ដោយ៖ ពៅ មេត្តា
ថ្ងៃសុក្រ ទី22 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
អ្នកស្រី យ៉ោម បុប្ផា បន្ទាប់ពីដោះលែងនៅល្ងាចនេះ (រូបថតពី Facebook)
អ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីនៅតំបន់បឹងកក់ ចេញពីពន្ធនាគារហើយ នៅម៉ោង៥ល្ងាចនេះ បន្ទាប់ពីតុលាការកំពូលសម្រេចឲ្យអ្នកស្រីនៅក្រៅឃុំ ហើយបញ្ជូនសំណុំរឿងឲ្យសាលាឧទ្ធរណ៍ពិនិត្យសើរើឡើងវិញ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដកស្រង់សំដីប្តី អ្នកស្រីយ៉ោម បុប្ផា គឺលោក លួស សាខន ចុះផ្សាយថា មន្ត្រីពន្ធនាគារព្រៃស អនុញ្ញាតឲ្យអ្នកស្រីយ៉ោម បុប្ផា ត្រលប់ទៅផ្ទះវិញ នៅល្ងាចនេះ។ ប្រជាសហគមន៍បឹងកក់ ក៏មានរៀបចំពិធីជប់លៀង សម្រាប់អ្នកស្រីយ៉ោម បុប្ផា ផងដែរនៅល្ងាចនេះ។
អ្នកស្រី យ៉ោម បុប្ផា ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់សរុប៦០លានរៀល ចោទពីបទប្រើហិង្សាដោយចេតនា វាយអ្នករត់ម៉ូតូឌុបពីរនាក់ឲ្យរងរបួស។ ក្រោយមកសាលាឧទ្ទណ៍ប្តូរបទចោទអ្នកស្រីទៅជាបទផ្តួចផ្តើមឲ្យមាន ហិង្សាវិញ ក្រោយពីរកមិនឃើញកំហុស និងសម្រេចឲ្យទទួលទោស២ឆ្នាំ ដោយព្យួរទោសមួយឆ្នាំ និងពិន័យជាប្រាក់ ២០លានរៀល៕
សរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com
don’t let her go early, let her stay in jail for little bite longer
she was a bad girl.,
this lady needs education camp.,
she needs to learn how to behave herself.,
—–
she needed family values for her family,,