ដោយ៖ ឡាយ សាមាន
ថ្ងៃចន្ទ ទី16 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
លោក សុភ័ណ្ឌ ឡារី អង្គុយក្នុងហ្វូងបាតុករ កាលពីថ្ងៃអាទិត្យ/រូបថតពីហ្វេសប៊ុក
តារាសម្ដែង លោក សុភ័ណ្ឌ ឡារី នៅថ្ងៃចន្ទនេះ ចេញមុខជាថ្មីនៅទីលានប្រជាធិបតេយ្យ ជាការបង្ហាញការគាំទ្រការបោះឆ្នោតឡើងវិញ ដែលគណបក្សសង្គ្រោះជាតិ កំពុងតែទាមទារ។
កន្លងទៅ លោក សុភ័ណ្ឌ ឡារី ត្រូវបានអ្នកតាមដានជីវិតសិល្បៈសង្កេតឃើញលោក ចេញមុខជាសាធារណៈជាមួយសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ ដូចជាការចូលរួមមហាបាតុកម្មជាដើម។ ការចូលរួមរបស់លោកសុភ័ណ្ឌ ឡារី ត្រូវបានមើលឃើញថា ខុសពីសកម្មភាពតារាភាគច្រើន។
លោក សុភ័ណ្ឌ ឡារី ប្រាប់VODនៅថ្ងៃចន្ទនេះថា លោក បានចូលរួមបាតុកម្មរបស់គណបក្សសង្គ្រោះជាតិជាថ្មីម្តងទៀត ដើម្បីទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ក្នុងការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ លោកបន្តថា បាតុកម្មលើកនេះ លោក នឹងយកបាយ នំបុ័ង និងនំប៉ាវ ចែកជូនបាតុករនៅទីនោះ ជារៀងរាល់ថ្ងៃ។
លោក សុភ័ណ្ឌ ឡារី អាយុ ២៩ឆ្នាំ ប្រាប់VODកាលពីថ្ងៃទី២៩ ខែវិច្ឆិកានេះថា មានផលិតកម្ម២និងក្រុមហ៊ុនថតពាណិជ្ជកម្ម២ បានបញ្ចប់កុងត្រាជាមួយលោក ដោយសារមានគំនាបពីនរណាមួយ។ ទោះជាយ៉ាងណា លោកនៅតែបន្តសកម្មភាពក្នុងការជួយប្រជាពលរដ្ឋ និងបន្តការងារជាសិល្បៈ ក្នុងគោលបំណងឲ្យសិល្បៈខ្មែរមានការរីកចម្រើនជាងនេះ និងសង្គ្រោះវប្បធម៌ខ្មែរកុំឲ្យលិចលង់កាន់តែជ្រៅ។ក្នុងវីដេអូបទសម្ភាសន៍មួយ លោក ឡារី បានអំពាវនាវឲ្យសិល្បករទាំងអស់ ចូលរួមសកម្មភាពសង្គម ហើយកុំចាត់ទុកសកម្មភាពរបស់លោក ពាក់ព័ន្ធនឹងរឿងនយោបាយ។
លោក សុភ័ណ្ឌ ឡារី បានចូលសិល្បៈនៅក្នុងឆ្នាំ២០០៦ ហើយការសម្តែងដំបូងរបស់លោក គឺ ថតវីដេអូអប់រំស្ពីពី«សុវត្តិភាពក្នុងពេលបើកបរដោយពាក់មួយ សុវត្ថិភាព»។ បទចម្រៀង ដែលត្រូវបានអ្នកតាមដានសិល្បៈស្គាល់រូបលោក គឺបទ «សង្សារលេងៗ»៕
សរសេរមកកាន់ លោក ឡាយ សាមាន តាមរយៈ laysamean168@yahoo.com
He is a great Hero in my mind !!!
សូមកោតសរសើរប្អូន និង ជូនពរប្អូនឲ្យមានសុខភាពល្អ
សូមកោតសរសើរសេចក្តីខ្លាហាននិងទឹកចិត្តស្នេហាជាតិរបស៉ប្អូន ប្រយ័ត្នពីសុវត្ថភាពប្អូនផង។
.. សិល្បះករ សុភ័ណ្ឌ ឡារី ,សូម កុំ អោយ ដូច សិល្បះករ ខ្លះ គឹត តែ ភ្លើត ភ្លើង
ស្នេហា ត្រីកោណ ថោក ទាប ! គ្មានជួយ កិច្ចការ ប្រទេសជាតិ អី បន្តិចសោះ !
Very good LARY…..other actor n actress should do like that also…..
តម្កើងជនក្បត់ យើងក៏រួមក្បត់!
១- វាមិនសមមែន ដែលយើងប្រមាថ–អ្នកខ្ពស់ដល់ខ្នាត ជាមេដឹកនាំ
តែវាហួសអ្វី ដែលយើងអាចទ្រាំ–កាលមេដឹកនាំ ជាជនក្បត់ជាតិ!
