នាយករដ្ឋមន្ត្រី​ បញ្ជា​ឲ្យ​ប្រគល់​ទីលាន​បូជាសព​នៅ​វត្ត​ខ្ទរ ​ធ្វើ​កម្មសិទ្ធិ​វត្ត​វិញ​

ដោយ៖​ ញឹម សុខន​
ថ្ងៃអាទិត្យ ទី24 ខែវិច្ឆិកា ឆ្នាំ2013
http://vodhotnews.com

(រូបថតពី HRTF)

(រូបថតពី HRTF)

លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បញ្ជា​ឲ្យ មន្ត្រី​ក្រោម​ឱវាទ ប្រគល់ដី​បូជាសព​មួយ​កន្លែង​នៅ​វត្ត​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ឲ្យ​ទៅ​ព្រះសង្ឃ​គ្រប់គ្រង​វិញ បន្ទាប់​ពី​ពលរដ្ឋ ផ្ទុះ​ហិង្សា​ដុត​សម្ភារៈ​ និង​គ្រឿងចក្រ កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ប្រឆាំង​នឹង​ការ​លួច​លក់​ដី​សាធារណៈ​របស់​​វត្ត​នេះ។

​កាលពី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា ប្រជាពលរដ្ឋ​ជាង ១.០០០​នាក់ ចំណុះជើងវត្ត​នេះ បាន​ចេញ​តវ៉ា​ទាំងយប់ ដោយ​បិទ​ផ្លូវ​ជាតិ​លេខ​៦​អា និង​ដុត​គ្រឿងចក្រ មួយ​គ្រឿងរបស់​ក្រុមហ៊ុន ដែលឈូសឆាយ​ដី​នៅ​តំបន់​នោះ មិន​ប្រាប់​ពី​មូលហេតុ។​

​ក្រោយពី​មាន​ផ្ទុះ​ហិង្សា​ ​ព្រះសង្ឃ​មួយចំនួន​នៅ​វត្ត​នោះ​ អះអាងថា ដី​នៅ​កន្លែង​បូជាសព​នោះ មាន​ការបញ្ជាឲ្យ​លក់​ពី​ថ្នាក់លើ និង​ស្ថាប័ន​ពាក់​ដែល​ពាក់​ព័ន្ធ។​

​អភិបាល​ខណ្ឌ​ឫ​ស្សី​កែវ លោក ឃ្លាំង ហួត អះអាង​ប្រាប់ ​ពលរដ្ឋ​នៅ​កន្លែង​ប្រមូលផ្តុំ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ថា លោកនាយក​រដ្ឋមន្ត្រី ​បាន​ចេញ​បញ្ជា​ទៅ​សាលា​រាជធានី ឲ្យ​អន្តរាគមន៍ប្រគល់ដីទៅឲ្យវត្តវិ​ញ​ហើយ។​

​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៉ី​ នឹង​ក្រុម​ការងារ ក៏​បាន​ចុះ​ទៅ​ជួប​ពលរដ្ឋ​ដែល​កំពុង​តវ៉ា​នោះ​ដែរ  ហើយ​សន្យា​ថា នឹង​ទាមទា​ររក​យុត្តិធម៌​ជូន​ពលរដ្ឋ​នៅ​តំបន់​នោះ​៕

សូមសរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

13 Responses to "នាយករដ្ឋមន្ត្រី​ បញ្ជា​ឲ្យ​ប្រគល់​ទីលាន​បូជាសព​នៅ​វត្ត​ខ្ទរ ​ធ្វើ​កម្មសិទ្ធិ​វត្ត​វិញ​"

  1. CPP says:

    ឯណាច្បាប់? អ្វីៗស្ថិតនៅក្នុងមាត់ ជនបំផ្លាញសង្គមឯងឬ?

  2. Anonymous says:

    ទាល់តែតុលាការប្រជាជនទើបអាចដោះស្រាយបានបន្ទាប់ពីចាំអជ្ញាធរមានសមត្ថកិច្ចអស់ចិត្ត។ប្រជា
    ជនក្រោកហើយលែងឲ្យជាន់ទៀតហើយ។ជាអណត្តិប្រវត្តិសាស្ត្រដែលមានការតស៊ូមតិនិងបាតុកម្ម
    អត់លោះថ្ងៃពេញមួយអណត្តិ!!ឈឺក្បាលចាំដោះអ្វីដែលខ្លួនអែងចងទៅ???លក់មិនចេះឆ្អែតសូម្បីតែ
    ទីបច្ឆាវត្តក៏មិនប្រណី។មិនចេះស្កប់ស្កល់តើលុយពិតជាមានតំលៃជាងកិត្តិយសមែនឬ???????ងាប់
    ទៅគេអត់ដាក់លុយកប់ទៅជាមួយទេ!!

