បក្ស​ប្រឆាំង​ប្តូរ​យុទ្ធសាស្រ្ត​មក​ជិះ​ម៉ូតូ​មក​តវ៉ា​តាម​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ

ហេង រស្មី
16 ធ្នូ 2013
វីអូអេខ្មែរ

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​​ពាក់​មួក​ការពារ បាន​មក​ដល់​កន្លែង​ធ្វើ​បាតុកម្ម​ថ្ងៃ​ទី​២ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៣ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​ថ្មី។

ភ្នំពេញ — មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ កឹម សុខា ​និង​លោក​ សម រង្ស៊ី​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​ដឹក​នាំ​ក្បួន​បាតុករ​ធ្វើ​ដំណើរ​ដោយ​ជិះ​ម៉ូតូ​ពាសពេញ​ទីក្រុង​ភ្នំពេញ​ដែល​ជា​ផ្នែក​មួយ​នៃ​ការតវ៉ា​ដោយ​សន្តិ​វិធី​ទាម​ទារឱ្យបោះ​ឆ្នោត​ឡើង​វិញ។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា ​មហា​បាតុកម្ម​ដោយ​សន្តិវិធី​លើក​នេះ​នឹង​ធ្វើ​ឡើង​ជារៀង​រាល់​ថ្ងៃ​រហូត​ដល់​ការ​ទាមទារ​ឱ្យបោះ​ឆ្នោត​ឡើង​វិញ​ទទួល​បាន​ជោគ​ជ័យ។​

ក្រុម​អ្នក​ចូល​រួម​បាន​កាន់​បដា​ ចង​បូណ៌​នៅ​លើ​ក្បាល​និង​កាន់​ទង់​ជាតិ​របស់​អង្គការ​សហ​ប្រជាជាតិ​ស្រែក​ទាមទារ​ឱ្យបោះ​ឆ្នោត​ឡើង​វិញ​ដោយ​សារ​តែ​ពួក​គេ​ចាត់​ទុក​ថា​ការ​បោះ​ឆ្នោត​លើក​នេះ​គណបក្ស​ប្រជាជន​ឈ្នះ​ឆ្នោត​ដោយ​សារ​ការ​លួច​បន្លំក៏ប៉ុន្តែ​ការ​ទាមទារ​នេះ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ជាញឹក​ញាប់​បាន​ច្រាន​ចោល។​

លោក​កឹម សុខា​បាន​ស្រែក​សួរ​ទៅ​ក្រុម​អ្នក​ចូលរួម​ថា៖ «បោះ​ឆ្នោត​ឡើង​វិញ​ ឬ​ហ៊ុន សែន​ ចុះចេញ​យក​មួយ​ណា?»

សំឡេង​អ្នកគាំទ្រ​បាន​ស្រែក​ព្រមគ្នា​ជា​សំឡេង​តែ​មួយ​ថា៖​ «ហ៊ុន សែន ចុះ​ចេញ!!!!!»

យោង​តាម​លទ្ធផល​បោះ​ឆ្នោត​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បាន​បង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែល​ត្រួត​ត្រា​ប្រទេស​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​ទទួល​បាន​សំឡេង​ចំនួន​៦៨​អាសនៈចំណែក​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី​ និង​ លោក​ កឹម សុខា​ទទួល​បាន​៥៥​អាសនៈ។​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ជាច្រើន​លើក​ប្រឆាំង​នឹង​លទ្ធផល​បោះ​ឆ្នោត​នេះដោយ​គណបក្ស​នេះចាត់​ទុក​ថា​គណបក្ស​ប្រជាជន​បាន​ឈ្នះ​ឆ្នោត​ដោយ​សារ​ការ​លួច​បន្លំ។​ជាថ្មី​ម្តង​ទៀត​ដោយ​សារ​ការ​ទាម​ទារ​លើក​មុន​ៗ​មិន​បាន​ដោះ​ស្រាយ​គណបក្ស​នេះ​បាន​ប្រកាស​ថា​នឹង​ធ្វើ​បាតុកម្ម​គ្មាន​ការ​កំណត់​ដើម្បី​ទាម​ទារឱ្យបោះ​ឆ្នោត​ឡើង​វិញ។​

