តាមផែនទីបង្ហាញផ្លូវដែលមន្ត្រីបក្សសង្គ្រោះជាតិ ចែកចាយនៅថ្ងៃទី១៩ ធ្នូ បង្ហាញថា ក្បួនបាតុកម្មបក្សសង្គ្រោះជាតិធ្វើឡើងនៅថ្ងៃទី៥នេះ នឹងចាប់ផ្ដើមនៅម៉ោង ៤រសៀល។
ដោយ ម៉ម មុនីរតន៍
2013-12-19
RFA

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដឹកនាំបាតុករហែក្បួននៅចំណុចគីឡូម៉ែត្រលេខ៥ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ធ្នូ ឆ្នាំ២០១៣។ RFA/Morm Moniroth
ផែនទីបង្ហាញផ្លូវបានបង្ហាញមុខព្រួញហែក្បួនថា ចេញដំណើរពីទីលានប្រជាធិបតេយ្យ តាមផ្លូវ១០៨ ដល់កែងមហាវិថីព្រះនរោត្តម បត់ឆ្វេងរហូតដល់ផ្លូវលេខ៤៧ ឆ្ពោះទៅផ្លូវ៩៣ រហូតដល់កែងផ្លូវ៦៨ បត់ស្ដាំឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ បន្ទាប់មកបត់ឆ្វេងត្រង់កែងផ្លូវ៥៩៨ រហូតដល់រង្វង់មូលកាំកូស៊ីធី បត់ឆ្វេងតាមផ្លូវ៣៥៥ ឆ្ពោះទៅផ្លូវ២៧៣ និងផ្លូវ៧០ រហូតដល់រង្វង់មូលគល់ស្ពានជ្រោយចង្វារ បត់ស្ដាំតាមមហាវិថីព្រះមុនីវង្ស រហូតដល់ផ្លូវ១០៨ បត់ចូលទីឡានប្រជាធិបតេយ្យវិញ។
មន្ត្រីបក្សសង្គ្រោះជាតិ នៅមិនទាន់ប្រកាសឲ្យដឹងថា តើមានអ្នកចូលរួមប៉ុន្មាននាក់ ហើយតើការហែក្បួននឹងធ្វើតាមវិធីថ្មើរជើង ឬតាមក្បួនយានយន្តនោះទេ។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ម៉ម មុនីរតន៍ ដែលតាមដានការធ្វើបាតុកម្មនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ.ជ.ប៖ គ្មានច្បាប់បោះឆ្នោតឡើងវិញតាមការទាមទាររបស់បក្សប្រឆាំង
- សមយុទ្ធទ្រង់ទ្រាយធំធ្វើនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
- មន្ត្រីរដ្ឋាភិបាលព្រមានថាបក្សប្រឆាំងមិនអាចធ្វើដូចនៅមជ្ឈិមបូព៌ា
- មូលហេតុព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមចូលរួមបាតុកម្មរបស់បក្សសង្គ្រោះជាតិ
- មូលហេតុព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមចូលរួមបាតុកម្មរបស់បក្សសង្គ្រោះជាតិ
- លោក អ៊ូ វីរៈ ប្រកាន់ជំហរថាសម្ដីលោក សម រង្ស៊ី ជាការរើសអើងជាតិសាសន៍
- គណៈប្រតិភូជាន់ខ្ពស់សភានៃសហភាពមីយ៉ាន់ម៉ានឹងមកទស្សនកិច្ចនៅកម្ពុជា
- បក្សប្រឆាំងគ្រោងដឹកនាំបាតុករកាន់កាប់ទីតាំងមួយចំនួននៅភ្នំពេញ
- បក្សសង្គ្រោះជាតិបង្កើតគណៈកម្មការការពារនិងគាំពារបាតុករ
ហ៊ុន សែន អើយ!!ចុះចេញទៅ មើល៍ទៅរាស្រ្តស្រលាញ់គាំទ្រសំដាច់ដេកស៊ីជោរនោះ?????
ពួកអានេះចេះតែនាំគ្នាហែរចុះហែឡើង។គ្មានវត្តដាក់ឬវត្តទាំងនោះគ្មានប៉ាឆា?
ធម្មតាទេ វាមិនដែលគ្មានអ្នកស្អប់នោះទេ ទោះបីព្រះពុទ្ធក៏ព្រះអង្គមានមាជ្រែកដែរ! ចុះទំរាំសម្តេចតេជោ អ្នកមានវិបតិ្តក្នុងសង្គមខ្លះ ក៏កើតកំហឹងមិនសុខចិត្តខ្លះមិនខាន តែសំខាន់មានចំនួនអ្នកគាំទ្រច្រើនដាច់ខានគ្រប់គ្រាន់ហើយ ព្រោះនេះជាគោលការណ៍ប្រជាធិបតេយ្យ ។