សហភាព​សហជីព​កម្ពុជា​អំពាវនាវ​ឲ្យ​មហាជន​ចូល​រួម​បាតុកម្ម

សហភាព​សហជីព​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ បាន​អំពាវនាវ​ឲ្យ​កម្មករ គ្រូបង្រៀន មន្ត្រី​រាជការ សិស្ស​និស្សិត យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ឈប់​សម្រាក​ពី​ការងារ​និង​ការ​សិក្សា​បណ្ដោះអាសន្ន ដើម្បី​ចូល​រួម​មហា​បាតុកម្ម​ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង និង​បោះ​ឆ្នោត​ឡើង​វិញ។

ដោយ ទេព សុរ៉ាវី
2013-12-16
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

រ៉ុង ឈុន ៦១០
ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន (RFA/Uon Chhin)

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អំពាវនាវ​ឲ្យ​មហាជន​ទាំង​អស់​ចូល​រួម​មហា​បាតុកម្ម​ឲ្យ​បាន​ច្រើន​កុះករ។ គោលបំណង​នៃ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​លើក​នេះ គឺ​ទម្លាក់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញ​ពី​តំណែង និង​រៀបចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ។

សហភាព​សហជីព​កម្ពុជា បាន​ចេញ​សេចក្ដី​អំពាវនាវ​មួយ​នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឲ្យ​សមាជិក​សមាជិកា​ឈប់​សម្រាក​ពី​ការ​រៀន​សូត្រ ពី​ការ​បង្រៀន ពី​ការងារ​ក្នុង​ស្ថាប័ន​រដ្ឋ និង​ស្ថាប័ន​ឯកជន​មួយ​រយៈ ដើម្បី​ចូល​រួម​មហា​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ រហូត​ដល់​មាន​ដំណោះស្រាយ។

លោក រ៉ុង ឈុន ជឿ​ថា ប្រសិន​បើ​សិស្ស​និស្សិត កម្មករ និង​មន្ត្រី​រាជការ​ឈប់​ពី​ការងារ​មក​ចូល​រួម​ធ្វើ​មហា​បាតុកម្ម នឹង​មាន​ឥទ្ធិពល​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល និង​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ និង​ស្វែង​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​តាម​រយៈ​ការ​បោះ​ឆ្នោត​ឡើង​វិញ។

សេចក្ដី​អំពាវនាវ​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​កាល​ពី​ថ្ងៃ​ទី​១៥ ធ្នូ នៅ​ទីលាន​ប្រជាធិបតេយ្យ ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ពិសេស​សិស្សានុសិស្ស​ឈប់​សម្រាក​ពី​ការ​សិក្សា និង​ចូល​រួម​ធ្វើ​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង និង​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​លើ​វេទិកា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ដោយ​អំពាវនាវ​ឲ្យ​សិស្ស​និស្សិត​ឈប់​ទៅ​រៀន អាជីវករ​នៅ​តាម​ផ្សារ​ឈប់​ធ្វើ​អាជីវកម្ម​លក់​ដូរ ហើយ​កម្មករ​ឈប់​ទៅ​ធ្វើ​ការ។ ខណៈ​ដែល​អនុ​ប្រធាន​គណបក្ស​នេះ គឺ​លោក កឹម សុខា ប្រកាស​ឲ្យ​ពលរដ្ឋ​គោះ​ចាន​គោះ​ឆ្នាំង ហើយ​ព្រះសង្ឃ​គោះ​ជួង​នៅ​តាម​វត្តអារាម។ រី​ឯ​អ្នក​ធ្វើ​ដំណើរ​ទាំង​ម៉ូតូ និង​រថយន្ត ត្រូវ​ស៊ីផ្លេ​ព្រមៗ​គ្នា​នៅ​តាម​ដង​ផ្លូវ ជា​សញ្ញា​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ។

ពាក់ព័ន្ធ​នឹង​ការ​អំពាវនាវ​ឲ្យ​សិស្សានុសិស្ស​ឈប់​ពី​ការ​សិក្សា​មួយ​រយៈ​ចូល​រួម​បាតុកម្ម​ជាមួយ​គណបក្ស​ប្រឆាំង​នេះ អតីត​ទីប្រឹក្សា​ក្រសួង​អប់រំ​អាណត្តិ​មុន គឺ​លោក ប៊ួយ ប៊ុណ្ណា យល់​ឃើញ​ថា ប្រសិន​បើ​ការ​អំពាវនាវ​នោះ​បាន​ជោគជ័យ​មែន នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​អប់រំ។ ប៉ុន្តែ​លោក​គិត​ថា ការ​អំពាវនាវ​ទាំង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក រ៉ុង ឈុន នឹង​មិន​មាន​ឥទ្ធិពល​អ្វី​ធ្ងន់ធ្ងរ​ដែល​ជំរុញ​ទឹក​ចិត្ត​ឲ្យ​មន្ត្រី​រាជការ និង​សិស្សានុសិស្ស ឈប់​ពី​ការងារ និង​ការ​សិក្សា​ចូល​រួម​មហា​បាតុកម្ម​នោះ​ឡើយ។

