ដោយ៖ តាំង វីដា និង ញឹម សុខន
ថ្ងៃសៅរ៍ ទី23 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com
ក្រុមអ្នកជំនាញសិទ្ធិមនុស្សឯករាជ្យ អំពាវនាវដល់អង្គការសហប្រជាជាតិ ប្រកាន់ខ្ជាប់បន្ថែមទៀត នូវតួនាទីជាអាជ្ញាកណ្តាល ក្នុងការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព និងជំរុញឲ្យប្រទេសជាសមាជិក គាំទ្រ និងពង្រឹងកិច្ចប្រឹងប្រែងបន្ថែម ដើម្បីធានាគណនេយ្យភាពសង្គម និងយុត្តិធម៌ ចំពោះការរំលោភសិទ្ធិមនុស្ស រួមនឹងឧក្រិដ្ឋកម្មធ្ងន់ធ្ងរ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិ ចុះផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ ជាកិច្ចស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់សង្គមស៊ីវិល រំលឹកដល់ទិវាអន្តរជាតិ ប្រចាំឆ្នាំ ២៣ វិច្ឆិកានេះ ដើម្បីបញ្ចប់និទណ្ឌភាព។ អ្នកជំនាញសិទ្ធិមនុស្ស រំលឹកជាថ្មីដល់ ប្រមុខរដ្ឋ និងរដ្ឋាភិបាល ចំពោះការសន្យារបស់ខ្លួន ធានាឲ្យបាននូវនិទណ្ឌភាព សម្រាប់ការរំលោភបំពានធ្ងន់ធ្ងរ លើសិទ្ធិមនុស្សអន្ដរជាតិ និងច្បាប់មនុស្សធម៌ ដែលមិនត្រូវបានអត់ឱន។ ពួកគេ ចាត់ទុកថា ការរំលោភបំពាន ទាមទារឲ្យមានការស៊ើបអង្កេត ឱ្យបានត្រឹមត្រូវ និងកាត់ទោស ដូចបានចែងក្នុង សេចក្តីប្រកាសថ្លែងការណ៍ របស់អង្គការសហប្រជាជាតិ ចំពោះប្រទេសដែលប្រកាន់នីតិរដ្ឋ អនុម័ត នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១២។
ក្នុងសេចក្តីប្រកាសព័ត៌មាននេះ អ្នកជំនាញសិទ្ធិមនុស្ស សង្កត់ធ្ងន់ថា “ដើម្បីបញ្ចប់និទណ្ឌភាព គឺតម្រូវឱ្យមានការ ពិនិត្យពិច័យ ការកាត់ទោស និងការផ្តន្ទាទោស ក្នុងន័យនេះ អង្គការសហប្រជាជាតិ មានតួនាទីសំខាន់ ក្នុងការជំរុញបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព និងកំណត់បញ្ហានៃការមិនគោរពគោលការណ៍នីតិរដ្ឋ និងការរំលោភលើគោលការណ៍ទូទៅនៃយុត្តិធម៌ជាដើម”។ ពួកគេ ជំរុញឲ្យប្រទេសទាំងឡាយណា ដែលបរាជ័យក្នុងការអនុវត្តការងារនេះ គឺត្រូវទទួលខុសត្រូវជាដាច់ខាត ព្រោះនេះជាកាតព្វកិច្ចរបស់រដ្ឋក្នុងការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីលុបបំបាត់ការបំពានលើសិទ្ធិមនុស្សផងដែរ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា គោលដៅនៃការបញ្ចប់និទណ្ឌភាពនេះ មិនមែនស្ថិតក្នុងគោលបំណងនៃការសងសឹកឡើយ ប៉ុន្តែគឺដើម្បីស្វែងរកយុត្តិធម៌។
កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ អង្គការក្នុងស្រុកចំនួន៤ មាន មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) អង្គការលីកាដូ(LICADHO) មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍(CLEC) និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) បានរៀបចំពិធីជួបជុំមួយ នៅខាងមុខរបងពហុកីទ្បាដ្ឋានជាតិអូទ្បាំពិក ដើម្បីទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា បញ្ចប់និទណ្ឌភាពលើឃាតកម្មអ្នកសារព័ត៌មាន ដោយរកឃើញថា គិតពីឆ្នាំ១៩៩៤ដល់ឆ្នាំ២០១៣អ្នកសារព័ត៌មាន១១នាក់ត្រូវបានគេសម្លាប់ ដែលរដ្ឋាភិបាលកម្ពុជាមិនទាន់វែកមុខជនល្មើសមកផ្តន្ទាទោសបាន៕
សូមសរសេរមកកាន់ លោក តាំង វីដា តាមរយៈ vida@vodhotnews.com
លោកប្រធាន សង្គ្រោះជាតិ។ ស្ថានការណ៏បច្ចុប្បន្ននេះ លោកកំពុងមានឥទ្ធិពល ដោយសារលោកមានប្រជាប្រិយ
ភាព ពីសំណាក់បងប្អូនជនជាតិខ្មែរទាំងនៅខាងក្នុង និងក្រៅប្រទេស។ អ្នកដឹកនាំក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃ
ពួកគេមានអំណាចរឹងមាំតែខាងស្មារតី តែប៉ុណ្ណោះ។ បើទោះបីជាលោកប្រធាន សង្គ្រោះជាតិ ខ្លួនឯង ដឹងតែម្នាក់
ឯងថា ខ្លួនលោកជាអ្នកមានអំណាចរឹងមាំខាងសំភារៈយ៉ាងណាក៏ដោយ សព្វថ្ងៃនេះលោកចេះធ្វើ បានត្រឹមតែឱ្យ
ជនជាតិខ្មែរទាំងក្នុង និងក្រៅប្រទេសកម្ពុជា ស្រឡាញ់គាំទ្រលោក តាមរបៀបការនិយាយពីអំពើអាក្រក់របស់គេ
ដោយមានការចំណាយប្រភពដើមទុន ហើយមិនដែលឃើញលោកមាន ឫក៏រកបានប្រភពចំណូលពីជំនួញទាល់តែ
សោះ ក្រៅពីការទទួលបានថវិកាបន្តិចបន្តួច មកពីគ្រប់ទិសទីរបស់បងប្អូនខ្មែរដើម្បីយកមកជំរុញចលនាបាតុកម្មនៅ
ក្នុងប្រទេសកម្ពុជា។ បាតុកម្មនៅក្នុងប្រទេសកម្ពុជា ជាច្រើនលើក ច្រើនសារ នៅតែគ្មានលទ្ធផលដោយសារតែ
ពិភពលោកទាំងមូល មិនទាន់ទទួលស្គាល់ថា លោកជាវីរបុរសខ្លាំង គឺបានត្រឹមតែសម្លឹងឃើញថា លោកជាអ្នក
បានទទួលថវិកាពីការរៃអង្គាសសប្បុរសជន យកមកធ្វើចលនាបាតុកម្មដដែលៗ តែប៉ុណ្ណោះ។ បើទោះបីជាលោក
ជាមនុស្សម្នាក់ មិនចូលចិត្តបង្អួតសម្ញែង ដាក់ពិភពលោក ថាលោកជាអ្នកមានមរតកអគ្គមហាសាលចាយមិនចេះ
អស់ រាប់តំណ តទៅមុខគ្រប់ជំនាន់ ក៏សាធារណជននៅលើពិភពលោក គេនឹងនៅតែងឿងឆ្ងល់ថា តើលោកបាន
ទទួលមរតកទាំងនេះ បានមកពីប្រភពណាដែរ ? ហើយគ្មាននរណាមួយគេសរសើរចំពោះអ្នកដែលចេះត្រឹមតែចាយ
ប្រាក់ តែមិនចេះធ្វើអ្វីៗដើម្បីរកបានពីប្រភពជំនួញដែលមិនចេះរីងស្ងួត។ ចំណុចនេះហើយដែលធ្វើឱ្យពិភពលោក
ទាំងមូល មិនទាន់ទទួលស្គាល់លោក មកពីលោកមិនទាន់មានបង្កើតស្នាដៃអ្វីដែលផ្តល់ផលប្រយោជន៏ដល់មនុស្ស
ជាតិជាទូទៅនៅលើភពផែនដីនៅឡើយ។ លោកប្រធាន សង្គ្រោះជាតិ បើលោកមានដើមទុន លោកត្រូវតែយក
ដើមទុន មកបង្កើតប្រភពផលិតផលនៃដើមទុន ទើបប្រទេសមហាអំណាចនិយមលទ្ធិប្រជាធិបតេយ្យសេរី ទទួល
ស្គាល់ថា លោកប្រធានសង្គ្រោះជាតិ នៅក្នុងប្រទេសកម្ពុជាជាបុរសខ្លាំងដ៏ស្វាហាប់ របស់ពិភពលោកទាំងមូល។