Wednesday, 06 November 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ មើលឃើញតាមរយៈរូបថត ថើបបឺតជញ្ជក់មាត់គ្នាជាមួយសង្សារយ៉ាងផ្អែមល្ហែម បែបប្រពៃណីគូស្នេហ៍នៅបស្ចឹមប្រទេស របស់តារាសម្តែងខ្មែរសម្រស់សិចស៊ីនាង គង់ ច័ន្ទស្រីមុំ និងគូស្នេហ៍រូបសង្ហា គឹម សីហា ជារឿយៗ ហើយតែងបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ដោយបើកចំហនោះ នាងគង់ ច័ន្ទស្រីមុំ ត្រូវបានរងនូវការចោទប្រកាន់យ៉ាងធ្ងន់ថា នាងជាតារាសិល្បៈខ្មែរដ៏សិចស៊ី ដែលព្យាយាមសាបព្រោះវប្បធម៌បែបអឺរ៉ុប ធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ជាតិខ្លួន។
តារាសម្តែងសាច់សខ្ចីជាអតីត freshies girl ឆ្នាំ២០០៨ នាង គង់ ច័ន្ទស្រីមុំ កាលពីឆ្នាំ២០០៩ នាងធ្លាប់បានបង្ហាញឈុតឆាកស្នេហាដ៏ផ្អែមល្ហែម ក្នុងឈុតសម្លៀកបំពាក់ម៉ៃយោ ជាមួយរូបថតអៀវគ្នា និងរូបថតបឺតជញ្ជក់មាត់គ្នាជាមួយសង្សារបណ្តូលចិត្តរបស់នាង លោក គឹម សីហា ដែលពេលនោះ បានធ្វើឲ្យផ្អើលក្នុងពិភពសិល្បៈរួចម្តងហើយ។ គ្រានោះដែរខណៈរូបភាពផ្អែមល្ហែមនោះ បានលេចចេញជាសាធារណៈ នាងគង់ ច័ន្ទស្រីមុំ មិនត្រឹមតែទទួលស្គាល់ថា នោះជារូបភាពខ្លួនពិតមួយរយៈភាគរយ និងថតពេលនាំសង្សារទៅលេង នៅក្រុងកំពង់សោមនោះទេ ខ្លួននាងក៏បាននិយាយដោយភាពក្លាហានថា៖«មានរឿងអ្វីខ្មាសអៀនទៅ បើនោះគាត់ជាសង្សារខ្ញុំ សកម្មភាពនេះវាចេញពីចិត្តពួកខ្ញុំមិនមាននរណាបង្ខំខ្ញុំឯណា»។
ជាថ្មីម្តងទៀត ក្រោយពីរំលងជាង៣ឆ្នាំ និងក្រោយពីលេចឮចំណងស្នេហ៍នេះដើរដល់ផ្លូវបំបែកនោះ តារាសម្តែងសិចស៊ីសម្បូរមន្តស្នេហ៍ និងសង្សាររូបសង្ហា គឹម សីហា ក៏បានបង្ហោះរូបថតថើបបឺតជញ្ជក់មាត់គ្នាយ៉ាងផ្អែមល្ហែមជាថ្មី post នៅក្នុង page facebook យ៉ាងចំហ។ រូបភាពផ្អែមល្ហែមទាំងនោះហាក់ដូចជាស្ទីលតែមួយ ដូចនឹងរូបភាពដែលពួកគេធ្លាប់ថតបង្ហោះកាលពីឆ្នាំ២០០៩ នៅលើឆ្នេរសមុទ្រដែរ។
ផ្តើមចេញពីរូបភាពស្និទ្ធស្នាលក្នុង ស្ទីលបែបគូស្នេហ៍បស្ចឹមប្រទេស ដោយបើកចំហរបស់នាងគង់ ច័ន្ទស្រីមុំ និងគូស្នេហ៍ គឹម សីហា ជាថ្មីនោះ ធ្វើឲ្យនាង គង់ ច័ន្ទស្រីមុំ ត្រូវបានមជ្ឈដ្ឋានអ្នកស្រឡាញ់វិស័យសិល្បៈចោទដោយចំៗថា គង់ ចាន់ស្រីមុំ ជាប់ឈ្មោះជាតារាសិចស៊ីមួយដួង ដែលពាំនាំគ្រាប់ពូជវប្បធម៌បរទេសថើបបឺតជញ្ជក់មាត់យ៉ាងស្រើបស្រាល ជាមួយសង្សាររបស់នាង មកសាបព្រោះលើថ្នាលសិល្បៈនៃវប្បធម៌ខ្មែរ»។
ជាមួយការចោទនោះ ក្រុមអ្នកដែលមិនពេញចិត្តនឹងទង្វើ គង់ ច័ន្ទស្រីមុំ នោះក៏បាននិយាយទៀតថា៖ «មិនថាគូស្នេហ៍ក្នុងរង្វង់សិល្បៈ ឬក្រៅសិល្បៈទេ ពួកគេក៏ទំនងជាលេងស្ទីលនេះដែរ ប៉ុន្តែពួកគេមិនបានបង្ហាញឲ្យគេឃើញជាសាធារណៈបែបនេះទេ ព្រោះថា នេះវាមិនមែនជាស្ទីលខ្មែរ មិនមែនជាប្រពៃណីខ្មែរ ហើយបើបង្ហាញបែបនេះ ក្មេងៗជំនាន់ក្រោយអាចនឹងយកសកម្មភាពនេះធ្វើជាគំរូ ហើយនោះខ្មែរយើងថ្ងៃក្រោយប្រាកដជាបាត់បង់អស់មិនខាននូវវប្បធម៌ ដ៏ថ្លៃថ្នូរ ស្រគត់ស្រគំនោះ»។