  3. CPP says:

    អ្វីដែលអាក្រក់ជាង ហ៊ុន សែន ទៅទៀតនោះ គឺជនឆ្លៀតកេងចំណេញ សម រង្ស៊ី ។
    អស់ទាស់ហ្មង អាជនអស្មិមានៈ សម រង្ស៊ី នេះ !!!

  4. Kmeng Peal says:

    តាំងខ្លួនជាព្រះវេសន្តរ្ ប្លន់ហើយយកអោយវិញថែមអង្អែលក្បាលទៀត ល្បិចថោកទាប។

  5. Siem Reap says:

    Support your idea: Mr 9:03 pm

    All things made by the PM, and end by the PM.

    PM always said “Nothing cannot hide his eye in Cambodia, every thing happen he know very clear both the anti- government activities and his government activities”, thus it is very clear that he make it and end it for political popularity reason only.

    There will more fun to come………

  6. Klang Hourt is a seller. says:

    He must be responsible this problem.

  7. អ្នកមែន! says:

    CPP
    says:
    November 24, 2013 at 4:33 pm អ្វីដែលអាក្រក់ជាង ហ៊ុន សែន ទៅទៀតនោះ គឺជនឆ្លៀតកេងចំណេញ សម រង្ស៊ី ។
    អស់ទាស់ហ្មង អាជនអស្មិមានៈ សម រង្ស៊ី នេះ !!!
    =====================================================
    ល្អលោកCPP។គាំទ្រ100%។អ្វីដែលអាក្រក់និងថោកទាបបំផុតនោះ
    គឺពេលភ្លើងឆេះផ្ទះហើយ មានអាមនុស្សចាំប្លន់ឥវ៉ាន់ហ្នឹងឯង។

  8. អាសូរខ្មែរ says:

    អ្នកធ្វើអាក្រក់កូនចៅសម្តេច ហើយអ្នកដោះស្រាយកូនចៅសម្តេច បើគ្រាន់បើមែនកាត់ទោសអ្នក ដែលលក់ដាក់គុកមួយជីវីតទៅ ឬកាត់ទោសប្រហារជីវិតដើម្បីប្រមានអ្នកផ្សេងៗទៀត ខ្ញុំឃើញក្បិចនេះដដែលជាដដែល គ្មានអីប្រែប្រួលសោះ មួយដើរតួចិត្តអាក្រក់ ហើយអាមេដើរតួចិត្តល្អ

  9. ទន្លេសាប says:

    ម្សៀ រ សម រង្សុី នេះអោយតែឃើញមានប្រហោងតែងឆ្លៀតយកចំណេញ
    CPPប្រយត្នអោយមែនទែន រឿងដុតរឿងលត់មិនសូវបញ្ហា ចាស់លោកថា
    ខ្លាំងបំផុតអាហួចហៅខ្យល់នេះអែង ។នេះហៅថាក្បាច់រុញទូកបណ្តោយទឹក។

  10. Anonymous says:

    ការបកអាក្រាតមុខមាត់អាមនុស្សទុរយសបំផ្លិចបំផ្លាញជាតិវាប្រាកដជាមិនអាក្រក់ដូចអ្នកបំផ្លាញជា
    ដាច់ខាត់។ដូចគ្នាការបកអាក្រាតមុខមាត់ចោរវាមិនអាក្រក់ជាងការធ្វើចោរជាដាច់ខាត។បើយើង
    ឃើញហើយមិននាំគ្នាបកអាក្រាតឬចង្អុលមុខចោរស្មើនឹងចូលដៃជាមួយចោរ?????

  11. បក្សអាភ្នែកហើមសម្បើមអាចម៍នឹងបក្សអាប្រកាច់ចាប់មិនឈ្នះ says:

    លោកទន្លេសាប!
    លោកពិតជានៅពូកែចាំពាក្យចាស់ៗពីបុរាណបានល្ឣផង!

  12. កុនខ្មែរ says:

    មិនដែលឃើញអាជ្ញាធរអូសក្បាល់អ្នកលក់ដីរដ្ឋខុសច្បាប់យកមកកាត់ទោសទេពីព្រោះអ្នកប្រព្រិត្តសុទ្វតែជាមន្រ្តីក្នុងជារដ្ឋាភិបាល។

  13. ម្ចាស់ក្រុមហ៊ុន says:

    ឆ្កែនៅតែព្រូស មនុស្សនៅតែដើរ…​ លោក​ CPP និង​ ទន្លេសាប យល់ឃ្លានេះទេ?

    ចង់ដឹងថារដ្ឋភិបាលមានចំណាត់ការជាមួយអ្នកឃុបឃិត​ឬទេ?​ ឬមួយនេះគ្រាន់តែជាឆាកល្ខោនអោយសម្តេចធ្វើជាអ្នកសង្រ្គោះ? តើស្រុកយើងមានច្បាប់ទេ? លោកតុលាការកំពុងធ្វើអ្វី?

    រាស្ត្រខ្មែរដូចជារងទុក្ខពេកហើយ…