អំណាច​ប្រពន្ធ​ជា​អ្នកតំណាង​រាស្ត្រ​និង​ប្តី​ជា​ចៅហ្វាយខេត្ត​អាច​ធ្វើ​ឲ្យ​គ្រួសារ​នេះ​ក្លាយជា​ស្តេចត្រាញ់​នៅ​ខេត្ត​ប៉ៃលិន

Posts by DTN7
December 18, 2013

​មន្ត្រីរាជការ​សឹង​គ្រប់​ស្ថាប័ន​-​ផ្នែក​ពាក់ព័ន្ធ​បម្រើ​ការងារ​នៅ​ខេត្ត​ប៉ៃលិន​ ជា​ពិសេស​មន្ត្រីរាជការ​នៃ​ស្ថាប័ន​តុលាការ​សាលាដំបូង​ខេត្ត​ប៉ៃលិន​ បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​ឃើញ​ចំណាត់ការ​លោក​ជំទាវ​ បាន​ ស្រី​មុំ​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន​ និង​ត្រូវជា​ភរិយា​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ អ៊ី​ ឈាន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ ចេញ​លិខិត​អញ្ជើញ​ចៅក្រម​សាលាដំបូង​ខេត្ត​ប៉ៃលិន​មួយ​រូប​មក​សាកសួរ​ នៅ​ការិយាល័យ​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន​ ពាក់ព័ន្ធ​ទៅ​នឹង​ពាក្យបណ្តឹង​កាលពីដើម​ខែវិច្ឆិកា​ ឆ្នាំ​២០១៣​ របស់​ឈ្មោះ​ ប៊ុ​ន​ធឿ​ន​ ដែល​បាន​ប្តឹង​ចោទប្រកាន់​ទៅ​លើ​លោក​ចៅក្រម​ នូ​ ដា​រ៉ា​ សមគំនិត​ជាមួយ​ឈ្មោះ​ ចាន់​ សោ​ភ័​ណ្ឌ​ភាព​ ជំរិត​ទារប្រាក់​ចំនួន​១៣.០០០​ដុល្លារ​អា​មេ​រិ​ក​ពី​ឈ្មោះ​ ប៊ុ​ន​ធឿ​ន​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ អនុលោម​តាម​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​ស្ថាប័ន​តុលាការ​ត្រូវ​មាន​អំណាច​ឯករាជ្យ​ដាច់​ដោយឡែក​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​"​ព្រឹទ្ធសភា​ និង​រដ្ឋសភា​"​ និង​ពី​ស្ថាប័ន​នីតិប្រតិបត្តិ​ "​រាជរដ្ឋាភិបាល​"​ ។​ រាល់​ការ​ទំនាក់ទំនង​ ឬ​ចង់​សួរនាំ​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ​ទៅ​ស្ថាប័ន​តុលាការ​ គឺ​ត្រូវធ្វើ​តាម​ប្រធានរដ្ឋសភា​ទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ដែល​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ និង​ជា​អាណាព្យាបាល​រដ្ឋបាល​មួយ​ផ្នែក​របស់​ស្ថាប័ន​តុលាការ​ មិនមែន​អ្នកតំណាង​រាស្ត្រ​គ្រប់​រូប​ក្តី​ ឬ​ប្រធានរដ្ឋសភា​ក្តី​ អាច​ចេញ​លិខិត​ហៅ​ចៅក្រម​ក្នុង​ស្ថាប័ន​តុលាការ​មក​សួរនាំ​ ឬ​ឲ្យ​បំភ្លឺ​"​ឆៅៗ​"​ដោយ​ផ្ទាល់​នោះ​បាន​ទេ​ ។​ ដូច្នេះ​ អំពើ​របស់​លោក​ជំទាវ​ បាន​ ស្រី​មុំ​ គឺ​បាន​រំលោភ​បំពាន​នីតិវិធី​ច្បាប់​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​ស្ថាប័ន​តុលាការ​ ហើយ​ក៏​មាន​ន័យ​ថា​ ជា​អំពើ​ប្រើប្រាស់​អំណាច​សម្លុត​គំរាមកំហែង​ បំបាក់ស្មារតី​ទៅ​លើ​មន្ត្រីរាជការ​ក​ក្នុង​ក្របខ័ណ្ឌ​ចៅក្រម​ផង​ដែរ​ ។​

