ដោយ៖ បូ សាវី
ថ្ងៃព្រហស្បតិ៍ ទី14 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

មេបញ្ជាការកងទ័ពកម្ពុជាប្រចាំការទិសប្រាសាទព្រះវិហារ ឲ្យដឹងថា រហូតមកដល់ថ្ងៃព្រហស្បតិ៍នេះ កងទ័ពថៃមិនទាន់ដកចេញពីដីតំបន់ពយភ្នំនៃប្រាសាទព្រះវិហារទេ ទោះបីតុលាការយុត្តិធម៌អន្តរជាតិ(ICJ) បានបកស្រាយសាលដីកាឆ្នាំ១៩៦២របស់ខ្លួនថា កម្ពុជាមានអធិបតេយ្យភាពពេញលេញលើបូរណភាពទឹកដីតំបន់នោះក៏ដោយ។
មេបញ្ជាការកងពលអន្ដរាគមន៍លេខ៣កម្ពុជា លោក ស្រី ឌឹក ប្រាប់VODថា កងទ័ពថៃរង់ចាំបញ្ជាពីរាជរដ្ឋាភិបាលរបស់ខ្លួន មុននឹងសម្រេចថាធ្វើអ្វីមួយបន្តទៀត។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា លោក ស្រី ឌឹក និងមេបញ្ជាការកងពលតូចលេខ៦ថៃ លោក ថៈរ៉ាកន ថាំម៉ាក់ វិនថូន បានជួបគ្នារយៈពេល១០នាទី នៅមុខប្រាសាទព្រះវិហារ។ ក្នុងជំនួបនេះ លោក ថៈរ៉ាកន ថាំម៉ាក់ វិនថូន បានឆ្លើយសំណួរអ្នកសារព័ត៌មានខ្មែរថា ភាគីថៃសន្យាថានឹងដកកងទ័ពចេញពីតំបន់មានជម្លោះ ទៅតាមយន្ដការរាជរដ្ឋាភិបាល និងគណៈកម្មាធិការព្រំដែនរបស់ខ្លួន ដើម្បីឲ្យតំបន់នោះ មានសន្ដិភាព ដោយមិនបង្កឲ្យមានការផ្ទុះអាវុធឡើយ។
នាយករដ្ឋមន្ដ្រីថៃ លោកស្រី យីង ឡាក់ កាលពីថ្ងៃពុធម្សិលមិញ ប្រាប់ទៅរដ្ឋសភាថៃថា រដ្ឋាភិបាលថៃមិនដែលនិយាយទទួលស្គាល់ការសម្រេចរបស់តុលាការយុត្ដិធម៌អន្ដរជាតិ លើការប្រគល់ដីតំបន់ពយភ្នំទាំងមូលទៅឲ្យកម្ពុជាឡើយ។ ប្រមុខរាជរដ្ឋាភិបាលថៃ ថា ប្រទេសរបស់ខ្លួនជាអ្នកបាត់បង់ទឹកដីបន្ដិចបន្ទួចទៅវិញ។
កាលពីថ្ងៃទី១១ ខែវិច្ឆិកា លោកស្រី មានប្រសាសន៍ថា ប្រទេសថៃនឹងចរចាជាមួយកម្ពុជា ដើម្បីសម្រេចពីដំណើរការអនុវត្ដន៍សាលដីការរបស់ICJ និងដើម្បីបញ្ចប់ជម្លោះ ដោយឈរលើប្រយោជន៏ជាតិ និងស្មារតីអាស៊ាន៕
សូមសរសេរមកកាន់លោក បូសាវី តាមរយៈ savy@vodhotnews.com
Khmer governments & int’l communities must consistently push thai troops away from Khmer lands
———
no business deal with thai, no further dicussion’s , verdict had already being delivered by ICJ
ពូជចោរសៀមដែលប្តូមក ជាថៃនៅតែចិពា្ចឹមចិត្តលួច ដោយមិនចេះក្រែងច្បាប់ ប្រាថ្នាលួច
អោយទាល់តែបាន។
ពូជចោរនេះមានចិត្តអំណត់ណាស់ តាំងពីដូនតាមក ។បើចង់លួចហើយ គឺលួចមិនព្រមឈប់។
តើយើងធ្វើមិត្ត ធ្វើអ្នកជិតខាងល្អដូចម្តេចកើត បើពូជចោរនេះនៅតែមានហ្សែនជាចោរដដែល ?
ច្បាប់ទើបបង្រ្កាបចោរបាន ការចរចាជាមួយចោរ នាំខាតបង់ ហើយធ្វើអោយចោរបានចិត្ត មានស្នៀត
បោកប្រាស់អន្តរជាតិបន្តទៀត !!
ចោរមានល្បិចកល ច្រើនពិបាកតាមទាន់ណាស់ បើទាន់ពេលណាបង្ហើយវាទៅ កុំអោយហ្មងសៅដល់ថ្ងៃក្រោយ។
បើជុំវិញផ្ទះយើងសុទ្ធជាចោរ គួរធ្វើយ៉ាងណា ?
ចរិកចោរនៅតែ ជាចោរ !!
តើ រដ្ឋាភិបាលមានសមត្ថភាពក្នុងការអនុវត្ត សាលក្រម ឬខ្លាចក្តិតថៃ?