ដោយ៖ ពៅ មេត្ដា
ថ្ងៃពុធ ទី6 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
មន្ត្រីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានជួបគ្នាដោយបិទទ្វារ នៅថ្ងៃទី៥ ខែវិច្ឆិកានេះ មិនបានលាតត្រដាងព័ត៌មានដូចការជួបលើកមុនៗដែរ គឺគ្រាន់តែបញ្ជាក់ថា ទទួលបានលទ្ធផលច្រើន។ កាលពី លោក ហ៊ុន សែន និង លោក សម រង្ស៊ី ជួបគ្នា នៅថ្ងៃ ទី១៦ និង១៧ខែកញ្ញា ពួកគេក៏បានថ្លែងឲ្យសាធារណៈជនបានដឹងដែរថា ទទួលបានផលច្រើន តែគណបក្សប្រជាជនកម្ពុជានៅតែបន្តបង្កើតសភា និងរដ្ឋាភិបាលម្នាក់ឯង ចំណែកគណបក្សសង្គ្រោះជាតិ ធ្វើបាតុកម្មម្តងហើយម្តងទៀត។
ការមិនបើកចំហព័ត៌មានពីការប្រជុំទ្វេរភាគីនេះ នាំឲ្យមានចម្ងល់លើកឡើងថា បើអ្នកនយោបាយទាំងពីរគណបក្សនេះ ជជែកពីបញ្ហាប្រទេសជាតិ ហេតុអ្វីមិនផ្សព្វផ្សាយឲ្យប្រជា ពលរដ្ឋបានដឹង?
អ្នកស្រាវជ្រាវឯករាជ្យនៅរាជបណ្ឌិតសភាកម្ពុជា លោក អ៊ុក វណ្ណា ហៅគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិថា កំពុងធ្វើនយោបាយបិទមុខ។ លោកថា ប្រសិនបើការជួបបើកចំហព័ត៌មាននោះ អ្នកដែលមានចំណេះដឹងគេអាចនឹងជួយផ្តល់មតិយោបល់ តែបើជួបបិទបាំងព័ត៌មានដូចនេះ ប្រហែលម្ចាស់ឆ្នោតមិនទទួលយកទេ ៖
កាលពីសប្តាហ៍មុន លោក សម រង្ស៊ី ប្រកាសជំហរថា លោកនឹងទាមទារឲ្យមានភាគីទីបី ធ្វើជាអាជ្ញាកណ្តាល និងមានអ្នកព័ត៌មានចូលរួមយកព័ត៌មានផ្សព្វផ្សាយបានដឹង ពេលមន្ត្រី គណបក្សទាំងពីរជួបគ្នាជាថ្មី។ តែ លោក ជាម យៀប សមាជិកគណៈអចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជា លើកឡើង ការជួបនោះមិនអាចឲ្យអ្នកព័ត៌មាន ឬភាគីទីបីចូលរួមបានទេ ព្រោះជារឿងសំខាន់អាចប៉ះពាល់ដល់ផលប្រយោជន៍ និងសន្តិសុខជាតិ។
សម្រាប់ លោក អ៊ុក វណ្ណា បញ្ជាក់ថា បើជជែកពីការដោះស្រាយវិបត្តិនយោយបាយ ពីការស្វែងរកយុត្តិធម៌ក្នុងសង្គមនោះ ជាបញ្ហារបស់ជនរួមជាតិទាំងអស់គ្នា ដូច្នេះមិនមាន អ្វីត្រូវលាក់បាំងទេ ៖
ជុំវិញការជួបប្រជុំដោយបិទទ្វារនោះ ក៏មានប្រតិកម្មនានាពីប្រជាពលរដ្ឋដែរ។ ប្រជាពលរដ្ឋខ្លះបញ្ចេញប្រតិកម្ម វិទ្យុសំបុកឃ្មុំ វិទ្យុសារិកា និងតាមបណ្តាញហ្វេសប៊ុកជាដើម។
កាលពីថ្ងៃទី៣០ ខែតុលា VOD បានបង្ហោះសំនួរស្ទង់មតិដោយសួរថា តើគណបក្សទាំងពីរគួរបើកចំហព័ត៌មានកម្រិតណា ជូនដល់ប្រជាពលរដ្ឋ?។ រយៈពេលបង្ហោះ ៥ម៉ោងមាន អ្នកចុចចូលចិត្ត២៩៧នាក់ អ្នកចែករំលែកបន្ត៥០ និងអ្នកផ្តល់មតិយោបល់ចំនួន៥៣។
