មន្ត្រីគណបក្សសង្គ្រោះជាតិ បានប្រកាសថា ក្រៅពីជួបជុំប្រជាពលរដ្ឋសម្ដែងមតិហែក្បួន ក្រុមបាតុករមានគម្រោងបិទផ្លូវជាតិដើម្បីដាក់សម្ពាធទៅលើរដ្ឋាភិបាល ដែលកាន់កាប់ដោយគណបក្សប្រជាជនកម្ពុជា ឲ្យឆាប់ដោះស្រាយការជាប់គាំងនយោបាយទៀតផង។
ដោយ កែវ និមល
2013-12-18
RFA

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដឹកនាំហែក្បួនបាតុកម្មដោយបើកម៉ូតូកង់បី ដឹកព្រះសង្ឃ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣។ RFA/Uon Chhin
លោក ម៉ៅ មុនីវណ្ណ ប្រធានស្ដីទីគណៈកម្មាធិការប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិ បានថ្លែងនៅថ្ងៃទី១៨ ធ្នូ ថា គម្រោងបិទផ្លូវជាតិ និងកាន់កាប់ទីតាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ អាចធ្វើនៅខែមករា ឆ្នាំ២០១៤ បើសិនជាការធ្វើបាតុកម្មតវ៉ានេះមិនបានទទួលដំណោះស្រាយតាមការទាមទារនោះទេ៖ «ដើមខែ១នេះ យើងនឹងធ្វើទ្រង់ទ្រាយធំមែនទែនហើយ ហើយពេលនោះ ហើយមានការបិទកន្លែងសំខាន់ៗ មានបិទផ្លូវ នៅទីក្រុងភ្នំពេញនោះ ហើយផ្លូវជាតិទាំង ៨ខ្សែចូលទីក្រុងភ្នំពេញ នឹងប្លុក (បិទ) ធ្វើឲ្យស្ទះទាំងអស់»។
លោក ម៉ៅ មុនីវណ្ណ បានឲ្យដឹងបន្ថែមថា ចំពោះការធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យបច្ចុប្បន្ននេះ គឺចាប់ផ្ដើមពីម៉ោង ៧ព្រឹក ដល់ម៉ោង ៧យប់ ដោយមានការជួបជុំបាតុករមានការឡើងថ្លែងមតិរបស់បាតុករ និងបេក្ខជនជាប់ឆ្នោតរដ្ឋសភារបស់គណបក្សសង្គ្រោះជាតិ និងពេលល្ងាចមានការហែក្បួនតាមវិថីនានា ក្នុងរាជធានីភ្នំពេញ ដោយមានថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ចូលរួម។
លោក អេង ឆៃអ៊ាង និងលោក កឹម សុខា ជាអ្នកដឹកនាំគណបក្សសង្គ្រោះជាតិ ក៏ធ្លាប់បានប្រកាសឲ្យដឹងអំពីគម្រោងមួយរបស់គណបក្សសង្គ្រោះជាតិ ក្នុងការធ្វើបាតុកម្មដែរថា បើសិនជាការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យនោះ គ្មានលទ្ធផលដោះស្រាយនយោបាយបានទេ ក្រុមបាតុករអាចឈានទៅបិទផ្លូវជាតិធ្វើដំណើរដើម្បីជំរុញឲ្យមានការដោះស្រាយភាពជាប់គាំងនយោបាយកើតមានឆាប់រហ័ស។
ចំពោះគម្រោងរបស់គណបក្សសង្គ្រោះជាតិ បិទផ្លូវជាតិ និងកាន់កាប់ទីតាំងរដ្ឋាភិបាលមួយចំនួននៅខែមករា លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នេះជាសកម្មភាពមួយដែលរំលោភច្បាប់ ដូច្នេះអាជ្ញាធរមានតែប្រើច្បាប់ដោះស្រាយប៉ុណ្ណោះ៖ «បាទ! តាមការកត់សម្គាល់ឃើញថា កន្លងមកនេះ គណបក្សសង្គ្រោះជាតិ ដូចជាចង់ផ្ដិតយកតាមគំរូប្រទេសជិតខាងក្នុងការធ្វើបាតុកម្ម។ ខ្ញុំមានការសោកស្ដាយ គឺថា យើងមិនអាចប្រៀបធៀបប្រទេសជិតខាងមកជាមួយប្រទេសយើងបានទេ ជាពិសេស អាយុកាលនៃលទ្ធិប្រជាធិបតេយ្យ គឺនៅប្រទេសថៃ វាផ្សេងពីយើងនេះ ជាចំណុច១។ ទី២ វាខុសគ្នាស្រឡះ ហើយកាលណាបាតុកម្មកាន់តែរមៀលឆ្ងាយពីផ្លូវច្បាប់អ៊ីចឹង ខ្ញុំគិតថា មានតែវិធានការផ្លូវច្បាប់ទេ បានអាចទប់ទល់បានជាមួយសកម្មភាពខុសច្បាប់បែបនេះ ហើយចំពោះពាក្យថា បាតុកម្មដើម្បីបិទផ្លូវនោះ មានអីពិបាកទេ ច្បាប់ចរាចរណ៍មានចែងហើយ នៅក្នុងមាត្រា ៧៨ អ្នកណាបិទផ្លូវទទួលទោសយ៉ាងម៉េច បើកច្បាប់មើលខ្លួនឯងទៅ»។
ការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ចាប់ពីថ្ងៃទី១៥ ធ្នូ មក ដោយមានហែក្បួននៅក្នុងទីក្រុងនោះ ធ្វើឲ្យអាជ្ញាធររាជធានីចោទថា រំលោភលើស្មារតីព្រមព្រៀងរវាងមន្រ្តីគណបក្ស និងអាជ្ញាធររាជធានី។ សាលារាជធានីបានផ្ញើលិខិត ២ ទៅជូនប្រធានគណបក្សសង្គ្រោះជាតិ អំពីសកម្មភាពរំលោភទាំងនោះ។
លិខិតចុះថ្ងៃទី១៥ ធ្នូ បានលើកឡើងថា ទី១ ការហែក្បួនខុសពីលិខិតអនុញ្ញាត និងស្មារតីកិច្ចប្រជុំជាបន្តបន្ទាប់ ទី២ មិនបញ្ចប់ការធ្វើបាតុកម្មតាមច្បាប់កំណត់ និងបន្តស្នាក់នៅលើទីលានប្រជាធិបតេយ្យដោយគ្មានការអនុញ្ញាតនៅយប់ថ្ងៃទី១៥ ធ្នូ ទី៣ ប្រកាសបន្តធ្វើបាតុកម្មនៅថ្ងៃទី១៦ ធ្នូ ដោយគ្មានការជូនដំណឹងមកអាជ្ញាធរ។
លិខិតថ្ងៃទី១៧ ធ្នូ បានសរសេរថា គម្រោងសកម្មភាពនៃការសម្ដែងមតិរបស់គណបក្សសង្គ្រោះជាតិ មិនគោរពតាមនីតិវិធីដែលមានចែងក្នុងច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធី។ ចំណុចទាំងនោះ មានការហែតវ៉ានៅតាមដងផ្លូវដោយគ្មានជូនដំណឹងមកសាលារាជធានីជាមុន មិនបានរក្សាសណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ មិនបានជូនដំណឹងមកសាលារាជធានី មុនរយៈពេល ៥ថ្ងៃ តាមច្បាប់កំណត់ មិនបញ្ឈប់ការធ្វើបាតុកម្មតាមច្បាប់កំណត់ ព្រមទាំងបន្តស្នាក់នៅលើទីលានប្រជាធិបតេយ្យដោយគ្មានការអនុញ្ញាតរៀបចំពិធីសាសនា ធ្វើរូបទីងមោង រៀបរថយន្តហែក្បួន និងប្រើពាក្យសម្ដីប៉ះពាល់ដល់សិទ្ធិបុគ្គលយ៉ាងធ្ងន់ធ្ងរជាដើម។
ទោះបីមានលិខិតព្រមានរបស់អាជ្ញាធររាជធានីក៏ដោយ ក៏គណបក្សសង្គ្រោះជាតិ នៅតែបន្តដឹកនាំបាតុកម្មជាបន្ត ដោយមានបាតុករចូលរួមកើនឡើងជាលំដាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គណៈប្រតិភូជាន់ខ្ពស់សភានៃសហភាពមីយ៉ាន់ម៉ានឹងមកទស្សនកិច្ចនៅកម្ពុជា
- បក្សសង្គ្រោះជាតិបង្កើតគណៈកម្មការការពារនិងគាំពារបាតុករ
- តើការធ្វើបាតុកម្មរបស់បក្សសង្គ្រោះជាតិជាដំណោះស្រាយល្អឬទេ?
- បក្សសង្គ្រោះជាតិហែក្បួនបាតុកម្មថ្ងៃទី៣
- ក្រុមបាតុករអំពាវនាវឲ្យពលរដ្ឋចូលរួមតវ៉ាសុំឲ្យលោក ហ៊ុន សែន ចុះពីតំណែង
- សាររបស់មេដឹកនាំនិងបាតុករបក្សប្រឆាំងប្រើពេលធ្វើបាតុកម្ម
- បក្សសង្គ្រោះជាតិធ្វើបាតុកម្មដង្ហែក្បួនម៉ូតូនៅថ្ងៃទី២
- សហភាពសហជីពកម្ពុជាអំពាវនាវឲ្យមហាជនចូលរួមបាតុកម្ម
- បក្សសង្គ្រោះជាតិធ្វើបាតុកម្មទាមទារបោះឆ្នោតឡើងវិញ
១. ចាប់ថ្ងៃទី១៧ មក អាកាសធាតុត្រជាក់ខ្លាំង ហើយអាកាសធាតុនេះបន្តធ្លាក់ចុះត្រជាក់បន្តទៀត និងមានរយៈពេលជិត១ខែ!!