មិន​ខុស​គ្នា​ដែរ អាណាព្យាបាល​សិស្ស​ម្នាក់​នៅ​វិទ្យាល័យ​ទូលទំពូង គឺ​លោកស្រី ស៊ន់ ចាន់ធី មិន​ឯកភាព​នូវ​យុទ្ធសាស្ត្រ​ថ្មី​ដែល​គណបក្ស​ប្រឆាំង​ចង់​ឲ្យ​សិស្ស​និស្សិត​ឈប់​ពី​ការ​សិក្សា​ទៅ​ចូល​រួម​ធ្វើ​បាតុកម្ម​ទេ។ លោកស្រី​បន្ត​ថា សិស្ស​និស្សិត​គួរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ការ​ធ្វើ​បាតុកម្ម ហើយ​មាន​ភារៈ​ចូល​សាលា​សិក្សា។

លោកស្រី ស៊ន់ ចាន់ធី ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​ដែរ​នោះ បច្ចុប្បន្ន​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ។ លោកស្រី​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល តែ​លោកស្រី​មិន​អាច​ឈប់​ពី​ការងារ​ដើម្បី​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​បាន​ទេ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ចាត់​ទុក​ការ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ពេល​នេះ​ខុស​ច្បាប់ និង​ចង់​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាប់​ឆ្នោត​ចូល​រួម​ក្នុង​សភា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ជា​ផ្លូវ​ការ​ថា ធ្វើ​មហា​បាតុកម្ម​អហិង្សា និង​ហែ​ក្បួន​តាម​វិថី​សំខាន់ៗ ជា​រៀងរាល់​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៥ ធ្នូ តទៅ។

បាតុកម្ម​នោះ​តាម​គម្រោង​នឹង​ធ្វើ​ក្នុង​រយៈពេល ៣​ខែ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល និង​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ។ ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង​អស់​ក្នុង​រាជធានី​ភ្នំពេញ ជួយ​ឧបត្ថម្ភ​ជា​ថវិកា ឬ​ម្ហូប​អាហារ​ដល់​បាតុករ​អហិង្សា​ដែល​មក​ពី​តាម​បណ្ដា​ខេត្ត​នានា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

22 Responses to "សហភាព​សហជីព​កម្ពុជា​អំពាវនាវ​ឲ្យ​មហាជន​ចូល​រួម​បាតុកម្ម"

  1. 12345 says:

    លោក រ៉ុង ឈុន››មនុស្សឆ្គួតមក១នាក់ទឿតហើយ..

  2. 123456 says:

    បើចង់​ណាស់​ទៅ​ខ្លួន​ឯង​ទៅ កុំ​ហៅ​គេ​ទៅឆ្កួត​ជាមួយ។

  3. CPP says:

    I can’t get my head around people who do this and people that have animal heads on the walls or animal skins on the floor, you wouldn’t do it with a human, or a dog, why anything else? Its disrespectful and all it shows is that you don’t have a heart….

  4. ក្មេងវត្ត says:

    12345​​​​កែលេងឡើង​​​​ហើយ​។មិនដឹងធៀបនឹងអីទេ​!!!​

  5. Sar says:

    Yes please stand up now every body , we must go al together now , because if we do not do it today. I think it s to late for our chance to save our peopl and our Khmer land ,

  6. អ្នកមែន! says:

    បើភ្លើៗតែម្នាក់ឯងទៅ។កុំនាំគេឯងទៅភ្លើជាមួយ។

  7. បរិមី ព្រ:វិហារ says:

    Welcome on board! We note this guy repeatedly call for striking and he has skills to do this business from teacher association to laborer unions and now something else we cannot catch up with his new challenges!

    Let doing our business, protect our national and people interests. These kind of people can be a small piece of different color flowers within our white and blue flowers garden (CPP color). This small piece of flowers can help to make our garden looks more attractive.

  8. កូនខ្មែរ says:

    អ្នកដែលថាគេភ្លើនោះហើយដែលភ្លើនោះអាភ្លើ

  9. កូនខ្មែរ says:

    បងប្អូនត្រូវតែរួមកំលាំងគ្នាមិនអាចបណ្តែតបណ្តោយតទៅទៀតបានទេ យើងត្រូវការអ្នកដឹកនាំដែល
    ស្រលាញ់ជាតិ ស្រលាញ់ប្រជាពលរដ្ឋខ្មែរ ត្រូវតែផ្លាស់ប្តូរអ្នកដឹកនាំចេញ

  10. 23 October says:

    For some persons (123456, អ្នកមែន! and បរិមី ព្រ:វិហារ) who are crazy stay at home. And for people who are smart please join with CNRP to claim our salary right now the official government staff did not get salary in November yet it will be nearly the end of year 2013.