ការ​ធ្វើ​បាតុកម្ម​លើក​នេះ​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​អាទិត្យ​ក៏ប៉ុន្តែ​ចំនួន​មនុស្ស​បាន​ថយ​ចុះ​ជាង​ម្សិល​មិញ​ដែល​មាន​ចំនួន​ជាង​មួយ​ម៉ឺន​នាក់។​

លោក​ ឡាយ សុំសក្តិ​ អាយុ​៥៣​ឆ្នាំ​ប្រជា​ពលរដ្ឋ​មួយ​រូប​មក​ពី​ទីក្រុង​ភ្នំពេញ។ ឈរ​កណ្តាល​ទី​លាន​ប្រជាធិបតេយ្យ​ដោយ​ដៃ​របស់​លោក​កាន់​ទង់ជាតិ​គ្រវីលោក​ សុំ​ សក្តិ ​និយាយ​ថា​លោក​មក​ចូល​រួម​បាតុកម្ម​លើក​នេះ​ដើម្បី​ទាម​ទារ​សន្លឹក​ឆ្នោត​របស់​លោក​មក​វិញ។​

លោក​បាន​បញ្ជាក់​ថា​ការ​បោះ​ឆ្នោត​លើក​នេះ​មិន​ត្រឹម​ត្រូវ​ទេ​គឺ​ត្រូវ​តែ​រៀប​ចំបោះ​ឆ្នោត​ឡើង​វិញដើម្បីឱ្យប្រជាពលរដ្ឋ​និង​រូប​លោក​បាន​អស់​ចិត្ត។​

លោក​និយាយ​ថា៖​«ខ្ញុំ​ថា​មាន​តែ​ការ​បោះ​ឆ្នោត​ឡើង​វិញ​ឬក៏​លោក​ ហ៊ុន​ សែន​ ចុះ​ចេញ​តែ​ម្តង​ទៅ។ ​បើ​មិន​អញ្ចឹង​ទេ​ប្រជាជន​រាល់​ថ្ងៃ​ងាប់​គ្មាន​រស់​ទេ។​មក​នេះ​មក​បិទ​តូប​មិន​រក​ស៊ី​អ្វី»។​

លោក​ សម រង្ស៊ី​ និង​លោក​ កឹម សុខា​ មិន​មាន​មតិ​ស្វាគមន៍​ជាមួយ​ក្រុម​បាតុករ​ច្រើន​ទេ​នៅ​ពេល​ដែល​លោក​បង្ហាញ​មុខ​នៅ​លើ​វេទិការហើយ​ក្រោយ​មក​លោក​បាន​អំណាវ​នាវឱ្យក្រុម​បាតុករ​ចូល​រួម​ជិះ​ម៉ូតូ​ទាំង​អស់​គ្នា។

លោកសម រង្ស៊ី​បាន​ស្រែក​សួរ​បាតុករ​ថា៖​ «ថ្ងៃ​នេះ​យើង​សម្រេច​ដង្ហែរ​ក្បួន​ជិះ​ម៉ូតូ​ជាមួយ​គ្នា។ ​អ្នក​ណា​ខ្លះ​មាន​ម៉ូតូ​ត្រៀម​ជិះ​ម៉ូតូ​ សុំ​លើក​ដៃ​មើល។ ​គួរ​សម​ដែរ​។​តោះ​ឥឡូវ​ចេញ​ដំណើរ»។​