អ្នកដែលផ្តល់មតិយោបល់ទាំង៥៣នាក់ គឺពួកគេភាគច្រើនចង់ឲ្យផ្សាយផ្ទាល់ពីជំនួបនោះ តាមរយៈវិទ្យុ ឬទូរទស្សន៍ ហើយមានអ្នកខ្លះលើកឡើងថា ត្រូវបើកចំហព័ត៌មានឲ្យបាន យ៉ាងតិច៩០%។ មូលហេតុដែលអ្នកប្រើហ្វេប៊ុកទាមទារឲ្យផ្សាយផ្ទាល់នេះ ដោយសារពួកគេចង់ឲ្យអ្នក នយោបាយជជែកផ្តោតលើផលប្រជយោជន៍ជាតិជាមូលដ្ឋានសំខាន់។
អ្នកប្រើហ្វេប៊ុក ឈ្មោះ ឆាយ វីណា លើកឡើងថា៖ បើនៅតែរឹងទទឹងមិនព្រមផ្សាយបន្តផ្ទាល់ពេលកំពុងចរចាមានន័យថា អ្នកនយោបាយក្បត់ប្រជាពលរដ្ឋ ព្រោះធ្លាប់ធ្វើដូច្នេះ ច្រើនដងហើយ។
អ្នកប្រើហ្វេសបុក ឈ្មោះ លីវ សារ៉ុម សរសេរថា ៖ អោយអ្នកសារព័ត៌មាន ចូលទៅយកព័ត៌មានទៅ ដូចជា វីអូឌី អាស៊ីសេរី ។ល។
អ្នកប្រើហ្វេសប៊ុកម្នាក់ទៀត ឈ្មោះ សំឡេង ឈិតឡេង សរសេរជាភាសាអង់គ្លេសក្នុង ន័យថា កម្ពុជាខ្មែរទាំងអស់គ្នា ដូច្នេះគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវតែផ្សាយផ្ទាល់តាមទូរទស្សន៍។
ប្រធានលេខាធិការដ្ឋានប្រតិបត្តិនៃគណៈកម្មាធិការប្រព្រឹត្តិកម្ម លោក សួន ប៊នស័ក្តិ លើកឡើងថា ការមិនបើកចំហព័ត៌មាន អាចនាំឲ្យប្រជាពលរដ្ឋបារម្ភថា កិច្ចពិភាក្សានោះ អ្នក នយោបាយមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ម្ចាស់ឆ្នោត ៖
លោក អ៊ុក វណ្ណា ផ្តល់ជាអនុសាសន៍ថា ដើម្បីឲ្យកិច្ចពិភាក្សា អាចរកចំណុចរួមឃើញ ហើយអាចបានជាផលប្រយោជន៍ដល់ម្ចាស់ឆ្នោត គឺត្រូវបើកចំហរព័ត៌មានហើយមានភាគី សំខាន់ បួនចូលរួម គឺទី១-អ្នកមានសិទ្ធិសម្រេចមាន លោក ហ៊ុន សែននិង លោក សម រង្ស៊ី ទី២-មន្ត្រីគណបក្សទាំងពីរ ទី៣-តំណាងស្ថាប័នព្រះមហាក្សត្រ និងទី៤-តំណាងស្ថានទូត និងអង្គការសង្គមស៊ីវិល៕
សូមសរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

ក្រោយចចារមុនគំរាមបញ្ចេញខ្សែអាត់ថតសំលេងឲ្យបាតុករបានដឹង។ដល់អីឡូវគេឲ្យចចារបើកចំហ
មានកសែតមានសង្គមស៊ីវិលចូលរួមកុំឲ្យពិបាកលួចថតទៅជាមិនព្រម??ឆ្ងល់ដែរដល់អីចឹងទៅ?????
មនុស្សក្បាលខូចនិងល្បិចលានជំពូកចេញកន្ទុយ??គេថាកម្មុយនីស្តជាបីសាចដែលចូលចិត្តទីងងឹត
និងគម្រុងពិតជាត្រឹមត្រូវ??គឺប្រាកដមែនឬ????
មន្ត្រីគណបក្សប្រជាជនកម្ពុជា រិៈគន់មន្ត្រីគណបក្សសង្គ្រោះជាតិ មិនគោរពកិច្ចព្រមព្រៀង ក្នុងតុចរចា – See more at: http://www.cen.com.kh/localnews/show_detail/19?token=N2ZiZGViNG#sthash.I5Sq7qMZ.dpuf.
Quot from CEN website if you want to read more detail.
This is a consequent of the CPP did not allowed to directly broadcast.
