ប្រជាជន​នៅ​ស្រុក​កោះ​ធំ​ព្រមាន​រុះរើ​ឧបករណ៍​នេសាទ​ខុសច្បាប់​របស់​វៀតណាម​​

ដោយ៖​ ពៅ មេត្ដា​
ថ្ងៃសុក្រ ទី8 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

​ប្រជាជន​ជា​អ្នកនេសាទ​នៅ​ឃុំ​ព្រែស្តី ស្រុក​កោះធំ ខេត្ត​កណ្តាល​​រាប់​រយ​​នាក់​​ព្រមាន​​ថា​ ​នឹង​​ទៅ​រុះ​រើ​ឧបករណ៍​​នេសាទ​របស់​ជនជាតិ​វៀតណាម​នៅ​ថ្ងៃអាទិត្យ​ ទី​១០ ​ខែ​វិច្ឆិកា​នេះ ប្រសិន​អាជ្ញាធរ និង​ភាគី​ពាក់ព័ន្ធ​មិន​ចេញ​មុខ​ដោះស្រាយ​។​

​ប្រជា​នេសាទ​ម្នាក់ ​ឈ្មោះ ​សាំង ប្រាប់​VOD​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ជនជាតិ​វៀតណាម បាន​ប្រើ​ស្បៃ​មុង​ធ្វើ​ជា​ឧបករណ៍​ចាប់​យក​ត្រី ដែល​មាន​ចំងាយ​រាប់ពាន់​ម៉ែត្រ​នៅក្នុង​បឹង នាំឲ្យ ពួកគាត់​មិន​អាច​នេសាទ​បាន​។ លោក​បញ្ជាក់ថា ប្រជាពលរដ្ឋ​រង់ចាំ​ពីរ​ថ្ងៃ​ទៀត ប្រសិនបើ អាជ្ញាធរ​មិន​ដោះស្រាយ​ទេ ពួកគាត់​នឹង​ទៅ​រុះរើ​ដោយផ្ទាល់​ ៖

​ប្រជាពលរដ្ឋ​អ្នកនេសាទ​ម្នាក់​ទៀត​ លោក ខេង ត្អូញ​ត្អែរ​ថា ចាប់តាំងពី​ជនជាតិ​វៀតណាម ដាក់​ស្បៃ​មុង​ចាប់យក​ត្រី​នោះមក ពួកគាត់​មិន​អាច​រក​ត្រី​បានទេ ៖

​ស្បៃ​មុង​ដែល​ជនជាតិ​វៀតណាម​ដាក់​នោះ​ចាប់ពី​ចំណុច​ទំនប់​៧​មករា ដល់​ចុង​ព្រែក​នូ ​ចំងាយ​ប្រមាណ​៣​ពាន់​ម៉ែត្រ​។ តាម​គម្រោង​ប្រជា​​​ជន នឹង​ប្រើ​ទូក​ប្រមាន​៥០​ទៅ ៦០​ទូក មាន​អ្នកចូលរួម​ប្រមាណ​ជាង​១០០​នាក់ ដើម្បី​រុះរើ​ឧបករណ៍​នេសាទ​របស់​ជនជាតិ​វៀតណាម​នោះ​។​

​មេឃុំ​ព្រែកស្តី លោក ឃុយ គា ថ្លែងថា​ លោក​មិន​ទាន់​ទទួលបាន​ដំណឹង​នេះ​នៅឡើយ​ទេ តែ​លោក​នឹង​ស្រាវជ្រាវ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ៖

​តាម​ប្រភព​ពី​ប្រជាជន​បានឲ្យដឹងថា ឧបករណ៍​ស្បៃ​មុង​ក្រឡា​ញឹក​របស់​វៀតណាម​នេះ បានដាក់​ប្រមាណ​១០​ថ្ងៃ​ហើយ តែ​មិន​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​ចេញមុខ​ដោះស្រាយ​ទេ​។

ឧបករណ៍​ប្រភេទ​ស្បៃ​មុង​ក្រឡា​ញឹក ឬ​ហៅ​សៃ​យើន​នោះ អាច​ចាប់​បាន​សត្វ​ជាច្រើន​ប្រភេទ នៅក្នុង​ទឹក​ដូចជា ត្រី ក្តាម ខ្យង បង្កង ពស់ អណ្តើក​ជាដើម​៕

សូមសរសេរមកកាន់ លោក ​ពៅ មេត្តា តាមរយៈ minpov@vodhotnews.com


What Next?

Recent Articles

One Response to "ប្រជាជន​នៅ​ស្រុក​កោះ​ធំ​ព្រមាន​រុះរើ​ឧបករណ៍​នេសាទ​ខុសច្បាប់​របស់​វៀតណាម​​"

  1. ប្រជាពលរដ្ឋ says:

    ប្រជាពលរដ្ឋខ្មែរ ត្រូវតែសាមគ្គីគ្នា ទៅ រុះរើ ឧបករណ៍ នេសាទ ខុសច្បាប់ របស់ជនបរទេស

    កុំ អោយសល់ ! « យួន មកនៅស្រុកគេ ខុសច្បាប់ហើយ ចង់មក បំផ្លាញ សម្បត្តិធម្មជាតិ

    របស់ខ្មែរយើងទៀត !