​លើស​ពី​នេះ​ ប្រភព​ពី​មន្ត្រីរាជការ​ ពី​អ្នកជំនួញ​ និង​ពី​ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ប៉ៃលិន​ បាន​និយាយ​ឲ្យ​ដឹង​លាន់​ពេញ​ទូ​ទាំង​ខេត្ត​ថា​ អំពើ​របស់​លោក​ជំទាវ​ បាន​ ស្រី​មុំ​ ក្នុង​នាម​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន​ និង​ជា​ភរិយា​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ អ៊ី​ ឈាន​ ចៅហ្វាយខេត្ត​ប៉ៃលិន​នោះ​ មានការ​ពាក់ព័ន្ធ​យ៉ាង​ជិត​ស្និទ្ធ​បំផុត​ទៅ​នឹង​ការ​នាំ​ចូល​ប្រេងឥន្ធនៈ​គេចពន្ធ​ពី​ប្រទេស​ថៃ​ តាម​រយៈ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ​ វ៉ិ​ច​តូ​រី​យ៉ា​ របស់​លោក​ជំទាវ​ និង​ក៏​អាច​មាន​ទំនិញគេចពន្ធ​ផ្សេងៗ​ទៀត​ ។​ អំពើ​បែប​នេះ​របស់​លោក​ជំទាវ​ បាន​ ស្រី​មុំ​ ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ដំណើរការ​រកស៊ី​ត្រឹមត្រូវ​របស់​ក្រុម​អាជីវករ​ក្នុង​ខេត្ត​ទាំងមូល​ ហើយ​ក្រុម​អាជីវករ​ទាំងនោះ​ចាំបាច់​ត្រូវ​តែ​បង្ខំចិត្ត​រកស៊ី​ជ្រក​ក្រោម​ឥទ្ធិពល​អំណាច​របស់​លោក​ជំទាវ​ បាន​ ស្រី​មុំ​ តែ​ម្នាក់​ ដ្បិត​ការ​ប្រកួតប្រជែង​ក្នុង​មុខរបរ​ដោយ​មិន​ស្មោះត្រង់​ អាច​ធ្វើ​ឲ្យ​មុខរបរ​របស់​អាជីវករ​ដែល​មិន​រណប​ ឬ​ផ្តល់​ផលប្រយោជន៍​ដល់​លោក​ជំទាវ​ បាន​ ស្រី​មុំ​ នឹង​ត្រូវ​ប្រឈម​ការ​ដួល​រលំ​ ។​

​រួម​សេចក្តី​មក​ ទាំង​មន្ត្រីរាជការ​ ទាំង​វិស័យ​ឯកជន​ ទាំង​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ បាន​និង​កំពុង​ខ្លបខ្លាច​នឹង​ឥទ្ធិពល​អំណាច​ដ៏​មហិមា​របស់​គ្រួសារ​ប្តី​ប្រពន្ធ​នេះ​ខ្លាំង​ណាស់​ ព្រោះ​ប្រពន្ធ​ជា​អ្នកតំណាង​រាស្ត្រ​ រីឯ​ប្តី​ជា​ចៅហ្វាយខេត្ត​ សឹង​ក្លាយជា​គ្រួសារ​ស្តេចត្រាញ់​មួយ​ទៅ​ហើយ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ ។​

​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ អ៊ី​ ឈាន​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០០៣៨០៤​ ទទួល​បានការ​តែងតាំង​ឲ្យ​ធ្វើ​ជា​អភិបាលខេត្ត​ប៉ៃលិន​ចំនួន​ជាង​១០​ឆ្នាំ​មក​ហើយៗ​លោក​ជំទាវ​ បាន​ ស្រី​មុំ​ ក៏​បាន​ជាប់​ឆ្នោត​ជា​អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​មណ្ឌល​ខេត្ត​ប៉ៃលិន​ នា​សម័យ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នេះ​ ដែល​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ចាប់អារម្មណ៍​ និង​រិះគន់​ថា​ ជា​គ្រួសារ​កាន់កាប់​អំណាច​ដ៏​ច្របូកច្របល់​ ព្រោះ​ប្តី​ជា​ចៅហ្វាយខេត្ត​ក្នុង​ក្របខ័ណ្ឌ​ស្ថាប័ន​នីតិប្រតិបត្តិ​ រីឯ​ប្រពន្ធ​ជា​អ្នកតំណាង​រាស្ត្រ​ក្នុង​ក្របខ័ណ្ឌ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ ដែល​ឡូ​កឡំ​ចូល​គ្នា​ក្លាយជា​អំណាច​មូល​ដូច​បាល់​តែ​ម្តង​ ៕​

Y-Chhean


What Next?