ខ្ញុំឈប់បោះឆ្នោតអោយសង្គ្រោះជាតិ ទៀតហើយ
The Cambodian Policians always do what they want, they do not respect what people want so that this country is under broken
ការលាក់បាំងវាមានអត្ថន័យនៅក្នុងពិភពគុណ ព្រោះមិនមែនជាការដេញថ្លៃទំនិញទេ នេះហើយហៅថានយោបាយ។ ប៉ន្តែការលាក់បាំងវាប្រសើរជាង ចចារដោយប្រើអាវុធ
ប្រយុទ្ធគ្នាផង ហើយចរចាផង នេះជាការរៀបចំកិច្ចសន្យាថ្មី មុននឹងចាប់ផ្តើមលេងល្បែង
ដណ្តើមឆ្នោតសាជាថ្មី ។ប្រជាជនបានចំណែញ តែពាក្យសន្យា និសងរង្វាន់លើកទឹកចិត្ត
បើអ្នកនយោបាយក្រដែរ តើអ្នកណាជួយអ្នកណាបាន មានសន្តិភាព យើងអាចមានអាយុវែងជាង
នាយទាហានជំនាន់ពុកខ្ញុំ។
មិនបាច់ឆ្ងល់អីច្រើនពេកទេព្រោះម្នាក់ៗសុទ្ធតែផ្ញើសេចក្តីទុកចិត្តលើមេបក្សរៀងៗខ្លួន។អ្នកដទៃ ប្រាប់ថាកុំសង្ឃឹមតួនាទីខ្យល់តាមវាលស្រែចម្ការមិនជឿទេ!!!អីឡូវយ៉ាងម៉េចដែរហ្នា!!!ទុកអោយមេ ស៊ីសងល្អជាងកុំជ្រួលជ្រើមនាំតែខូចអារម្មណ៍ខាតការងាររកស៊ីចិញ្ចឹមជីវិតទេ។
កុំឆ្ងល់ច្រើន បើជាប្រយោជន៍ប្រជាពលរដ្ឋគណបក្សទាំងពីរ
នឹងប្រាប់ដល់ប្រជាពលរដ្ឋមិនខានឡើយ។នៅមុនពេលចចា
លោកសម រង្ស៊ីទាមទារឲ្យមានអ្នកទីបីចូលរួម អាចជាសង្គមស៊ីវិល
ឬអ្នកសាព៌តមានជាដើម។តែគណបក្សប្រជាជនមិនព្រម។ត្រង់នេះ
បើលោកសម រង្ស៊ីចិត្តជាកូនប្រុស ធ្វើអ្វីៗដោយបើកចំហមែន គាត់នឹង
និយាយប្រាប់ដល់អ្នកសាពត៌មាន ឬសង្គមស៊ីវិលក្រោយពេលចចា។តែ
នេះគាត់គ្រាន់តែនិយាយដើម្បីឲ្យចំណេញនយោបាយ។តើប្រជាពលរដ្ឋតាម
មើលទាន់ឬអត់?ចំពោះគណបក្សប្រជាជនវិញគាត់មិនបើកចំហ គាត់មិន
ប្រាប់ដល់ប្រជាពលរដ្ឋជារឿងត្រឹមត្រូវហើយ។ត្រង់ចំណុចនេះសូមបងប្អូន
ប្រុងប្រយ័ត្នពួកផ្ដាច់ការ តែពាក់ស្លាកប្រជាធិបតេយ្យ។ពួកនេះសម្ដីផ្សេង
ចិត្តផ្សេង ក្រឡិចក្រឡុចណាស់៕
WE HAVE TO WHACH CLOSLY.LAST MONTH CPP SAID THEY ARE WELL COME TO HAVE OPEN MEETING BETWEEN CPP AND CNRP.THE QUESTION IS WHO CHANGING THIS WORD.? WHO CAN WE TRUST.PLEASE EVERY BODY GUDE ABOUT THIS MEETING. THANK YOU
ពួកអាព្រាយបីសាចត្រាគុលឡាវាកាចសាហាវជញ្ជក់ឈាមតែក្នុងទីងងឹតប៉ុណ្ណោះ ពួកវាមិនហ៊ានជាដាច់ខាតនៅទីមានពន្លឺ ។
The people really wanted to know the truth about the negotiation between the two parties. National interest is for every Cambodian. Sooner or later the truth will be revealed, so why hiding?
បើប្រជុំចំហ ប្រសិនបើមានអំពើហិង្សានៅក្នុងប្រជុំនោះ នេះគឺអាម៉ាស់ដល់ពិភពលោក។ នោះហើយជាមូលហេតុដែលពួកគេបានប្រជុំដោយបិទទ្វារ។
Former Hia lola just say Bla Bla Bla!!!, your reason was not reliable. This is a very bad behavior of CPP. they have never let Cambodian people know for 30 years ago (TV about 20 channels 100 radios) . But We are lucky because of the high technology all Cambodian people got information by using Facebook.
There were the fights in Khmer parliament many times already in the pass.