ឆ្លើយតបនឹងទស្សនៈបែបអភិរក្សនេះ នាងគង់ ច័ន្ទស្រីមុំ បានប្រាប់ថា៖ «រូបភាពទាំងនោះ សង្សារ នាងជាអ្នកផុសក្នុងហ្វេសប៊ុក ហើយរូបភាពពិតរបស់ពួកយើង ពួកយើងមិនបានកាត់តវា ឬអ្នកណាប្រឌិតឡើយ»។ ប៉ុន្តែនាងមិនបានទទួលស្គាល់ការរិះគន់នោះ ថាកើតចេញពីអ្នកអភិរក្សវប្បធម៌ខ្មែរនោះឡើយ ដោយនាងបានលើកឡើងថា៖ «ខ្ញុំដឹងថា អ្នករិះគន់ខ្ញុំនេះ មិនមែនជាមនុស្ស ឬក៏ក្រុមដែលស្រឡាញ់ និងគាំទ្រខ្ញុំនោះទេ។ ពួកគេតែងតែព្យាយាមលើកពីអ្វីដែលជាភាពអវិជ្ជមានរបស់ខ្ញុំមក ធ្វើជាមូលដ្ឋាននៃការរិះគន់ បង្កាច់បង្ខូចកិត្តិយសខ្ញុំ»។
នាងបានបញ្ជាក់ថា៖ «អ្នករិះគន់ខ្ញុំ មិនមែនទើបតែមានពេលនេះទេ ខ្ញុំដឹងអ្នកនោះមានយូរហើយ អ្នកខ្លះច្រណែនខ្ញុំក៏មានដែរ។ ប៉ុន្តែខ្ញុំមិនខ្វល់ទេ អ្នកណាថាម៉េចក៏ថាទៅ សំខាន់ខ្ញុំ និងសង្សារខ្ញុំជឿគ្នាទៅវិញទៅមក ហើយសកម្មភាពនេះ ក៏ខ្ញុំធ្វើតែចំពោះដៃគូរបស់ខ្ញុំដែរ ខ្ញុំមិនបានទៅប្រព្រឹត្តអ្វីធ្ងន់ធ្ងរឯណា»។
ឆ្លើយតបនឹងពាក្យ គេថា នាង ជាតារាសិល្បៈសាបព្រោះវប្បធម៌បរទេសនោះ តារាសម្តែងសិចស៊ីរូបនេះបាននិយាយថា៖ «ខ្ញុំទទួលស្គាល់ថា សកម្មភាពខ្ញុំធ្វើនេះ វាពិតជាបែបលក្ខណៈបរទេសមែន តែក៏មិនកំណត់ថា សកម្មភាព និងរូបភាពបែបនេះខ្មែរមិនមានទេពីមុនមក ខ្ញុំគិតថាខ្មែរក៏មានដែរ តែគ្រាន់ថាគេមិនហ៊ានបង្ហាញឲ្យសាធារណៈដឹង គេបិទបាំង»។ នាងបានប្រាប់ទៀតថា៖ «នេះជាសកម្មភាពពួកខ្ញុំ ហើយបង សីហា គាត់តែងយកទៅផុសក្នុងហ្វេសប៊ុកគាត់ ខ្ញុំមិនដែលសួរគាត់ថាមូលហេតុអ្វីបានជាគាត់ចូលចិត្តយករូប ទាំងនេះទៅបង្ហោះនោះទេ»។
ប៉ុន្តែស្រីស្អាតឆ្នាំ២០០៨ រូបនេះក៏ទទួលស្គាល់នូវចេតនារបស់សង្សារថា នោះក៏ជារឿងល្អផងដែរ ដោយបញ្ជាក់ថា៖ «នោះជារឿងល្អមួយដែលគាត់យករូបភាពនោះទៅបង្ហោះ ឲ្យគេឯងឃើញដឹងឮថា ខ្ញុំ និងគាត់មិនមែនជាមនុស្សនៅទំនេរ កុំឲ្យមានអ្នកណាតាមរំខាន ឬក៏តាមស្រឡាញ់ ហើយក៏ជាការបញ្ជាក់ថា ខ្ញុំ និងគាត់មិនមែនស្នេហាដើរដល់ផ្លូវបំបែកដែរ»។
ប៉ុន្តែ គង់ ច័ន្ទស្រីមុំ បានប្រាប់ថា៖ «ពេលវេលាចូលរោងការអាចត្រូវប្រើពេលយូរ ២ឆ្នាំទៀត»៕
Kissing is normal. Guy and girl kiss by mouth nothing wrong.
If they like to kiss by mouth is OK , and show how’s love to each other…….ha.ha.
Most khmers always talk for nonsense about kiss , they suppose to think ….how many percent Aids in khmer?………
Event though I lived in the U.S., I have never kiss my lover in the public either. there is no law to forbid to kiss in the public, but some religion Americans people still critical about kissing mouth in public, especially around with the children. So Cambodian people should not copy too much from the Western countries and show off more than Americans in the U.S.
ស្រេកឃ្លានណាស់តើ?sexsexsexsexsexsexsexsexsexsex ស្រួល