  11. 23 October says:

    How can you work more efficacy if your salary very low and delay?

  12. Chourn says:

    នៅក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ ការអំពាវនាវរបស់ក្រុមមួយឲ្យចូលរួមធ្វើបាតុកម្មគឺមិនខុសនោះទេ។ ព្រោះការធ្វើបាតុកម្មគឺជាកាសម្តែងនៅឆន្ទៈដែលប្រជាជនក្រុមនោះចង់ឲ្យរដ្ឋាភិបាលដោះស្រាយជូន ពួកគេ។ ដូច្នេះកាធ្វើបាតុកម្មគឺជាមធ្យោបាយមួយដែលជំរុញឲ្យភាគីពាក់ពន្ធ័វិវាទទាំងអស់ចូលរួមដោះ ស្រាយ ព្រោះបើមិនមានធ្វើបាតុកម្មនោះទេភាគីវិវាទទាំងអស់និងនៅតែគេចមុខគ្នា ហើយពន្យាពេល ដោះស្រាយតែប៉ុនណ្ណោះ។

  13. យុវជន យុវនារី says:

    。。 មាន មាន់ សម្ល ខ្លះ សម្ងំ សុខ មិន ហ៊ាន ចេញ ពី ក្នុង ផ្ទះវីឡា ទេ !

    .. ខ្លួនអែង កំសាក ញី សោះ , ចេះតែហ៊ាន ថា អោយគេ ទៅ រួច !

    。。 បើ មិនហ៊ាន ជួយ កិច្ចការ ក្នុងសង្គម ទេ , សូម អញ្ជើញ ដេក នៅ អោយស្ងៀមទៅ !

  14. កម្មករ កសិករ says:

    。ុ ​ បើ កម្មករ គាត់បាន ប្រាក់ ខែ តែ ១ ខែ ១៥០ ដុល្លារ « មិនបាច់ដល់ ៣០០ ដុល្លារ

    ដូច នៅ​ ប្រទេស ថៃ »

    。ុ ទោះជាយក ឡាន ស៊ី រី ទំនើប មកដឹកគាត់ ក៏ គាត់ មិនមក ធ្វើបាតុកម្ម ដែរ !

  15. អ្នកមែន! says:

    23 October
    says:
    December 16, 2013 at 3:33 pm For some persons (123456, អ្នកមែន! and បរិមី ព្រ:វិហារ) who are crazy stay at home. And for people who are smart please join with CNRP to claim our salary right now the official government staff did not get salary in November yet it will be nearly the end of year 2013.
    ————————————————————————————————————-
    គឺអាឯងទេដែលភ្លើចាញ់បោកសម រង្ស៊ី កឹម សុខា។មុនដំបូងចចាសុំតំណែងប្រធានសភា។
    ក្រោយមកចង់ធ្វើរដ្ឋាភិបាលស្រមោល។ក្រោយមកចង់បានតំណែងជាចៅហ្វាយខេត្ររាជ
    ធានីដែលខ្លួនឈ្នះឆ្នោត។ដល់គណបក្សប្រជាជនមិនព្រម វាថាធ្វើបាតុកម្មដើម្បីបោះឆ្នោត
    ឡើងវិញ។ចុះបើការទាមទារកន្លងមកគណបក្សប្រជាជនយល់ព្រមតើសម រង្ស៊ី កឹម សុខា
    ថាការបោះឆ្នោតមិនប្រក្រតី និងទាមទារឲ្យបោះឆ្នោតឡើងវិញដែរឬទេ?ភ្លេចចំណុចសំខាន់
    មួយទៀត បងប្អូនពិចារណាសម្ដីគង់ ហ៊ានកឹម សុខាបន្ដិច។កាលពីយប់ថ្ងៃសៅរ៍ទី១៤ថ្មីៗ
    នេះRFAសម្ភាសន៍គង់ ហ៊ាន។មានអ្នកស្ដាប់ម្នាក់សួរគាត់រឿងលោកសម រង្ស៊ីព្រមទទួល
    ហើយ៥៥ទល់៦៨តើលោកបកស្រាយថាម៉េច?ពេលនោះលោកគង់ ហ៊ាន(កឹម សុខា)ដោះ
    សារថាលោកសម រង្ស៊ីមិនដែលទទួលស្គាល់បែបនេះទេ។ចុះក្រោយការទម្លាយពត៌មាននេះ
    លោកសម រង្ស៊ីខ្លួនឯង រួមទាំងលោកកឹម សុខា លោកសុន ឆៃផងនិយាយថាគណបក្សសាង
    គ្រោះចង់បានតំណែងប្រធានសភាដើម្បីធានាតុល្យភាពអំណាច។តើត្រង់ចំណុចនេះហៅថា
    និយាយកុហកដែរអត់?តើអ្នកដែលទៅចូលរួមធ្វើបាតុកម្មហៅថាពួកអាល្ងង់ចាញ់បោក
    គេដែរឬអត់?សូមបងប្អូនដែលចូលរួមបាតុកម្មពិចារណាត្រង់ចំណុចនេះផង។បើភ្លើចាញ់
    បោកគង់ ហ៊ានទេ កុំអួតថាគ្រាន់បើ ។បើភ្លើសូមភ្លើម្នាក់ឯងបានហើយ៕

