ដែល​គួរ​មាន​ការ​កែ​ទម្រង់​ឲ្យ​បាន​ប្រសើរ​ជាង​បច្ចុប្បន្ន។

ដោយ ម៉ម មុនីរតន៍
2013-10-26
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ក្រុម​សង្គម​ស៊ីវិល​នាំ​គ្នា​បង្ហោះ​ប៉េងប៉ោង ក្នុង​ថ្ងៃ​ប្រារព្ធ​ពិធី​រំឭក​ខួប​ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦៤ ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១២ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជ​ធានី​ភ្នំពេញ។ RFA/Leng Maly

ក្រុម​សង្គម​ស៊ីវិល​នាំ​គ្នា​បង្ហោះ​ប៉េងប៉ោង ក្នុង​ថ្ងៃ​ប្រារព្ធ​ពិធី​រំឭក​ខួប​ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦៤ ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១២ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជ​ធានី​ភ្នំពេញ។ RFA/Leng Maly

នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ រដ្ឋាភិបាល​កម្ពុជា នឹង​ផ្ញើ​សេចក្ដី​ព្រាង​របាយការណ៍​ប្រចាំ​ឆ្នាំ អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដាក់​ជូន​អង្គការ​សហប្រជាជាតិ ដើម្បី​ត្រួត​ពិនិត្យ។

របាយការណ៍​ស្ដីពី​លទ្ធផល​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី ដែល​ចេញ​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ សរសេរ​ថា រាជ​រដ្ឋាភិបាល​កម្ពុជា នឹង​ដាក់​របាយការណ៍​របស់​ខ្លួន​ជា​លើក​ទី​ពីរ​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី​២៨ តុលា ខាង​មុខ​នេះ។

បើ​ទោះ​ជា​បែប​ណា អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស ចាត់​ទុក​ថា រដ្ឋាភិបាល​នៅ​តែ​មាន​ភាព​ព្រងើយ​កន្តើយ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ដូច​ការ​សន្យា​របស់​ខ្លួន​នៅ​ឡើយ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ គិត​ថា រដ្ឋាភិបាល​ហាក់​អនុវត្ត​បាន​តិចតួច​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នេះ។ លោក​បន្ត​ថា ការ​ខកខាន​ក្នុង​ការ​អនុវត្ត​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ ដូច​ការ​សន្យា នឹង​ធ្វើ​ឲ្យ​កម្ពុជា ប៉ះពាល់​មុខ​មាត់​នៅ​លើ​ឆាក​អន្តរជាតិ ដែល​រដ្ឋាភិបាល​បាន​ធានា និង​ទាមទារ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​នេះ៖ «សិទ្ធិ​មួយ​ទៀត​ដែល​យើង​មិន​បាន​គោរព​ហើយ គឺ​ជា​សិទ្ធិ​ដាច់​ខាត​ដែរ ហើយ​ខ្វះ​ខាត​ទាំង​ស្រុង​តែ​ម្ដង គឺ​សិទ្ធិ​កាត់​ទោស​ដោយ​តុលាការ​ឯករាជ្យ ឥត​លម្អៀង និង​មាន​សមត្ថភាព និង​បង្កើត​ដោយ​ច្បាប់។ យើង​ឥត​ទាន់​មាន​បង្កើត​អី​បាន​ស្រួល​បួល​ហ្នឹង​ទេ»

លោក ឱម យ៉ិនទៀង ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល បដិសេធ​ក្នុង​ការ​ផ្ដល់​សេចក្ដី​លម្អិត​អំពី​របាយការណ៍​នេះ ដោយ​លោក​អះអាង​ថា នឹង​មិន​ទម្លាយ​ព័ត៌មាន​ណា​មួយ​តាម​ទូរស័ព្ទ អំពី​សេចក្ដី​ព្រាង​នៃ​របាយការណ៍​នេះ​ឡើយ៖ «សុំ​ទោស​ខ្ញុំ​មិន​ផ្ដល់​សម្ភាស​តាម​ទូរស័ព្ទ​ទេ​បាទ»

ទន្ទឹម​នឹង​នេះ មន្ត្រី​រដ្ឋាភិបាល ក៏​ពុំ​អាច​ស្នើសុំ​ការ​អត្ថាធិប្បាយ​បាន​ភ្លាមៗ​ដែរ នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា។

នៅ​រៀង​រាល់​បួន​ឆ្នាំ​កន្លះ​ម្ដង រដ្ឋ​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ ទាំង ១៩៣​ប្រទេស ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា ផង ត្រូវ​ធ្វើ​របាយការណ៍​ស្ដីពី​បញ្ហា​សិទ្ធិ​មនុស្ស​ដាក់​ជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស ដើម្បី​ត្រួត​ពិនិត្យ ហើយ​អនុញ្ញាត​ឲ្យ​ប្រទេស​ជា​សាមី​ឡើង​ការពារ​របាយការណ៍​របស់​ខ្លួន។ នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​រដ្ឋាភិបាល​កម្ពុជា សម្រេច​ដាក់​របាយការណ៍​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

កាល​ពី​ខែ​សីហា ឆ្នាំ​២០០៩ កន្លង​ទៅ កម្ពុជា ក៏​ធ្លាប់​បាន​ធ្វើ​សេចក្ដី​ព្រាង​នៃ​របាយការណ៍​អំពី​សិទ្ធិ​មនុស្ស​នេះ​ម្ដង​ដែរ។

អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ថា រដ្ឋាភិបាល​កម្ពុជា បាន​ខក​ខាន​ម្ដង​ជា​ពីរ​ដង អំពី​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​របាយការណ៍​នេះ ដាក់​ជូន​អង្គការ​សហប្រជាជាតិ។ បន្ថែម​ពី​លើ​នេះ រដ្ឋាភិបាល​មាន​ភាព​ព្រងើយ​កន្តើយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "កម្ពុជា​នឹង​ដាក់​របាយការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​ទៅ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ទី​២៨"

  1. country student says:

    Only corrupted hun sen family tree and his teamwork who always want hun sen to stay in power so that they can continue to dictate, dominate, and none stop stealing and robbing national assets of this country. They so worry about keeping their power, position, assets and more than that is their uncertain safety after losing power. They have been making uncountable, tremendous and major mistakes to the nation. Who in the world would want these types of people to settle in their country!!!! Not even communist countries would want them either because they no longer benefit to them. The best thing to do is to step down with honor and peaceful.

    Be careful CPP dishonestly and tactically soften attitude a bit, they do whatever to stay in power only.

  2. មាតុភូមិខ្ញុំ says:

    គណបក្ស​ប្រជាជន​កំពុងតែ​ប្រឈម​នឹង​សេចក្តី​អាម៉ាស់​ដ៏​ធ្ងន់ធ្ងរ​មួយ ព្រោះ​រដ្ឋសភា​និង​រដ្ឋាភិបាល​ឯក​បក្ស​គ្មាន​ការគាំទ្រ​ពេញលេញ​ពី​សហគមន៍​អន្តរជាតិ​។ ជាក់ស្តែង​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហ​ភាព​​អឺរ៉ុប និង​ចក្រភព​អង់គ្លេស ព្រមទាំង​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ភាគច្រើន​មិន​អបអរ​រដ្ឋសភា និង​រដ្ឋាភិ​បាល​តាមបែប​កុ​ម្មុយ​និ​ស្ត​របស់​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នោះឡើយ​។