មុន​ពេល​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​តាម​ម៉ូតូ។​លោក​ កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​វីអូអេ​ថា​ការ​ជិះ​ម៉ូតូ​លើក​នេះ​គឺ​តាម​សំណើ​របស់​ក្រុម​យុវជន​ហើយ​លោក​សង្ឃឹម​ថា​ការ​ទាម​ទារ​ថ្ងៃ​នេះ​និង​បាន​លទ្ធផល​ល្អ​ប្រសើរ។​

លោក​និយាយ​ថា៖​ «លោក​ចង់​ជិះ​ម៉ូតូ​ដើម្បី​បង្ហាញ​ថា​ពួកគាត់​គឺ​ទាមទារ​ឱ្យបោះឆ្នោត​ឡើង​វិញ។​នេះ​ជា​កម្លាំង​ការ​ទាមទារ​របស់​យុវជន»។​

មហា​បាតុកម្ម​គ្មាន​ពេល​កំណត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឈាន​ដល់​ថ្ងៃ​ទី​២​ហើយ។ ​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ដែល​តាម​ឃ្លាំ​មើល​ដំណើរ​ការ​បាតុកម្ម​នេះ​បាន​អះអាង​ថា​គ្មាន​អំពើ​ហិង្សា​ណា​មួយ​កើត​ឡើង​ទេ​រវាង​ក្រុម​បាតុករ​និង​ក្រុម​អាជ្ញាធរ​ប៉ូលិស។ បើ​ទោះ​បី​ជា​កម្លាំង​មាន​សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​នៅ​តាម​អគារ​រដ្ឋាភិបាល​សំខាន់ៗ​យ៉ាង​ណា​ក៏​ដោយ៕



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

ពហុព័ត៌មាន


What Next?

Recent Articles

8 Responses to "បក្ស​ប្រឆាំង​ប្តូរ​យុទ្ធសាស្រ្ត​មក​ជិះ​ម៉ូតូ​មក​តវ៉ា​តាម​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ"

  1. នាយករដ្ឋមន្រ្តី KGB says:

    រយៈកាលកន្លងមករឿងអាស្រូវគឺកើតឡើងតែពីបក្សកាន់អំណាចតែមួយគត់។

    បក្សនេះដឹកនាំប្រជាជនមានចារឹកថោកទាប។ បើមិនមកគម្រាមគេ មិនមកវាយទាត់ធាក់ព្រះសង្ស

    និងប្រជាជន មិនមកក្លែងខ្លួនជាអ្នកបង្កើតបញ្ហា ជាម៉ូតូឌុបថោកទាប ជាអង្គរក្សថោកទាប

    ជាអ្នកបាញ់សម្លាប់ប្រជាជន ជាអ្នកបាញ់ផ្សែងពុលបង្ហូរទឹកភ្នែក ជាអ្នកប្រើឡានទឺកបាញ់ដាក់

    ប្រជាជន ជាអ្នកលបធ្វើឃាតប្រជាជន។ល។ ទេនោះតើមានអ្នកណាហ៊ានធ្វើ។ ព្រោះអ្នកដែល

    មានអាវុធនិងអំណាចគឺបក្សប្រជាជនដ៏ថោកទាបនេះហើយ។ ភ្នៃកប្រជាជនជាភ្នែកម្នាស់មិន

    ចាំបាច់មកប្រឹងស្រែកថាខ្លួនមិនបានធ្វើហើយធ្វើជាខិតខំរកវែកមុខជនដៃដល់។ ខោ្មចអាច់!