Recent Articles

11 Responses to "អំណាច​ប្រពន្ធ​ជា​អ្នកតំណាង​រាស្ត្រ​និង​ប្តី​ជា​ចៅហ្វាយខេត្ត​អាច​ធ្វើ​ឲ្យ​គ្រួសារ​នេះ​ក្លាយជា​ស្តេចត្រាញ់​នៅ​ខេត្ត​ប៉ៃលិន"

  1. La Rosa says:

    រត់ចូលព្រៃដើម្បីធ្វើបដិវត្ដន៏??? ទីបំផុតដើម្បីធ្វើជាសេដ្ធីសោះ!!!

  2. បរិមី ព្រ:វិហារ says:

    ខ្វះការស្វែងយល់អំពីនិតិវិធីរដ្ឋបាល ឬការយល់ដឹងលើបញ្ហាច្បាប់ កុំធ្វើអ្នកច្បាប់! ចេញលិខិតកោះហៅចៅក្រមសាកសួរខុសហើយ! បើពាក់ពន្ធ័អំពើពុករលួយអាចចាត់ការតាមយន្តការពុករលួយបានតើ ?

  3. Whynot says:

    Ah Sva & Mi Sva earned any degree? That’s a conflict of interested; it leads to corrupt from the top to the bottom. Go to Hell Ah Sva & Mi Sva as you use such a power over the rest of people in Pailin.

  4. អាចម៍ ឧត្តម says:

    វាចេះស្អី????? ក្រៅពីធ្វើតាមគេបង្គាប់….​ពួកវាដឹងស្អី….​វាសនាប្រទេសជាតិ វាសនាពលរដ្ឋខ្មែរ​ពឹង​លើវាបានអត់?

  5. Excellency Bandit Oknha Achar Knoy says:

    សម្តេចហ៊ុន សែនឲ្យអំណាចអតិទកូនអង្គរក្ស កូនឈ្លបប៉ុល ពតរូបនេះហួសពេកហើយ។

  6. ប្រជាពលរដ្ឋ says:

    » ពួក ខ្មែរ ក្រហម ខ្លះតាំង ខ្លួន ជាអ្នក ស្រឡាញ់ ជាតិ ស្រឡាញ់ ប្រជាពលរដ្ឋ

    ដល់ពេលបានអំណាច ឆ្កួត ក្បត់ជាតិ ក្បត់ ប្រជាពលរដ្ឋ ពុករលួយ ធ្វើបាប ប្រជាពលរដ្ឋ !

    « មកដល់ សព្វ ថ្ងៃនេះ ពួក ខ្មែរ ក្រហម កាន់ អំណាច ខ្លះ កំពុងក្បត់ជាតិ ក្បត់

    ប្រជាពលរដ្ឋខ្មែរ ខ្លួន អែង ទៅ បំ រើ យួន ដោយមិនដឹង ខ្លួន !

  7. CPP says:

    មិនអាចបន្ទោសអ្នកណាបានទេ ពីព្រោះរាស្រ្តបានផ្តល់អំណាចដល់ អ្នកទាំងពីរ តាមរយះសន្លឹកឆ្នោត (កុំប្រើលេសថា គេជាប់ដោយបន្លំណា៎) ដូច្នេះសូមរាស្រ្តទូទាំងប៉ៃលិន ទ្រាំរស់តាមកម្មចុះ មិនយូរទេ៥ឆ្នាំប៉ុណ្ណោះ CNRPនឹងកាន់អំណាចវិញហើយ

  8. បែណ្ឌីតអុកញ៉ា says:

    អតីតខ្មែរក្រហមអវិជ្ជា

  9. បែណ្ឌីតអុកញ៉ា says:

    អតីតខ្មែរក្រហមអវិជ្ជា ជយោ១ហិកតា​៣តោន
    វាយយួនវាយវាឲ្យបាក់ឆ្អឹងខ្នង
    បនយួនឡេយន់ ផាំវាន់ដុង
    និងពួកបរិវាក្រុងភ្នំពេញ!!!!!!!!!!!!!!!!!!។ល។
    នេះជាសម្រែកអ៊ី ឈាន កាលនៅជាកងឈ្លបប៉ុល ពត

  10. Siren says:

    This couple will go to hell soon. The more they take advantage over people, the more people will curse them every day! Go to Hell, Ah Mechor & Mee Sreykouch!!

  11. It’s a pity! Why do we need uneducated people like these people in power? They both didn’t acquire any decrees but are powerful. Their positions should be given to the more suitable people, especially the wee-educated younger generation. They finished their schooling with higher decree but there is no jobs for them.