សុខ ច័ន្ទណានូ ឡើង​គ្រែ​មុន​ពេល​រៀបការ

Wednesday, 18 December 2013
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍

131218_21a

នាង សុខ ច័ន្ទ​ណានូ និង​គូ​ដណ្តឹង​រស់​នៅ​ក្នុង​បន្ទប់​តែ​មួយ​នៅ​កំពង់​សោម។ រូបថត សហ​ការី

ភ្នំពេញៈ នៅក្នុង​ដំណើរ​នាំ​គូដណ្តឹង​ទៅ​ដើរ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ តារាសម្តែង​ស្រីនាង សុខ ច័ន្ទ​ណានូ ដែល​មាន​ឈ្មោះ​ពិតថា រាជ សុគន្ធី បាន​សម្តែង​ភាព​ផ្អែមល្ហែម​រោលរាល​ដោយ​ការ​បញ្ចេញ​សាច់​ខ្ចី​សិចស៊ី ជាមួយ​នឹង​គូស្នេហ៍ ហើយ​អ្វី​ដែល​គេ​កត់សម្គាល់​នោះ គឺ​អ្នក​ទាំង​ពីរ​បាន​ឡើង​គ្រែ​រួម​គ្នា​នៅក្នុង​បន្ទប់​តែ​មួយ​នៅ​មុន ពេល​អាពាហ៍ពិពាហ៍​ចូល​មក​ដល់។

គេ​បាន​ដឹង​ថា គូដណ្តឹង​របស់​តារា​រូប​នោះ ឈ្មោះ ឆៃ សាន អាយុ​៣០​ឆ្នាំ ជា​អាណិកជន​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី។ បុរស​រូប​នោះ​ជា​អ្នក​ជំនួញ​វ័យក្មេង​មាន​ទ្រព្យ​ម្នាក់​រស់នៅ​ទីក្រុង​អាត់ដឺឡែត ដោយ​គេ​បាន​ដឹង​ថា គូដណ្តឹង​នាង​មាន​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន និង​មាន​ចម្ការ​ស្ត្រប៊ើរី ឈ័ររី ប៉ោម និង​ទំពាំងបាយជូរ​ផង​ដែរ​នៅ​ទី​នោះ​។



តារាស្រី​ដែល​ផ្តើម​សិល្បៈ​នៅ ឆ្នាំ​២០០៩ សុខ ច័ន្ទណានូ ធ្លាប់​ឲ្យ​ដឹង​កាលពី​មុន​ទៅ​សម្តែង​នៅ​អូស្ត្រាលី​ថា ការ​ចេញ​ទៅ​ប្រទេស​អូស្ត្រាលី​របស់​នាង គឺ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ចំណងស្នេហ៍​ឡើយ ប៉ុន្តែ​ស្រាប់​តែ​ទៅ​ដល់​ដី​អូស្ត្រាលី​មិន​ទាន់​បាត់​ពុល​យន្តហោះ​ផង នាង​ក៏​បាន​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​យ៉ាង​តក់ក្រហល់​តែ​ម្តង​ជាមួយ​នឹង អតីត​សង្សារ​ចាស់ គឺ​លោក ឆៃ សាន។

គេ​បាន​ដឹង​ថា ថ្វីដ្បិត​ថា ពិធី​ភ្ជាប់ពាក្យ​នោះ​ប្រព្រឹត្ត​ទៅ​មិន​ដូច​ប្រពៃណី​ខ្មែរ គ្មាន​ការ​ស្លៀកពាក់​តាម​បែប​ប្រពៃណី ដោយ​ស្ថិត​នៅលើ​ទឹកដី​ប្រទេស​អូស្ត្រាលី​ក្តី តែ​គេ​បាន​ឃើញ​ថា ពិធី​នោះ​បាន​ប្រព្រឹត្ត​ទៅ​ធំដុំ​គួរសម និង​មាន​ការ​ចូលរួម​ដឹងឮ​ច្រើន​គួរសម ហើយ​ក្នុង​នោះ​មាន​ចាស់ទុំ​របស់​កូនកំលោះ និង​កូនក្រមុំ​ផង​ដែរ​។