    មិនដែលចាប់បានម្នាក់សោះ។​ ខំអួតខ្លួនថាជាអ្នកគ្រាន់ទៀត ចាប់តាំងពីគប់គ្រាប់បែកនៅមុខ

    រដ្ឋសភា សម្លាប់មនុស្សអស់ជិតម្ភៃនាក់ សម្លាប់ពិសិដ្ឋពលកា ជាវិជ្ជា ទូចស្រីនិច សកម្មជន

    ការពារព្រៃឈើ សកម្មជនការពារដីធ្លី ក្រុមបាតុករ និងព្រះសង្ឃ កម្មកររោងចក្រ។ល។

    តើរដ្ឋាភិបាលដែលអួតខ្លួនថាជាប្រទេសមានច្បាប់ ប្រទេសនិតិរដ្ឋ កណ្ដាប់ដៃដែកធ្លាប់បានចាប់

    ជនទាំងនោះម្នាក់មកកាត់ទោសហើយឬនៅ??? ថោកទាបខ្លាំងណាស់! សម្លាប់បានតែប្រជាជន

    ស្លូតត្រង់និងបាតដៃទទេសុទ្ធសាត។ ការដឹកនាំប្រទេសបែបបំផ្លាញប្រទេសជាតិ បែបឲ្យប្រជាជន

    រងទុក្ខវេទនា បែបផ្ដាច់ការ បែបឆ្កួតវង្វែងនិងបុណ្សសក្ដិ បែបគ្រួសារនិយម។

    តាមការសង្កេតមើលក្រុមបាតុករបស់គណៈបក្សសង្គ្រោះជាតិបើមិនមានក្រុមថោកមកពីគណៈ

    បក្សប្រជាជនទេ ពិជាគ្មានបញ្ហាអ្វីកើតមានឡើយ។ ព្រោះទឹកចិត្តអ្នកដែលទៅចូលរួមទាំងនោះ

    គឺដើម្បីជាតិ ដើម្បីសង្រ្គោះជាតិ ដូចនេះពួកគេពិតជាមិនធ្វើអ្វីឲ្យប៉ះពាល់ដល់ផលប្រយោជន៍

    ជាតិរបស់គេឡើយ។ ពួកគេទៅចូលរួមគឺដោយទឹកចិត្ត មិនមានការបង្ខិតបង្ខំនិងសូកប៉ាន់ដូច

    ជាគណៈបក្សប្រជាជនដ៏ថោកនេះទេ។ ពួកគេមានតែទៅចូលរួមទាំងកម្លាំងកាយ និងជំនួយជា

    ស្បៀងអាហារ ឬជាថវិការ ។ តាមកាសង្កេតមើលមានប្រជាជនខ្លះដែលមិនបានចូលរួមទេប៉ុន្តែ

    បាន់ទិញស្បៀងផ្ញើតាមគេទៅឲ្យក្រុមបាតុករ និងអ្នកខ្លះខំទិញទឹកសុទ្ធជិះឡានជិះម៉ូតូយកទៅ

    ហុចឲ្យ ប្រគល់ឲ្យ​ និងទម្លាក់ឲ្យ រួចក៏គេចចេញទៅភ្លាម ហាក់ដូចជាមិនឲ្យបក្សរបស់ខ្លួនដឺងនិង

    ឃើញ។ នេះគឺជាសណ្ដានចិត្តនិងចេតនាល្អរបស់គេគ្រាន់ជាកក្កបាតក្រហមដែលមិនបានមក

    ជួយសង្រោះពេលក្រុមបាតុករឈើក្បាលវិលមុខ។

  2. korm heung kon khmers says:

    ុ បើ គ្មានការ រា រាំង ក៏ គ្មាន អំ ពើ ហឹង្សា ដែរ ! !!!!!

    ុ ក្រុម បាតុករ ក៏ ត្រូវ រក្សា ភាព ថ្លៃ ថ្នូរ ដែរ ! !!!!

