ដោយ៖ នួន បូរិន
ថ្ងៃសុក្រ ទី8 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
កងអង្គភាពមួយនៃកងទ័ពថៃដែលមានឈ្មោះថា កងកម្លាំងប្រតិបត្តិការ Suranaree មកពីកងអង្គភាពតំបន់ភូមិភាគ២ បានឲ្យដឹងថា កម្ពុជាបានបញ្ចូនទ័ព ដាក់ពង្រាយនៅតាមព្រំដែនក្បែរប្រាសាទព្រះវិហារ។
ប្រភពកងទ័ពថៃនៅក្នុងខេត្តស៊ីសាកេត បានបញ្ជាក់ថា កម្ពុជាបានបញ្ចូនស្បៀងជាច្រើន ទៅដល់ទីតាំងឈរជើងរបស់កងទ័ពរបស់ខ្លួន រួចហើយដើម្បីជួយផ្គត់ផ្គង់កងទ័ពនឹងគ្រួសាររបស់កងទ័ព គឺចាប់តាំងពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ។ កាសែតបាងកកប៉ុស្តិ៍ ដែលស្រង់ប្រភពរបស់កងទ័ពថៃ បានឲ្យដឹងថា ស្បៀងអាហារ ដែលបានបញ្ជូនទៅផ្គត់ផ្គង់ កងទ័ព និងគ្រួសារកងទ័ពកម្ពុជា គឺជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយារបស់លោក។
បើទោះជាយ៉ាងនេះក្ដី នេះគ្រាន់តែជាការអះអាងរបស់ភាគីថៃ មួយតែប៉ុណ្ណោះ ខណៈប្រភពនានា របស់កងទ័ពកម្ពុជា មិនត្រូវបានសារព័ត៌មានក្រុងស្រុក ចុះបញ្ជាក់បន្ថែមលើ ព័ត៌មានកាសែតបាងកកប៉ុស្តីថៃ ថាត្រឹមត្រូវឬយ៉ាងណានោះទេ។
កម្ពុជា និងថៃ កំពុងរង់ចាំស្ដាប់សេចក្ដីសម្រេច ចុងក្រោយរបស់តុលាការយុត្តិធម៌អន្តរជាតិICJ លើវិវាទ ដីតំបន់ក្បែរប្រាសាទព្រះវិហារ ដែលកម្ពុជាជាដើមបណ្ដឹង ប្ដឹងឲ្យ ICJ បកស្រាយថាតើ ដី៤.៦គីឡូមែត្រការ៉េ ថាជារបស់ខាងភាគីណាពិតប្រាកដ ហើយសាលដីកានឹងប្រកាសឲ្យដឹង នៅថ្ងៃច័ន្ទទី១១ ខែវិច្ឆិកាខាងមុខនេះ៕
សូមសរសេរមកកាន់លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com
it thailand rights, freedom of expression.
however.,
thailand can’t cross the red lines,that, has been set up by UNSC. set&forth by UNSC in 2012
17miles square away from Preah Vihear