ដោយ៖ ពេជ្រ សុធារី
ថ្ងៃពុធ ទី18 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
គំនូសតម្រាយផ្លូវនៃការដង្ហែក្បួនគណបក្សសង្គ្រោះជាតិ
មន្ត្រីគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា គណបក្សនឹងចាប់ផ្តើមដង្ហែជាក្បួនម៉ូតូ នៅម៉ៅង៥ល្ងាចថ្ងៃទី១៨ខែធ្នូនេះ ដោយចាកចេញពីទីលានប្រជាធិបតេយ្យ តាមផ្លូវប៉ាស្ទឺ (ផ្លូវលេខ៥១) ឆ្ពោះទៅកាន់មហាវិធីមួយចំនួននៅភាគនិរតី រាជធានីភ្នំពេញ។
នៅក្នុងគំនូសតម្រាយផ្លូវនៃការដង្ហែក្បួនមហាបាតុកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ បានឲ្យដឹងថា ក្បួនដង្ហែនឹងធ្វើដំណើរតាមផ្លូវប៉ាស្ទឺ (ផ្លូវលេខ៥១) ទៅកាន់ផ្លូវព្រះសីហនុ បត់ស្តាំរហូតដល់កែងផ្លូវមុន្នីរ៉េត ឆ្ពោះទៅរករង្វង់មូលនាងគង្ហីង បត់ឆ្វេងតាមត្រង់ផ្លូវ១៦៩ មុខវិទ្យាល័យបាក់ទូក រហូតដល់កែងមហាវិថីកម្ពុជាក្រោម បត់ទៅរកមហាវិថីព្រះមុនីវង្ស រួចសំដៅទៅកាន់ទីលានប្រជាធិបតេយ្យវិញ។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បាននាំបាតុករដង្ហែក្បួនដោយ ថ្មើរជើង និងក្បួនម៉ូតូរយៈពេលពីរថ្ងៃមកហើយ ដើម្បីសុំឲ្យមានការបោះឆ្នោតឡើងវិញ និងទាមទារឲ្យថ្នាក់ដឹកនាំប្រទេសចុះចេញពីតំណែង៕
សរសេរមកកាន់ កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com
ហែទៅបងប្អូន ទីក្រុងនេះជាកម្មសិទ្ធិរបស់យើងទាំងអស់គ្នា គឺមិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ។តែសុំធ្វើអ្វីៗដោយអហិង្សា ធ្វើរហូតតទៅ ចាំខ្ញុំជួយជាថវិការ…!
ពាក្យថា”យួនឬវៀតណាម យៀកណាម “vietnam Vietnamien Vietnamienne/The Vietnamese(ជាភាសាឡាតាំង)។
យួនជាភាសាខ្មែរសុទ្ធសាធតាំងពិច្រើនជំនាន់មកហើយគឺមុនសករាជជ័យ ជេដ្ឋាទី២ទៅទៀត។
តែអ្នករាជការទម្លាប់ហៅវៀតណាមដោយសារតាំងពី១៩៧៩មកព្រោះរដ្ឋាភិបាលយើងមានទំនាក់ទំនងជិតស្និទ្ធជាមួយយួនឬវៀតណាម។
ចុះគេហៅប្រទេសកម្ពុជា ថាស្រុកខ្មែរខុសដែរឬ????
សូមលោកអ៊ូ វីរ ពិចារណាឡើងវិញ!!!!គ្រាន់តែភាសាខ្លះវាផ្លូវការជាងប៉ុណ្ណោះ!!!!!
បារាំង បារាំងសែស
អាតាំង អាមេរិកកាំង
លោកហ៊ុន សែន ហៅ”វៀតណាម” លោកសម រង្សី អាចហៅ”យួន” គឺមិនរើសអើងទេ។
អាកាសធាតុប្រែប្រួល(Climate Change)មនុស្សក៏ចង់ឡប់ៗដែរប្រែទៅតាមធាតុអាកាសត្រជាក់។
សូមកុំប្រកាន់បងប្អូន!!!!!!
ពីបែណ្ឌីតជា ក្នុយ