២. បាតុករនៅទីលានប្រជាធិតបតេយ្យ គឺស្ថិតនៅមុខខ្យល់ និងល្ហល្ហេវ អាចនាំអោយរងនូវភាពត្រជាក់និងរងាវ អាចនាំអោយប៉ះពាល់ដល់សុខភាពបើនៅរយៈពេលយូរ!!!
៣. ដូច្នេះ បាតុករគណៈបក្សសង្រ្គោះជាតិគួរប្តូរទីតាំងមកស្តាតអូឡាំពិកវិញ ពីព្រោះទីនោះមានដំបូល ជញ្ជាំង និងកន្លែងដេកសមរម្យ!!!!
៤. តើការផ្លាស់ប្តូរទីតាំងមកស្តាតអូឡាំពិកខុសច្បាប់បក្ខពួកនិងគ្រួសារហ៊ុនសែនឬទេ???? ប្រហែលជាខុសច្បាប់បក្ខពួកនិងគ្រួសារហ៊ុនសែនហើយ ប៉ុន្តែត្រឹមត្រូវច្បាប់របស់ប្រជារាស្រ្ត !! ស្តាតអូឡាំពិសង់ដោយលុយប្រជារាស្រ្ត និងនៅពេលនេះប្រជារាស្រ្តអាចសុំជ្រកកោនបាន!!!!
៥. អោយប្រជារាស្រ្តជ្រកកោណ វាគ្រាន់បើជាងអោយគ្រួសារហ៊ុនសែនព័ទ្ធស្តាតយកលុយផ្ញើម៉ូតូឡាន!! និងប្រសើរជាងហ៊ុនសែនលក់ស្តាតដែរ!!!
៦. បើមិនប្រញាប់ប្រញាល់ផ្លាស់ប្តូរទីតាំងទេ!! ទាំងមេដឹកនាំគណៈបក្សសង្រ្គោះជាតិ និងហ៊ុន សែនមហាសែនខូចត្រូវទទួលខុសត្រូវចំពោះសុខភាពរបស់រាស្រ្តបាតុករទាំងស្រុង!!!
ដូចនេះដល់ពេល” កាន់បាត ឱយអាត្មាហើយ” គ្មាននរណាទ្រាំនឹងអំណត់បែបនេះទេ ហៅថា ពួកមហាអាណាធិបតេយ្យមួយម៉ាត់ អាចចាត់ការបានហើយ កុំលំបាកពេក ។
ខំទៅពួកអានាង!កុំភ្លេចថាស្រុកខ្មែរ កំលាំងប្រដាប់អាវុធស្ថិតក្រោមបញ្ជារបស់អ្នកណា
ប្រសិនបើថ្ងៃណាមួយនោះ អ្នកបញ្ជាគិតថា ណ្ហើយចុះ បំណាច់នឹងលូកប្រហុកហើយ
លូកអោយកប់ក្លៀកតែម្តងទៅ!!! ពេលនោះ តើស្ថានភាពនឹងទៅជាយ៉ាងណា???
នេះជាការព្រួយបារម្ភផ្ទាល់ខ្លួនរបស់ខ្ញុំទេ…។
ពាក្យថា”យួនឬវៀតណាម យៀកណាម “vietnam Vietnamien Vietnamienne/The Vietnamese(ជាភាសាឡាតាំង)។
យួនជាភាសាខ្មែរសុទ្ធសាធតាំងពិច្រើនជំនាន់មកហើយគឺមុនសករាជជ័យ ជេដ្ឋាទី២ទៅទៀត។
តែអ្នករាជការទម្លាប់ហៅវៀតណាមដោយសារតាំងពី១៩៧៩មកព្រោះរដ្ឋាភិបាលយើងមានទំនាក់ទំនងជិតស្និទ្ធជាមួយយួនឬវៀតណាម។
ចុះគេហៅប្រទេសកម្ពុជា ថាស្រុកខ្មែរខុសដែរឬ????
សូមលោកអ៊ូ វីរ ពិចារណាឡើងវិញ!!!!គ្រាន់តែភាសាខ្លះវាផ្លូវការជាងប៉ុណ្ណោះ!!!!!
