ដោយ៖ កែវ រតនៈ
ថ្ងៃពុធ ទី20 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃពុធនេះ បំភ្លឺចំពោះសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០១៤ ជាពិសេសពាក់ព័ន្ធនឹងគម្រោងថវិកានៃខ្ទង់ចំណាយមិនទាន់បែងចែក ឬហៅម្យ៉ាងទៀតថា ជា ”ខ្ទង់ចំណាយផ្សេងៗ” របស់រាជរដ្ឋាភិបាល។
សេចក្តីជូនដំណឹងរបស់ក្រសួង ឲ្យដឹងថា រាជរដ្ឋាភិបាលគ្រោងចំណាយនៅក្នុងខ្ទង់ចំណាយមិនទាន់បែងចែកតែមានមុខសញ្ញារួចរាល់មានចំនួន ៦ ២២៤ ១៧៧លានរៀល ស្មើនឹងប្រមាណ ១ ៥៣៧ លានដុល្លារអាមេរិក ប្រមាណជា ៤៥,៨% នៃចំណាយថវិកាថ្នាក់ជាតិសរុប គឺកើនឡើងប្រមាណ ១០,៦% ធៀបនឹងច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ២០១៣។
សេចក្តីជូនដំណឹងបន្តថា ថវិកាមិនទាន់បែងចែកមានតែចំនួន ៥១៥,៨៧៥លានរៀលប៉ុណ្ណោះ។ ក្រសួងឲ្យដឹងថា ទីមួយ ថវិកានេះចំណាយលើវិនិយោគចំនួន ៤១៧ ០៧៥លានរៀល ជាផ្នែកនៃឥណទានវិនិយោគសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដែលត្រូវត្រៀមបម្រុងទុកសម្រាប់អនុវត្តតាមកាលៈទេសៈចាំបាច់ រួមទាំងការខូចខាតដោយសារគ្រោះធម្មជាតិ។ ទីពីរ ចំណាយចរន្ដត្រៀមបម្រុងចំនួន ៩៨ ៨០០លានរៀល គឺជាឥណទាននៃចំណាយចរន្តសម្រាប់ប្រើប្រាស់ក្នុងគោលដៅនៃសេចក្ដីត្រូវការបន្ទាន់ និងការចាំបាច់នានាជាយថាហេតុរួមទាំងគោលដៅមនុស្សធម៌ គោលដៅដោះស្រាយផលវិបាកពីគ្រោះធម្មជាតិ និងសង្គម ក៏ដូចជាការងារអធិបតេយ្យភាព និងសន្តិសុខជាតិផងដែរ។
សេចក្តីជូនដំណឹងបញ្ជាក់ថា សរុបគម្រោងចំណាយឆ្នាំ២០១៤ មានចំនួនត្រឹមតែ ៥១៥ ៨៧៥លានរៀលប៉ុណ្ណោះ គឺស្មើប្រមាណ៣,៨% នៃចំណាយថ្នាក់ជាតិសរុប៕
សូមសរសេរមកកាន់ លោក កែវ រតនៈ តាមរយៈ ratanah@vodhotnews.com

មេៗមិនដឹងថាប្រាក់ខែពួកគាត់ប៉ុន្មានទេ ឃើញតែទិញវីឡា ដូរឡាន អោយតែអ្នកកាន់លុយជាតិ
ស្រួលមិនស្រួលយកលុយជាតិទិញឡានអោយកូនបុករាស្រ្តឯងលេង
សង្គមស៊ីវិលស្រែកបញ្ហាពន្ធ បែរជាតំឡើងពន្ធគេចង់អោយមានប្រពន្ធ័ដារអោយសុក្រិត ឃើញតែអាពួក ពន្ធដាទៅដើរលេងក្រៅស្រុករហូត ចុះបានលុយពីណាលោក
Those corrupted teams will use the term: One for You, Two for Me……………………..
I really do not believe those teams have an educational background, skill experience, and ability to perform their job. They just work for personal interested, but not for people and/or for the country.
“Financial & Risk Management!”
របៀបចែកគ្នាពុករលួយស៊ីរូងផ្ទៃក្នុង ប្រធានថ្មីបូកសារុបអោយល្អស្តាប់ ការពឹតគឹតពីការកិបកេងដាក់ក្នុងហោប៉ៅឯណោះទេ…
នេះគឺប៉ាហ៊ីឆ្ពឹនភ្នែកសុទ្ធសាទ ។