ដោយ មិន​រំលង​ប្រពៃណី​ខ្មែរ សុខ ច័ន្ទណានូ ក៏​បាន​ឲ្យ​គូដណ្តឹង​ចុះ​មក​ស្រុក​ខ្មែរ​ដើម្បី​រៀបចំ​ធ្វើ​ពិធី​ភ្ជាប់ពាក្យ​ជាថ្មី​ម្តង​ទៀត​កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៣ ហើយ​បើ​តាម​អ្នក​សិល្បៈ​បាន​ឲ្យ​ដឹង​ថា ពួកគេ​នឹង​រៀបការ​នៅក្នុង​ឆ្នាំ​២០១៤​ខាង​មុខ​នេះ​ផង​ដែរ​។

ក្រោយ ភ្ជាប់ពាក្យ​នៅ​ស្រុក​ខ្មែរ​ភ្លាម សុខ ច័ន្ទណានូ ក៏​បាន​នាំ​គូដណ្តឹង​ទៅ​ដើរ​កម្សាន្ត​នៅ​មាត់សមុទ្រ ឯ​ខេត្ត​ព្រះសីហនុ។ នៅ​ទី​នោះ​ហើយ​ដែល​ពួកគេ​បាន​ធ្វើឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល ដោយសារ​តែ សុខ ច័ន្ទណានូ បាន​បញ្ចេញ​ភាព​សិចស៊ី​ញាក់សាច់ ឱបថើប បឺតជញ្ជក់​ជាមួយ​បុរស​ជា​គូស្នេហ៍​យ៉ាង​វក់វី​។ អ្វី​ដែល​ធ្វើឲ្យ​ទស្សនិកជន​កាន់​តែ​ព្រឺព្រួច​នោះ គឺ ណានូ បាន​ស្លៀកពាក់​ឈុត​ប៊ីគីនី និង​រ៉ូប​ស្បៃ​ស្តើង បញ្ចេញ​សាច់​ស​ខ្ចី​ល្វក់ បណ្តោយ​ខ្លួន​ឲ្យ​បុរស​ជា​គូដណ្តឹង​ឱបថើប​មិន​ប្រណី​ដៃ​ឡើយ។ ពិសេស​គឺ​ពួកគេ​បាន​ឱបថើប​គ្នា​នៅលើ​គ្រែ​យ៉ាង​ពុះកញ្ជ្រោល​ទៀត​ផង​។

តាម ដែល​ទស្សនិកជន​វាយ​តម្លៃ​បាន​ឲ្យ​ដឹង​ថា សុខ ច័ន្ទណានូ បាន​ជ្រើសរើស​យក​ការ​រស់នៅ​តែ​បែប​អឺរ៉ុប​ហើយ ពោល​គឺ​នាង​បាន​រួមរស់​ជាមួយ​នឹង​គូដណ្តឹង​នៅ​មុន​ពេល​រៀបការ​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សុខ ច័ន្ទណានូ ក៏​បាន​បង្ហាញ​ពី​ភាព​ក្លាហាន​របស់​ខ្លួន​នៅក្នុង​ការ​បកស្រាយ​ដែរ​។ នាង​បាន​ទទួល​ស្គាល់​ថា ជា​ការពិត​ណាស់​រូបនាង​ពិតជា​បាន​រួមរស់​នៅ​ជាមួយ​គ្នា​នៅ​មុន​ពេល​រៀបការ​មែន​។

តារាស្រី​ដែល​ល្បី​ខ្លាំង​នឹង​ការ​សម្ញែង​សាច់​ខ្ចី​រូប​នេះ បាន​និយាយ​៖​«​ចាស​បង ពួកយើង​ពិតជា​រស់នៅ​ជាមួយ​គ្នា​មែន​ហើយ គឺ​យើង​ជ្រើសរើស​យក​តាម​របៀបរបប​អឺរ៉ុប»។

ក្រោយ​ភ្ជាប់ពាក្យ​រួច សុខ ច័ន្ទណានូ បាន​ឲ្យ​ដឹង​ថា រូបនាង​នឹង​មិន​បាន​រៀបចំ​ពិធី​មង្គលការ​នៅ​ស្រុក​ខ្មែរ​ទេ ពោល​គឺ​មង្គលការ​របស់​នាង​នឹង​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​នៅលើ​ទឹកដី នៃ​ប្រទេស​អូស្ត្រាលី។ ការ​សម្រេច​ចិត្ត​បែប​នេះ ដោយសារ​តែ​តារា​រូប​នេះ​លើក​ហេតុផល​ថា រូបនាង​មិន​សូវ​មាន​សាច់ញាតិ​ច្រើន​ទេ ព្រោះ​នាង​មាន​តែ​បងស្រី​ម្នាក់ ហើយ​បងស្រី​នាង​បាន​ទៅ​រស់នៅ​អូស្ត្រាលី​តាំងពី​ឆ្នាំ​២០១០​មក​ម្ល៉េះ។