២- ពាក្យថា‹‹ក្បត់ជាតិ›› មានន័យយ៉ាងណា?–វាមានន័យថា ខ្មែរបំរើវៀត
អ្វីៗគេធ្វើ មិនដើម្បីជាតិ–ប៉ុន្តែផ្គាប់វៀត ដែលជាចៅហ្វាយ ។
៣- ខ្ញុំប្រមាថចុះ ទោះខុស ព្រោះខ្មែរ–បង្ហាញហ្វូងឆ្កែ ក្នុងរូបទាំងឡាយ
ហ្វូងគេនេះហើយ ឱ្យខ្មែរអន្តរាយ –យួនរស់សប្បាយ ខ្មែរ cry រាល់ថ្ងៃ ។
៤- អ្នកដឹកនាំខ្មែរ តែបើជួយយួន–សម្តេចណាត ជួន ថា‹‹ក្បត់ផែនដី››
ទោះយើងប្រមាថ ក៏មិនខុសអី!–ឬមួយទឹកដី ថោកជាងជនក្បត់?
៥- អ្នកណាតម្កើង ក៏តម្កើងចុះ –យើងខ្មែរស្រីប្រុស ‹‹មិន›› ជាប្រាកដ
បើយើងតម្កើង យើងក៏រួមក្បត់–យួនយកដីម៉ដ្ឋ ខ្មែរអត់អ៊ីចឹង!
៦- កុំចាញ់កលយួន ឱ្យខ្លួនវិនាស–ខ្មែរត្រូវបំរះ បើខ្មែរភ្ញាក់ដឹង
ពេលសង្រ្គោះជាតិ គឺជាពេលហ្នឹង–ក្រោកឈរឱ្យរឹង តាំងខ្លួនជាខ្មែរ!
មុនដំបូងចចាសុំតំណែងប្រធានសភា
ក្រោយមកចង់ធ្វើរដ្ឋាភិបាលស្រមោល។ក្រោយមកទៀតចង់បានតំណែងជាចៅហ្វាយខេត្ររាជ
ធានីដែលខ្លួនឈ្នះឆ្នោត។ដល់គណបក្សប្រជាជនមិនព្រម នាំគ្នាធ្វើបាតុកម្មទារបោះឆ្នោត
ឡើងវិញ។ចុះបើការទាមទារកន្លងមកគណបក្សប្រជាជនយល់ព្រមតើសម រង្ស៊ី កឹម សុខា
ថាការបោះឆ្នោតមិនប្រក្រតី និងទាមទារឲ្យបោះឆ្នោតឡើងវិញដែរឬទេ?ភ្លេចចំណុចសំខាន់
មួយទៀត បងប្អូនពិចារណាសម្ដីគង់ ហ៊ានកឹម សុខាបន្ដិច។កាលពីយប់ថ្ងៃសៅរ៍ទី១៤ថ្មីៗ
នេះRFAសម្ភាសន៍គង់ ហ៊ាន។មានអ្នកស្ដាប់ម្នាក់សួរគាត់រឿងលោកសម រង្ស៊ីព្រមទទួល
ហើយ៥៥ទល់៦៨តើលោកបកស្រាយថាម៉េច?ពេលនោះលោកគង់ ហ៊ាន(កឹម សុខា)ដោះ
សារថាលោកសម រង្ស៊ីមិនដែលទទួលស្គាល់បែបនេះទេ។ចុះក្រោយការទម្លាយពត៌មាននេះ
លោកសម រង្ស៊ីខ្លួនឯង រួមទាំងលោកកឹម សុខា លោកសុន ឆៃផងនិយាយថាគណបក្សសាង
គ្រោះចង់បានតំណែងប្រធានសភាដើម្បីធានាតុល្យភាពអំណាច។តើត្រង់ចំណុចនេះហៅថា
និយាយកុហកដែរអត់?តើអ្នកដែលទៅចូលរួមធ្វើបាតុកម្មហៅថាពួកអាល្ងង់ចាញ់បោក
គេដែរឬអត់?សូមបងប្អូនដែលចូលរួមបាតុកម្មពិចារណាត្រង់ចំណុចនេះផង។បើមិនតាម
ឲ្យស្អិតទេ មុខតែត្រូវគង់ ហ៊ានបោកវក់វីអស់ពីរឿងមួយ ចូលដល់រឿងមួយមិនខាន៕
អាឡារីចង់មានមុខមាត់ក្នុងនយោបាយជាមួយអាឆ្កែពីក្បាលក៏យកសំណូលទៅសូលបា៉ន់ប្រជាពលរដដោយបោកថាបើបងប្អូនចង់បានដីបានផ្ទះបានលុយទៅនាំគ្នាធ្វើយា៉ងណាអោយអារង្សីរឺអាកឹម សុខាក្លាយជានាយករដ្ឋមន្រី្តហើយអាឆ្កែឡារីិនិង មានដំំែណងជាឆ្កែអែបជាប់និងអាឆ្កែពីក្បាលពេលថ្ងៃដើបំបាសបំបោលដល់ពេលយប់ស្ងាត់ប្រជាពលរដ្ឋដេកលក់អស់វាមកសង្ងំអោបស្រីក្មេង។