ដោយ៖ បូ សាវី
ថ្ងៃសៅរ៍ ទី26 ខែតុលា ឆ្នាំ2013
http://vodhotnews.com
ផ្ទះសកម្មជនគណបក្សសង្រ្គោះជាតិម្នាក់ នៅស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ ត្រូវបានអគ្គិភ័យឆេះទាំងស្រុង ដោយគេសង្ស័យថា មានអ្នកលួចដុត ខណះម្ចាស់ផ្ទះមកចូលរួមធ្វើមហាបាតុកម្មអហិង្សានៅរាជធានីភ្នំពេញ ។
លោក ផាន់ ធឿន ដែលអះអាងថា ជាសកម្មជនគណបក្សសង្គ្រោះជាតិ ឲ្យVODដឹងនៅរសៀល ថ្ងៃសៅរិ៍ទី២៦ខែតុលាឆ្នាំ២០១៣នេះថា ផ្ទះរបស់គាត់ ទំហ៊ំ៥ម៉ែត្រកន្លះx១១ម៉ែត្រ ជញ្ជាំងក្ដា ប្រក់ស្បូវ ត្រូវបានជនមិនស្គាល់មុខ លួចដុត ឆេះអស់ទាំងស្រុង កាលពីយប់ថ្ងៃទី២៤ខែតុលាឆ្នាំ២០១៣នេះ ចំពេលដែលលោកកំពុង ចួលរួមធ្វើមហាបាតុកម្ម នៅភ្នំពេញ ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ។
លោកបន្ដថា ផ្ទះនិងទ្រព្យសម្បត្ដិមានតម្លៃប្រហែលជិតមួយម៉ឺនដុល្លាត្រូវបានបំផ្លាញ។
សាក្សីនៅក្បែកន្លែងកើតហេតុ អ្នកស្រី ត្រឹក ណារ៉ាន់ ឲ្យដឹងថា អគ្គីភ័យបានឆាប់ឆេះផ្ទះនោះ នៅវេលាម៉ោង១១ៈ៣០នាទីយប់ ខណៈដែល ពលរដ្ឋលង់លក់ក្នុងដំណេក ដែលទំនងជាមានមនុស្សលួចដុត ព្រោះផ្សែងភ្លើងខ្មៅដូចជាឆេះប្រេងសាំងដែរ។ អ្នកស្រីបន្ដថា ម្ចាស់ផ្ទះរូបនោះ ជាសមាជិកបក្សប្រឆាំង និងជាសកម្មជនដីធ្លីម្នាក់ផងដែរ។
អនុប្រធានប្រតិបត្តិខេត្តព្រះវិហារ របស់គណបក្សសង្គ្រោះជាតិ លោក ម៉េត ពៅ អះអាងថា លោក ផាន់ ធឿន ពិតជាសកម្មជនរបស់គណបក្ស នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជំាក្សាន្ត ខេត្តព្រះវិហា ។លោកថា សកម្មជនរូបនោះធ្លាប់ចេញមុខ តវ៉ារឿងដីធ្លី និងធ្លាប់ប្រឈមមុខនិងអាជ្ញាធរមូលដ្ឋាន ពេលឃោសនារកសម្លេងឆ្នោត ។
មេឃុំស្រអែម ស្រុកជាំក្សាន្ដ លោក ប្រាក់ ធី ថ្លែងថា អគ្គីភ័យនេះមិនទាន់ដឹងថា វាកើតឡើងដោយមូលហេតុអ្វីពិតប្រាកដនៅឡើង។ តែលោកថា លោក ផាន់ ធឿនកន្លងមកជាសកម្មជនដីធ្លី។
អធិការ ស្រុកជាំក្សាន្ដ លោក ដាំ យិន មានប្រសាសន៏ថា លោកកំពុង ស្រាវជ្រាវករណីនេះ។
អ្នកសម្របសម្រួល ឃ្លាំមើលការរំលោភសិទ្ធិមនុស្ស សមាគមអាដហុក ប្រចាំខេត្ដព្រះវិហារ លោក ឡោ ចាន់ ចាត់ទុក ករណីថា ជាការគំរាមកំហែងបំបាក់ស្មារតី ផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរ នៅតាមជនបទដាច់ស្រយាល ដែលលោកទាមទារឲ្យអាជ្ញាធរមានសមត្ថកិច្ចស៊ើបអង្កេតរកយុត្ដិធម៌ជូនជនរងគ្រោះ។
សរសេរមកកាន់លោក បូ សាវី តាមរយៈ savy@vodhotnews.com
ទង្វើរបស់ពួកអាថោកទាបទាំងនេះបានធ្វើគឺរឹតតែធ្វើឲ្យពលរដ្ឋស្អប់និងចងកំហឹងជាមួយអាខ្វាក់ធ្វេ
ដងថែមទៀត អាខ្វាក់បាត់បង់សន្លឹកឆ្នោតច្រើននៅអាណត្តិនេះគឺដោយសារតែពួកអាអាជ្ញាធរថ្នាក់
ក្រោមធ្វើទង្វើពាលព្រៃផ្សៃរបៀបហ្នឹងឯង នៅពេលអាខ្វាក់អស់អំណាចពួកហ្អែងហ្នឹងប្រុងទៅអានាង ហើយកុំចោទថាពលរដ្ឋព្រៃផ្សៃឲ្យសោះណា។
people please watch and help each other. i dont think authority will find the justice for victim because the victim are cnrp