បារាំង បារាំងសែស
អាតាំង អាមេរិកកាំង
លោកហ៊ុន សែន ហៅ”វៀតណាម” លោកសម រង្សី អាចហៅ”យួន” គឺមិនរើសអើងទេ។
អាកាសធាតុប្រែប្រួល(Climate Change)មនុស្សក៏ចង់ឡប់ៗដែរប្រែទៅតាមធាតុអាកាសត្រជាក់។
សូមកុំប្រកាន់បងប្អូន!!!!!!
(ពីបែណ្ឌីតជា ក្នុយ)
Communist, បរិមី ព្រ:វិហារ
hean tver merl, ber min krour sar park pouk hun sen neng trov kae loam poat ouse kbal boach sork, toat thack, ma nack ma dai, ma nack ma jerng, ma nack ma dom borng, ma nack ma dom tmor, ma nack ma dom arch, ngoab tay hong douch ghadafi neng kon kon vea ey cheng
ខ្ញុំពិបាកអានអក្សរអង់គ្លេសដែលសរសេរជាភាសាខ្មែរណាស់ មិនយល់ទេ។ បើជាខ្មែរម៉េចមិនសរសេរភាសាជាតិរបស់ខ្លួន? សូមសរសេរភាសាជាតិមក បើចង់ឲ្យអ្នកអានគេគាំទ្រ និងយល់ពីគំនិតយោបល់របស់យើង ឬបើមិនដូច្នោះទេសរសេរជាភាសាបារាំង ឬអង់គ្លេសចំៗតែម្តង ទៅ។
បរិមី ព្រ:វិហារ
December 19, 2013 at 6:44 am
ដូចនេះដល់ពេល” កាន់បាត ឱយអាត្មាហើយ” គ្មាននរណាទ្រាំនឹងអំណត់បែបនេះទេ ហៅថា ពួកមហាអាណាធិបតេយ្យមួយម៉ាត់ អាចចាត់ការបានហើយ កុំលំបាកពេក ។
—————————————————————–
hean tver merl, ber min krour sar park pouk hun sen neng trov kae loam poat aus kbal boach sork, toat thack, ma nack ma dai, ma nack ma jerng, ma nack ma dom borng, ma nack ma dom tmor, ma nack ma dom arch, ngoab tay hong douch ghadafi neng kon kon vea ey cheng
——————————————————————
The arm forces are less numbers than people
You don’t know how many armed forces loyalty to hun sen
You don’t know how many arm forces loyalty to people
If you shoot at none violent protest, especially women, children, handicap, elderly, and monks:
All the public will turn against you and of cause fight back, no one will just stand and let you kill easily.
The public including the west absolutely not going to tolerate any dictator who shoot at Women, Children, Elderly, Cripple people; the will send troops to intervene and arrest hun sen , and teams
ឃាត់មិនបាន,
Sorry, i can’t type in Khmer. My parents enrolled me in one of the international school in Phnom Penh, and it has never taught Khmer typing. Khmer typing is hard; I try to learn, but until now still not good enough; it slows me down
ចង់អោយអាសែន វាចាប់សម រង្សី នឹងកឹម សុខា ដាក់គុក មើលមើល ។ ពេលនោះនឹងមានរឿងល្អ មិនខាន ។ ចាំមើលអាសែន វាហ៊ានធ្វើអត់ ? បើធ្វើ ពិតជាល្អមើលមិនខាន ។ BOOM BOOM BOOM BOOM BOOM BOOM BOOM BOOM BOOM ។
លោក…ឃាត់មិនបាន…អ្នកស្នេហាជាតិ..គេសរសេរដូច្នោះឯង..ទៅមើលចុះ..ពេញ facebookមិនដឹងស្អីៗមិនយល់តែបើសរសេរអក្សរខ្មែរវិញ…មិនស្កាល់ស្រះពេញតួ-
ជ័យោ..សង្គ្រោះម៉ែអាជាតិ..
សប្បាយចិត្តណាស់បានដេកហាលវាល..ហាលខ្យល់.
ល្អម្យ៉ាងដែមុននិងធ្វើជាថ្នាក់ដឹកនាំត្រូវតែស្គាល់ការលំបាកដូចជាធ្វើអ្នករត់រឺម៉កកង់បីជាដើម។ ដូច្នេះ លោកសមរង្សីនៅពេលគាត់ធ្វើជាមេដឹកនាំគាត់និងដឹងពីទុក្ខលំបាករបស់ប្រជារាស្ត្រ។ ឮថារដ្ឋាភិបាលប្រុងបង្ក្រាបពួកបាតុករ តែថាមិនត្រូវដែរថា ការលេងអ៊ុកជួនកាលគេរុញកូនឲ្យសុីតែមិនហានសុី ព្រោះតែខ្លាចអំណាចនៃស្តេច (អាមេរិក)នៅពីក្រោយខ្នងវាយប្រហារបកស្លាប់អន្តរធានទៅតើមាន អ្វីកើតឡើង។