    ុ ក្រុម សមត្ថកិច្ច ក៏ ត្រូវ មាន សេចក្តី ថ្លៃ ថ្នូរ ដែរ កុំ បំ រើ ការ អោយ  ,。

    ( ( ពួក យួន បង្កប់អោយសោះ ! ))

  3. អ្នកមែន! says:

    អញឆ្អើមណាស់!សុទ្ធតែដូរយុទ្ធសាស្ត្រ។តាមការពិតពួកវារលាកប្លោកកាលពីដើរលើកមុន​ ព្រោះសុទ្ធតែពួកដែលមិនដែលដើរជិះ​តែឡាន។ដល់តែដើរអត់កើតវាថាដូរយុទ្ធសាស្ត្រ។ពួកអានេះពូកែ
    បោកគេមែន។

  4. Anonymous says:

    KHMER AII CRAZY

  5. Love cnrp says:

    I love Sam Rainsy Cnrp is good party and defend nation from
    Vietnam :)

  6. country student says:

    Everywhere i go, country side and city, i found 90- 98 % support CNRP. In most villages, the people told village leader that “Beside You the Village Leader, All Other People are CNRP”. Now, the village leaders are kind of afraid of the people. All the CPP village and commune leaders will be vote down next term of election

    So, the CNRP is majority, this majority people vote down hun sen; now this majority demand hun sen to step down.

    hun sen euy chos chang tov
    hun sen euy chos chang tov
    hun sen euy chos chang tov
    hun sen euy chos chang tov
    hun sen euy chos chang tov
    hun sen euy chos chang tov
    hun sen euy chos chang tov
    hun sen euy chos chang tov

  7. Neak ta says:

    Base on my views, there is only few people in the cities who support CNRP. The majority in the whole country support CPP because CPP has save their lifes and has built the country up from nothing untill now we have everything.

  8. Chourn says:

    ធម្មតានោះទេ រឿងរ៉ាវនយោបាយនៃបក្សនិមួយៗមានចារកម្មក្រោមរូបភាពផ្សេងៗគ្នាច្រើនណាស់។ ហើយឮថា មិនត្រឹមតែមានអ្នកសារព៌ត័មានខ្លះនោះទេដែលបានបន្លំគឺមានអ្នកស្លៀកពាក់សុីវិលច្រើន ណាស់កំពុងតែបន្លំខ្លួនក្នុងហ្វូងបាតុករ ដើម្បីត្រៀមបង្កើតអំពើរហឹង្សារជាមួយសមត្ថកិច្ច ហើយចាប់មេ បក្សប្រឆាំងយកទៅដាក់គុក។ តែយ៉ាងណាក៍ដោយខ្ញុំយល់ថា មកដល់ដំណាក់កាលនេះហើយនោះគឺ មេបក្សប្រឆាំងនិងមិនខ្លាចនោះទេ ទោះបីជាបក្សកាន់អំណាចប្រើរូបភាពណាក៍ដោយដើម្បីកំចាត់មេ បក្សប្រឆាំងក៍អ្នកគាំទ្របក្សប្រឆាំងនិងមិនអនុញ្ញាតដ្ឋាភិបាលចាប់មេបក្សរបស់គេដាក់គុកបាននោះ ទេ។ ហើយប្រសិនបើមេបក្សប្រឆាំងទាំងពីនាក់នោះមានសេចក្តីក្លាហាននិងឆន្ទៈខ្ពស់មិនខ្លាចស្លាប់​នោះបាតុកម្មលើកនេះនិងទទួលបានជោគជ័យតាមការទាមទាជាមិនខាន។​ ខណៈនេះប្រសិនបើបក្ស កាន់អំណាចប្រើអំពើហឹង្សាមានចេតនាធ្វើឲ្យមេបក្សប្រឆាំងបាត់បង់ជីវិតក៍មិនងាយដូចការគិតនោះទេ ព្រោះមេបក្សប្រឆាំងទាំងពីនេះមានខ្នងបង្អែកធំណាស់គឺពីប្រទេសមហាអំណាចលើពិភពលោក។ ដូច្នេះ មុននឹងនណាម្នាក់ប៉ះពាល់លោកសមរង្សីនិងលោកគឹមសុខា សូមគឺតឲ្យបានវែងឆ្ងាយ បើ មិនចង់ឲ្យត្រកូលនិងជីវិតខ្លួនឯប្រឈមនិងហានិភ័យនោះ។