ជាមួយ នឹង​ភាព​រីករាយ​នៃ​ក្តីស្នេហា ណានូ បាន​និយាយ​ថា៖​«​នៅពេល​នេះ ខ្ញុំ​បាន​រត់​ឯកសារ​ចូល​ទូត​រួច​ហើយ នៅ​តែ​ថ្ងៃ​សម្ភាស​ទេ គឺ​ធានា​ម្តាយ​ទៅ​ដែរ​។ ពួកយើង​មិន​ទាន់​ច្បាស់​ពេល​រៀបការ​ទេ តែ​អាច​ខែ​៦ ឬ​ខែ​៩ ឆ្នាំ​២០១៤។ នៅ​ស្រុក​ខ្មែរ​នេះ ខ្ញុំ​អត់​សូវ​មាន​ញាតិ​ទេ គូដណ្តឹង​ខ្ញុំ​ក៏​អត់​ដែរ អ៊ីចឹង​ហើយ​បាន​គូ​ដណ្តឹង​ខ្ញុំ​សុំ​ឲ្យ​រៀបការ​នៅ​អូស្ត្រាលី ព្រោះ​គាត់​ចង់​ធ្វើឲ្យ​ធំ​នៅ​ទី​នោះ ហើយ​រៀបការ​រួច គឺ​នៅ​ទី​នោះ​តែ​ម្តង​»៕


What Next?

Recent Articles

6 Responses to "សុខ ច័ន្ទណានូ ឡើង​គ្រែ​មុន​ពេល​រៀបការ"

  1. Chourn says:

    ខ្ញុំធ្លាប់ឮរាប់ភ្លេចថាបុរសខ្មែររស់នៅបរទេសមកបោកប្រាស់ឆីនុំរបស់នាងៗនៅស្រុកខ្មែររួចរាល់ហើយ ក៍ត្រឡប់ទៅបរទេសវិញស្ងាត់ឲ្យឈឹង។ ហើយនារីស្រុកខ្មែរដែលទើបស្គាល់គ្នាដើម្បីបង្ហាញភក្តីភាព ហើយប្រគល់ខ្លួនឲ្យគេមុនរៀបការ តែទីបំផុតបានត្រឹមតែរង់ចាំនិងអស់ខ្លួនប្រាណទៀត។ ហ្នឹងហើយ ឮតែអ្នកបរទេសគឺប្រគល់ឲ្យគេទាំងអស់មិនសល់អ្វីនោះទេ ដល់ទីបំផុតទើបស្រក់ទឹកភ្នែក។ មិនត្រឹម តែប៉ុណ្ណោះមានប្រុសបរទេសខ្លះមកបោកប្រាស់យកលុយកាក់ពីនារីខ្មែរយ៉ាងច្រើនទៀតផងថាយក ទៅរត់ការដើម្បីធានានាងបានទៅរស់នៅបរទេស មានអី អស់ទាំងលុយអស់ទាំខ្លួនប្រាណដោយរង់ ចាំលទ្ធផលខ្យល់។

  2. Sen-Gaddafi says:

    ល្មមៗបានហើយហង់អើយកុំប្រលែងអស់ពេកប្រយត្ន័សត្វល្អិតវាលូនចូលធ្វើឲ្យកើតទុក្ខទោស

  3. BaBaBoo says:

    គោលឿនសឹក«ក»ស្រីល្អសឹក(……….) វាជារឿងសមញ្ញទេ ប្រុសដូចតែគ្នា ភ្លក់សម្លប្លែកមាត់អញ្ចឹងហើយ សាកមុនបានដឹងថា របស់សុទ្ធឬ ក្លែងក្លាយ ។

  4. Phoung Tran says:

    mmmmmmmmm and yummy yummy and bumbumbum…………

  5. AtoZ Cambodia says:

    Cambodia should have minimized some low-educated actors and/or actresses… I could have seen many of them do not have enough capacity. Sometimes, their words or attitudes n the magazine, newspaper, and on TV show low morality that cannot be accepted; if this continues, it might have affected our society badly. Thank you.

  6. pok says:

    ចង់ឲ្យគេថាខ្លួនអស្ចារ្យណាស់ឬ?