ដោយ៖ ថុល ស្រីលក្ខណ៍
ថ្ងៃពុធ ទី6 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
គណបក្សសង្គ្រោះជាតិ (CNRP) នៅថ្ងៃពុធនេះ អំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ពិចារណាទ្បើងវិញ ដើម្បីអនុគ្រោះបំណុល និងបញ្ឈប់ការរឹបអូសទ្រព្យសម្បត្តិពីប្រជាជនរងផលប៉ះពាល់ដោយសារទឹកជំនន់ នៅឆ្នាំ២០១៣នេះ។
សេចក្តីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា គណបក្សស្នើជម្រើសមួយចំនួនដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដូចជាការលើកលែងយកប្រាក់កម្ចីរយៈពេល៦ខែ ឬការប្រាក់រយៈពេល៦ខែជាដើម។
សេចក្តីប្រកាសព័ត៌មានបន្តថា ទឹកជំនន់ឆ្នាំនេះធ្វើឲ្យប្រជាជនចំនួនជាងមួយលាននាក់ (១ ៧៣៥ ៨២៨) រងផលប៉ះពាល់ និងបណ្តាលឲ្យប្រជាជនស្លាប់១៨៨នាក់ ក្នុងខេត្តចំនួន២០។
គណបក្សសង្គ្រោះជាតិនឹងធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ វេលាម៉ោង៩ព្រឹក នៅទីស្នាក់ការកណ្តាលគណបក្ស ក្នុងសង្កាត់ចាក់អង្រែលើ ដើម្បីលើកទ្បើងពីបញ្ហានេះ៕
សូមសរសេរមកកាន់អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
លោកប្រធានសម រង្ស៊ីតែងតែអំពាវនាវឲ្យបរទេសផ្ដាច់ជំនួយដល់ខ្មែរ
មិនឲ្យវិនិយោគទុនធំមកបណ្ដាក់ទុននៅស្រុកខ្មែរ មិនឲ្យADB ឬ WB
ផ្ដល់កម្ចីដល់រដ្ឋាភិបាលខ្មែរ …………..។នៅពេលពលរដ្ឋជួបនឹងគ្រោះ
ទឹកជំនន់លោកប្រធានសម រង្ស៊ីអំពាវនាវរកថវិកាធ្វើមហាបាតុកម្មគ្មាន
ប្រយោជន៍។ស្រាប់តែមកដល់ពេលនេះលោកសម រង្ស៊ីបែរជាអំពាវនាវ
សុំឲ្យស្ថាប័នផ្ដល់ប្រាក់កម្ចី មិនឲ្យយកការប្រាក់ពីប្រជាពលរដ្ឋ ឬពន្យារ
ពេលរហូតដល់៦ខែជាដើម។តើលោកសម រង្ស៊ីយកចិត្តទុកដាក់ចំពោះ
ពលរដ្ឋរងគ្រោះដោយទឹកជំនន់មែនឬយ៉ាងណា?គ្មានសោះឡើយ។គោល
ដៅតែមួយមុខគត់គឺការកេងចំណេញនយោបាយ។ថ្ងៃមុនគាត់ថាយុវជនឥឡូវ
ឆ្លាតណាស់អ្នកនយោបាយបោកមិនបានទេ។តើបងប្អូនមានកត់សំគាល់ឃើញ
គាត់ចេញចរិកប្លែកៗដែរឬទេ?ពីមុនមិននិយាយ ហេតុអ្វីមកនិយាយពេលនេះ?
បងប្អូនធ្លាប់បានមើលរឿងមាណពនិងតាបសដែរឬទេ?តាបសប្រុងលួចមាស
របស់មាណពក៏ក្លែងធ្វើជាកាច់ស្បូវមួយសសៃដាក់លើសក់ ហើយគាត់យកស្បូវ
នោះមកសងដល់មាណពវិញ ក្នុងចេតនាយកសក់មកបាំងភ្នំ។លោកសម រង្ស៊ី
អាចនឹងប្រើវិធីនេះដូចគ្នាដែរ។គាត់ប្រុងនឹងធ្វើអ្វីមួយក្បត់បងប្អូនហើយ សូមបងប្អូន
តាមសង្កេតឲ្យទាន់។កញ្ជ្រោងកញ្ចាស់ សម រង្ស៊ីជិតចេញកន្ទុយហើយ សូមបងប្អូន
យកភ្លើងចាំអុជកន្ទុយគាត់៕