  16. country student says:

    Everywhere i go, country side and city, i found 90- 98 % support CNRP. In most villages, the people told village leader that “Beside You the Village Leader, All Other People are CNRP”. Now, the village leaders are kind of afraid of the people. All the CPP village and commune leaders will be vote down next term of election

    So, the CNRP is majority, this majority people vote down hun sen; now this majority demand hun sen to step down.

    hun sen euy chos chang tov
    hun sen euy chos chang tov
    hun sen euy chos chang tov
    hun sen euy chos chang tov
    hun sen euy chos chang tov
    hun sen euy chos chang tov
    hun sen euy chos chang tov
    hun sen euy chos chang tov

  17. killer says:

    12345 =A Dog CPP…..=neak Mean…….=I wait for u everyday…..how many time u can protect Hun sen!!!

  18. Terminator III says:

    CPP is on the brink of collapse if political turmoil is still simultaneously remain in existence.

  19. Terminator III says:

    People’s will is not a conspiracy of any political parties. The root cause related to social injustice, fraudulent in recent national election, political deadlock due to non-transparency in the ballots count under the management of a non-independent NEC which aligned itself with the ruling party and working in favor of the dictators in exchange of bribery. The majority of Khmer population are getting sick of living under the regime of despotism and nepotism. It is now time to change the leadership of Cambodia, so our people can live in peace and harmony, free of foreign domination and persecution of all kinds from their ferocious leaders.

  20. Terminator III says:

    All demonstrators are purely the opposition party’s supporters, they are not being persuaded by political leaders to participate in the rally or what so ever as mentioned by some brainless crooks from the ruling party.

  21. korm heung kon khmers says:

    សូម បញ្ជាក់ = លោក ហ៊ុន សែន គាត់ថា ការពារ ព្រៃឈើ មិនបាន កាត់ ក គាត់ ចោល

    មក ដល់ ពេលនេះ តើ លោក ហ៊ុន សែន គាត់ កាត់ ក គាត់ ចោលហើយ ឬ នៅ ? ????? !!!!

    ុ បើ គេនិយាយ កុហក បោក ប្រាស់ ហើយនៅ ជឿ គេ ទឿត ! តើ ត្រូវបន្ទោស អ្នកណា !

    ុ អ្នកមានអំណាច មួយក្តាប់តូច ជាង ៣០ ឆ្នាំមកនេះ សព្វថ្ងៃ មានសិទ្ធលក់

    ទ្រព្យសម្បត្តិជាតិ ទាំងអស់យក ទៅធ្វើមានបាន ផ្ទាល់ខ្លួនម្នាក់ ៗ មានលុយ ពីការ គេងប្រវ័ញ

    ពុករលួយ សព្វ បែបយ៉ាង , សល់ លុយ រាប់ពាន់លានដុល្លារ ! តើប្រជាពលរដ្ឋ ហ៊ាន

    សាមគ្គីគ្នា ទាមទារ យកទ្រព្យសម្បត្តិជាតិ លុយ ពុករលួយ ដែលពួក ខិលខូច គេងប្រវ័ញ

    ពីជាតិ យកមកដាក់ ជា សម្បត្តិរដ្ឋ វិញបាន ឬ ទេ ? !

    。。 បើ និយាយ ទៅ សព្វ ថ្ងៃ នេះ មក ពី ប្រជាពលរដ្ឋ យើង គាត់ ចង់ ក្រ អោយ គេ ជិះ ជាន់

    បានជា មិនសាមគ្គីគ្នា អោយបាន ខ្លាំង ក្លា ! !

  22. 23 October says:

    the stupid guy is អ្នកមែន! only. He did not know the Cambodia government can not prevent the natural resources and also the Buddha’s relics. អ្នកមែន! was very stupid and low educated.